ភាគទី2: ដាក់បេះដូងអោយផង

612 55 1
                                    

      បន្ទាប់ពីញ៊ាំអាហារជុំគ្នាហើយក៏និយាយគ្នាលេងបែបលក្ខណៈគ្រួសារ។ពេលកំពុងតែនិយាយគ្នានោះJiminចេះតែអង្គុយញញឹមជាប់ជាមួយនិងទូរសព្ទ័មិនសូវជាចាប់អារម្មណ៍និងការសន្ទនាមនុស្សចាស់ជាមួយនិងបងថ្លៃឡើយ។ចំណែកjunghooក៏អង្គុយលេងរបស់លេងតាមទម្លាប់របស់កូនក្មេង
«Jiminហា៎ ញញឹមអីកូន»លោកស្រីparkឃើញកូនញញឹមដាក់ទូរសព្ទ័មិនឈប់បែបនេះទើបចាប់អារម្មណ៍សួរ
«គឺមិនអីទេម៉ាក់»Jiminរហ័សប្រកែកដើម្បីកុំអោយម៉ាក់សង្ស័យ
«មិនអីយ៉ាងមិច សង្ស័យលេងឆាតជាមួយនិងសង្សារទេដឹងកូនពៅ»លោកparkបង្អាប់កូនលេងធ្វើអោយJiminញញឹមខ្ចឹបតែម្តង
«មានឯណាប៉ា»
«អត់យ៉ាងមិចបើញញឹមបែបនេះទៅហើយ បើមានក៏យកមកលេងប៉ាម៉ាក់ផងកូន»លោកស្រីparkក៏ចង់ជួបម្នាក់នោះដែលតើនាងស្អាតដែររឺអត់ ចរិកយ៉ាងមិចដែរ?
«ស្រីម្នាក់នោះប្រហែលស្អាតណាស់ហើយទើបកូនពៅប៉ាពេញចិត្ត»គ្រាន់តែលឺបែបនេះភ្លាមJiminក៏គាំងតែម្តងព្រោះមិនដឹងត្រូវប្រាប់ប៉ានិងម៉ាកបែបណាទេព្រោះគាត់កំពុងតែយល់ថាខ្លួនមានសង្សារជាមួយស្រី
«គ្មានពិតមែនប៉ា»Jiminប្រកែកទាំងទប់អារម្មណ៍កុំអោយភ័យខ្លាចរាល់ពេលគេតែងតែគិតពីចំណុចនេះមិនឈប់ ចុះបើប៉ារបស់គេមិនព្រមហើយម៉ាក់ក៏ជំទាស់បែបនេះ តើទំនាក់ទំនងយូរអង្វែងរបស់ពួកគេនិងត្រូវរលាយមែនទេ?ទេមិនអាចទេបើដល់ថ្ងៃនោះមែនគេប្រាកដជាស្លាប់មិនខានឡើយគេស្រលាញ់នាយណាស់។ចំណែកyoongiបានត្រឹមតែស្ងាត់មាត់នាយដូចជាមិនបានពេញចិត្តជាមួយនិងរឿងនេះឡើយ នាយដូចជាមានអារម្មណ៍ថាខឹងពេលដឹងដំណឹងមិនប្រាកដថាJiminកំពុងតែមានសង្សារ តើអារម្មណ៍ឆ្កួតឡប់មួយនេះកើតចេញពីពេលណាទៅ?
«yoonយ៉ាងមិចហើយកូន មិចក៏ស្ងាត់បែបនេះ»ដោយសារតែឃើញកូនប្រសារស្ងាត់យូរពេកទើបសួរនាំក្រែងល៎មិនស្រួលខ្លួន
«អរ កូនមិនអីទេម៉ាក់ កូនគ្រាន់តែមិនដឹងនិយាយអ្វី»
«okចឹងប៉ាថាល្មមបំបែកគ្នាហើយ ហើយyoonបន្ទប់កូនប៉ាអោយគេរៀបចំរួចរាល់ហើយទៅសម្រាកចុះ រីឯសម្លៀកបំពាក់ក៏មានដែល»
«បាទប៉ា តោះjunghooយប់នេះគេងជាមួយប៉ាទេ?»
