ភាគទី3: ធ្វើជាប៉ារបស់junghooម្នាក់ទៀតទៅ

605 46 0
                                    

ព្រឹកថ្ងៃថ្មីឈានចូលមកដល់yoongiបានងើបពីព្រលឹមដើម្បីទៅផ្ទះប្តូរសម្លៀកបំពាក់ទៅធ្វើការចំណែកឯjunghooក៏ត្រូវបានអនុញ្ញាតអោយឈប់សម្រាកមួយថ្ងៃព្រោះតែជាការស្នើរសុំរបស់ពូតូចនោះអែង គេចង់ចំហាយពេលជាមួយនិងក្មួយមុននិងចូលធ្វើការព្រោះតែមួយរយៈនេះមានពេលទំនេរខ្លះសម្រាប់ខ្លួនអែង។jiminបាននាំjunghooទៅផ្សារទំនើបជាមួយគ្នាដោយមានអ្នកបើកឡានបើកជូនទៅ ទាំងពូនិងក្មួយទិញរបស់ណែនដៃjunghooចង់បានអ្វីក៏jiminមិនដែលប្រកែកនោះទេ សុំបានតាមចិត្ត។កំពុងតែដើរជាមួយនិងក្មួយសំណព្វសុខៗក៏បានជួបជាមួយនិងyoongiដែលកំពុងតែពិភាគ្សាជាមួយនិងស្រីម្នាក់ តែក៏រៀបចំនិងបញ្ចប់ការសន្ទនាដូចគ្នា។junghooកាលបើឃើញបែបនេះហើយរំអុកពូតូចរបស់ខ្លួនទៅជួបជាមួយនិងប៉ារបស់គេភ្លាមៗ
«ពូតូចហា៎ យើងទៅរកប៉ាទៅអូនអារម្មណ៍មិនល្អទេពេលឃើញអ៉ីម្នាក់នោះនៅក្បែរប៉ា»junghooចេះមិនពេញចិត្តខ្លាចថាស្រីម្នាក់នោះញ៉ែប៉ារបស់ខ្លួន
«ហៃយ៉ា លោកប៉ានិយាយការងារយើងមិចនិងអាចរំខានគាត់ទៅ ចេះចុះពូនាំក្មួយទៅញាំការ៉េមយល់ព្រមទេ»jiminបង្វែលចំណាប់អារម្មណ៍ក្មួយព្រោះមិនចង់រំខានការងាររបស់បងថ្លៃណាមួយមិនដឹងថានាងជាអតិថជនរឺក៏ជាសង្សារផងបែបនេះហើយកុំរំខានល្អជាង តែបើជាសង្សារគេក៏ជួយអរដែលព្រោះបងថ្លៃគេពោះម៉ាយយូរហើយអាចរកស្រ្តីម្នាក់មកជំនួសកន្លែងបងស្រីរបស់ខ្លួនបានក៏វាជារឿងល្អដែរ។
«តែអូនអត់ចូលចិត្តទេ»
«តែjung....»
«ណា ណាពូណាជូនអូនទៅបន្តិចទៅ អូនចង់ទៅជួបប៉ា»ដោយទ្រាំជាមួយនិងចរិកcute cuteរបស់ក្មួយមិនបានjiminក៏ជូនក្មួយទៅកន្លែងដែលមានyoongiនោះ។តែពេលទៅដល់នារីម្នាក់នោះក៏ងើបចេញទៅបាត់ហើយ
«daddy...»junghooស្រែកហៅឪពុករបស់ខ្លួនពីចម្ងាយមុននិងរត់ទៅយ៉ាងលឿនទៅរកនាយ
«baby...»អ្នកជាប៉ាកាលបើឃើញកូនរត់មកភ្លាមក៏រត់ទៅពរដែលមើលទៅប៉ាកូនគេនេះស្រលាញ់គ្នាសឹងតែលេបទុកមិនអោយអ្នកណាឃើញទៅហើយ
«ពិតជាចៃដន្យដល់ហើយបានជួបbabyរបស់ប៉ានៅទីនេះ»yoongiបានថើបកូនប្រុសជាច្រើនខ្សឺតដោយការពរកូននៅជាប់ដៃ
«មើលទៅខ្ញុំដូចជាចំណែកលើសហើយ»jiminធ្វើជារអ៊ូទាក់ទាញចំណាប់អារម្មណ៍របស់ប៉ាកូនទាំងពីរនោះព្រោះពេលជួបគ្នាហើយគេក៏ដូចជាខ្យល់ចឹង
«អ្នកណាថា ពូតូចលើសមានលើសឯណាអូនឃើញនៅដដែលនិង»ក្មួយតូចមិនបានយល់នូវភាសាដែលjiminបាននិយាយមុននេះឡើយ
«okok ពូមិនចង់វែងឆ្ងាយទេ តែដូចបងនិយាយពិតមែនវាចៃដន្យណាស់»
