" លោកខ្ញុំឮសម្លេងទឹកជ្រោះនៅខាងមុខ! " ជេគ ដែលកំពុងត្រូវអ្នកកំលោះអៀវរហ័សស្រែក នៅពេលដែលឮសម្លេងទឹកជ្រោះធ្លាក់នៅខាងមុខ។
ចាប់តាំងពីយប់ម្សិលមិញ អ្នកទាំងពីរដើរចុះឡើងៗ រហូតវង្វេងផ្លូវកាន់តែជ្រៅ។ គេទាំងពីរនាក់ទាំងដើរផង សម្រាកផងចាប់តាំងពីពេលព្រឹករហូតមកដល់ យប់វិញទៅហើយនៅរកផ្លូវចេញមិនឃើញទៀត ហើយ អ្វីដែលសំខាន់ សូម្បីតែទឹកក៏គ្មានទៀត រីឯជេគវិញ កាន់តែមានសភាពធ្ងន់ធ្ងរ មុខគេប្រែជាស្លេកស្លាំង ព្រោះតែត្រូវជាតិពិសរបស់បន្លាជ្រៀបចូលទៅវាយលុក គ្រប់ទិសទី ទើបបណ្តាលឲគេមានអាការៈមិនសូវស្រួលខ្លួន ថ្ងាសក្តៅដូចជាភ្លើងចឹង ដូចច្នេះហើយទើប សុងហ៊ុន ខំប្រឹង បន្តទ្រាំអៀវគេរហូត ទោះផ្លូវលំបាកក្តីក៏មិនព្រមឲរាងតូចចុះដើរ ទោះជេគខំប្រឹងប្រកែកយ៉ាងណាក៏គេមិនព្រម នេះជាហេតុដែលធ្វើឲរាងតូចចាប់ផ្តើមទន់ចិត្តចំពោះគេ។ តាំងពីស្គាល់គ្នាកន្លងមក សុងហ៊ុន មិនដែលសូម្បីតែអើពើ នឹងគេ ប៉ុន្ដែពេលនេះគេបែរជាប្រែក្លាយជាមនុស្សប្រុស ទន់ភ្លន់ព្រមទាំងយកចិត្តទុកដាក់លើគេ បើសិនជារាងក្រាស់លេងចរឹតម៉ាកៗនេះ តើឲ្យជេគ ទប់អារម្មណ៍មិនឲ្យមានចិត្តលើគេមិចនឹងកើត?
ពេលដែលដើរឆ្លងផុតជន្លងភ្នំរួចហើយ ពួកគេក៏បានឃើញរូងភ្នំតូចមួយនៅក្បែរមាត់ជ្រោះ។ សុងហ៊ុន ប្រញាប់ អៀវ ជេគចូលទៅក្នុងរូងភ្នំមួយនោះ ហើយដាក់រាងតូចចុះឲ្យអង្គុយផ្អែកនៅជ្រុងម្ខាង គេក៏ហុចកូនពិលមួយឲ្យរាងតូច
" កាន់វាទៅ ខ្ញុំទៅរកអូសយកមកបង្កាត់ភ្លើងបន្តិចទៀតខ្ញុំមកវិញ "
សុងហ៊ុននិយាយហើយគេក៏បោះជំហ៊ានញាប់ស្មេរ។ ជេគ ញញឹមតិចៗទាំងទឹកមុខស្លេកស្លាំង មាត់ស្ងួតជេសគ្មាន សំណើមអីសោះ ខ្លួនគេក្ដៅដូចជាភ្លើងប៉ះសឹងតែរលាក ។ រាងតូចដកដង្ហើមយឺតៗហាក់ពិបាកទ្រាំនឹងកម្ដៅក្នុងខ្លួន ណាមួយអាកាសធាតុក្បែរជ្រោះកាន់តែត្រជាក់ធ្វើឲ្យគេស្រៀវឆ្អឹងខ្នង។ របួសក៏កាន់តែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
មួយសន្ទុះក្រោយមក រាងកាយខ្ពស់ស្រឡះរបស់សុងហ៊ុន ក៏ ត្រឡប់មកវិញ ដោយមានកម្ទេចឈើក្នុងដៃ ព្រមទាំងដុំថ្ម ពីរបីដុំសម្រាប់ទុកបង្កាត់ធ្វើជាភ្លើង។ គេរហ័សយកឈើ មកផ្តុំគ្នានៅចំកណ្តាលរូងភ្នំហើយ រហ័សបង្កាត់ភ្លើងគេរត់ទៅដងទឹកហើយក៏ត្រឡប់មករករាងតូចវិញ។
CITEȘTI
Unmemorable
Fanfictionនៅតែនឹក នៅតែចងចាំ នៅតែមិនអាចបំភ្លេចបាន នៅតែស្ដាយ តែចុងក្រោយមានតែពាក្យថាសុំទោសប៉ុណ្ណោះ 💔❤️🩹 Unmemorable ជាសាច់រឿងថ្មីមួយបែបទៀតដែលជាសាច់រឿងឆ្លុះបញ្ចាំងពីសេ្នហាដ៍សែនជូរចត់កំសត់អារម្មណ៍របស់ក្មេងប្រុសពីរនាក់ ។ #jaywon Start : 10/11/2022 End : 29/01...
