" ចាំខ្ញុំទៅយកកំណាត់យកមកជូតខ្លួនឲ្យ " អាល្អិតម្នាក់ បន្លឺឡើង ខណៈម្នាក់ទៀតរត់ចេញទៅវឹង ចំណែកឯលោក អ៊ុំចេញទៅបាត់តាំងពីយូរ ព្រោះគាត់ត្រូវទៅរកថ្នាំដើម្បី ព្យាបាលនិងបង្ក្រាបពិស។
សុងហ៊ុនសម្លឹងមើល ជេគដែលកុំពុងដេកញ័រមាត់ទទ្រើត
ភ្នែកធ្មិចបិទជិតឈឹង ធ្វើឲអាល្អិតតូចម្នាក់ទៀតដែល មានរូបរាងតូចជាងគេឈរសម្លឹងមើលមិនដាក់ភ្នែក។" បងមិនពាក់អាវឲគាត់ទេហ្អ៎? មើលទៅគាត់រងាណាស់ " អាល្អិតតូចអង្គុយច្រត់ជង្គង់សួរអ្នកកំលោះទាំងភ្នែកមីងម៉ង់ បែបឆ្ងល់ផង ចង់ដឹងផង
" មែនហើយ បងភ្លេចឲឈឹង! "
"មិនអីទេ ចាំខ្ញុំទៅយកខោអ៊ាវរបស់បងប្រុសធំខ្ញុំយក មកអោយ ចាំបន្តិចណាំ " និយាយហើយ អាល្អិតតូចក៏ រត់ចេញទៅបាត់។
ពេលនេះ ក្នុងខ្ទមដ៏ស្ងាត់ច្រងំមានតែពន្លឺភ្លើងទានមួយ គ្រាន់ទុកបំភ្លឺសភាពក្នុងខ្ទម។ សុងហ៊ុនរហ័សយកភួយដែល ដាក់នៅលើតុម្ខាងទៀត យកមកដណ្តប់ឲរាងតូចមួយជាន់ទៀត ដើម្បីឲគេកាន់តែមានភាពកក់ក្ដៅ ទោះបីខ្លួនពាក់តែអាវយឺតស្តើង ក៏គេមិនខ្វល់
សំខាន់ឲតែ ជេគ បានធូរស្រាលអ្វីក៏គេព្រមលះបង់។ សុងហ៊ុន ចាប់កាន់ដៃជេគ យកមកដាក់ជិតថ្ពាល់ដោយទឹកមុខព្រួយបារម្មណ៍ ក្នុងចិត្តគេអន្ទះសារ ភ័យស្ទើរតែផ្ទុះទឹកភ្នែកចេញមក ទៅហើយ" បងសុំទោសដែលការពារឯងមិនបានល្អ សុំឯងកុំកើតអីឲសោះ" សុងហ៊ុន កាន់ប្រអប់ដៃអ្នកម្ខាងទៀតមកត្រដុះនឹងថ្ពាល់របស់ខ្លួន។ ទ្វីត្បិតតែខ្លួនរាងតូចក្ដៅដូចភ្លើង ប៉ុន្តែបាតដៃវិញត្រជាក់ស្រេងដូចជាទឹកកក ជេគ ឆ្លាក់ខ្លួនដល់ដំណាក់កាលនេះក៏ព្រោះតែភាពមិន
ប្រយ៉ាត់របស់ខ្លួន ។ តើមិនឲ សុងហ៊ុនភ័យស្លន់ស្លោយ៉ាងមិចទៅបើកើតអីឡើង គ្រប់យ៉ាងកើតឡើងមកពីការធ្វេសប្រហែសនិងមិនប្រុងប្រយ័តរបស់ខ្លួន ទើបបណ្តាលឲមានរឿងកើតឡើង ចំពោះជេគ។ គេស្បថហើយថា បើសិនជា ជេគ កើត អីធ្ងន់ធ្ងរមែននោះ គេច្បាស់ជាមិនអត់ឱនឲខ្លួនឯងឡើយ ម្យ៉ាងទៀតគេប្រហែលជារស់នៅដោយមានវិប្បដិសារីពេញមួយជីវិតជាមិនខាន នេះបើគេព្រមចុះចាញ់នឹងមហិច្ឆតាខ្លួនឯង ព្រមចិត្តទន់យកចិត្តទុកដាក់លើ ជេគ តែបន្តិចនោះ រាងតូចក៏មិនឆ្លាក់ក្នុងស្ថានភាពជិតស្លាប់ជិតរស់បែបនេះ ដែរ។
YOU ARE READING
Unmemorable
Fanfictionនៅតែនឹក នៅតែចងចាំ នៅតែមិនអាចបំភ្លេចបាន នៅតែស្ដាយ តែចុងក្រោយមានតែពាក្យថាសុំទោសប៉ុណ្ណោះ 💔❤️🩹 Unmemorable ជាសាច់រឿងថ្មីមួយបែបទៀតដែលជាសាច់រឿងឆ្លុះបញ្ចាំងពីសេ្នហាដ៍សែនជូរចត់កំសត់អារម្មណ៍របស់ក្មេងប្រុសពីរនាក់ ។ #jaywon Start : 10/11/2022 End : 29/01...