ថេហ្យុងដើរចូលមកក្នុងបន្ទប់ហើយក៏បិទទ្វារមួយកម្លាំងដៃតែម្តងធ្វើអោយជុងហ្គុកងាកទៅមើលភ្លាមៗ។នេះកម្រោលចូលហើយតាស...
«ឪបគ្នាអោយស្អិតរមួតតែម្តង!! បើស្រលាញ់គ្នាណាស់មិនយកគ្នាតែម្តងទៅហើយទៅនៅបន្ទប់គេតែម្តងទៅមកនៅទីនេះធ្វើស្អី»ថេហ្យុងស្រែកអោយជុងហ្គុកខ្លាំងៗតាមអារម្មណ៍ដែលគេខឹងនាយ
«ខ្ញុំកំពុងតែចង់និយាយរឿងនេះដូចគ្នា ស្អែកខ្ញុំរើលចេញហើយ»
«យ៉ាងមិច??ចាញ់មនោគមន៍គេហើយឬគ្រាន់តែគេឪបបន្តិចសោះរត់ទៅរកគេភ្លាម»
«មិនមែនបែបនោះ»
«ចុះបែបណា??ប្រាប់ទៅមើលថាវាបែបណា មនុស្សចង្រៃ»ថេហ្យុងចូលមកវៃទ្រូងរបស់ជុងហ្គុកខ្លាំងតាមអារម្មណ៍បើអាចចង់តែសម្លាប់នាយចោលឥឡូវនេះទេ។«ហេតុអីខឹងយ៉ាងនេះ ពួកយើងមិនត្រូវជាអ្វីនិងគ្នាទេ»ជុងហ្គុកចាប់ដៃរបស់ថេហ្យុងជាប់ហើយពោលពាក្យប៉ុន្មានម៉ាត់ចេញពីចិត្តតែរឹតតែធ្វើអោយថេហ្យុងក្តៅក្រហាយថែមមួយកម្រិតទៀត
«មិនត្រូវជាអ្វី??តែលោកប្រាប់ថាចូលចិត្តខ្ញុំ ដូច្នេះហេតុអីអោយគេឪបទៅវិញលោកមិនស្រលាញ់ខ្ញុំទេហេ៎??»ថេហ្យុង
«មកពីថេហ៍ខ្លួនអែងកុំមកបន្ទោសខ្ញុំ»
«ខ្ញុំវាយ៉ាងមិច»«មិនដឹងស្អែកខ្ញុំរើលចេញហើយមិនអោយទើសមុខទើសមាត់ទេ...ហើយអឹប...»ជុងហ្គុកនិយាយមិនទាន់ចប់ស្រួលបួលផងក៏ត្រូវថេហ្យុងចាប់ថើបមាត់របស់គេបាត់ទៅហើយ។ថើបគ្នាបានមួយសន្ទុះជុងហ្គុកក៏តបស្នងស្នាមថើបនោះវិញយ៉ាងរោលរាលតែថេហ្យុងប្រញាប់រុញចេញ
«កុំធ្វើបែបនេះបានទេ ដឹងទេថាខ្ញុំវាពិបាកប៉ុន្មានពេល
លោកបង្ហាញចរិកបែបនេះដាក់ខ្ញុំ»ថេហ្យុងរុលទៅឪប
ជុងហ្គុកជាមួយនិងទឹកភ្នែករលីងរលោងគេមិនអាចទប់វាជាប់ទេ
«គិតថាខ្ញុំស្រួលណាស់ឬ??»ជុងហ្គុកតបទៅថេហ្យុងវិញតែមិនបានតបការឪបនោះទេទើបថេហ្យុងកាន់តែរុលទៅចូលទ្រូងនាយកាន់តែខ្លាំងហើយលឺសំឡេងយំទៀតផង«កុំយំអី...»
«ហ៊ឹក ហ៊ឹក»ថេហ្យុងនៅតែយំមិនព្រមនិយាយអ្វីទើបរឹតតែធ្វើអោយជុងហ្គុកពិបាកទ្រាំហើយក៏ឪបគេវិញជាការលួងលោមដំបូងមិនចង់ធ្វើព្រោះខ្លាចឈឺចាប់តែនាយពិតជាទ្រាំស្តាប់សំឡេងយំរបស់ថេហ្យុងមិនបានទេទើបប្រញាប់លួង។
YOU ARE READING
មនុស្សចុងក្រោយ
Dragosteផ្តើមចេញពីប្អូនថ្លៃរហូតដល់បានទាក់ទងគ្នា តែវាមិនមែនជារឿងងាយស្រួលទេព្រោះតែខ្លួនត្រូវតាមតម្រូវចិត្ត តាមញ៉ែទម្រាំតែគេយល់ព្រម 6-14-2020