EP 31: សហការ

490 52 4
                                    

ក្រោយពីដាក់ឲ្យរាងតូចសម្រាកអស់ជាច្រើនម៉ោងនេះក៏ ឈានចូលដល់ពេលល្ងាចព្រះអាទិត្យលិចបាត់ទៅហើយ ជេយ៍ បានឲ្យអ្នកបម្រើធ្វើបបរសរឲ្យអ្នកម៉ាក់របស់ នាយពិសាររួចក៏ចាប់ទុកឲ្យ ជុងវ៉ុន របស់នាយដូចគ្នា។ ជេយ៍នៅអង្គុយធ្វើការងារនៅបន្ទប់ខាងក្រោមព្រោះគេ មិនចង់រំខានដំណេករាងតូចនោះទេគេបានរៀបចំបន្ទប់ មួយសម្រាប់ធ្វើការនៅពេលយប់ក្នុងភូមិគ្រឹះនេះយូរមក ហើយ។

+Dorm

ដៃតូចៗចាប់ផ្តើមកម្រើកម្តងបន្តិចរួចត្របកភ្នែកស្ដើង ក៏បើកឡើងសន្សឹមៗសម្លឹងទៅពិដានក្នុងបន្ទប់ដែលគេ កំពុងគេង។ ជុងវ៉ុន
ក្រោកអង្គុយយឺតៗទាញភួយ ចេញពីខ្លួនដាក់ជើងចុះទៅលើឥដ្ឋមុននឹងដើរទៅបើកទ្វារ បន្ទប់ចុះទៅខាងក្រោមដើម្បីរក ជេយ៍របស់គេ។

ស្របពេលដែល ជុងវ៉ុន កំពុងដើរចុះពីលើកាំជណ្តើរមក ជេយ៍ក៏បានបើកទ្វារចេញពីបន្ទប់ធ្វើការមកដំណាល រាងតូចតែម្តងនេះវាចៃដន្យណាស់។ គ្រាន់តែឃើញរាង តូចចុះមកភ្លាម ជេយ៍ ងាកទៅប្រទាក់ភ្នែកឃើញគេនាយក៏បើកភ្នែកធំៗប៉ុនពងមាន់ស្លន់ស្លោទម្លាក់ឯកសារ ចុះមុននឹងរត់ឡើងទៅរករាងតូចធ្វើឲ្យអ្នកម្ខាងទៀត ងឿងឆ្ងល់ជាខ្លាំង។

" ហេតុអីចុះមកមិនស្រែកប្រាប់បង ?? ចុះបើអូនរអិល ជើងដួលធ្លាក់ចុះក្រោមគិតយ៉ាងមិច ?? " ជេយ៍ សួរ គេទាំងខឹងផងអីផងហេតុអីចុះមកមិនប្រាប់មួយម៉ាត់ សោះអញ្ចឹង ? បើធ្លាក់ចុះមកគេស្រែកយំស្លាប់ខ្លួន មិនខានទេ!!

" បងកើតអី ?? ថ្ងៃនេះប្លែកៗម៉្លេះរាល់ដងអូនចុះមកម៉េច ក៏គ្មានធ្លាក់អីផង ?? "

" ឈប់និយាយ!! ហើយអង្គុយចុះឲ្យស្រួលបួលទៅ"  ពេលដែលគ្រាហ៍រាងតូចចុះមកមួយៗថ្នមៗរហូតដល់ សាឡុងនាយក៏ដាក់ឲ្យគេអង្គុយយឺតៗ មិនមែនដូច រាល់ដងចេះតែមកដល់កន្លែងអង្គុយដាក់គូទប៉ុកស្រួលៗ នោះទេ។

" បងចម្លែកណាស់ ?? អូនមានកើតអីឯណាហេតុអី ចាំបាច់គ្រាហ៍អូនចុះមកដែរ ?? " ជុងវ៉ុន ជ្រួញចិញ្ចើម ចូលគ្នាសួរទាំងឆ្ងល់មិនទាន់បាត់សួរយូរហើយគ មិនទាន់ឆ្លើយនឹងសំណួររបស់ខ្លួនទៀត ។

UnmemorableDonde viven las historias. Descúbrelo ahora