ភាគទី39:បដិសេធស្នេហ៍

280 34 1
                                    

   កម្មវិធីសម្ភោធនោះបន្តរហូតដល់យប់ជ្រៅភ្ញៀវដែលមានវ័យចំណាស់ក៏ត្រឡប់ទៅវិញអស់ហើយនៅឡើយតែក្មេងៗមិនទាន់ទៅសូម្បីលោកផាកនិងលោកស្រីផាកក៏យកចៅត្រឡប់ទៅវិញដែល។ដំបូងលោកផាកបានអោយប្រពន្ធរបស់គាត់ហៅជីមីនត្រឡប់ទៅសណ្ឋានគារវិញតែប្រពន្ធគាត់ហាមមិនអោយផ្តល់សម្ពាធដល់កូនទេអោយគេនៅមើលគេមើលអែងខ្លះទៅក៏ល្អដែរ។

«ជុងហ្គុកទៅយកអីអោយខ្ញុំញ៊ាំបន្តិចមកឃ្លានណាស់»ថេហ្យុងបន្ទាប់ពីទទួលភ្ញៀវហើយនៅភារៈកិច្ចមួយទៀតគឺជូនដំណើរភ្ញៀវដូច្នេះហើយនៅមិនទាន់បានញ៊ាំអីនៅឡើយទេទើបប្រញាប់ប្រើអោយជុងហ្គុកដែលជាកូនចៅទៅយកអីអោយគេញ៊ាំអ្វីដែលសំខាន់នោះគឺជុងហ្គុកនៅរួមតុជាមួយនិងយ៉ុនហ្គីដដែលដោយពួកគេញ៊ាំអីរួចហើយនៅតែថេហ្យុងនិងអែង។

«សុំទោសដែលមិនបានទទួលហ្យុងបានដិតដល់»ថេហ្យុងនិយាយពាក្យសុំទោសទៅយ៉ុនហ្គីហើយថេហ្យុងនេះអែងដែលហាមអោយនាយនៅសិនចាំចប់កម្មវិធីចាំទៅតែនៅផ្តាំជីមីនថាបើមិនចង់នៅក៏ត្រឡប់ទៅវិញមុនទៅព្រោះលឺរអ៊ូថាចង់ទៅវិញតែគិតថាជីមីនមិនដឹងល្បិចហេ៎ចាំតែគេទៅតាស ហ៊ានតែទៅមើលថេហ្យុងឆក់យកយ៉ុនហ្គីបាត់គិតយ៉ាងមិចទៅ??

«មិនអីទេ ប៉ុណ្នឹងក៏ល្អហើយ»
«និយាយចឹងជីមីនក្រែងមុននេះលឺថាធុញហេតុអីមិនទាន់ទៅវិញទៀត??»ថេហ្យុងសួរចំៗដូចជាចង់ដេញគេតែបើជីមីនមិនតមាត់ចម្លែកពេកហើយសត្រូវឌឺដងផ្លែផ្កាដាក់ទៅហើយបើមិននិយាយអ្វីសោះដូចវាមិនកើត

«មិនទាន់ទៅទេ ព្រោះបងយ៉ុនរៀងស្រវឹងហើយខ្លាចមានអ្នកឆ្លៀតឪកាស»

«ហួសហែងបែបនេះ ឋានៈលើសពីបងប្អូនថ្លៃទេដឹង??»អោយតែប៉ះគ្នាមិនដែលចាញ់គ្នាទេតទៅតមកមិនដាច់អ្នកនៅកណ្តាលដូចជាយ៉ុនហ្គីសឹងតែបែកត្រចៀកទៅហើយតែធ្វើមិចទេកើតមកជាប្រុសស្អាតពិបាកចឹងហើយពីមុននៅកម្លោះទៅសម្រស់វាបានស្រីញ៉ែគ្រប់ទិសឥឡូវធ្លាក់ខ្លួនមេម៉ាយហើយនៅគេចមិនផុតពីក្រញ៊ាំខ្លាចទៀតពិតជាសំណាងណាស់កើតជាប្រុសស្អាត។

«ចុះលោកសួរនាំចង់ដឹងរឿងខ្ញុំយ៉ាងនេះមានបំណងអី??ឬមួយគិតអ្វីលើបងថ្លៃរបស់ខ្ញុំ??»ជីមីនមិនបង្អង់យូរទេលះយកតែម្តងអោយវាដឹងសខ្មៅនៅថ្ងៃនេះទៅ

មនុស្សចុងក្រោយWhere stories live. Discover now