ភាគទី20:ខ្ញុំស្អប់បង ស្អប់បងដល់ឆ្អឹង

349 48 3
                                    

   ការរងចាំរបស់មនុស្សគឺមានដែនកំណត់សូឈីបានរងចាំមើលថាតើថេយ៊ាំងនិងតបឆាតរបស់នាងឬអត់តែគឺអត់នោះទេ។នាយមិនសូម្បីតែលើកទូរសព្ទ័របស់នាងផងទើបនាងសម្រេចចិត្តទៅរកនាយដល់កន្លែងតែម្តង។ព្រោះតែធ្លាប់ចូលមកញឹកញាប់ទើបនាងមានកាតអាចចូលមកក្នុងខនដូររបស់ថេយ៊ាំងបានដោយសេរីពេលចូលមកដល់នាងក៏កំពុងតែឃើញថាថេយ៊ាំងអង្គុយលេងហ្គេមធ្វើមិនដឹងស្រួលមិនស្រួលមិនដឹងថាមានវត្តមានរបស់នាងចូលមកផងក៏មិនដឹងដែល។និយាយអោយត្រង់ទៅរាល់ថ្ងៃថេយ៊ាំងមិនទាន់រកការងារធ្វើនៅឡើយទេព្រោះតែទើបតែបញ្ចប់ការសិក្សារថ្មីៗដែលទើបតែបានជិតមួយឆ្នាំតែប៉ុណ្ណោះទើបចង់រំហែរខួរក្បាលខ្លះមួយវិញទៀតនាយជាចៅសំណព្វរបស់លោកយាយលោកតាគ្រួសារក៏មានទ្រព្យសម្បត្តិស្ទើរតែចាយមិនអស់ទោះដេកស៊ីក៏អាចមានលុយចាយវាយមិនចេះខ្វះ។
«ថេយ៊ាំង...!ហេតុអីមិនលើកទូរសព្ទ័អូន»នាងដើរមកទាញកាសត្រចៀកចេញពីនាយធ្វើអោយនាយភ្ញាក់ជាខ្លាំង
«អូនកំពុងធ្វើស្អី ហើយមកធ្វើស្អីនៅទីនេះ»នាយច្រឡោតជាខ្លាំងបន្ទាប់ពីសូឈីបានធ្វើសកម្មភាពមុននេះដាក់នាយ។ហេតុអីនាងហ៊ានយ៉ាងនេះគិតថាខ្លួនជាស្អីទៅ???
«ព្រោះបងមិនខ្វល់ពីអូនឆាតក៏មិនតបខលក៏មិនចូល បងចង់យ៉ាងមិចអូនមានការសំខាន់និយាយជាមួយបងតែបងបែរជាបែបនេះទៅវិញ»សូឈីសើចហួសចិត្តមិចក៏សួរមកនាងបែបនេះបើនាយតបឆាតនាងតែមួយម៉ាត់នាងក៏មិនមករកនាយទាំងដែលខ្លួននាងផ្ទាល់មិនស្រួលខ្លួនបែបនេះដែរ។
«មានរឿងអី??រឿងកូន??បងមិនដឹងមិនលឺអ្វីទាំងអស់កុំយករឿងនេះមកធ្វើជាបន្ទុកដាក់បង»សម្តីរបស់ថេយ៊ាំងធ្វើអោយនាងឆ្អែតចិត្តស្លឺភ្នែកឡើងលើតែម្តងនាយយកស្អីមកនិយាយជាបន្ទុកយ៉ាងមិចក្រែងកូននោះជាកូនរបស់នាយដែលមិនចឹង
«ផាច់!!បន្ទុកហេ៎ បងធ្វើអោយខ្ញុំមានកូនហើយបងក៏និយាយថាគេជាបន្ទុកមុនបងនិយាយចេញមកមានឆ្លងកាត់ការគិតឬអត់ថេយ៊ាំង នេះជាកូនរបស់ពួកយើងទាំងពីរនាក់ណា»សូឈីទះនាយមួយកំផ្លៀងហើយក៏យំយកតែម្តង
