ភាគទី28:គេចណាស់ជួបណាស់

347 43 4
                                    

    ពេលរសៀលជីមីនបានចេញមកញ៊ាំអាហារតាមទម្លាក់របស់គេតែញ៊ាំរួចក៏ឆ្លៀតពេលមកទិញអីបន្តិចនៅក្បែរក្រុមហ៊ុនព្រោះនៅមិនទាន់ដល់ម៉ោងចូលធ្វើការវិញនៅឡើយ។ពេលដែលគេកំពុងតែទិញរបស់ផ្ទាល់ខ្លួនសុខៗក៏លឺសំឡេងមនុស្សប្រុសម្នាក់និយាយមកកាន់គេ...អ្នកណា??
«ចៃដន្យណាស់ថ្ងៃនេះបានជួយអូន»ជាថេយ៊ាំងសោះស្មានថាជាអ្នកណា??ជាចៃដន្យឬមិនមែនដែលនាយអាចមកជួបជីមីននៅផ្សារទំនើបបែបនេះចម្លើយនោះគឺមិនមែនជារឿងចៃដន្យឡើយ ថេយ៊ាំងតាំងចិត្តតាមដានជីមីនតាំងតែពីគេចាកចេញពីក្នុងក្រុមហ៊ុនរហូតមកដល់កន្លែងញ៊ាំបាយតែដោយសារតែនាយរកឪកាសចូលក្បែរជីមីនមិនបានទើបព្យាយាមតាមរហូតមកដល់កន្លែងនេះ។
  ជីមីនពេលដែលងាកទៅឃើញថាម្នាក់នោះជាថេយ៊ាំងហើយគេក៏ដើរគេចចេញភ្លាមៗតែត្រូវថេយ៊ាំងចាប់ដៃជាប់។
«លែង..យកដៃកខ្វក់របស់លោកចេញពីដៃរបស់ខ្ញុំ»ជីមីននិយាយមួយៗច្បាស់ៗហើយក៏ព្យាយាមរើលដៃចេញពីដៃរបស់ថេយ៊ាំងតែមិនអាចទេព្រោះកម្លាំងដៃរបស់ជីមីនខ្សោយណាស់
«យ៉ាងមិចបងប៉ះលែងបានហើយ??»
«ត្រូវហើយព្រោះលោកគ្មានសិទ្ធិ»
«មែនហើយបងមិចនិងអាចមានសិទ្ធិដូចជាបងថ្លៃអូនទៅ...អូមិនមែនជាបងថ្លៃទេដឹងព្រោះស្និតគ្នាថ្នាក់នេះ??បងមិនឆ្ងល់ទេហេតុអីអូនសុំបែកពីបងព្រោះអូនមានអ្នកចាំទទួលនោះអីអូនជឿសម្តីអ្នកដទៃរួចក៏សុំបែកពីបងទង្វើនេះជាស្អីឬមួយទាក់ទងគ្នាលួចលាក់យូរហើយ»ផាច់...ក្រោយស្តាប់សម្តីរបស់ថេយ៊ាំងចប់ជីមីនក៏យកដៃមួយចំហៀងទៀតរបស់គេទៅទះកំផ្លៀងរបស់ថេយ៊ាំងភ្លាមៗសំណាងល្អដែលនៅកន្លែងនេះពុំសូវមានមនុស្សមិនចឹងទេខ្មាស់គេមិនស្ទើរឡើយ។
«ហេតុអីអូនទះបង..?»
