ភាគទី8:បងនិងនៅទីនេះចាំអូន

412 36 2
                                    

ក្រោយពីបញ្ចប់ការងាររបស់ខ្លួនរួចរាល់ក៏ដល់ម៉ោងទៅយកកម្លោះតូចចេញពីសាលារៀនល្មម។យ៉ុនហ្គីនិងជីមីនបានដើរចូលទៅទទួលកូនទន្ទឹមគ្នាធ្វើអោយភ្នែកគ្រប់គូរដែលសម្លឹងមកពួកគេពោលពេញទៅដោយការស្ងប់ស្ងែងព្រោះសម័យនេះទៅហើយប្រុសស្រលាញ់ប្រុសបន្ទាប់មកក៏អាចមានកូនបានវាជារឿងធម្មតាបំផុតហើយ។
«លោកប៉ា ពូតូច..!»ជុងហូប្រញាប់រត់មកយ៉ាងលឿននៅពេលឃើញវត្តមានមនុស្សជាទីស្រលាញ់របស់ខ្លួនដល់ទៅពីរនាក់។
«ហៃយ៉ាកុំរត់លឿនពេកកូន»យ៉ុនហ្គីញញឹមនៅពេលឃើញកូនរត់មកបែបនេះតែក៏ប្រើពាក្យឃាត់ព្រោះខ្លាចកូនដួលទៅមានរបួសនាំតែពិបាកទេ
«គឺកូនប្រញាប់មកជួបលោកប៉ានិងពូតូចនោះអី»
«ទោះដើរធម្មតាក៏ជួបបានដូចតែគ្នាតាសក្មួយចឹងពេលក្រោយដើរធម្មតាទៅពូនិងប៉ាបារម្ភពីសុវត្តិភាពរបស់ជុងហូនោះអីខ្លាច ជុងហូដួល»ជីមីនរហ័សលុកមាត់ប្រដៅក្មួុយដែលមហាសែនចេះរបស់ខ្លួន
«បាទ...»
«ស្តាប់បង្គាប់បែបនេះល្អណាស់ តោះយើងទៅញ៊ាំអីជុំគ្នា»
«យេៗសប្បាយចិត្តណាស់»ពួកគេទាំងពីរបានត្រឹមតែញញឹមពេញចិត្តជាមួយនិងការរំភើបរបស់ក្មេងតូចមើលទៅសប្បាយនិងមានក្តីសុខណាស់។ពេលខ្លះជីវិតជាមនុស្សធំវាពិបាកណាស់ក៏ចង់អោយពេលវេលាត្រឡប់ក្រោយនិងអាចធ្វើជាក្មេងម្តងទៀត កាលនៅក្មេងមិនបានគិតពីរឿងស្មុគស្មាញមិនធ្វើអ្វីច្រើនក្រៅពីរៀនហើយនិងលេងសើចសប្បាយគ្រប់ពេលនោះទេ។តែពេលធំឡើងជីវិតវាពិតជារញ៉េរញ៉ៃណាស់ត្រូវគិតគូរគ្រប់ជំហាន ត្រូវស្គាល់រសជាតិឈឺចាប់គ្រប់បែបយ៉ាងទាំងអស់។
............
មិនយូរប៉ុន្មានពួកគេបានមកដល់ហាងអាហារមួយកន្លែងដែលមើលទៅបរិយាកាសក៏ល្អហើយថែមទាំងថ្លៃថ្នូរទៀតផង
«អែងមិនគួរញ៊ាំហិលទេ»យ៉ុងហ្គីរហ័សនិយាយប្រាប់ទៅប្អូនថ្លៃក្រោយពេលដែលបុគ្គលិកនោះដើរចេញទៅបាត់ ពាក្យនេះវាហាក់បីដូចជាពាក្យបង្គាប់បញ្ជាព្រោះតែមុននេះជីមីនបានកម្មង់អាហារដែលមានរសជាតិហិល
«តែបន្តិចមិនអីនោះទេណ៎»ជីមីនញញឹមបញ្ចេញធ្មេញដាក់យ៉ុនហ្គីប្រៀបដូចជាការអង្វរក
«បងហាមអែងមិនបានស្រាប់ហើយ»
«មានឯណា គ្រាន់តែចង់ញ៊ាំបើញ៊ាំមិនបានអត់ញ៊ាំក៏បានដែរកុំអោយបងតានតឹងចិត្ត»ជីមីនវាយតបទៅវិញដូចជាអន់ចិត្តហើយពេលនេះម្នាក់ៗដូចជាអន់ចិត្តរៀងខ្លួន
«អូនថាពូមីនកុំញ៊ាំហិលអីប្រយត្ន័តែឈឺក្រពះណា អូនមិនចង់អោយពូឈឺទេហើយប៉ាក៏មិនចង់ឃើញពូឈឺដែរមែនទេប៉ា?»ជុងហូក្នុងនាមជាក្មេងយល់សាច់ការម្នាក់ទើបប្រញាប់ចូលមកសម្រួល។
«ប៉ាមិនដឹងទេព្រោះប៉ានិយាយមិនបានគេមិនស្តាប់»
«ហៃយ៉ា មើលសម្តីបងចុះខ្ញុំប្រាប់ហើយថាមិនញ៊ាំក៏បាននោះអី»