«កូនអ្នកណាក៏មិនដឹង មិចក៏មកចោទបងក្រែងអូនដឹងហើយមិនចឹងគ្រប់ពេលធ្វើវាជាមួយគ្នាបងនិងអូនក៏តែងតែការពារមិចនិងអាចមានកូននោះ កុំចង់មកបោកបងអោយសោះសូឈីយ៉ាងណាក៏បងមិនទទួលស្គាល់កូននេះដែលបងមិនអាចក្លាយជាប៉ារបស់គេក្នុងវ័យប៉ុណ្នឹងឡើយសុំអូនយល់ផងហើយទៅស្វែងរកឪពុកក្មេងផងកុំចេះតែចោទបង»នាយនិយាយចេញមកគ្រប់ពាក្យគ្រប់សម្តីដែលនាយនិយាយដូចជាមិនបានផ្តល់តម្លៃអោយសូឈីទល់តែសោះនៅប្រកែកមិនទទួលស្គាល់កូនមួយនេះទៀត
«ផាច់!!!មួយកំផ្លៀងបន្ទាប់នេះអូនទះដែលបងនិយាយបែបនេះ អូនសរសើរបងណាស់កូននេះជាកូនរបស់យើងកូនយើងទាំងពីរនាក់មិចក៏បងមិនចង់ទទួលខុសត្រូវហ៊ឹក ហ៊ឹកបងអាក្រក់ណាស់»
«ឈប់យំហើយឈប់ឆ្កួតទៀតទៅបើចង់នៅជាមួយបងទៀតយកកូននោះចេញទៅ»
«ផាច់...!ហេតុអីបងគ្មានការគិតបែបនេះបងជាប៉ាគេណា»
«កុំអោយបងអត់ទ្រាំជាមួយនិងអូនណាសូឈីបើមិនយកចេញទេយើងក៏ចប់បងមិនទទួលស្គាល់កូននេះឡើយ»
«នេះបង...យ៉ាងណាក៏ខ្ញុំមិនយកចេញដែល»
«ចឹងយើងចប់គ្នាទៅ»
«ហ៊ឹក ហ៊ឹកបងអាក្រក់ថេយ៊ាំងបងចិត្តខ្មៅណាស់»
«ត្រូវហើយទៅអ្នកណាដែលល្អធ្វើជាឪពុករបស់កូនអូនទៅបងមិនត្រូវការ»
«ហ៊ឹក ហ៊ឹក»នាងយំខ្លាំងណាស់យំឡើងទន់ខ្លួនតែនាងត្រូវតែរឹងមាំមិនអាចអោយគេមើលងាយនាងទៀតឡើងសូឈីរត់ចេញមកជាមួយនិងទឹកភ្នែកចំណែកឯអាការៈមិនស្រួលក៏មានឡើងនាងបានរត់មកឆ្ងាយគួរសមក៏សន្លប់លែងដឹងខ្លួនជួនការបានជួបជាមួយនិងកម្លោះចិត្តល្អម្នាក់ជួយយកអាសារយកនាងមកមន្ទីរពេទ្យ។
«លោកជាប្តីរបស់នាងមែនទេ»គ្រូពេទ្យដែលចេញមកពិនិត្យអាការៈរបស់សូឈីក៏ចេញមកជួបជាមួយនិងប្រុសម្នាក់នោះ
«អត់ទេគឺគ្រាន់តែស្គាល់គ្នាធម្មតាប៉ុណ្ណោះតែនាងយ៉ាងមិចហើយលោកគ្រូពេទ្យ»ម្នាក់នោះគឺជីមីននោះអែងគេធ្វើដំណើរតាមផ្លូវទៅផ្ទះព្រោះគ្មានសម្មាធិក្នុងការធ្វើការទេចឹងមួយរយៈនេះចេះតែចង់សម្រាកតែចៃដន្យជិៈសុខៗក៏ឃើញថាមាននារីម្នាក់ដួលសន្លប់ទើបគេឈប់ឡានហើយចុះទៅមើលក៏ឃើញថាជាសូឈីទើបគេប្រញាប់យកនាងមកមន្ទីរពេទ្យតែម្តងទៅ។
«នាងមិនអីទេកូនរបស់នាងក៏មិនអីដូចគ្នា គ្រាន់តែនាងរាងខ្សោយបន្តិចចឹងគួរតែអោយនាងញ៊ាំអោយបានច្រើនទើបទប់ទល់ជាមួយនិងអាការៈចាញ់បាន»
«មានកូន??»
