ភាគទី19: ខ្ញុំកំពុងមានកូន

423 36 1
                                    

   ជុងហ្គុកក្រោយពីបាននិយាយជាមួយនិងអ៊ុំម្ចាស់ផ្ទះរួចហើយនាយក៏ត្រឡប់មកបន្ទប់វិញជាមួយនិងអារម្មណ៍មួលម៉ៅនិងស្មុគស្មាញជីវិតគេរាល់ថ្ងៃវេទនាមិនគ្រប់ឬទើបមកត្រូវវេទនាជាមួយនិងរឿងផ្ទះនេះទៀត។មនុស្សជួលរាប់ខែឆ្នាំហើយមិនឃើញឡើងទៅណាផងឥឡូវមកឡើងថ្លៃផ្ទះអីពេលនេះទៅវិញគិតទៅតាំងតែពីថ្ងៃដែលបានជួបជាមួយនិងថេហ្យុងមកជុងហ្គុកអារម្មណ៍ដូចស្មុគស្មាញដល់ហើយយល់ថាការដែលនៅក្បែរគេរងសម្ពាធជាមួយនិងការចោទប្រកាន់ណាស់ហើយនៅរឿងស៊យអស់ទាំងនេះទៀតពិតជាធុញមែនហើយ។
#ថ្ងៃថ្មី
   ព្រឹកព្រលឹមស្រាងៗជុងហ្គុកចាប់ផ្តើមធ្វើទៅធ្វើការងាររបស់ខ្លួនតាមទម្លាប់នាយដឹកម្ហូបចាប់ពីម៉ោង6ព្រឹកតទៅហើយពេលនេះក៏មានអ្នកកម្មង់អាហារទៀតហើយការងារមួយនេះរកតែពេលសម្រាកគ្មានទេពេលខ្លះក៏ចង់ឈប់ដែលតែបើឈប់មានលុយឯណាចាយវាយទិញរបស់ប្រើប្រាស់និងហូបចុកទៅ។គិតទៅព្រោះតែជីវភាពមិនធូរធារទើបនាយត្រូវមកលំបាកបែបនេះចឹងមានតែខំប្រឹងបន្ថែមដើម្បីអោយវាធូរធារដូចគេអែង។
«អរគុណណាស់ប្រុសស្អាតសម្រាប់អាហារ»បុគ្គលិកក្រុមហ៊ុនស្រីម្នាក់បានចេញមកយកអាហាររបស់ខ្លួនជាមួយនិងទឹកមុខញញឹមញញែមព្រោះតែបានជួបប្រុសស្អាតថ្ងៃនេះប្រហែលជាឧស្សារហ៍កម្មង់បន្តិចហើយ
«បាទអរគុណសម្រាប់ការកម្មង់...ទីតៗៗៗៗ»និយាយមិនទាន់ផុតពីមាត់អោយបានស្រួលបួលផងសំឡេងស៊ីផ្លេឡានក៏បន្លឺឡើងសឹងតែហឹងត្រចៀកទៅហើយ
«អូចៅហ្វាយ ចឹងថ្ងៃក្រោយជួបគ្នាប្រុសស្អាត»បុគ្គលិកម្នាក់នោះឃើញថាឡានរបស់ចៅហ្វាយនាងមកហើយទៅប្រញាប់រត់ចូលទៅក្នុងវិញខ្លាចត្រូវមាត់ព្រោះវាដល់ម៉ោងចូលធ្វើការហើយ។ហើយមិនបាច់ឆ្ងល់ទេចៅហ្វាយរបស់នាងគឺគីមថេហ្យុងនោះអែង។គេគ្រាន់តែឃើញជុងហ្គុកភ្លាមក៏ប្រញាប់ស៊ីផ្លេប្រៀបដូចជាដេញនាយយ៉ាងចឹង មនុស្សស្អីបែបនេះនោះផ្តាច់ការយ៉ាងនិងហេ៎...?អ្វីដែលសំខាន់ថ្ងៃនេះជិៈឡានមកដោយខ្លួនអែងទៀតគ្មានអ្នកបើកឡានជូនមកទេ។
«ជាអែងទេ...?មកយកម្ហូបអោយគេហ៎»ថេហ្យុងគ្រាន់តែមកដល់ភ្លាមក៏ឈប់ឡានជិតម៉ូតូរបស់ជុងហ្គុកហើយក៏ទម្លាក់កញ្ចក់ដើម្បីនិយាយជាមួយនិងនាយ
«បាទ...»សំឡេងឆ្លើយតបពិរោះដល់ហើយគួរអោយចង់ស្តាប់តែថេហ្យុងបែរជាគិតថាជាការឌឺដងអោយគេទៅវិញទើបមានគំនិតចង់ធ្វើបាបជុងហ្គុកទៀតហើយ
«ចឹងយើងចង់កម្មង់ម្ហូបដែល ដូចជាមិនទាន់បានញ៊ាំអ្វីទេឃ្លានណាស់»គេនិយាយរួចហើយក៏ធ្វើជាអង្អែលពោះរបស់ខ្លួនបង្ហាញទឹកមុខស្អុយដាក់ជុងហ្គុកមើលទៅគួរអោយអាណិតណាស់តែ