«កូនចង់គេងជាមួយនិងលោកយាយនិងលោកតា»
«ចឹងក៏បាន តែទៅសម្អាតខ្លួនសិនទៅកូន»yoongiយកចិត្តតទុកដាក់ជាមួយនិងកូនប្រៀបដូចជាម្តាយធ្វើអោយម្តាយក្មេកនិងឪពុកក្មេកញញឹមជាប់តែម្តង គាត់ពិតជាសំណាង់ណាស់ដែលបានកូនប្រសារដូចជានាយ នេះថ្នាក់ប្រពន្ធស្លាប់ចោលហើយតែឪពុកម្តាយក្មេកនាយមិនដែលភ្លេចទេ។
«ទុកអោយម៉ាក់ងូតអោយគេចុះ»ពួកគាត់បានដើរទៅបន្ទប់ដោយដឹកដៃទៅជាមួយ ព្រោះគាត់ក៏អះអាងថានិងងូតទឹកអោយចៅ។រីឯJiminនិងyoongiក៏ទៅបន្ទប់រៀងខ្លួនវិញ
«ក្នុងig គ្មានផុសជាមួយសង្សារទេ តែមិចក៏ឬកពាដូចមនុស្សមានសង្សារ»yoongiគ្រាន់តែមកដល់បន្ទប់ភ្លាមប្រញាប់ងូតទឹករៀបចំខ្លួនបន្ទាប់មកក៏ស្ទុះមកកាន់ទូរសព្ទ័ឆែកមើលអាខោនផ្ទាល់ខ្លួនរបស់ប្អូនថ្លៃ
«មិនបានទេ អារម្មណ៍យើងចម្លែកដល់ហើយខានជួបយូរមិចក៏ស្អាតយ៉ាងនេះ តែបានហើយឈប់គិតទៅបើsujiដឹងនាងច្បាស់ជាមិនពេញចិត្តទេ»yoongiបញ្ឈប់ការគិតរបស់ខ្លួនហើយក៏បង្វែលអារម្មណ៍មកបង្ហើយការងាររបស់ខ្លួនតាមទូរសព្ទ័វិញ។
ងៀកមកមើលបន្ទប់របស់Jiminវិញពេលនេះគេកំពុងតែខលជាមួយនិងអ្នកជាសង្សារនិយាយបងអូនអោយផ្អែមរលួយតែម្តងហើយ។នាយកម្លោះឈ្មោះថា Dong Youngbaeដើមឡើយនាយជាតារាប្រចាំសាលានណារៗក៏ស្រលាញ់ពេញចិត្តនាយដែលព្រោះតែនាយជាកីឡាករបាល់បោះដែលឆ្នើមមួយរូប ហើយក្នុងនោះក៏មានJiminដែរ ដែលជាហ្វេនដំបូងJiminគ្រាន់តែជាហ្វេនដែលស្រលាញ់ចាប់អារម្មណ៍នាយដូចហ្វេនទូទៅតែក្រោយមកក៏មានអារម្មណ៍ស្រលាញ់ទើបសុខចិត្តទៅសារភាពស្នេហ៍តែម្តង តែវាក៏បានសម្រេចរហូតដល់មានការទាក់ទងគ្នាដល់បច្ចុប្បន្ន ពេលកំពុងតែទាក់ទងនោះរឿងឈ្លោះគ្នាក៏មិនតិចទេដោយសារតែtae yangជាមួយដែលឆាប់ធុញចំណែកឯJiminក៏ដូចចិត្តលេងច្រើន careច្រើនបារម្ភច្រើននិងប្រចណ្ឌ័ច្រើនអោយតែមានពាក្យថាច្រើនគឺវាមិនល្អនោះទេអាចធ្វើអោយដៃគូរធុញ តែអោយធ្វើយ៉ាងមិចបើគេស្រលាញ់នាយខ្លាំង។ព្រោះតែចង់រក្សាទំនាក់ទំនងJimin ត្រូវតាមចិត្តនាយរហូតមក។taeyangអាយុបងJimin3ឆ្នាំឯណោះ។
«បងញ៊ាំបាយរឺនៅ»ការសន្ទនាយូរៗទៅវាគ្មានអ្វីប្លែកឡើយដដែលៗ បែបនេះជារើយៗ
«មុននេះអូនសួរបងរួចហើយ»taeyangឆ្លើយបែបមិនសូវចង់ឆ្លើយព្រោះសំណួរនេះJiminបានសួរនាយម្តងទៅហើយកាលពីចាប់ផ្តើមសន្ទនាដំបូងៗ
«អរ សុំទោសផងអូនភ្លេច»
«អឹម អូនមានអីនិយាយទៀតរឺអត់»
«ចុះបងនោះ...?»