«បាទត្រូវហើយ មុននេះនាងក៏ដឹងខ្លួនហើយដែរលោកអាចទៅមើលនាងបាន»
«អរគុណណាស់លោកគ្រូពេទ្យ»
«បាទកុំភ្លេចទៅបើកថ្នាំផង»
«បាទ»ជីមីននិយាយចប់ហើយក៏ប្រញាប់ចូលទៅមើលនាងហើយក៏ចង់ដឹងដូចគ្នាថានាងមានកូននោះជាកូនរបស់អ្នកណាទៅ តែគេក៏លួចបុណ្យក្នុងចិត្តដូចគ្នាសុំអោយកូននោះមិនមែនជាកូនរបស់ថេយ៊ាំងទៅចុះជីមីនគិតមិនចេញឡើយអារម្មណ៍ចេះតែប្រាប់ថាជាកូនរបស់ថេយ៊ាំងមិនឈប់សោះទើបលួចបុណ្យក្នុងចិត្តខ្លះៗដែលកុំអោយកូននោះជាកូនរបស់ថេយ៊ាំងអី។ប៉ុន្តែបើជាកូនរបស់ថេយ៊ាំងមែននោះគេជាមនុស្សល្ងង់បំផុតហើយដែលព្រមផ្តល់ឪកាសអោយមនុស្សក្បត់ដូចនាយ។
«លោក...»ពេលដែលជីមីនចូលមកដល់សូឈីក៏ងើបអង្គុយទៅហើយនៅមានទឹកដក់នៅក្នុងភ្នែករបស់នាងទៀតនាងយំឬ??
«នាងយ៉ាងមិចហើយ មិនអីទេមែនទេ»ជីមីនសួរទៅសូឈីជាមួយនិងក្តីបារម្ភ តែអារម្មណ៍ដែលខុសចំពោះនាងក៏នៅតែមានដូចគ្នា
«ខ្ញុំអស់អីហើយអរគុណលោកណាស់ដែលសង្គ្រោះមនុស្សដូចខ្ញុំ»
«នាងកុំនិយាយបែបនេះអី តែចុះប៉ារបស់ក្មេងមិនមកមើលទេហ៎ត្រូវការអោយខ្ញុំខលហៅគេអោយនាងទេ»ជីមីន
«មិនអីទេយ៉ាងណាក៏គេមិនមកដែលព្រោះគេមិនទទួលស្គាល់កូនមួយនេះស្រាប់ហើយ»និយាយដល់ចំណុចនេះនាងក៏យំយកតែម្តង
«កុំយំៗ តើគេជាអ្នកណាហេតុអីចិត្តអាក្រក់ថ្នាក់នេះ»
«ហ៊ឹក ហ៊ឹកខ្ញុំមិនចង់រំលឹកពីគេទេហ៊ឹក គេសុំខ្ញុំចែកផ្លូវក្រោយដឹងថាខ្ញុំមានកូនគេអាក្រក់ណាស់ខ្ញុំស្អប់គេខ្ញុំស្អប់ថេយ៊ាំង ស្អប់បងប្រុសរបស់លោកណាស់»នាងនិយាយថាមិនចង់រំលឹកពីគេតែនាងក្រោយមកបែរជាបង្ហើបឈ្មោះរបស់ថេយ៊ាំងអោយជីមីនបានលឺបាត់ទៅហើយហើយអ្វីដែលសំខាន់នោះនាងនៅតែគិតថានាយនិងជីមីនជាបងប្អូននិងគ្នា។នេះអ្វីដែលគេបានលឺជាការពិតឬអត់សូឈីនិងថេយ៊ាំងនៅតែទាក់ទងគ្នារហូតដល់មានកូនដូច្នេះយ៉ុនហ្គីនិយាយត្រូវថេយ៊ាំងនៅតែក្បត់គេក្បត់រហូតមកគេជាមនុស្សល្ងង់ច្បាស់ណាស់ដែលព្រមផ្តល់ឪកាសអោយនាយទាំងងងឹតងងុលមិនដឹងខ្យល់អី។
«នាងនិយាយមុននេះ...ឪពុកក្មេងជាបងថេយ៊ាំង»ភ្នែករបស់ជីមីនចាប់ផ្តើមក្រហាយព្រោះតែចង់យំមិចនិងអាចទៅមិនអាចទេអ្វីដែលគេលួចគិតមុននេះវាត្រូវចំណុចតែម្តងមែនទេគេល្ងង់ដល់ថ្នាក់និងឬ??
