" មិនបាច់ទេអូនដើរខ្លួនឯងបានតើ!! បងកុំបារម្ភពេកទៅមើស!!!" ជុងវ៉ុនថាឲ្យជេយ៍នៅពេលនាយបម្រុងនឹងលើកបីរាងតូចឡើងប៉ុន្តែគេមិនព្រមឲ្យនាយបីឡើយ។
"មិនឲ្យបារម្ភយ៉ាងម៉េច ?? អូនកំពុងតែពរពោះកូនបង ហើយណា៎!! "
"មិនអីទេ!! អូនដើរបាន " ជុងវ៉ុនដើរមួយៗចូលបន្ទប់ ទឹកព្រោះមិនចង់ឲ្យនាយបារម្ភកាន់តែខ្លាំង។
" ពេលហើយប្រាប់បងឮទេ !!? "
"អឹម!! អូនដឹងហើយ " ជុងវ៉ុនទាញទ្វារបន្ទប់ទឹកបិទ ហើយងូតទឹកសម្អាតខ្លួននៅក្នុងអាងទឹកក្ដៅឧណ្ហៗដែល រាងក្រាស់បានរៀបចំឲ្យ។ ឯ ជេយ៍ ក៏ដើរទៅរកតុធ្វើការរបស់នាយវិញ។
ក្រោយពីចំណាយពេលងូតទឹកសម្អាតខ្លួនរួចរាល់ ហើយ ជុងវ៉ុនស្លៀកឈុតគេងដែលរាងក្រាស់ទុកនៅក្នុង បន្ទប់ទឹកឲ្យគេនោះហើយរួចជាស្រេច។ នាយតូចក៏ បើកទ្វារចេញមកវិញរួចហៅ ជេយ៍ភ្លាមដើម្បីកុំឲ្យគេខឹងនឹងខ្លួនទៀតថាចេញមកមិនបានប្រាប់។
" បងជេយ៍ ....អូនរួចរាល់ហើយ!! " ពេលដែលឮសម្លេង ស្រទន់របស់រាងតូចហៅភ្លាម ជេយ៍ ក៏ប្រញាប់បិទឯកសារដើរមកជួយគ្រាហ៍គេចេញមកដើរទៅរកពូក។
" មួយៗ!! នេះទឹកដោះគោរបស់អូន "ពេលដែល ដាក់ឲ្យរាងតូចអង្គុយហើយនាយក៏លើកកែវទឹកដោះគោ នៅលើតុជិតក្បាលគ្រែមកឲ្យរាងតូចផឹកភ្លាមទើបដាក់គូទអង្គុយចុះក្បែរគេតាមក្រោយ។
" អឹម....អូនឆ្អែតហើយ!! " ផឹករួច ជុងវ៉ុនដាក់កែវ ទឹកដោះគោចុះទៅលើតុវិញមុននឹងផ្ដេកខ្លួនគេងនៅលើពូកទន់ៗនោះ។
" ជុងវ៉ុន ហា៎!! " សម្លេងផ្អែមស្រទន់បន្លឺឡើងតិច ៗហៅរាងតូចដែលរកបិទភ្នែកគេងនោះឲ្យបែរមក សម្លឹងមុខគេវិញ។
"អឹម ?? បងមានការអី ?? "
" បងសុំបានទេ ?? "
"បងចង់សុំអី ? " ជុងវ៉ុនលើកចិញ្ចើមសួរគេទាំងឆ្ងល់ បន្តិចបន្តួចដែរតែពេលដែលដឹងដល់ដៃមាំធំកំពុងរាវចូល ទៅក្នុងអាវគេងយប់របស់ខ្លួន រាងតូចក៏ដឹងភ្លាមថានាយ ចង់បានអ្វីនៅពេលនេះ!
" បងសុំតែមួយទេ "
" តែកូននោះ....!!?"
" បងសួរបងហ៊ីស៊ឹងរួចហើយ វាមិនអីនោះទ អាចធ្វើបាន!! " ជេយ៍ សុំរាងតូចទាំងធ្វើទឹកមុខគួរឲ្យអាណិតដើម្បីឲ្យ រាងតូចយល់ព្រមនឹងការសុំរបស់នាយ។
VOCÊ ESTÁ LENDO
Unmemorable
Fanficនៅតែនឹក នៅតែចងចាំ នៅតែមិនអាចបំភ្លេចបាន នៅតែស្ដាយ តែចុងក្រោយមានតែពាក្យថាសុំទោសប៉ុណ្ណោះ 💔❤️🩹 Unmemorable ជាសាច់រឿងថ្មីមួយបែបទៀតដែលជាសាច់រឿងឆ្លុះបញ្ចាំងពីសេ្នហាដ៍សែនជូរចត់កំសត់អារម្មណ៍របស់ក្មេងប្រុសពីរនាក់ ។ #jaywon Start : 10/11/2022 End : 29/01...