«ត្រូវហើយ...»yoongiតបទាំងញញឹមជាស្នាមញញឹមដែលស្រីគ្រប់រូបចង់ឃើញ
«ថ្ងៃនេះjiminស្អាតណាស់»yoongiសរសើរjiminថាស្អាតដែលពាក្យនេះគួរតែប្រើជាមួយនិងមនុស្សស្រីតែjiminស្អាតលើសពីមនុសសស្រីមួយចំនួនទៀតទើបនាយសរសើរបែបនេះ
«បងក៏ដូចគ្នា ថ្ងៃនេះសង្ហារណាស់»jiminនិយាយឆ្លើយតបទៅyoongiវិញទាំងអៀនអ្នកណាមកសរសើរកណ្តាលវាលបែបនេះទេអៀនណាស់
«jiminប្រាកដជាហត់ហើយមើលថែអាល្អិតនេះ»
«មានហត់ឯណាគេក៏ជាក្មួយខ្ញុំដែរ ខ្ញុំស្មគ្រ័ចិត្តមើល»
«ចង់មើលមួយជីវិតទៅចឹង»yoongi
«បងនិយាយអីខ្ញុំមិនយល់ទេ»jiminលើកចញ្ចើមឆ្ងល់ព្រោះមិនយល់ពិតមែន
«គឺមកធ្វើជាប៉ារបស់junghooម្នាក់ទៀតទៅ»ពាក្យលេងបន្លំមែនបែបសាសងស្នេហ៍របស់yoongiធ្វើអោយមុខjiminក្រហមឆេះតែម្តង
«បងប្រសព្វនិយាយណាស់»
«ហាហា បងល៎លេងទេមើលចុះមុខក្រហមអស់ហើយ»កាលបើបានលឺបែបនេះហើយjiminក៏ប្រញាប់យកដៃមកអង្អែលថ្ពាល់របស់ខ្លួន
«ចេះតែថាហើយ»
«ប៉ា ប៉ាអូននិយាយមែនណាពូតូចថ្ពាល់ក្រហមដូចប៉េងប៉ោះដែលម៉ែដោះយកធ្វើម្ហូបចឹងហាហា»ជាក្មេងសោះតែចេះប្រៀបធៀបរបស់មួយទៅរបស់មួុយទៀតទៅហើយតែរកនឹកឃើញ
«បានហើយកូនឈប់បង្អាប់ពូតូចទៅ ហាហា»
«តែលោកប៉ាហា៎ ចុះអ៉ីមុននេះជានណារគេ»junghooមានឪកាសល្អទើបប្រញាប់សួរឪពុករបស់ខ្លួន
«ជាអតិថិជនរបស់ប៉ានិងណាកូន តែនិយាយចឹងមានបានញ៊ាំអីហើយរឺនៅទាំងពូទាំងក្មួយនិង»ប៉ាកូនគេតែបែបនេះជួនកាលហៅគ្នាDaddy ជួនកាលហៅថាប៉ាតែភាគច្រើនហៅថាdaddyតែពេលគេចង់បានអីតែប៉ុណ្ណោះព្រោះហៅបែបនេះវាគួរអោយស្រលាញ់
«ញ៊ាំពីផ្ទះរួចហើយប៉ា តែមុននេះពូminប្រាប់ថាចង់នាំអូនទៅញ៊ាំការ៉េមចឹងអូនចង់ញ៊ាំការ៉េម»
«ចឹងយើងទៅទៅ»yoongiរហ័សតបនិងកូនភ្លាមព្រោះវាជាទម្លាប់ហើយនាយមិនដែលប្រកែកនិងកូនស្រាប់ហើយ
«បាទតោះ»
«តែមកបងជួយកាន់»ដោយសារតែឃើញjiminមានរបស់នៅណែនដៃទើបនាយយកមកជួយកាន់jiminក៏ប្រកែកដែលព្រោះឃើញថានាយពរjunghooតែនាយនិយាយថាចង់ជួយទើបខ្ជិលប្រកែកហើយក៏អោយរបស់ខ្លះទៅyoongiជួយកាន់តែមិនទាំងអស់ទេ។ពួកគេបានទៅញ៊ាំការ៉េមជុំគ្នាមើលទៅប្រៀបដូចជាលក្ខណៈគ្រួសារតូចមួយ អ្នកដទៃមើលមកមានក្តីសុខជំនួសតែម្តង ថ្វីត្បិតតែប្រុសនិងប្រុសពិតមែនតែពួកគេសមគ្នាណាស់នៅមានកូនតូចនៅដៃរបស់yoongiទៀតរឹតតែធ្វើអោយពួកគេមើលមកដោយក្តីស្ងប់ស្ងែង។រូបភាពទាំងអស់នេះបានឆ្លងកាត់ភ្នែកមួយគូរដែលកំពុងតែបណ្តើរសង្សារស្អាតតាមផ្សារទំនើប។who??

មនុស្សចុងក្រោយWhere stories live. Discover now