ភាគទី14:បើមិនស្រលាញ់ដោះលែងគេទៅព្រោះវាស្ទះអ្នកក្រោយ

334 30 1
                                    

  ស្ថានភាពដែលជីមីនកំពុងតែជួបប្រទះពេលនេះវាពិបាកទទួលយកណាស់នៅពេលដែលមានបុគ្គលិកជាច្រើននាក់ហាក់បីដូចជាកំពុងតែរិៈគន់ជាមួយនិងទំនាក់ទំនងរបស់ពួកគេនៅពេលនេះដោយប្រើតាមរយៈក្រសែភ្នែកសម្លឹងមករួចក៏ឪនទៅខ្សឹបដាក់គ្នា។
«បងមើលទៅអែងដូចជាមានពិរុទ្ធម្ល៉េះ?កើតអី?»យ៉ុហ្គីឃើញហើយមិនអស់ចិត្តសោះទើបសួរនាំទាំងដែលជីមីនមុនពេលចូលមកមិនឃើញមានអ្វីផងប្រក្រតីធម្មតាទេតាស ឬមួយបរិយាកាសនៅទីនេះមិនល្អវាថប់ពេលទេដឹង?
«គឺខ្ញុំមិនទម្លាប់នៅពេលមានក្រសែភ្នែករបស់អ្នកដទៃសម្លឹងមកបែបនេះ»ជីមីនជ្រើសប្រាប់យ៉ុនហ្គីត្រង់ៗព្រោះគេពិតជាមិនទម្លាប់បែបនេះពិតមែនយល់ថាពិបាកណាស់នៅពេលគេសម្លឹងមកខ្លួនបែបនេះ
«ចង់ធ្វើការនៅទីនេះបន្តឬមួយចង់ដេកផ្ទះ?»យ៉ុនហ្គីបានស្តាប់លឺជីមីនហើយក៏រហ័សស្រែកសួរទៅបុគ្គលិកដែលសម្លឹងមើលមកពួកគេនោះដោយសំឡេងរឹងជាមួយនិងក្រសែភ្នែកកំណាច
«គឺ គឺពួកខ្ញុំសុំទោសលោកមីន»ក្រោយពីនិយាយទាំងញ័របបូរមាត់ហើយពួកគេក៏បង្វែលអារម្មណ៍ធ្វើការរៀងខ្លួនវិញ
«ពួកគេភ័យហើយ»
«អោយតែអាចធ្វើអោយអែងស្រួលចិត្តទោះពួកគេយ៉ាងមិចក៏យ៉ាងនិងទៅ កុំទៅខ្វល់អី»
«មើលសម្តីចុះ»
«យ៉ាងមិច?បងមិនប្រកែកជាមួយអែងទេតោះទៅមើលទំនិញបន្ត»
«បាទ....!»ជីមីនឆ្លើយយ៉ាងសុភាពតែបង្អូសវែងអន្លាយតែម្តងមើលតែសម្តីក៏ដឹងថាជីមីនជាមនុស្សពូកែឌឺកម្រឹតណាដែលប៉ុន្តែមិនគួរណាមកខ្លាចក្រសែភ្នែកសម្លឹងមើលមកពីសំណាក់អ្នកដទៃបែបនេះសោះ។
ក្រោយពេលដែលពួកគេបានចុះមកពិនិត្យឥវ៉ាន់រួចរាល់ហើយពួកគេទាំងពីរក៏ត្រឡប់ទៅក្រុមហ៊ុនវិញ។ពេលនោះយ៉ុនហ្គីមិនបានត្រឡប់មកក្រុមហ៊ុននាយវិញទេគឺនៅចាំជួយបង្រៀនប្អូនថ្លៃនៅក្រុមហ៊ុនប៉ាក្មេកនោះអែង។
«អែងឆ្លាតណាស់ឆាប់ចាប់បានលឿនតែម្តង»យ៉ុនហ្គីញញឹមសរសើរប្អូនថ្លៃពីភាពវៃឆ្លាតរបស់គេ។ចំណែកឯជីមីនក្រោយបានលឺបងថ្លៃសរសើរបែបនេះហើយញញឹមបិទមាត់មិនជិតទេតែព្យាយាមមិនសូវជាបង្ហាញអោយនាយឃើញឡើងព្រមទាំងធ្វើជានិយាយដាក់ខ្លួនទៀតផង។
«កុំមកសរសើរអីខ្ញុំមិនបានឆ្លាតដូចដែលបងនិយាយទេ»ជីមីន
«ឃើញឆ្លាតទើបសរសើរមិនមែនចេះតែនិយាយទេ»
«ចឹងក៏អរគុណហើយ តែថាប្រហែលមកពីគ្រូបង្រៀនល្អដែលទេដឹងណ៎»ជីមីនធ្វើជានិយាយមិនចំឈ្មោះតែក៏សរសើរយ៉ុនហ្គីដែលនាយពូកែពន្យល់ណែនាំណាស់ដូចដែលដឹងស្រាប់ថានាយជាមនុស្សម៉ត់ចត់ពីមួយចំណុចទៅមួយចំណុចត្រូវតែច្បាស់លាស់និងល្អឥតខ្ចោះបើមិនដូច្នេះទេកុំហៅនាយថាមីនយ៉ុនហ្គីអោយសោះ។
«សរសើរ??»