«មិចក៏សួរបង បងសួរអូនណា»
«គឺ...taeyangហា៎ប៉ាម៉ាក់អូនចង់ជួបបង»Jiminមិនចង់និយាយរឿងនេះឡើយខ្លាចថាឈ្លោះគ្នាតែដោយសារតែចង់និយាយជាមួយនិងសង្សារអោយបានយូរៗទើបគេលើកយករឿងនេះមកប្រាប់នាយ
«អូនអោយគាត់ដឹងពីទំនាក់ទំនងយើងហើយរឺ??»taeyangហាក់បីដូចជាចាប់ផ្តើមច្រឡោតក្រោយស្តាប់សម្តីរបស់jiminចប់
«អូន អត់បានប្រាប់ទេតែគាត់សង្ស័យហើយគាត់ប្រាប់ថាចង់ជួបសង្សារអូនបើសិនជាអូនមានសង្សារ»Jiminបកស្រាយខ្លាចថាសង្សារខឹងព្រោះបើស្តាប់តាមសម្តីដូចជាកំពុងតែខឹងក្រោធមិចមិនដឹងទេ
«បងមិនទាន់ចង់បង្ហាញទេ ចឹងបងសុំចិត្តអូនលាក់រឿងនេះសិនទៅ»
«តែyangហា៎យើងត្រូវលាក់វាដល់ពេលណាទៀត ពេលនេះពួកយើងរៀនចប់ហើយការជ្រើសគូរស្រករក៏អាចរើសតាមចិត្តយើងស្រលាញ់រឺមួយបងមិនចង់»
«អូនអោយមានហេតុផលបន្តិចទៅ បងមិនចង់បង្ហាញព្រោះខ្លាចថាសង្គមគេជាន់ពន្លិចយើងហេតុអីអូននៅតែដដែលៗបែបនេះ»taeyangប្រើសម្តីធ្ងន់ធ្វើអោយJiminយំចេញមក
«ហេតុអីបងចាំបាច់ស្រែក»Jiminសួរទៅសង្សារទាំងទឹកភ្នែក
«ព្រោះអូនគ្មានហេតុផលនោះអី ហើយពេលនេះអារម្មណ៍បងកំពុងតែល្អចឹងឈប់យំទៅបងមិនចង់អោយទឹកភ្នែករបស់អូនមកបំផ្លាញអារម្មណ៍ល្អរបស់បងទេ»taeyangនិយាយហាក់បីដូចជាមនុស្សអាត្មានិយមគិតតែពីខ្លួនអែងមិនដែលខ្វល់ពីចិត្តរបស់Jiminសោះហើយ
«បងដែលស្រលាញ់អូនទេ»នេះជាលើកទី1ហើយដែលJiminសួរនាយបែបនេះ
«ហេតុអីអូនសួរបងបែបនេះ អូនកាន់តែចម្លែកបងកាន់តែធុញឥឡូវបានហើយ»
«taeyang..!»នាយបិទទូរសព្ទ័របស់Jiminបាត់មិនបានឆ្លើយតបជាមួយនិងសំណួររបស់Jiminឡើយ។Jiminក្រោយពេលដែលនាយបិទទូរសព្ទ័គេក៏ព្យាយាមខលទៅtaeyangវិញតែនាយមិនព្រមលើកសោះទើបJiminចេះតែយំ យំមិនឈប់សោះ