«សុំទោសផងលោក ខ្ញុំមិនទទួលកម្មង់អាហារពីភ្ញៀវទេបើលោកចង់កម្មង់សុំខលទៅកម្មង់នៅហាងទៅអរគុណ»ជុងហ្គុកនិយាយបែបនេះក៏ព្រោះតែវាបែបនេះពិតមែនហាងរបស់នាយមានច្បាប់មានការងារច្បាស់លាស់មិនមែនចេះតែកម្មង់គ្រប់មនុស្សដែលធ្វើការងារនៅទីនោះនោះទេនាយនិយាយចប់បម្រុងនិងជិៈម៉ូតូចេញតែ
«ចឹងហ៎...មិនដែលដឹងទេថាមានហាងអាហារដែលបញ្ចាំការងារគ្នាបែបនេះ?តែចង់ដឹងណាស់ថាបើខ្ញុំខលទៅមេរបស់លោកតែម្តងតើគេនិងធ្វើបែបណាចំពោះលោក...?ភ្លេចហើយហេ៎ថាខ្ញុំជាអ្នកណា»សំឡេងគម្រាមរបស់ថេហ្យុងធ្វើអោយជុងហ្គុកធុញបែបរងសម្ពាធមិនមែននាយខ្លាចតែព្រោះមិនចង់មានរឿងណាមួយឥឡូវផ្ទះឡើងថ្លៃទៀតនាយមិនចង់រកកន្លែងធ្វើការថ្មីទេវាពិបាក។
«បាទ បានលោកចង់កម្មង់អ្វី??»
«សុំជាប្រភេទបាយព្រឹកមួយទៅបានហើយ យកប្រញាប់បន្តិចមកឃ្លានណាស់ហើយយកទៅអោយខ្ញុំផ្ទាល់ផងជាន់ទី5ជាបន្ទប់ធ្វើការរបស់ខ្ញុំ»
«បាទ អរគុណសម្រាប់ការកម្មង់»នាយបង្វែលម៉ូតូរួចរាល់ហើយក៏ជិៈចេញទៅបាត់ទៅធ្វើអោយថេហ្យុងញញឹមចុងមាត់តែម្តង
«ចាំមើលណា»ថេហ្យុងនិយាយចប់ក៏បើកឡានចូលទៅក្នុងហើយអោយកូនចៅរបស់គេយកឡានទៅទុកអោយនៅកន្លែងចតឡាន។បន្ទាប់មកថេហ្យុងក៏ដើរទៅកន្លែងរដ្ឋបាលដើម្បីនិយាយគ្នាបន្តិចមុននិងឡើងទៅខាងលើ
«សួរស្តីលោកប្រធាន តើមានអ្វីអោយខ្ញុំជួយទេ...?»
«ពេលអ្នកដឹកម្ហូបយកមកដល់ហើយប្រាប់គេទៅថាជណ្តើរយន្តខូចហើយអោយឡើងជណ្តើរជើងទៅបន្ទប់ធ្វើការរបស់ខ្ញុំ»ថេហ្យុងក្រោយនិយាយប្រាប់នាងរួចហើយក៏ឡើងជណ្តើរយន្តទៅបន្ទប់ធ្វើការរបស់គេតែម្តង។នេះជាបំណងដែលចង់ធ្វើបាបជុងហ្គុកច្បាស់ណាស់
«ហាក...?ហើយជណ្តើរយន្តមានខូចឯណាហេតុអីក៏ ហ៊ើយមិនយល់ទេលោក»នាងក្រវីក្បាលរបស់ខ្លួនជាមួុយនិង
ចរិកកូនក្មេងរបស់ថេហ្យុងមើលទៅគេម៉ត់ចត់ណាស់តែថ្ងៃខ្លះក៏ខុសរឿងដែលគ្មានហេតុផលតែម្តង។
មួយសន្ទុះក្រោយមកអ្នកដឹកអាហារក៏បានមកខាងរដ្ឋបាលនោះក៏បានប្រាប់នាយថាជណ្តើរយន្តខូចហើយនាង
បាននិយាយអ្វីតាមដែលចៅហ្វាយនាងបានប្រាប់។ចំណែកឯនាយក៏ឡើងជណ្តើរជើងចង់ធ្លាក់ថ្លើមទៅហើយហេតុអីក៏ស៊យយ៉ាងនេះទៅវើយ។
តុក តុក....តុក
«ចូលមក»
«នេះជាអាហាររបស់លោក»នាយកម្លោះយកម្ហូបអាហារអោយទៅថេហ្យុងជាមួយនិងសំឡេងហត់ឡើងដង្ហក់តែម្តងព្រោះជាន់ទី5មិនមែនស្រួលឯណាមួយវិញទៀតថេហ្យុងក៏ត្រូវផ្តាំលេខាគេអោយនាយយកចូលមកដោយផ្ទាល់ព្រោះគិតថាជាជុងហ្គុកដោយសារតែអាងនិងរកលេសខុសនេះខុសនោះអោយនាយទៅយកអោយដូចបំណងតែមានឯណា...