«ទះអោយស្វាងនោះអី លោកកុំគិតថាអ្នកដទៃសុទ្ធតែមានចរិកដូចលោកអោយសោះ»
«ហេតុអី??ព្រោះវាជារឿងពិតមែនទេ??ជីមីនអូនគួរតែស្តាប់សម្តីបងមិនមែនយកសម្តីរបស់អ្នកដទៃមកគិតហើយធ្វើអោយយើងបែកគ្នាឡើយ»
«ចឹងហ៎...លោកគិតថាខ្ញុំល្ងង់ណាស់មែនទេ??លោកក្បត់ខ្ញុំពីក្រោយខ្នង លោកមិនដែលខ្វល់ពីខ្ញុំលោកមិនដែលស្រលាញ់ខ្ញុំទេកន្លងមកខ្ញុំគ្រាន់តែជាឧបករណ៍កំដរអារម្មណ៍របស់លោកតែប៉ុណ្ណោះចឹងឈប់តោងទាមជីវិតខ្ញុំទៅ»ជីមីនក្រវាសដៃមួយទំហឹងធ្វើអោយដៃរបស់គេចាប់ផ្តើមឈឺពេលនេះកំពុងតែថ្លោះហើយក៏មិនដឹង
«ទេបងស្រលាញ់អូន ពួកយើងត្រូវគ្នាវិញទៅណាជីមីន»ថេយ៊ាំងព្យាយាមនិយាយសម្រួលជាមួយនិងជីមីនតែមើលទៅដូចជាមិនបានប្រយោជន៍អីទាល់តែសោះ
«ចុះកូនរបស់លោក..លោកជាប្រុសរបៀបណាហេតុអីខ្វះទំនួលខុសត្រូវយ៉ាងនេះ??ខ្ញុំមិនប្រៀបធៀបទេតែលោកមិនបានមួយចំណិតបងថ្លៃខ្ញុំផង»ជីមីនលើកយកយ៉ុនហ្គីមកនិយាយព្រោះចរិករបស់នាយល្អមិនបានមួុយចំណិតយ៉ុនហ្គីផង
«កុំយកបងទៅប្រៀបនឹងវា»
«ត្រូវហើយប្រៀបមិនបានទេព្រោះលោកមិនសាកសមប្រៀបជាមួុយមនុស្សថ្លៃថ្នូរដូចគាត់កុំអោយខ្ញុំឃើញមុខលោកទៀតអោយសោះ»ជីមីននិយាយរួចក៏ដើរចេញទៅបាត់លែងទិញអីទៀតហើយមនុស្សមិនចង់ជួបបែរជាជួបទៅវិញថ្ងៃនេះជាថ្ងៃដែលស៊យប្រាកដណាស់
«ចាំមើលថាបងនិងវាមួយណាល្អជាង បងនិងយកអូនមកវិញអោយបាន»ថេយ៊ាំងមួលម៉ៅមិនស្ទើរទេពេលលឺគេយកនាយទៅប្រៀបនិងយ៉ុនហ្គីបែបនេះមនុស្សកំពុងតែស្អប់គ្នាផងពីមុនស្អប់មិនខ្លាំងដូចជាពេលនេះឡើយ។បើនាយមិនបានសុខយ៉ុនហ្គីក៏គ្មានថ្ងៃបានសុខដូចគ្នា។
............
#ក្រុមហ៊ុន
ព្រោះតែការរំខានរបស់ថេយ៊ាំងធ្វើអោយទឹកមុខរបស់ជីមីនមិនស្រស់សោះមួយថ្ងៃហើយអង្គុយធ្វើការទាំងទឹកមុខមិនល្អគេពិតជាមិនចង់ជួបជាមួយនិងថេយ៊ាំងទៀតឡើយដោយសារតែភាពឈឺចាប់របស់គេតែងតែលេចរូបរាងឡើងមកគ្រប់ពេលបានឃើញមុខរបស់ថេយ៊ាំងទង្វើរដែលនាយធ្វើចំពោះគេ គេមិនដែលភ្លេចឡើយជាពិសេសគឺពេលដែលជីមីនបានដឹងថាស៊ូឈីកំពុងតែមានផ្ទៃពោះតែថេយ៊ាំងបែរជាធ្វើជាមនុស្សអាត្មានិយមមិនទទួលស្គាល់កូនមួយនោះទៅវិញ។ត្រឹមមួយពព្រិចភ្នែកសោះរវល់តែអង្គុយសោកសៅក្រោយបានឃើញវត្តមានរបស់ថេយ៊ាំងហើយនោះពេលនេះក៏ដល់ពេលចេញពីធ្វើការល្មម។ជីមីនចេញពីបន្ទប់ធ្វើរបស់ខ្លួនតែចៃដន្យពេកទេដឹងថ្ងៃនេះថេហ្យុងមានការងារត្រូវពិភាគ្សាជាមួយនិងលោកផាកទើបតែរួចរាល់មិញនេះអែងទើបបណ្តាលអោយពួកគេចេញមកជួបគ្នាតែម្តង។
«សួរស្តីអ្នកប្រុសផាក...!ខ្ញុំអាចហៅលោកបែបនេះបានទេ?»ថេហ្យុងប្រញាប់ចូលមករាក់ទាក់ភ្លាមៗបន្ទាប់ពីបានឃើញវត្តមានរបស់ជីមីននៅចំពោះមុខ។តែជីមីនវិញមិនបានរីករាយជាមួយនិងជំនួបមួយនេះឡើយថ្ងៃនេះមិនដឹងជាកម្មអ្វីរបស់គេទេទើបជួបតែមនុស្សដែលមិនចង់ជួប។
«បាទសួរស្តីលោកគីម»ជីមីនញញឹមរាក់ទាក់ជាមួយនិង
ទឹកមុខក្លែងក្លាយគិតថាគេចង់ញញឹមដាក់ឬ??
