ភាគទី40:ទីបំផុត...

326 38 1
                                    

ដំណើរកម្សាន្តលើកនេះវាពិតជាអស្ចារ្យណាស់សម្រាប់ជុងហូហើយយ៉ុនហ្គីក៏គិតថាវាអស្ចារ្យដូចគ្នាព្រោះម្តងនេះនាយបានដើរលេងជាមួយនិងជីមីនជាលក្ខណៈគ្រួសារ។ទាំងបីនាក់ឪពុកនឹងកូនដើរលេងយ៉ាងសប្បាយមិនខ្វល់ពីព័ត៌មានដែលបានចុះពីពួកគេឡើយព្រោះដូចដឹងស្រាប់ហើយថាម្សិលមិញរូបភាពជីមីនសារ៉េក្រវ៉ាត់កអោយយ៉ុនហ្គីត្រូវបានអ្នកកាសែតលួចថតព្រមទាំងចុះព័ត៌មានទៀតផងធ្វើអោយលោកផាកដែលដឹងរឿងគ្រវីក្បាលហួសចិត្តមិនតិចទេ។

«មើលកូនអូនទៅ...ល្អមុខមាត់គ្រួសារណាស់»លោកផាកអង្គុយអានកាសែតលេងៗជុំជាមួយនិងលោកស្រីផាកដែលត្រូវជាប្រពន្ធអានបណ្តើរចិត្តមិនស្ងប់បណ្តើរព្រោះកូនរបស់គាត់មិនទាន់មកវិញនៅឡើយ តែអានសុខៗមានឯណាប៉ះចំព័ត៌មានកូនរបស់គាត់ចំណែកលោកស្រីផាកក៏ឃើញនៅក្នុងទូរសព្ទ័រួចហើយ។

«អូនឃើញថាមិនមានអ្វីផង បងហា៎បើកចិត្តទទួលយកពួកគេទៅយ៉ាងណាយ៉ុនហ្គីក៏ជាមនុស្សល្អអូនពិតជាចង់អោយជីមីនរកបានមនុស្សល្អម្នាក់មើលថែគេណាស់លោកបង»

«បងទៅធ្វើស្អីបានទៀតបើរឿងវាដល់ថ្នាក់នេះហើយនោះ»
«ចឹងមានន័យថាបង...»

«មិនដឹងទេបងទៅខាងលើហើយអស់កម្លាំងណាស់ធុញទ្រាន់ទៀតផង»លោកផាកឡើងទៅខាងលើបាត់ជាហេតុធ្វើអោយលោកស្រីផាកហួសចិត្តមិនស្ទើរឡើយចំណាស់នេះទៅហើយមាត់រឹងមិនចាញ់ក្មេងទេបើថាយល់ព្រមនិយាយអោយលឿនៗមកអត់ទេនៅអោយគាត់មកអង្គុយគិតជាមួយនិងសម្តីប្តីម្តងទៀតទៅកើតដែរ។

«លោកបងអើយ លោកបងចរិកនៅតែក្មេង»គាត់ញញឹមមើលទៅដំណើរប្តីដែលដើរចេញទៅនោះមុននិងបន្តអូសទូរសព្ទ័របស់គាត់បន្តទៀតថ្ងៃនេះមិនបានចេញទៅណាទេដោយសារធ្វើដំណើរផ្លូវឆ្ងាយរៀងអស់កម្លាំងបន្តិចហើយណាមួយទម្រាំតែមកដល់ផ្ទះក៏រៀងល្ងាចហើយដែរទើបគាត់មិនចេញទៅណា។
......
#ដេហ្គូ
ទេសភាពនៅដេហ្គូនាពេលល្ងាចគឺស្រស់ស្អាតណាស់ជាពិសេសទេសភាពដែលមាននៅក្នុងរីសតរបស់ថេហ្យុងដែលទើបតែសម្ភោធថ្មីៗក្តៅៗភ្ញៀវក៏ចាប់អារម្មណ៍ជាមួយនិងរីសតនេះគ្រប់គ្នាមានអ្នកកក់មិនចន្លោះកន្លែងណាមួយឡើយអ្នកខ្លះកក់ទុកមួយខែមុនសម្រាប់ទៅដើរលេងកម្សាន្តទៀតផងព្រោះពួកគេទុកចិត្តលើថេហ្យុងណាស់ទាំងស្អាត ទាំងពូកែបែបនេះហើយទើបអ្នកសហការនិងអតិថិជនមករកគេមិនលួសមួយថ្ងៃសោះការងាររត់ចូលមកជាហូរហែរ។ប៉ុន្តែទាស់ត្រង់ថាម្ចាស់រីសតនៅគេងអាក្រាតកាយនៅលើគ្រែមួយដែលមានបុរសមាធមាំម្នាក់នៅគេងឪបដូចគ្នាទាំងពីរនាក់មិនដឹងជាធ្វើអ្វីខ្លះទេកាលពីយប់មិញតែដឹងត្រឹមថាថេហ្យុងស្រវឹងហើយ តែចុះម្នាក់ទៀតនោះជាអ្នកណា???

មនុស្សចុងក្រោយWhere stories live. Discover now