EP35: ប្រច័ណ្ឌឆ្កែ

445 49 1
                                    

[ ង៉ឺត ]

ថ្ងៃនេះ សុងហ៊ុននិងជេគបាននាំគ្នាមកដើរ shopping ជាលើកចុងក្រោយព្រោះតែសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះជេគត្រូវត្រឡប់ទៅ Australian វិញហើយ ។ ថែមទាំងអីលូវនេះជេគនិងសុងហ៊ុនក៏បានស្រឡាញ់គ្នាផងដែលគ្រាន់តែចរឹកមនុស្សផ្សេងគ្នារៀងពិបាកចុះសម្រុងតិចហើយជាពិសេស bro ហ៊ុននេះតែម្ដង

Skip

ឡានក៏បានមកដល់ឈប់នៅនឹងកន្លែងចតរួច សុងហ៊ុនចុះចេញមកមុនដោយមានរាងតូចចេញមកតាមក្រោយ កាន់ដៃនាយជាប់។ អ្នកទាំងពីរក៏ដើរចូលទៅខាងក្នុង ដោយមានកូនចាំដើរហែរហមជាប់មិនឲ្យដាច់ឆ្ងាយ ឡើយ។

ដើរមកដល់ហាងលក់ឆ្កែក្នុងផ្សារទំនើបមួយកន្លែង ជេគឈប់ដំណើរង៉ក់សម្លឹងទៅកូនឆ្កែដែលមានពណ៌សម្បុរស ក្រឡេកឃើញភ្លាមគេក៏ពេញចិត្ត ស្រលាញ់ចង់បានវាភ្លាម។

" សុងហ៊ុន...!! អូនចង់បានកូនឆ្កែនោះ " រាងតូចបែរមករក សុងហ៊ុនងើយសម្លឹងមុខគេភ្លឺសៗអង្រួនជាយអាវគេបែប សុំអង្វរ.កនាយម្នាក់នោះឲ្យទិញកូនឆ្កែតូចស្អាតមួយក្បាលឲ្យខ្លួន។

"តែបងមិនចូលចិត្តសត្វឆ្កែទេវាគួរឲ្យរំខានណាស់"

" ណាៗ...សុងហ៊ុនតែមួយក្បាលតូចមួយប៉ុណ្ណោះវា មិនរញ៉េរញ៉េទេ " គេនៅតែទទួចសុំរាងក្រាស់មិនឈប់ ដល់ថ្នាក់ សុងហ៊ុន ចង់ក្រពុលមុខនឹងរឿងរាងតូច ចង់បានកូនឆ្កែនោះទៅហើយ។ អាកូនឆ្កែនោះវាស្អាត អីណាស់ណាទៅបានជាទៅជាប់ចិត្តជាមួយវាសម្បើម ម៉្លេះ ?

"ក៏បានៗ...បងនឹងទិញឲ្យអូន "

" យ៉េ!!! អូនស្រឡាញ់បងជាងគេលើលោក " ជេគ
សប្បាយអរមួយរំពេចរួចទើតជើងទៅ ថើបថ្ពាល់សង្ហារបស់អ្នក
កម្លោះម៉ាហៀទាំងសងខាង ដើម្បីទុកជាការអរគុណ។

"ត្រង់នេះមួយទៀត " សុងហ៊ុនលើកម្រាមដៃចង្អុលមក ដាក់លើបបូរមាត់ខ្លួនឯងបញ្ជក់ប្រាប់រាងតូចថាឲ្យគេថើប ត្រង់បបូរមាត់នេះមួយកន្លែងទៀត។

" លោភលន់ណាស់!! ជុប រួចរាល់ហើយទៅទិញវាមក ឲ្យអូនមក "ក្រោយពីបានស្នាមថើបត្រង់បបូរមាត់ មួយទៀតរួចរាល់ សុងហ៊ុន ក៏នាំ ជេគចូលទៅក្នុងហាង លក់កូនឆ្កែនោះភ្លាម។

UnmemorableWhere stories live. Discover now