«អរគុណ តែហេតុអីក៏លោកមក??ហេតុអីមិនមែនជាចន ជុងហ្គុក»មើលទៅថេហ្យុងចងចាំឈ្មោះរបស់ជុងហ្គុកបានច្បាស់ណាស់តែក៏ត្រូវភ្ញាក់ផ្អើលណាស់ដែលហេតុអីម្នាក់នេះមិនមែនជានាយជក់ថ្នាំម្នាក់នោះគេមានបំណងធ្វើបាបជុងហ្គុកតែបែជាធ្វើបាបខុសមនុស្សទៅវិញគួរអោយក្តៅក្រហាយណាស់
«អធ្យាស្រ័យផងលោកព្រោះតែគាត់ត្រូវជាប់ដឹកអាហារទៅកន្លែងផ្សេង»
«មិនអីទេ ទៅប្រាប់លេខាខ្ញុំអោយគេpayលុយទៅហើយលោកអាចចេញទៅវិញបាន»
«បាទអរគុណណាស់សម្រាប់ការកម្មង់»បុរសម្នាក់នោះនិយាយចប់ហើយក៏ទៅទទួលលុយហើយក៏ចេញទៅវិញ
«មនុស្សឆ្កួតចាប់មើលណា»ថេហ្យុងនៅមិនសុខសោះចេះតែរកនឹកធ្វើបាបនាយរហូតតែម្តងនេះធ្វើបាបមិនបានក្តៅចិត្តស្ទើរឆេះទៅហើយ។ចំណែកអាហារដែលយកមកនោះទុកចោលអង្គុយសម្លឹងក្តាប់ដៃខឹងនោះខឹងព្រោះធ្វើបាបគេមិនបានដូចចិត្ត
#skip....
ងៀកមកមើលសូឈីវិញម្តងក្រោយពីត្រឡប់មកពីដើរលេងជាមួយនិងមិត្តរបស់នាងវិញហើយនាងមិនទាន់បានទៅរកថេយ៊ាំងភ្លាមៗទេព្រោះនាងដូចជាមិនសូវស្រួលខ្លួនសោះមួយរយៈនេះ។
«វិលមុខម្ល៉េះ»សូឈីគេងនៅលើគ្រែសុខៗក៏មានអារម្មណ៍ថាវិលមុខដូចជាាធីងធោងមិចមិនដឹងទេទើបប្រញាប់ងើបអង្គុយតែនៅពេលដែលងើបអង្គុយមានអារម្មណ៍ថាចង់ក្អួតទៅវិញនេះជាអាការៈអ្វីទៅ...?