«ជួនជាជួបគ្នាទៅហើយ ខ្ញុំអាចអញ្ចើញលោកទៅញ៊ាំអីជាមួយគ្នាបានទេព្រោះមានរឿងខ្លះចង់ពិភាគ្សា»
«បាទបានដោយក្តីរីករាយ»ពួកគេទាំងពីរក៏ដើរចេញទៅចំណតឡាន។ថេហ្យុងក៏ចូលទៅក្នុងឡានរបស់គេហើយបើកទៅមុនដោយមានអ្នកបើកឡានផ្ទាល់ខ្លួនជាអ្នកបើក។ចំណែកឯជីមីនក៏ជិៈទៅតាមក្រោយ។ពេលមកដល់ពួកគេ
កម្មង់អីបន្តិចនឹងរងចាំរហូតដល់គេលើកម្ហូបអោយ។ទាំងជី
មីននិងថេហ្យុងនាំគ្នាញ៊ាំដោយមិនបាននិយាយអីមួយម៉ាត់ទើបជីមីនរហ័សសួរមុន
«លឺថាលោកមានរឿងចង់ពិភាគ្សាជាមួយខ្ញុំ ជារឿងអ្វីដែល??សំខាន់ណាស់មែនទេ??»ជីមីនឃើញថាស្ងាត់មើលតែមុខគ្នាពេកទើបគ្មានជម្រើសក្រៅពីសួរទៅគេមុនឡើយព្រោះជីមីនពិតជាមិនចង់នៅក្បែរថេហ្យុងយូរពេកទេមានអារម្មណ៍ថាសម្ពាធមិចក៏មិនដឹងដែល ប្រហែលមកពីគេមិនចូលចិត្តថេហ្យុងទេដឹងទើបបែបនេះ។
«ខ្ញុំមិនចង់វែងឆ្ងាយទៀតនោះទេ លោកនិងលោកមីនត្រូវជាអ្វីនិងគ្នា??»ថេហ្យុងសួរធ្វើពើដូចជាកំពុងតែដឹងរឿងអ្វីម្យ៉ាង
«ហេតុអីលោកសួរបែបនេះ??ខ្ញុំជាបងប្អូនថ្លៃជាមួុយ
គាត់លោកក៏ដឹងមិនចឹង»
«តែមើលទៅដូចជាមិនមែនសោះ ឬទំនាក់ទំនងអ្នកទាំងពីរអាចនិងលើសពីពាក្យថាបងប្អូនថ្លៃ??»ថេហ្យុងចាប់ផ្តើមសួរកាន់តែចាក់ដោតនិងស៊ីជម្រៅមើលទៅជីមីនដូចជាចាប់ផ្តើមចេញប្រតិកម្មហើយ
«គ្មានទេ...ពួកយើងជាគ្មានអ្វីលើសពីនោះឡើយ»សម្តីបែបមានពិរុទ្ធថេហ្យុងច្បាស់ជាអាចមើលដឹងតែ...
