EP 2 : បច្ចុប្បន្នកាល

1K 118 1
                                        

បើយើងងាកមកនិយាយពីជីវិតក្មេងប្រុសម្នាក់ទៀតវិញ ក្រោយពីចាកឆ្ងាយពីស្រុកកំណើតអស់ជាច្រើនឆ្នាំ ។ គ្រួសាររបស់គេក៏មិនសូវជាមានលុយឬទ្រព្យសម្បត្តិអីណាស់ណាដែល ។

ជុងវ៉ុនឆ្នាំនេះគេមានអាយុ ២១ឆ្នាំហើយមិនមែនជាក្មេងទៀតនោះទេ បច្ចុប្បន្នជុងវ៉ុននៅរៀនបន្ដខាងពេទ្យត្រូវរៀនច្រើនឆ្នាំទម្រាំតែចប់រៀនពេទ្យនេះអស់លុយច្រើនទៀតផង តែដោយសារតែជុងវ៉ុនជាក្មេងឆ្លាតទើបបានជាទទួលអាហារូបកណ៍ free រៀនពេទ្យមិនអស់លុយដល់ទៅ៨ឆ្នាំ ហើយឆ្នាំនេះជុងវ៉ុនក៏រៀនឆ្នាំទី ៣ទៅហើយសល់តែ៥ ឆ្នាំទៀតប៉ុណ្ណោះ ។

បើសួរជុងវ៉ុនពីរឿងអតីតកាលឬរឿងកាលពីគេនៅក្មេងៗអីកុំសួរឲ្យសោះបើចង់់ស៊ីម៉ាកភ្លៀងជុងវ៉ុនទេ ព្រោះជុងវ៉ុនគេស្អប់មនុស្សដែលតែងតែរំឮករឿងចាស់ៗយកមកនិយាយ ហើយជុងវ៉ុនគេក៏មិនចង់រំឮករឿងពីអតីតកាលដែលជាពិសេសប្រុសម្នាក់នោះតែម្ដង ។ គេពិតជាស្អប់ប្រុសម្នាក់នោះខ្លាំងណាស់ហើយប្រុសម្នាក់នោះគឺជាជេយ៍និងហើយព្រោះតែជេយ៍ម្នាក់គត់ទើបធ្វើឲ្យជុងវ៉ុនមិនចង់ចងចាំរឿងកាលពីក្មេងៗ មកដល់អីលូវនេះជេយ៍ក៏បានបង្រៀនឲ្យជុងវ៉ុនស្អប់ alpha ផងដែល ជុងវ៉ុនមិនចង់ទៅរាប់រកជាមួយពពួកប្រភេទមនុស្ស alpha នោះទេព្រោះមនុស្ស alpha នោះតែងតែតាមបំផ្លាញ Omega រហូត ។

Skip

" ជុងវ៉ុនឯងកុំភ្លេចលេបថ្នាំការពារផង " ក្មេងប្រុសម្នាក់ស្រែកឡើង

" ដឹងហើយៗ "

" អឺដឹងហើយលេបផងពួកយើងជា omega ត្រូវតែចេះការពារបើមិនចឹងទេនិងក្លាយជាចំណីពួក alpha អាក្រក់នោះមិនខាន "

"គ្មានថ្ងៃនោះជាដាច់ខាត បងនូកុំភ័យអីចាំខ្ញុំការពារបងពីពួក  alpha ចង្រៃ "

" ឆឹស!! សម្ដីលូយណាស់វ៉ុន ឯងនេះមាឌតូចច្រម៉ក់ដៃតូចៗជើងខ្លីៗបែបនេះទៅធ្វើអីគេកើតទៅ " ស៊ូនូនិយាយទាំងហួសចិត្ត

"Aww បងនូមិនជឿខ្ញុំទេមែនទេ នេះខ្ញុំអាចការពារបងពី alpha បានមែនណា "

" អឺៗជឿក៏ជឿ តែឆាប់លេបថ្នាំឲ្យលឿនទៅឆាប់បានទៅធ្វើការ "

និយាយពីស៊ូនូនេះវិញ គេត្រូវជាមិត្តភក្តិរបស់ជុងវ៉ុន ។ ស៊ូនូអាយុបងជុងវ៉ុន១ឆ្នាំប៉ុណ្ណោះតែចរឹកវិញដូចម៉ែជុងវ៉ុនទៅហើយកាចក៏កាចហាមនេះហាមនោះជេរស្ដីថាឲ្យជុងវ៉ុនរហូត ព្រោះតែជុងវ៉ុនគេមករស់នៅសេអ៊ូលតែឯងម៉ាក់ប៉ាមិននៅជាមួយទេរវល់ធ្វើការនៅខេត្តយូរៗទើបមកសួរសុខទុក្ខជុងវ៉ុនម្ដងទើបបានជា ស៊ូនូស្រឡាញ់មើលថែជុងវ៉ុនដូចជាប្អូនបង្កើត ។

UnmemorableМесто, где живут истории. Откройте их для себя