«ត្រូវហើយ ហ៊ឹក ហ៊ឹកតែគេបែរជាមិនទទួលខុសត្រូវកូនមួយនេះទៅវិញគេអោយខ្ញុំយកកូនចេញទើបគេបន្តទំនាក់ទំនងជាមួយខ្ញុំប៉ុន្មានឆ្នាំប៉ុន្មានខែមកនេះទំនាក់ទំនងយើងមកត្រូវរលាយព្រោះតែខ្ញុំមានកូនហើយគេក៏មិនពេញចិត្តតើអោយខ្ញុំធ្វើបែបណាខ្ញុំមិនដាច់ចិត្តសម្លាប់ក្មេងដែលមិនដឹងអីទេតែខ្ញុំក៏ស្រលាញ់គេស្រលាញ់ខ្លាំងណាស់ហ៊ឹក ហ៊ឹក»សម្តីរបស់សូឈីគ្រប់ម៉ាត់ជីមីនស្តាប់ហើយណែនទ្រូងណាស់ចឹងមានន័យថាពួកគេនៅតែទាក់ទងគ្នារហូតមកទាំងដែលថេយ៊ាំងនៅមានជីមីន។មកទាល់ពេលនេះមិនដឹងថាគួរតែអាណិតខ្លួនអែងឬមួយអាណិតសូឈីអោយប្រាកដទេបុរសចិត្តខ្មៅម្នាក់នោះហេតុអីដាច់ចិត្តធ្វើរឿងគ្មានមេត្តាដល់នាងនិងគេបែបនេះហេតុអីមិនយល់អារម្មណ៍អ្នកដទៃខ្លះផងថាគេនិងឈឺប៉ុន្មានពេលត្រូវគេក្បត់បែបនេះ។ជីមីនថប់ៗក្នុងទ្រូងដើរចេញពីមន្ទីរពេទ្យដោយមិននិយាយអ្វីជាមួយនិងសូឈីបន្តទៀតទេគេសម្តៅមកខនដូររបស់ថេយ៊ាំងតែម្តង
«ជីមីន...!»ព្រោះតែលឺកណ្តឹងញឹកពេកទើបនាយទៅបើកទ្វារព្រោះមុននេះកំពុងតែលេងទូរសព្ទ័ឈប់លេងហ្គេមហើយអស់អារម្មណ៍ក្រោយពេលសូឈីមករំខានមុននេះ
«ផាច់...ហេតុអីបងកុហកខ្ញុំ??ហេតុអីបោកប្រាស់ក្តីស្រលាញ់របស់ខ្ញុំហ៊ឹក ហ៊ឹកហេតុអីទៅបងឆ្លើយមកឆ្លើយមក»ជីមីនទះតប់ថេយ៊ាំងគ្មានប្រណីដៃព្រោះតែខឹងខ្លាំងពេក
«អូននិយាយអ្វីបងមិនយល់ទេ»
«មិនយល់ហេ៎ បងធ្វើអោយសូឈីមានកូនហើយនៅអោយនាងយកចេញទៀតបងអាក្រក់ណាស់បងអាត្មានិយមណាស់បងមិនសមជាមនុស្សឡើយទោះសត្វក៏វាស្រលាញ់កូនវាដែលចុះបងហេតុអីមិនអាណិតក្មេងបែបនេះហាស»ជីមីននៅតែទះតប់វាយនាយដដែលនេះនាយនៅមានមុខមកធ្វើជាមិនដឹងរឿងទៀតរឿងទាំងអស់កើតឡើងដោយសារតែនាយតែម្នាក់គត់