«អូខេបើចឹងហើយសង្ឃឹមថាលោកមិនប្រកាន់ទេណាបើខ្ញុំតាមចែចង់លោកមីន ហ៊ឺសហ៊ឺសខ្ញុំដូចជានិយាយត្រង់ៗពេកហើយទេដឹង?»ថេហ្យុងសើចនិងសម្តីរបស់ខ្លួនតែគេក៏ជាមនុស្សបែបនេះអែងត្រង់ទៅត្រង់មកបើស្រលាញ់និយាយថាស្រលាញ់បើពេញចិត្តហើយនិងយកអោយបានតែម្តង
«មិនអីទេព្រោះខ្ញុំចូលចិត្តត្រង់ទៅត្រង់មកបែបនេះ»
«ត្រូវហើយខ្ញុំក៏ចូលចិត្តគូរប្រជែងដូចជាលោកដែល»ថេហ្យុងញញឹមចុងមាត់ចំបាច់កុហកគេធ្វើអីថេហ្យុងមិនបានល្ងង់ទេកុំស្មានតែគេមិនដឹងអោយសោះថាជីមីនក៏មានចិត្តលើយ៉ុនហ្គីដែល តែបើជ្រុលជាប៉ះគ្នាទៅហើយលេងអោយស្លាប់ចិត្តម្ខាងៗតែម្តងទៅចង់ដឹងណាស់ថាអ្នកណាខ្លាំងជាង!
«លោកបានន័យថាយ៉ាងមិច??»
«បានន័យថាយ៉ាងមិច លោកច្បាស់ជាដឹងក្នុងចិត្តហើយតែអេ៎កង្វល់ពេកទៅមើលញ៊ាំអាហារបស់ពួកយើងបន្តទៅខ្ញុំមិនចង់បំផ្លាញបរិយាកាសនៃការណាត់ជួបលើកដំបូងរបស់
ពួកយើងទេ»លឺបែបនេះជីមីនក៏ងួកក្បាលហើយពួកគេក៏ចាប់ផ្តើមញ៊ាំអាហាររៀងខ្លួន។បន្ទាប់ពីញ៊ាំរួចហើយថេហ្យុងជាអ្នកចេញលុយទោះជីមីនមិនព្រមក៏ប្រកែកមិនឈ្នះថេហ្យុងដែល។
«គិតថាយើងក្រហ៎??»ជីមីនធ្វើមុខធុញនិយាយក្នុងចិត្តពេលថេហ្យុងកំពុងតែអោយកូនចៅរបស់នាយផេលុយ
«រួចរាល់ហើយចឹងខ្ញុំលាសិនហើយសង្ឃឹមថាឪកាសក្រោយយើងនិងបានជួបគ្នាគ្នាទៀត»ថេហ្យុងញញឹមដាក់ជីមីនបែបកំណាច
«បាទ..ខ្ញុំក៏សង្ឃឹមដូច្នេះដែរ»ជីមីននិយាយទាំងខាំធ្មេញជ្រេញចរិកណាស់និយាយត្រង់មិនគួរណាកើតមករួមលោកជាមួយនិងគីម ថេហ្យុងម្នាក់នេះទាល់តែសោះ
«លាហើយ»
«បាទលាហើយ»បន្ទាប់ពីនិយាយលាគ្នារួចថេហ្យុងក៏ចេញទៅមុនចំណែកឯជីមីនក៏ដើរទៅកន្លែងគិតលុយហើយសុំលេខកុងរបស់ថេហ្យុងមុននិងផេលុយថ្លៃអាហារទាំងអស់មិញនេះចូលកុងរបស់ថេហ្យុងវិញភ្ជាប់ជាមួយនិងពាក្យថា<ទុកអោយខ្ញុំជាអ្នកចេញទៅចុះ ចាត់ទុកថាជាការបើកឪកាសអោយលោកតាមញ៉ែបងថ្លៃខ្ញុំជូនពរអោយបានសម្រេចណា>ស្តាប់មើលទៅដូចជាជូនពរក្នុងបំណងល្អតែមិនមែនទេព្រោះជីមីនប្រាកដជាដឹងថាយ៉ុនហ្គីច្បាស់ជាមើលមិនឃើញពីក្តីស្រលាញ់របស់ថេហ្យុងដែលមានចំពោះនាយឡើយ។
«ហ៊ឹស..ខ្ញុំចូលចិត្តគូរប្រជែងដូចជាអែងផាក ជីមីន»ថេហ្យុងទទួលបានលុយនោះហើយក៏មិនផ្ញើរទៅវិញដែលគេញញឹមចុងហើយបន្ទាប់មកសង្កត់ត្រង់ឈ្មោះរបស់ជីមីន មើលទៅដូចជាកំពុងតែចង់ស៊ីសាច់គ្នាព្រោះតែយ៉ុនហ្គីហើយ។

មនុស្សចុងក្រោយWhere stories live. Discover now