ភាគទី47:លោកនៅសល់ភាពជាមនុស្សខ្លះដែលទេ?

523 47 1
                                    

ដោយសារតែមានអ្នកតាមយាយីជីវិតរបស់នាងនិងកូនទើបស៊ូឈីបានមកនៅជាមួយនិងជីមីនមួយរយៈហើយនាងទទួលបានការមើលថែដិតដល់ពីមនុស្សជុំវិញខ្លួននាងជាពិសេសគឺម្តាយរបស់ជីមីន។លោកស្រីផាកយកចិត្តទុកដាក់ជាមូយស៊ូឈីណាស់ស្រលាញ់រាប់អានប្រៀបដូចជាកូនបង្កើតថ្វីត្បិតតែគាត់ទើបតែស្គាល់នាងត្រឹមមួយរ
យៈពេលខ្លីក្តី។

ដោយសារតែនៅទីនេះមានសុវត្តិភាពហើយការមើលថែក៏ល្អស៊ូឈីញញឹមបានច្រើនទឹកមុខស្រស់ថ្លាជាងមុនឆ្ងាយណាស់។ហើយពេលនេះនាងក៏ចង់ទៅពិនិត្យមើលផ្ទៃពោះមុនពេលកំណត់ព្រោះមួយរយៈនេះរស់នៅស្រួលពេកមិនសូវបានបញ្ចេញញើសឬកាយវិការឡើយដូច្នេះចង់ទៅមើលតើសុខភាពកូនរបស់នាងយ៉ាងមិចដែរ??ស៊ូឈីនាងបានទៅពេទ្យមុនកំណត់បែបនេះទើបមិនមានអ្នកណាដឹងឡើយសូម្បីតែជីមីនព្រោះម្នាក់ៗសុទ្ធតែរវល់រៀងខ្លួនណាមួយស៊ូឈីក៏ក្រែងចិត្តគ្រួសារផាកមិនចង់ធ្វើខ្លួនជាបន្ទុកដល់អ្នកណាឡើយ។

«ហឹសថ្ងៃល្អបានមកដល់ហើយ»បុរសម្នាក់ញញឹមចុងមាត់តាមមើលសកម្មភាពរបស់ស៊ូឈីតាំងតែពីស៊ូឈីចាកចេញពីផ្ទះត្រកូលផាកមកម្ល៉េះ។ថ្ងៃនេះដោយសារតែគ្មានការណាត់ជួបទើបនាងត្រូវរងចាំយូរដល់ថ្នាក់អង្គុយយូរមិនបានទើបចង់ដើរខ្លះ។ស៊ូឈីបានដើរមកក្នុងបន្ទប់ទឹកតែមិនទាន់ដល់ផងក៏...

«អឹម...អ្នកណាគេលែង លែងទៅ អត់ទេលែងខ្ញុំទៅ»នាងខំរើលយ៉ាងណាក៏រើលមិនបានព្រោះតែនេះជាកម្លាំងដៃរបស់មនុស្សប្រុស។ម្នាក់នោះបានខ្ទប់មាត់របស់ស៊ូឈីហើយក៏ចាប់នាងចេញទៅតាមច្រកក្រោយហើយគ្មាននរណាម្នាក់ចាប់អារម្មណ៍ជាមួយនិងសកម្មភាពមួយនេះឡើយ។
___________
«ឈូ...»សំឡេងជះទឹកចំកណ្តាលមុខរបស់ស៊ូឈីធ្វើអោយនាងភ្ញាក់ពីសន្លប់ជាមួយនិងខ្សែនៅរឹតដៃរបស់នាងជាប់និងកៅអីដែលនាងកំពុងតែអង្គុយនៅពេលនេះ។កន្លែងដែលនាងកំពុងតែនៅនោះគឺឃ្លាំងចាស់មួយកន្លែងដែលត្រូវគេបោះបង់ចោលហើយនៅជាយក្រុងទៀតផងកម្រងមានអ្នកស្គាល់ណាស់។

«ពួកលោកជាអ្នកណាលោកចង់បានអី??លោកដោះលែងខ្ញុំទៅខ្ញុំសុំអង្វរ»ស៊ូឈីប្រើសម្តីផ្អែមនិយាយជាមួយពួកគេជាមួយអារម្មណ៍ភ័យខ្លាច ពេលនេះនាងវិលមុខណាស់វិលវល់អស់ទៅហើយនាងក៏មិនយល់ហេតុអីពួកគេចាប់នាងមកបែបនេះឬមួយចង់បានលុយ??

មនុស្សចុងក្រោយWhere stories live. Discover now