" ចៅហ្វាយ "
ជេយ៍ រត់មកកាត់ចំណងចេញពីជំនិតរបស់គេឆែល ពេលដែលឃើញ ហានប៊ីន ងើបឡើង ពីដួលមកវិញទាញកាំភ្លើងបម្រុងនឹងបាញ់ ជេយ៍ ពីក្រោយទៅហើយប៉ុន្តែអ្នកជាជំនិតដៃស្ដាំរបស់ម៉ាហ្វៀរូបសង្ហារហ័សដៃជាង ដកហូតកាំភ្លើងចេញពីចង្កេះខោ បាញ់បញ្ឆិតនាយបានមុន ឯអ្នកខាងនោះក៏គេចទាន់រត់ចូលទៅពួនពីក្រោយសសរនៃអគារបាត់ស្រមោល។
ផាំង~~
" ចៅហ្វាយយើងឆាប់ចេញទៅ " ទាំងចៅហ្វាយនិង កូនចៅពេលស្រាយចំណងរួចក៏នាំគ្នារត់ចេញទៅមាត់ទ្វារ នៃអគារដែលនៅខាងមុខមាន សុងហ៊ុន នៅចាំជួយគេស្រាប់។
ផាំង~ផាំង
សម្លេងគ្រាប់កាំភ្លើងបាញ់ឡើងទៅរកកូនចៅហានប៊ីន ម្តងមួយៗរហូតពួកគេស្លាប់ម្ដងម្នាក់សល់ប៉ុន្មានពួកគេក៏នាំចៅហ្វាយរត់គេចពីគ្រោះអាសន្នពេលនេះសិន មានពេលក្រោយនឹងចាត់ការម្តងទៀត។
" ឯងដឹងថាយើងនៅទីនេះបានដោយរបៀបណា ?? "
"បងឡើងឡានសិនទៅខ្ញុំនឹងប្រាប់បងពេលក្រោយ ចំណែកឡានរបស់នៅបងនៅឯផ្ទះអាជីហុន ចាំខ្ញុំឲ្យឆាលទៅយក " បញ្ចប់ប្រយោគរួច សុងហ៊ុន និង ជេយ៍ ក៏ឡើងឡានជិះ ជាមួយគ្នាដោយមានកូនចៅជាអ្នកបើកបរនិងហែរហមពីក្រោយ។
++តាមផ្លូវ
" រឿងនេះគឺខ្ញុំបានដឹងមកពីប្អូនស្រីអា ហានប៊ីន គឺដាយ៉ុននោះហើយ
យប់មិញនេះនាងខលមកប្រាប់ខ្ញុំប៉ុន្តែខ្ញុំក៏នៅចាំ រៀបគម្រោងសិនពេលដែលរួចគឺមកតែម្តង តែយប់មិញនេះខ្ញុំបានបញ្ជាមិនឲ្យនរណាចូលទៅឥឡូវនោះទេ គឺគ្រាន់តែឲ្យពួកគេលបៗចាំឃ្លាំមើលការពារសុវត្ថិភាពបងសិនប៉ុណ្ណោះ រឿងនៅតទៀតខ្ញុំនឹងប្រាប់ពីរឿងដែលខ្ញុំ មកទីនេះបាន " សុងហ៊ុន ក៏អង្គុយប្រាប់ ជេយ៍ ពីរឿង ដែលនាយអាចមករកគេនៅទីបានយ៉ាងងាយ។
ត្រឡប់ទៅយប់មិញនេះនៅពេលដែល សុងហ៊ុន រៀបនឹង ចូលគេងទៅហើយប៉ុន្តែ ដាយ៉ុន ប្អូនស្រីរបស់ ហានប៊ីន បានទាក់ទងមកនាយថាបងប្រុសរបស់នាងកំពុងឲ្យមនុស្ស មកចាត់ការយក ជេយ៍ទៅកន្លែងមួយដែលនាងបានលបស្ដាប់ឮពីទំនាក់ទំនងរបស់បងប្រុសនាងនិយាយពេលនៅកម្មវិធី យប់មិញនេះគ្រាន់តែដឹងភ្លាមនាងក៏ប្រញាប់ទាក់ទងមក សុងហ៊ុន ភ្លាម។
ESTÁS LEYENDO
Unmemorable
Fanfictionនៅតែនឹក នៅតែចងចាំ នៅតែមិនអាចបំភ្លេចបាន នៅតែស្ដាយ តែចុងក្រោយមានតែពាក្យថាសុំទោសប៉ុណ្ណោះ 💔❤️🩹 Unmemorable ជាសាច់រឿងថ្មីមួយបែបទៀតដែលជាសាច់រឿងឆ្លុះបញ្ចាំងពីសេ្នហាដ៍សែនជូរចត់កំសត់អារម្មណ៍របស់ក្មេងប្រុសពីរនាក់ ។ #jaywon Start : 10/11/2022 End : 29/01...