«អត់ផង»
«តាមមើលទៅបងលែងបានមកបង្រៀនអែងហើយ»យ៉ុនហ្គីនិយាយសំឡេងកំសត់ព្រោះវាក៏អាចជារឿងពិតនាយមិនមែនចេះតែសម្តែងឯណាបើជីមីនឆាប់ចាប់បាននាយក៏អស់តួនាទីហើយចឹងមិនបាននៅក្បែរជីមីនពេញមួយថ្ងៃដូចជាពេលនេះទេសេដណាស់។
«ហេតុអី បងមិនចង់បង្រៀនខ្ញុំទេមែនទេ?»ជីមីនស្តាប់ហើយក៏យល់ថាអន់ចិត្តណាស់មកពីនាយមិនចង់បង្រៀនគេឬទើបនិយាយបែបនេះ មិនអីទេវាជាសិទ្ធិរបស់នាយទោះនាយចង់ឬមិនចង់ក៏គេគ្មានសិទ្ធិហាមដែរ។
«អ្នកណាថាព្រោះតែអែងឆ្លាតទៅវិញទេមើលចុះបងបង្រៀនអែងបានតែមួយថ្ងៃសោះអែងអាចធ្វើបានល្អប៉ុណ្នឹងទៅហើយចឹងមិនបាច់បង្រៀនទៀតក៏បាន»
«អត់ទេនៅមិនទាន់យល់ផង»គេរហ័សតបទៅភ្លាមៗហាក់បីដូចជាមិនចង់អោយនាយឈប់ឡើយបើនាយឈប់បង្រៀនគេ គេច្បាស់ជាគ្មានអារម្មណ៍ធ្វើការងារទេមិនយល់ថាហេតុអីដែលមិចក៏គេទៅជាបែបនេះទៅវិញ?
«សម្តែងច្បាស់ណាស់»
«អត់ទេមិនយល់មែនចឹងបងបង្រៀនខ្ញុំបន្ថែមទៀតណា ណា»ជីមីនអង្វរកយ៉ុនហ្គីជាមួយនិងទឹកមុខបែបគួរអោយស្រលាញ់
«អូខេៗ បងសុំខ្លាចអែងហើយ»
«យេសបងល្អបំផុត»ជីមីនញញឹមឡើងវិញក្រោយទទួលបានការឆ្លើយតបពីយ៉ុនហ្គីដូចអ្វីដែលគេចង់បាន។បន្ទាប់ពីជជែកគ្នារួចហើយនោះជីមីនក៏បន្តធ្វើការងាររបស់ខ្លួនរហូតដល់ម៉ោងចេញទៅផ្ទះដោយមានយ៉ុនហ្គីនៅចាំជួយកែសម្រួលនិយាយរួមទៅមួយថ្ងៃនេះនាយមិនបានទៅណាឆ្ងាយពីជីមីនឡើយនៅជិតៗគ្នារហូតស្ទើរតែគ្រប់វិនាទីទៅហើយ។
#skip
ព្រឹកថ្ងៃថ្មីយ៉ុនហ្គីមិនបានមកជួយបង្រៀនជីមីនដូចម្សិលមិញទេគឺសុំលើកទៅពេលថ្ងៃវិញ ព្រោះនាយជាប់រវល់ជួបនិងអតិថិជនធំរបស់នាយដើម្បីពិភាគ្សាក្នុងការសហការ ការងារថ្មី។យ៉ុនហ្គីកំពុងតែធ្វើដំណើរមួយៗដើរឆ្ពោះទៅរកកន្លែងដែលបានណាត់ជួបនោះតែចៃដន្យក៏បានជួបនិងអ្នកស្គាល់គ្នា តែត្រឹមតែស្គាល់មិនបានស្និតស្នាលអ្វីទេ។
«អូគឺលោកសួរស្តី ពិតជាចៃដន្យណាស់ខ្ញុំបានជួបលោកទៀតហើយ»ស្រីស្អាតរូបស្រស់សម្រស់ល្អឯកបានចូលមករាក់ទាក់យ៉ុនហ្គីម្នាក់នោះគឺជាសូឈីនេះអែងពិតជាចៃដន្យមែនបានជួបនាងនៅទីនេះតែរឹតតែចៃដន្យនោះគឺបានជួយជាមួយនិងសង្សារនាងទៀតផងមិនបាច់រកនឹកវែងឆ្ងាយអីទេម្នាក់នោះគឺថេយ៊ាំងនោះហើយ ពួកគេទាំងពីរមកញ៊ាំអីជាមួយទៀតតែក៏បានជួបនិងយ៉ុនហ្គី។អារម្មណ៍ថេយ៊ាំងពេលនោះច្របូកច្របល់ស្ទើរតែរត់ចោលសូឈីម្តងៗដែល។