«អ៊ួក អ៊ួក»គ្រាន់តែចាប់ផ្តើមរកក្អួតនាងក៏រត់ទៅបន្ទប់ទឹកភ្លាមក៏ក្អួតចេញមកភ្លាមតែម្តង
«ហ៊ើយរាល់ដងដូចជាមិនអីទេតែម្តងនេះ ពុលឡានទេដឹង»នាងនិយាយបណ្តើរអារម្មណ៍មិនស្រួលបណ្តើរ។បន្ទាប់ពីសម្ងំនៅក្នុងបន្ទប់ទឹកបានបន្តិចហើយនាងក៏ត្រឡប់មកអង្គុយនៅលើគ្រែគេងរបស់នាងវិញ។សូឈីបានទាញទូរសព្ទ័ដៃរបស់ខ្លួនមកអូសចុះអូសឡើងក្រែងទទួលបានអារម្មណ៍ធូរស្រាលជាងមុនតែកំពុងតែអូសសុខៗក៏ឃើញគេនិយាយអំពីអាការៈស្រ្តីដែលកំពុងតែមានផ្ទៃពោះមើលទៅវាដូចនាងសឹងតែ100ភាគរយទៅហើយ។នាងច្បាស់ជាភ័យនៅពេលឃើញព័ត៌បែបនេះតែក៏ឆ្ងល់ណាស់ដែលបើនាងមានពិតមែន តើវាអាចទៅរួចបានយ៉ាងមិច??ព្រោះសឹងតែគ្រប់ពេលនៅពេលដែលនាងបានធ្វើរឿងផ្តេសផ្តាសជាមួយនិងថេយ៊ាំងនាងតែងតែការពាររហូតនិងមិចនិងអាចមានទៅ។ដោយសារតែមិនចង់អោយខ្លួនអែងកង្វល់ចិត្តច្រើនសូឈីក៏បើកទូររបស់ខ្លួនយកប្រដាប់ពិនិត្យទឹកនោមមកពិនិត្យតែអ្វីដែលនាងកំពុងតែទទួលបាននោះគឺពីរឆ្នូត...!
«ពុទ្ធោអើយហេតុអីអែងបណ្តោយខ្លួនបែបនេះ..?មានអារម្មណ៍ថារំភើបផងភ័យផងយ៉ាងមិចក៏មិនដឹងដែលតើនៅពេលថេយ៊ាំងបានដឹងរឿងនេះគាត់និងគិតបែបណាទៅ..?ខ្ញុំសង្ឃឹមថាវាជាដំណឹងមួយដែលល្អសម្រាប់គាត់»សូឈីញញឹមលាយជាមួយនិងទឹកភ្នែកនាងភ័យផងអរផងអារម្មណ៍លាយចូលគ្នារកទិសតំបន់មិនឃើញញ័រដៃសូម្បីតែកាន់ឧបករណ៍ពិនិត្យទឹកនោមក៏មិនចង់ជាប់ដែរ។សូឈីបានយកទូរសព្ទ័របស់នាងមកថតរបស់ពីរឆ្នូតនោះផ្ញើរទៅអោយថេយ៊ាំងមើលហើយក៏ភ្ជាប់ជាមួយនិងពាក្យថា....(ទាយទៅមើលថាអូនកំពុងតែចង់ប្រាប់អ្វីទៅកាន់បង??)សូឈីបានសរសេរបែបនេះផ្ញើរទៅអោយនាយមើលភ្លាមៗនោះថេយ៊ាំងដែលកំពុងតែដេកលេងទំនេរគ្មានការងារធ្វើនោះក៏ប្រញាប់ចូលមើលភ្លាមៗតែម្តង។នាយពិតជាភ្ញាក់ផ្អើលណាស់ក្រោយឃើញវា។នាយដឹងច្បាស់ណាស់ថាវាជាអ្វីរឹតតែដឹងច្បាស់ណាស់ថានិងមានរឿងអ្វីកើតឡើងបន្ទាប់ទៀត។
ថេយ៊ាំងបិទទូរសព្ទ័ទុកទៅមួយឡែកលែងមានអារម្មណ៍ធ្វើអ្វីទាំងអស់នាយចាប់ផ្តើមមួលម៉ៅក្រោយឃើញរូបភាពអស់ទាំងនេះបញ្ជាក់ថានាយមិនបានពេញចិត្តនិងមានកូនជាមួយនិងសូឈីឡើយ។
«មិចនិងអាចនោះ មកពីដើរលេងវិញក៏ចង់បានប្រាប់ថាមានកូនមានជាមួយអ្នកណាក៏មិនដឹងទេយ៉ាងណាក៏យើងមិនព្រមទទួលដែលវ័យកំពុងតែសប្បាយមកមានកូនអោយជាប់ដៃជើងស្អី ប្រាវ...!»របស់របរទាំងប៉ុន្មានដែលនៅក្បែរនាយត្រូវបានបែកខ្ទេចព្រោះតែកំហឹងដែលនាយកំពុងតែមាន។សូឈីវិញក្រោយឃើញនាយចូលមើលហើយតែមិនតបបែបនេះនាងភ័យណាស់ភ័យជាងពេលដឹងថាខ្លួនកំពុងតែមានកូនទៅទៅទៀត។
«បងធ្វើបែបនេះអូនកង្វល់ចិត្តណាស់»

មនុស្សចុងក្រោយWhere stories live. Discover now