«អូនជឿសម្តីនាង??បងមិនមែនជាឪពុកក្មេងអោយបងទៅទទួលខុសត្រូវបានយ៉ាងមិចទៅអូនត្រូវជឿបងណាជីមីនអូនត្រូវតែជឿបងបងមិនបានធ្វើអោយនាងមានកូនឡើយ»សម្តីប្រកែកដោះសាររបស់ថេយ៊ាំងស្តាប់ហើយដួលណែនក្នុងទ្រូងលើសដើមកន្លងមកគេមិនគួរលង់ស្រលាញ់នាយសោះមនុស្សអាត្មានិយមបែបនេះមិនសមទទួលបានការស្រលាញ់ឡើយ។
«ផាច់...ភ្ញាក់ខ្លួនឡើងថេយ៊ាំងបងចង់បោកប្រាស់ខ្ញុំដល់ណាទៀតបងចង់កុហកអីទៀតខ្ញុំស្តាយណាស់ស្តាយដែលផ្តល់ឪកាសអោយបងព្រោះខ្ញុំវាល្ងង់តទៅនេះយើងមិនគួរពាក់ពន្ធ័អ្វីនិងគ្នាទៀតឡើយ។ខ្ញុំពិតជាស្អប់បងណាស់ស្អប់ដល់ឆ្អឹងហើយក៏ស្អប់ខ្ញុំអែងដែលមិនជឿសម្តីរបស់បងយ៉ុនហ្គីព្រោះគិតថាបងល្អ បងល្អគ្រប់គ្រាន់ដែលខ្ញុំអាចផ្តល់ឪកាសអោយបានតែអត់ទេខ្ញុំល្ងីល្ងើគិតខុសខ្លួនអែង»មិនដឹងជាត្រូវអស់ប៉ុន្មានកំផ្លៀងហើយទេមួយថ្ងៃនេះជីមីនទះផងសូឈីទះផងមិនក្រោមប្រាំកំផ្លៀងឡើយកាលពីមុននេះសុំសូឈីចែកផ្លូវពេលនេះជីមីនក៏ជាអ្នកសុំនាយម្តង
«អូនកុំនិយាយបែបនេះបានទេ ហេតុអីអូនមិនស្តាប់បងសិន»
«ស្តាប់អីទៀតស្តាប់ការកុហករបស់បងនិងហេ៎ គ្រប់ម៉ាត់ដែលបងនិយាយចេញមកវាគ្មានមួយម៉ាត់ណាពិតឡើយលាហើយសង្ឃឹមថាបងចេះគិតវែងឆ្ងាយកូននោះជាកូនបងគួរណាតែមើលថែគេនិងប្រពន្ធបងផង»
«នាងមិនមែនប្រពន្ធបង»
«ជារឿងរបស់លោកទេ ចងចាំទុកផងថាខ្ញុំស្អប់លោកស្អប់ពីថ្ងៃនេះទៅរហូតដល់ថ្ងៃខ្ញុំស្លាប់»ជីមីនដើរចេញជាមួយនិងទឹកភ្នែកជោគថ្ពាល់មិនដែលគិតសោះថាខ្លួនអែងនិងធ្លាក់ចូលមកក្នុងសភាពមួយនេះម្តងទៀត។ហើយក៏មិនដែលគិតថាមនុស្សដែលគេធ្លាប់ស្រលាញ់ជាមនុស្សដែលគ្មានទំនួលខុសត្រូវក្នុងខ្លួនបែបនេះទេ។
«ចង្រៃយ៍...»ថេយ៊ាំងបិទទ្វារគ្រាំងហើយក៏បោករបស់របរខ្ទេចពេញបន្ទប់មិចក៏ទៅជាចឹងទៅវិញជាស៊យមែនវើយ។
#skip....
