ភាគទី5:មិចក៏បង្ហាញខ្លួនអោយគេឃើញទៀតហើយ

440 38 3
                                    

   Jiminបានអង្គុយនៅក្នុងអាងទឹកដែលពោលពេញទៅដោយទឹកដាបពេញអាងតែម្តងនេះបើគេរំកិលខ្លួនចុះក្រោមតែបន្តិចក៏លុងស្លាប់មិនខានទេ ដោយសារតែទឹកវាក៏ច្រើនណាស់ដែល។
«តើពួកយើងបញ្ចប់ត្រឹមនិងហើយមែនទេ ហ៊ឹក ហ៊ឹកអូនមិនអាចត្រៀមខ្លួនទាន់នោះទេតើបងជ្រើសគេហើយបោះបង់អូនហើយមែនទេtaeyang បងគួរណាតែបកស្រាយបន្តិចតែនេះគឺអត់ទេ បងមិនសូម្បីតែខលមកបកស្រាយរឺសួរនាំថាអូនយ៉ាងមិចទៅហើយបងចិត្តដាច់ថ្នាក់នេះហេ៎?»Jiminគេមិនទាមទារការបកស្រាយមានលេសមួយរយជំពូកទេ តែយ៉ាងណាក៏គួរតែបកស្រាយសិនដែរJimin បានយំម្តងហើយម្តងទៀតពេលដែលនឹកឃើញរូបភាពក្បត់របស់អ្នកជាសង្សារ តើស្នេហាសុទ្ធតែបែបនេះឬដំបូងក៏ផ្អែមល្ហែមក្រោយមកក៏ល្វឹងជូរចត់
«ឈឺណាស់ អាយ. ឈឺហ៊ឹក ហ៊ឹក»គេវាយទឹកដែលមាននៅក្នុងអាងទឹកអោយស្រែកខ្លាំងៗដើម្បីបន្ធូរអារម្មណ៍តែវាគ្មានបានប្រយោជន៍អ្វីទេ ឈឺនៅតែឈឺ។បន្ទាប់ពីអង្គុយយំសោកសៅមួយសន្ទុះហើយក៏ប្រញាប់ងូតទឹកសម្អាតខ្លួនដើរមកគេងវិញ។ប៉ុន្តែនៅពេលដែលចេញមកពីក្នុងអាងទឹកនោះវិញក៏រអិលដួលនៅក្បែរអាងនោះ
«អួយ ហ៊ឹក ហ៊ឹក...ឈឺតែចិត្តនៅមិនទាន់គ្រប់គ្រាន់ទៀតមែនទេសម្រាប់ខ្ញុំ»Jimin អុកគូ*នៅលើឥដ្ឋយ៉ាងដំណទើបគេអង្គុយយំឪបខ្លួនទាំងដែលគេកំពុងតែពាក់កន្សែងគេយំហើយយំទៀតយំអាណិតខ្លួនអែងមួយជាតិនេះ មិនដឹងត្រូវសងទឹកភ្នែកអ្នកណាខ្លះទេទើបយំរហូតបែបនេះ។និយាយតាមត្រង់ចុះគេពិតជាចង់បញ្ចប់ជីវិតមួយនេះណាស់កាលពីនៅក្នុងអាងទឹកនោះប៉ុន្តែគេក៏គិតដល់ចិត្តប៉ានិងម៉ាក់របស់ខ្លួនតើគាត់និងឈឺប៉ុណ្ណាបើដឹងថាគេសុខចិត្តសម្លាប់ខ្លួនព្រោះតែមនុស្សប្រុសម្នាក់ដែលគ្មានសូម្បីតែភាពស្មោះត្រង់ប្រគល់អោយខ្លួននោះ។គេគិតហើយគិតទៀត បន្ទាប់មកក៏នឹកឃើញដល់ពេលដែលម្តាយរបស់ខ្លួនស្រែកយំទាមទារហៅឈ្មោះបងស្រីអោយត្រឡប់មកវិញ រូបភាពនោះវាធ្វើអោយJiminមានសតិលែងចិត្តបញ្ចប់ជីវិតរបស់ខ្លួនដោយសារតែប្រុសចិត្តព្រៃផ្សៃម្នាក់នោះ នេះបើបែកគ្នាហើយទៅធ្វើរឿងថោកទាបបែបនេះjimin ក៏មិនថាហើយក៏មិនសូវឈឺដែរ តែនេះឈ្មោះជាសង្សារគ្នាប៉ុន្តែនាយបែរជាហ៊ានធ្វើរឿងបែបនេះទៅរួចបើគេមិនយំហើយក៏មិនខូចចិត្តទើបចម្លែក។

មនុស្សចុងក្រោយWhere stories live. Discover now