«ចេញពីចិត្តឬអត់?»យ៉ុនហ្គីប្រញាប់សួរដេញជើងមនុស្សខូចក្រែងមិញធ្វើជានិយាយបែបអន់ចិត្តហីនៅនិយាយយកល្អទៀត
«ចេញពីចិត្តនិងហើយ កុំអោយអ្នកខ្លះអន់ចិត្ត»
«និយាយចំឈ្មោះក៏បាន»
«មិនចំឈ្មោះក៏បងដឹងស្រាប់មិនចឹង មិនចង់ប្រកែកជាមួយបងទេចាំមើលញ៊ាំម្ហូបគេលើកមកល្អជាង»ជីមីនឪបដៃងៀកមុខចេញធ្វើមិនដឹង នេះជាលើកទីមួយហើយដែលបានលឺថាពួកគេប្រកែកគ្នា។
«បងមិនបានប្រកែកជាមួយអែងទេគ្រាន់តែនិយាយហេតុផលតាស»
«នែខ្ញុំចាញ់បងហើយអូខេទេប៉ុណ្នឹងឈប់និយាយទៅប្រុសចាស់»
«ពូតូចហៅប៉ាថាប្រុសចាស់ហេ៎?»ជុងហូខ្ទប់មាត់សើចព្រោះមិនដែលលឺអ្នកណាហៅប៉ារបស់ខ្លួនបែបនេះទេ
«ត្រូវហើយចាស់ពូកែចង់ឈ្នះ»
«ហាហា តែអូនថាប៉ារបស់អូនក្មេងសឹងស្លាប់ទៅហើយដឹងទេនៅសាលារៀនអ្នកគ្រូអូនលួចស្រលាញ់ប៉ាច្រើនណាស់ណាពូមីន»ជុងហូ
«មែនហ៎..?ជុងហូប្រញាប់ប្រាប់អ្នកគ្រូរបស់ជុងហូទៅថាប៉ារបស់ក្មួយស្រលាញ់មិនកើតទេ»ជីមីននិយាយបានត្រឹមប៉ុណ្នឹងយ៉ុងហ្គីក៏រហ័សកាត់សម្តីរបស់គេភ្លាមៗ
«ហេតុអីស្រលាញ់មិនបាន ឬមួយទុកអោយអែងស្រលាញ់បងតែម្នាក់បានហើយ»
«នែមើលសម្តីចុះមិនដឹងទេស្អីទេលោកអើយ»ជីមីនសម្លក់យ៉ុនហ្គីបែបខ្នាញ់មនុស្សស្អីនិយាយស្តីប្លែកៗមិនយល់ការសោះនិយាយមិនចូលគ្នាទេ។
«អៀនហេ៎?»
«អ្នកណាអៀនបងនោះ»មុនដំបូងក៏រៀងអន់ចិត្តនឹងគ្នាដែលពេលប្រកែកគ្នាមុននេះតែយូរៗទៅក៏ប្រែជាអៀនមួយរំពេចតែម្តងហើយ
«គឺ...»
«ម្ហូបមកដល់ល្មម ទំនងដល់ហើយតោះជុងហូចាត់ការទៅ»ជីមីនក្រឡេកទៅឃើញម្ហូបមកក៏បង្វែលអារម្មណ៍អៀនខ្មាស់សម្លឹងមើលទៅម្ហូបមិនដាក់ភ្នែកជាពិសេសម្ហូបដែលគេបានកម្មង់ដែលមានរសជាតិហិលនោះ គេសម្លឹងហើយសម្លឹងទៀតទើបធ្វើអោយ...
«យ៉ាងមិចមិនដាច់ចិត្តហេ៎?»
«គឺ...»
«ញ៊ាំទៅ តែញ៊ាំបន្តិចបានហើយ»យ៉ុនហ្គីនិយាយបែបនេះព្រោះទ្រាំមើលខ្សែភ្នែកដែលជីមីនសម្លឹងមើលទៅម្ហូបនោះមិនដាក់ភ្នែកចំណែកឯជុងហូវិញមិនបានខ្វល់ពីមនុស្សធំសំខាន់សុំញ៊ាំសិនហើយ
«តែ...»
«តែបន្តិចវាប្រហែលមិនអីទេ»
«ហេហេ បងល្អជាងគេ»ជីមីន
«ស្តាយលុយទៅវិញទេ»
«យ៉ា...!»
«បងថាលេងទេឆាប់ញ៊ាំទៅប្រយត្ន័បងប្តូរចិត្ត»
«ឆឺត..»ជីមីនក៏ប្រញាប់ដួសម្ហូបនោះញ៊ាំទាំងញញឹមនេះជាស្នាមញញឹមដែលយ៉ុនហ្គីចង់ឃើញឃើញជាស្នាមញញឹមដែលនាយចូលចិត្តនិងដក់ក្នុងបេះដូងរហូតមកតាំងតែពីជួបដំបូង។នាយប្រាកដជាដឹងច្បាស់ណាស់ថានិងមានអ្នកបដិសេធជាមួយនិងស្នេហាមួយនេះ តែចង់អ្នកណាបដិសេធក៏នាយមិនខ្វះដែលព្រោះនាយផ្ទាល់ក៏មិនអាចបដិសេធបេះដូងខ្លួនអែងបានផង។

មនុស្សចុងក្រោយWhere stories live. Discover now