ជីមីនយំហើយយំទៀតយំឡើងលែងចេញសំឡេងគេបានបើកឡានមកក្លឹបមួយកន្លែងអង្គុយផឹកស្រាជាមួយនិងទឹកភ្នែកស្រាវាពិបាកលេបណាស់ជាមួយមនុស្សធម្មតាតែវាក៏ស្រួលលេបនៅពេលយើងពិបាកចិត្តជីមីនផឹកយកៗគ្មានខ្វល់ជាមួយនិងអ្នកណា រហូតដល់ស្រវឹងខ្លាំងក៏ច្រឡំដៃចុចខលទៅយ៉ុនហ្គីជាច្រើនលើកជាច្រើនសារ។ដំបូងឡើយនាយក៏មិនចង់លើកដែលតែក៏ឃើញថាគេខលមកច្រើនពេកក៏លើកតែម្តងទៅ។នៅពេលដែលលើកនិយាយហើយនាយស្ទុះយ៉ាងឡើងធ្វើដំណើរទៅក្លឹបនោះជាមួយនិងសម្លៀកបំពាក់ដេកយប់ព្រោះពេលនេះយប់ណាស់ហើយចឹងមានន័យថាជីមីនផឹកយាំងពីមេឃភ្លឺរហូតដល់ងងឹតឬ??នាយបានទៅជួបជាមួយនិងជីមីនដោយមានខោសាច់ក្រណាត់ជាមួយនិងអាវយឺតទោះធម្មតាតែវាសង្ហារណាស់គ្រាន់តែដើរចូលភ្លាមស្រីៗងៀកមើលចង់បាក់ក គ្រប់គ្នាអស់ហើយ។
«ហ៊ើយទៅដាច់ដាបមកពីណាទើបផឹកថ្នាក់នេះនោះ មើលចុះភ្នែកឡើងហើមទៅហើយអ្នកណាធ្វើបាបចិត្តទៅ»យ៉ុនហ្គីមកត្រកងបីជីមីនឡើងតែកម្លោះតូចរាងកាយទន់អស់ទៅហើយព្រោះស្រវឹងពេកមាត់ក៏នៅតែទន្ទេញពាក្យដដែលៗមិនឈប់
«ថេយ៊ាំងខ្ញុំស្អប់បងដល់ឆ្អឹងស្អប់ដល់ស្លាប់បងកុហកខ្ញុំហ៊ឹក ហ៊ឹកបងបោកប្រាស់ខ្ញុំ»ពាក្យរបស់ជីមីនទោះជាភាសាអ្នកស្រវឹងតែយ៉ុនហ្គីក៏ស្តាប់បានតែបានត្រូវក្រវីក្បាល
«ក្រែងគេល្អណាស់ហី??ដល់ឥឡូវមកស្អប់អីទៅផាក ជីមីនអែងនេះធ្វើអោយបងនៅមិនសុខគ្រប់ពេល»យ៉ុនហ្គីនិយាយរួចក៏បីជីមីនមកផ្ទះតែមិនមែនផ្ទះគេទេជាផ្ទះនាយ។នាយបាននាំជីមីនមកគេងលើពូករបស់នាយហើយនាយក៏គេងនៅលើសាឡុង។ពេលនោះយ៉ុនហ្គីមិនបានប្តូរសម្លៀកបំពាក់អោយជីមីនទេព្រោះមិនចង់បំពានគេពេលស្រវឹងដោយសារតែគេអាចចោទនាយបានថាជាជនឆ្លៀតឪកាសទើបបណ្តោយអោយគេងទាំងស្អុយស្រាបែបនេះទៅ។

មនុស្សចុងក្រោយWhere stories live. Discover now