«ត្រូវហើយសួរស្តីវាពិតជាចៃដន្យមែន ហើយវារឹតតែចៃដន្យនៅពេលខ្ញុំបានជួបលោក»យ៉ុនហ្គីញញឹមចុងមាត់ហាក់បីដូចជាមានល្បីអ្វីម្យ៉ាងក្នុងនាមជាប្រុសដូចគ្នាថេយ៊ាំងច្បាស់ជាយល់ថាយ៉ុនហ្គីកំពុងតែគិតអ្វី។
«មែនហើយមិនគួរចៃដន្យជួបមនុស្សមិនគួរជួបសោះ»ថេយ៊ាំងមុខមាំតែចិត្តភ័យសម្តីខ្លាំងហ៊ាននិយាយពាក្យនេះចេញមកហាក់បីដូចជាចង់ឌឺដងដាក់យ៉ុនហ្គី
«ហេតុអីមិនគួរជួប...?ដឹងទេខ្ញុំគុំចង់ជួបលោកណាស់ណាបើអាចសុំនិយាយគ្នាបន្តិចបានទេ?»យ៉ុនហ្គីពិតជាផ្តល់កិត្តិយសអោយថេយ៊ាំងណាស់ថ្នាក់សុំណាត់ជួបនៅពេលនេះតែម្តង
«តែខ្ញុំមិនបានចង់និយាយអ្វីជាមួយលោកទេ»
«ចឹងបានតាសរឿងនៅថ្ងៃនេះវាអាចលឺដល់...»
«បានខ្ញុំយល់ព្រម សូឈីអូនរងចាំបងបន្តិចណាអាចទៅរកអីញ៊ាំមុនចុះបងនិងទៅតាមក្រោយ»ថេយ៊ាំងងៀកមុខទៅប្រាប់សូឈីព្រោះមិនចង់មានរឿងរញ៉េរញ៉ឌច្រើន
«តែ...»
«ណាៗតែមួយភ្លេតទេ»
«អូខេអូនចាំបង ចឹងខ្ញុំលាហើយលោក»
«បាទ»ក្រោយទទួលពាក្យពីយ៉ុនហ្គីហើយសូឈីក៏ដើរចេញទៅទាំងអាល័យនេះកំពុងតែមានរឿងអីកើតឡើងទៅហេតុអីពួកគេទាំងពីហាក់បីដូចជាសត្រូវនិងគ្នាចឹងឬមួយពួកគេឈ្លោះគ្នាតែក្រែងយ៉ុនហ្គីជាប្តីជីមីននោះអីហើយជីមីនក៏ជាប្អូនថេយ៊ាំងចឹងហើយបងប្អូនថ្លៃគ្នាសោះមិចក៏និយាយមិនចូលគ្នាសោះចឹង។សូឈីដើរបណ្តើរឆ្ងល់បណ្តើរតែក៏ទុកចម្ងល់នេះសិនចាំថេយ៊ាំងរួចកិច្ចការជាមួយនិងយ៉ុនហ្គីពេលណាចាំនាងសួរក៏បានដែរ។ចំណែកឯយ៉ុនហ្គីវិញដោយឃើញឪកាសល្អបែបនេះហើយសុខចិត្តចោលការណាត់ជួបដើម្បីនិយាយរឿងនេះជាមួយនិងថេយ៊ាំទោះបីជានាយដឹងថានិងត្រូវប្រឈមមុខជាមួយនិងការខាតបង់ធ្ងន់ធ្ងរយ៉ាងណាក្តីតែដើម្បីជីមីននាយត្រូវតែធ្វើរឿងនេះ។
«លោកអស្ចារ្យណាស់»យ៉ុនហ្គីនិយាយទៅកាន់ថេយ៊ាំងភ្លាមៗនៅពេលអាចរកកន្លែងគួរសមអង្គុយបានហើយនោះព្រោះនាយមិនចង់ខាតពេលជាមួយនិងមនុស្សបែបនេះច្រើនពេកទេ។
«អស្ចារ្យបែបណា?»
