EP 37: ដាយ៉ុន

321 37 0
                                    


ថ្ងៃនេះជុងវ៉ុនបានមកមន្ទីរពេទ្យតែឯងនោះទេព្រោះតែជេយ៍និងស៊ូនូរវល់ធ្វើការងារៀងៗខ្លួន..

" ចំណែកនេះថ្នាំប្អូនកុំភ្លេចញាំបាយអោយទៀង ពេល ផងលឺទេ? ជាពិសេសគឺញាំអាហារណាដែលប៉ូវជំនួយ ដល់សុខភាពនឹងរាងកាយ " លោកពេទ្យប្រាប់ព្រមទាំង ហុចថ្នាំទៅអោយ ជុងវ៉ុន

" បាទ អរគុណលោកគ្រូពេទ្យហើយអញ្ចឹងខ្ញុំសុំ លាសិនហើយ "
ជុងវ៉ុនទទួលយកថ្នាំហើយ និយាយលាលោកគ្រូពេទ្យមុននឹងដើរចេញទៅ។

ជុងវ៉ុន ដើរចេញពីរក្នុងមន្ទីរពេទ្យទាំងញញឹម ញញែមមិនឈប់ប៉ុន្តែនៅពេលនោះគេស្រាប់ តែបានជួបនឹងម្តាយក្មេកនៅកន្លែងទុកឡាន

" ជុងវ៉ុន " អ្នកស្រីផាក

" ម៉ាក់! " ជុងវ៉ុន ដើរមកជិតគាត់

" ឯងមកទីនេះកើតអីមែនទេ? " អ្នកស្រីផាក

" អឺ...." ជុងវ៉ុន យកស្រដាស់ដែលខ្លួនបានពិនិត្យ ពោះមុននេះទៅលាក់នៅក្រោយខ្នងប៉ុន្ដែមិនមែនគេ មិនចង់អោយគាត់បានដឹងថាខ្លួនកំពុងមានកូនទេ គ្រាន់តែជេយ៍ជាអ្នកសន្យាថាជាអ្នកប្រាប់គាត់ដោយខ្លួនឯង

" គឺអី? ហើយមកទីនេះតែម្នាក់ឯងទេឯណា ជេយ៍ តើគេមិនមកជាមួយឯងទេឬ ?? "អ្នកស្រីផាក ថា ព្រោះតែសម្លឹងរកមើលមិនឃើញ កូនប្រុសមកជាមួយគេ

" អូ! គាត់រវល់ធ្វើការទើបខ្ញុំមិនចង់រំខានគាត់ហើយខ្ញុំក៏ មិនបានកើតអ្វីខ្លាំងដែរគ្រាន់តែមិនស្រួលខ្លួនឈឺក្បាល បន្តិចទើបមកមន្ទីរពេទ្យចុះអ្នកម៉ាក់មកទីនេះតើអ្នកម៉ាក់កើតអីមែនទេ? " ជុងវ៉ុន សួរប៉ុន្តែខណៈនោះស្រាប់តែមានឡានមួយគ្រឿងបាន បើកយ៉ាងលឿនមកឈប់ជិតគេនឹងម្តាយក្មេក

" ហាមស្រែកអោយសោះបើមិនចង់ងាប់! " ប្រុសម្នាក់ចេញពីក្នុងឡានបានយកកាំភ្លើងទៅផ្ជុង ជុងវ៉ុន នឹងអ្នកស្រីផាក ព្រមទាំងនិយាយគម្រាម

" អួយយំ!លេងយើងណា " ជុងវ៉ុន ស្រែក នៅពេលមានមនុស្សប្រុសពីរនាក់បានដើរមកទាញ កន្រ្តាក់ដៃខ្លួនអូសទៅរកឡានរបស់ពួកគេ

" ស្ងាត់ទៅ !!! " ប្រុសនោះស្រែកសម្លុត ជុងវ៉ុន មួយទំហឹង

" ជុងវ៉ុន " អ្នកស្រីផាកហៅរាងតូចទាំងភ័យ នៅពេលឃើញមានមនុស្សចាប់គេទៅបែបនេះ

UnmemorableOnde histórias criam vida. Descubra agora