EP 5: សត្រូវបេះដូង

753 101 7
                                    

បន្ទាប់ពីបើកឡានរបស់ជេយ៍មកដល់សេអ៊ូលភ្លាម ជុងវ៉ុនក៏ធ្វើដំណើរមកខុនដូររបស់ខ្លួន ។ គ្រាន់តែមកដល់ខុនដូរភ្លាម
ជុងវ៉ុនប្រញាប់រត់ទៅរកស៊ូនូភ្លាម...

" ជុងវ៉ុនឯងទើបមកពីណា " ស៊ូនូសួរឡើង

" ហឹក...ហឹកបងស៊ូនូ " មកដល់ភ្លាមជុងវ៉ុនក៏យំហើយរត់ទៅអោបស៊ូនូ

" កើតអីមិចក៏យំបែបនេះ ហើយមានរឿងអីកើតឡើងប្រាប់បងមក " ស៊ូនូនិយាយទាំងបារម្មណ៍

" គឺគេត្រឡប់មកវិញហើយ ខ្ញុំមិនចង់ជួបមុខគេទៀតទេ តែខ្ញុំគួរធ្វើយ៉ាងណាទៅគួរតែរត់គេចទៀតមែនទេ "

" គេម្នាក់នោះលោកជេយ៍មែនទេ "

" បាទ "

" ជុងវ៉ុនឯងកុំទៅខ្លាចអី ឯងត្រូវតែរៀនប្រឈមមុខនិងបញ្ហាទាំងឡាយបើមិនដូច្នេះទេឯងនិងត្រូវរត់គេចចេញពីគេអស់មួយជីវិតជាមិនខាន "

" តែបងក៏ដឹងថាគ្រួសាររបស់គេស្អប់ខ្ញុំប៉ុណ្ណាព្រោះតែខ្ញុំជា omega ទោះបីជាខ្ញុំមិនរត់គេចពីគេមុននិងក្រោយគ្រួសាររបស់គេគង់តែបំបែកបំបាក់ទំនាក់ទំនងរបស់ខ្ញុំនិងគេដដែលទេ "

" បងយល់ តែលោកជេយ៍មើលទៅស្រឡាញ់ឯងណាស់គាត់ខំតាមរកឯងជាយូរមកហើយ លើកនេះគាត់ប្រាកដជាមិនចង់បាត់បង់ឯងទៀតនោះទេ "

" គាត់មិនបានស្រឡាញ់ខ្ញុំទេ គាត់មិនមែនជាបងជេយ៍កាលពីមុននោះទេគាត់ប្រែហើយពេលនេះគាត់ក្លាយខ្លួនទៅជាមនុស្សរោគចិត្តអាត្មានិយមតណ្ហាក្រាស់ហើយ " ជុងវ៉ុននិយាយទាំងខឹង

" អូយមិនយល់ទេពួកឯងពីរនាក់នេះ ឈឺក្បាលណាស់យើងមិនចង់ដឹងរឿងច្រើនជាងនេះទៀតទេ " និយាយចប់ស៊ូនូក៏ប្រាប់ឲ្យជុងវ៉ុនទៅមុជទឹកហើយផ្លាស់ប្ដូរសម្លៀកបំពាក់អាលមកញ៉ាំបាយ...

++ Skip

" ខ្ញុំឆ្ងល់បងហេតុអីបានជា call ហៅឆែលទៅយក ចុះឡានបងទៅណា? "  សុងហ៊ុនលើកកែវស្រាបណ្ដើរសួរជេយ៍បណ្ដើរ

" ឡានត្រូវកូនឆ្មាតូចលួចបាត់ហើយ " ពេលដែលឮពាក្យថាកូនឆ្មា ភ្លាម សុងហ៊ុន រហ័សដាក់កែវស្រាចុះទាំងឈ្លក់ខះៗ រកដង្ហើមមិនចង់ដល់គ្នា។

UnmemorableOnde histórias criam vida. Descubra agora