«ហេតុអីបងកាន់តែប្លែក ហ៊ឹក ហ៊ឹកបងធុញនិងអូនណាស់មែនទេអូនមានអារម្មណ៍ថាយូរៗទៅអូនកាន់តែលែងមានតម្លៃហើយ»Jiminដូចជាចាប់ផ្តើមអន់ចង់ហើយតែចិត្តស្រលាញ់ដែលមានចំពោះនាយ គេនៅតែមានលើសលុបមិនអាចកាត់ថ្លៃបាន។Jiminគេងយំរហូតដល់ឈឺភ្នែកផងផ្តាសាយផងទើបប្រញាប់រកថ្នាំកុំអោយឈឺយ៉ាប់ជាងនេះ តែចង្រៃអីនៅបន្ទប់គេក៏អស់ថ្នាំទៅហើយទើបJiminចុះទៅខាងក្រោម។ពេលចុះទៅដល់ក៏ជួបជាមួយនិងyoongiកំពុងតែអង្អុយធ្វើឯកសាររបស់នាយតាមទូរសព្ទ័
«Jimin អែងចុះមកមានកាតអីហេ៎»មិនអោយJiminហៅទាន់ទេនាយក៏ប្រញាប់ហៅJiminសួរមុនតែម្តង
«គឺ មកយកថ្នាំបន្តក់ភ្នែកនិងណាចុះបងយប់ហើយមិចក៏នៅអង្គុយទីនេះទៀត»
«អរ បងនៅបង្ហើយការងារតែនៅក្នុងបន្ទប់មិនសូវមានសេវាទើបចុះមកខាងក្រោយ តែអែងឈឺភ្នែករឺមើលចុះឡើងក្រហមតែម្តងចំណែកឯសំឡេងក៏ងងួលដែលអែងយំហេ៎»yoongiកាលដែលនាយនៅទីនេះព្រោះតែនៅបន្ទប់វាគ្មានសេវាទើបប្រញាប់ចុះមករកសេវាបង្ហើយការងារកុំអោយរញ៉េរញ៉ៃនៅព្រឹកស្អែក
«អរខ្ញុំមិនអីទេគ្រាន់តែមើលរឿងដល់ភាគកំសត់ហើយក៏យំទើបប្រែជាផ្តាសាយ»
«ចឹងទេហី តែអែងធំហើយនៅមើលរឿងយំទៀតហេ៎»yoongiសួរទៅរាងតូចដែលកំពុងតែយកថ្នាំមកបន្តក់ភ្នែក
«មនុស្សប៉ុណ្ណាក៏យំបានដែល បើដល់ភាគកំសត់ទៅហើយ»
«ចុះកំសត់ប៉ុណ្ណាទៅហាស»yoongiទម្លាក់ការងារចុះសិនហើយក៏បង្វែលអារម្មណ៍មកសន្ទនាជាមួយនិងប្អូនថ្លៃ
«គឺកំសត់ណាស់បងដឹងទេ តួប្រុសមិនខ្វល់ពីតួរស្រីឡើយគេយល់តែអារម្មណ៍ខ្លួនអែងហើយ គេទុកនាងចោលព្រមទាំងស្រែកខ្លាំងដាក់នាងទៀតផងនៅពេលដែលឈ្លោះគ្នាហើយខ្ញុំមានអារម្មណ៍ថាអាណិតទើបដាក់អារម្មណ៍រហូតដល់យំ»Jiminរៀបរាប់រឿងរហូតខ្លួនប្រដូចទៅនិងរឿងភាគអោយyoongiស្តាប់
«ប្រុសបែបនេះមិនល្អទេ អានេះនៅក្នុងរឿងទេតែបើមែនទែននោះបងគិតថាតួស្រីគួរតែដោះលែងគេទៅព្រោះបើគេស្រលាញ់នាងគេមិនស្រែកកំហក់ដាក់នាងឡើយហើយគេនិងយល់ចិត្តទុកដាក់ជាមួយនិងនាងមិនខានឡើយមិនមែនទុកនាងចោលទេ»yoongiពន្យល់ប្រាប់ទៅJimin
