+Dorm
ពេលនេះ ជេយ៍ក៏បានងូតទឹកស្លៀកពាក់រួចរាល់ ហើយនៅឡើយតែចាំរាងតូចក្រោកពីគេងប៉ុណ្ណោះ។ នាយដើរប្រមូលភួយខ្នើយនិងខោអាវដែលដោះក្រវាត់ ចោលនោះយកទៅដាក់ក្នុងកន្ត្រកទុកសម្រាប់បោក ពេលដែលរៀបចំហើយរួចរាល់ក៏ដើរមករករាងតូច តែម្តង។
" វ៉ុននី!! អូនមិនអីទេហេស ?? " ជេយ៍ លើកខ្នងដៃរបស់នាយទៅដាក់ពីលើថ្ងាស់តូចស្ទាបស្ទង់កម្ដៅរបស់ គេមើលថាមានក្ដៅខ្លួនអីឬអត់?
" អឹម...អូនអត់អីទេ "
" ក្រោកទៅងូតទឹកសិនទេ ?? ចាំបងចុះទៅយកអាហារ មកឲ្យអូនញ៉ាំនិងលេបថ្នាំផង "
"បងចុះទៅញុំាមុនអូនទៅចាំអូនទៅងូតទឹកខ្លួនឯង "
" អូនដើរកើតដែរមែនទេ ?? មិនអីទេបងបីអូនវិញ " ជេយ៍ ស៊កដៃរបស់នាយចូលចន្លោះជើងតូចរួចក៏លើក បីគេឡើងទៅបន្ទប់ទឹក។
" អង្គុយទីនេះហើយចាំបងលាយទឹកក្តៅនិងងូតទឹកឲ្យ អូន " ចូលមកដល់បន្ទប់ទឹកភ្លាមនាយក៏ដាក់ឲ្យរាងតូច អង្គុយនៅជិតកន្លែងលាងដៃរួចនាយក៏ដើរទៅបើកទឹក ដាក់ក្នុងអាងលាយជាមួយនិងទឹកក្តៅតិចៗដើម្បីឲ្យរាងតូចងូតឲ្យស្រឡះខ្លួនខ្លះ។ ពេលដែលធ្វើរឿងនៅលើគ្រែ នោះហើយវាអាចនឹងផ្សាក្រហាយបន្តិចប្រសិនបើងូតទឹក ក្ដៅ ប៉ុន្តែវាក៏អាចកាត់បន្ថយភាពឈឺចាប់បានលឿន ដូចគ្នា។
" រួចហើយ អឹប " ជេយ៍ ដើរមករករាងតូចវិញលើកគេបីដាក់ចូលទៅក្នុងអាងទឹកថ្នមៗឯនាយក៏អង្គុយនៅគែម អាងទឹក មុននឹងសើយអាវរបស់ ជុងវ៉ុន ដោះចេញទុកទៅ ម្ខាងយកសាប៊ូកក់សក់មកចាក់ពីលើក្បាលរាងតូចឈ្លី តិចៗឲ្យចេញពពុះសាប៊ូ រួចក៏ប្រើដៃកក់សក់ក្បាលឲ្យរាង តូច។
" ស្រួលខ្លួនខ្លះទេ ?? "
" អឹម...ស្រស់ស្រាយល្អណាស់ប៉ុន្តែអូនរំខានបងឲ្យ ងូតទឹកឲ្យអូនបែបនេះមិនបានទេ អូនអាចងូតខ្លួនឯង បានតើ!! " ជុងវ៉ុន ឆ្លើយតបទាំងដៃនៅលេងទឹកវៃពពុះ សាប៊ូកែវវាយកមកដាក់លើបាតដៃរួចក៏ផ្លុំលេងដូចជា កូនក្មេងធ្វើឲ្យអ្នកអង្គុយងូតទឹកឲ្យនោះគ្រឺតខ្នាញ់ជា ខ្លាំង។
" គ្រាន់តែងូតទឹកឲ្យប្រពន្ធខ្លួនឯងរំខានអីទៅ ?? "
" ខាតពេលរបស់បងនឹងហើយ "
YOU ARE READING
Unmemorable
Fanfictionនៅតែនឹក នៅតែចងចាំ នៅតែមិនអាចបំភ្លេចបាន នៅតែស្ដាយ តែចុងក្រោយមានតែពាក្យថាសុំទោសប៉ុណ្ណោះ 💔❤️🩹 Unmemorable ជាសាច់រឿងថ្មីមួយបែបទៀតដែលជាសាច់រឿងឆ្លុះបញ្ចាំងពីសេ្នហាដ៍សែនជូរចត់កំសត់អារម្មណ៍របស់ក្មេងប្រុសពីរនាក់ ។ #jaywon Start : 10/11/2022 End : 29/01...