«ហឺស លោកក្បត់ជីមីនទៀតហើយចឹងដោះលែងគេទៅទុកឪកាសអោយគេទទួលយកអ្នកថ្មីដែលល្អជាងលោក»យ៉ុនហ្គីញញឹមឌឺដងសមសួនជាមួយនិងទឹកមុខនាយណាស់ចំណែកឯថេយ៊ាំងវិញគិតឬថានាយព្រមចាញ់យ៉ុនហ្គីដោយងាយៗនោះ..?
«ទុកឪកាសអោយអ្នកណាឬមួយទុកអោយលោក ហាហាមិនគិតថាវាអាក្រក់ពេកទេហេ៎?ឬលោកចង់ស៊ីទាំងបងទាំងប្អូន?»ថេយ៊ាំងមិនដឹងទេថាពាក្យសម្តីមុននេះកំពុងតែបញ្ឆេះយ៉ុនហ្គីហើយ
«ប្រើសម្តីអាក្រក់ស្តាប់បែបនេះ ចឹងមានន័យថាពេលនិយាយចេញមកមិនបានឆ្លងកាត់ខួរក្បាលទេ តែឬមួយអត់ខួរ»យ៉ុនហ្គីតាំងអារម្មណ៍មិនឆេវឆាវមិនប្រើកម្លាំងបាយជាមួយមនុស្សធន់នេះទេតែប្រើសម្តីដើម្បីតតាំងវិញទើបជារឿងត្រឹមត្រូវ។
«ឆ្លងកាត់ទើបនិយាយចេញមក ណាមួយវាជារឿងពិតចាំទុកណាកុំមានគំនិតចង់ធ្វើរឿងបែបនេះអោយសោះព្រោះខ្ញុំមិនលែងជីមីនដាច់ខាត»
«ចុះបើខ្ញុំប្រាប់រឿងនេះដល់ជីមីនហើយនិងសង្សាររបស់លោកនោះ?»
«ចឹងលោកក៏សាកមើលទៅចង់ដឹងណាស់ថាពួកគេជឿអ្នកណា និយាយត្រង់ខ្ញុំសង្វែកលោកណាស់តណ្ហាក្រាស់គួរសមចង់បានបងហើយនៅចង់បានប្អូនទៀត»
«លោកទេដែលគួរអោយសង្វែកនោះហើយខ្ញុំក៏ចាំមើលថាជីមីនជឿខ្ញុំឬអត់?បើមិនបានស្រលាញ់គេទេក៏ប្រញាប់ដោះលែងគេទៅដឹងទេថាវាស្ទះអ្នកក្រោយ ហើយមួយទៀតបើលោកចង់លេងអាចលេងបានខ្ញុំនិងកំដរលោកចាំមើលថាលោករួចផុតឬអត់ប្រយ៉ាប់ស្រវ៉ាមួយទុកផងប្រយត្ន័តែទៅទាំងពីរខ្ញុំមិនទទួលខុសត្រូវទេណាដុំពេជ្យដូចជាជីមីនគួរតែបានជួបជាមួយនិងជាងដែលផ្តល់តម្លៃអោយគេដូចជាខ្ញុំមិនមែនជាងគម្រក់ដូចលោកទេលាហើយណាប្រញាប់ទៅយកចិត្តប្អូនថ្លៃ»យ៉ុនហ្គីញញឹមដាក់បន្តិចមុននិងក្រោកចេញទៅបាត់ធ្វើអោយថេយ៊ាំងក្តៅក្រហាយក្នុងទ្រូងឆេះឆួលអួលណែនពិបាកវាចាទើបប្រញាប់ខលទៅសូឈីថានាយមិនស្រួលខ្លួនទេចឹងមិនបាននៅញ៊ាំបាយជាមួយនាងទេគឺនាយទៅផ្ទះមុនហើយ។
«មីន យ៉ុនហ្គីកុំគិតថាយើងខ្លាចអែងអោយសោះ»

មនុស្សចុងក្រោយWhere stories live. Discover now