«ដោះលែងយ៉ាងមិចបើនាងស្រលាញ់គេខ្លាំង»
«ស្រលាញ់ខ្លាំងប៉ុណ្ណាក៏គួរតែស្រលាញ់ខ្លួនអែងជាងដែល កុំស្រលាញ់គេពេកដល់ថ្នាក់នេះអីវាកាន់ធ្វើអោយខ្លួនឈឺចាប់និងគ្មានតម្លៃ»yoongi
«មែនហើយ យូរៗទៅក៏ឃើញថានាងគ្មានតម្លៃសំខាន់គេទៀតឡើយ»Jiminឪនមុខចុះធ្វើដូចជារឿងនេះជារឿងរបស់គេចឹង
«អឹម អែងទៅគេងទៅយប់ហើយ»
«អត់ទេខ្ញុំគេងមិនលក់ឡើយ ចង់កំដរបងសិន»
«ហៃយ៉ា បងនៅមានការងារត្រូវធ្វើច្រើនណាស់ច្បាស់ទេថាអង្គុយចាំ»
«អង្គុយចាំមែនណា បងញ៊ាំទឹកដោះគោ រឺកាហ្វេទេខ្ញុំធ្វើអោយធានាថាឆ្ងាញ់តែម្តង»មិនចង់នៅទំនេរទើបចង់ធ្វើអីខ្លះអោយបងថ្លៃញ៊ាំកំដរមាត់
«ដាក់បេះដូងមែនទេទើបឆ្ងាញ់»
«ហាហាមើលសម្តីចុះ ចឹងតាសបានជាបងស្រីស្រលាញ់បងណាស់»ភាសាញ៉ែរបស់yoongiធ្វើអោយJiminសើចតែម្តង
«លែងសេដហើយហេ៎ទើបសើចបានបែបនេះ»
«ខ្ញុំមានសេដឯណា បងកុំចេះតែស្មានទៅមើល»
«Okok ឈប់ស្មានហើយ»
«ចឹងសម្រេចថាបងចង់ញ៊ាំអីដែរ»Jiminសួរទៅនាយម្តងទៀតទាំងញញឹម
«យកទឹកធម្មតាបានហើយ បងដូចជាមិនសូវឃ្លានអីទេតែសុំដាក់បេះដូងអោយផងណា»
«មើលចុះ មើលចុះតែចាំដាក់អោយ»Jiminក៏ចាក់បណ្តោយ
   ក្រោយនិយាយចប់ក៏ដើរទៅទឹកអោយyoongiញ៊ាំចំណែកឯyoongiក៏មិនយល់ពីអារម្មណ៍ខ្លួនអែងទេមិចក៏សុខៗទៅនិយាយដាក់គេបែបនេះវាមិនសមសោះហើយលោកអើយ។ក្រោយពីយកទឹកអោយyoongiញ៊ាំហើយពួកគេក៏អង្គុយលេងជាមួយគ្នានិយាយគ្នាពីនេះពីនោះមិនឈប់សោះរហូតដល់Jiminងងុយទើបyoongiសុខចិត្តបញ្ឈប់ការងាររបស់ខ្លួនសិនព្រោះបើមិនចឹងទេJiminច្បាស់ជាមិនទៅគេងទេ ទើបនាយសម្រេចចិត្តជូនJiminដល់បន្ទប់ហើយក៏ត្រឡប់មកគេងវិញការងារនោះចាំបង្ហើយពេលព្រឹកចុះ។(អាដែល😑)

មនុស្សចុងក្រោយWhere stories live. Discover now