ច្រើនថ្ងៃកន្លងផុតទៅទំនាក់ទំនងល្អរបស់ជីមីននិងយ៉ុនហ្គីចេះតែកើតមានឡើងហើយភាគតិចណាស់ដែលយ៉ុនហ្គីទៅគេងនៅផ្ទះរបស់នាយព្រោះភាគច្រើននាយមកគេងនៅផ្ទះរបស់ជីមីននោះអែងហើយអោយជុងហូគេងជាមួយលោកតាលោកយាយហើយថ្ងៃខ្លះក៏គេងជាមួយនិងពួកគេ។ដូចជាថ្ងៃនេះចឹងយ៉ុនហ្គីក៏មានគមនរោងទៅគេងផ្ទះជីមីនដូចគ្នាហើយពេលនេះក៏មានប្រជុំជាមួយនិងបុគ្គលិកតែអារម្មណ៍មិនបានជាប់ជាមួយការប្រជុំទេរវល់តែឆាតឆ្លើយឆ្លងជាមួយនិងសំណព្វចិត្តហើយក៏អោយកូនចៅយករបាយការណ៍សង្ខេបអោយនាយពេលចប់ការប្រជុំ។
«អេ៎ មួយរយៈនេះលោកប្រធានចម្លែកម្ល៉េះ??»ម្នាក់ក្នុងចំណោមបុគ្គលិកបួននាក់កំពុងតែជជែកគ្នាបន្ទាប់ពីបញ្ចប់ការប្រជុំហើយក៏ដល់ម៉ោងបាយល្មម
«ត្រូវហើយប្លែកណាស់នៅមានព័ត៌មានគាត់រួមជាមួយកូនប្រុសពៅលោកផាកទៀតផងឃើញថាជាព័ត៌មានទំនាក់ទំនងនឹងរឿងស្នេហា»
«មែនឬ??»
«ត្រូវហើយខ្ញុំក៏បានឃើញដែលតែមិនទាន់មានអ្នកបកស្រាយពួកអែងគិតយ៉ាងមិចនិយាយអោយអស់មក»ម្នាក់ៗដូចជាស្មើដៃគ្នាដល់ហើយម៉ោងបាយមិនគិតរូតរះញ៊ាំបាយទេរវល់តែនិយាយរឿងរបស់អ្នកដទៃនេះបើម្ចាស់គេតាមទាន់រឿងធំមិនខានទេបើពួកនាងខូចមាត់យ៉ាងនេះនោះ។«តែពួកគាត់ជាបងប្អូនថ្លៃនិងគ្នាទេ!!ឬមួយ??»
«ឬមួយយ៉ាងមិច??បងប្អូនគ្នាតើវាយ៉ាងមិច ខ្ញុំស្រលាញ់អ្នកណាចាំបាច់អោយអ្នកទាំងបួនមកវែកញែកដែលឬ??»សំឡេងធំធ្ងន់លាន់លឺបន្ទាប់ពីពួកនាងបានយករឿងចៅហ្វាយមកវែកញែកហើយយ៉ុនហ្គីក៏តាមទាន់ដំបូងរកទៅញ៊ាំបាយជាមួយជីមីនតែចេញមកដល់ក៏លឺគេនិយាយដើមនាយតែម្តង។ឃើញទេតែខូចមាត់ផ្តេសផ្តាសគេតាមទាន់ចាប់ផ្តើមធ្វើមុខបែបស្លន់ៗហើយ«លោកប្រធាន គឺគឺខ្ញុំ»
«រៀបចំឥវ៉ាន់ចេញពីក្រុមហ៊ុនខ្ញុំទៅ ប្រធានក្រុមវាងប្រកាសរកបុគ្គលិកថ្មីមក»
«បាទលោកប្រធាន...»បន្ទាប់មកយ៉ុនហ្គីក៏ដើរចេញទៅបាត់មិនខ្វល់ថាពួកនាងនិយាយអង្វរនាយយ៉ាងណានោះទេ។វាជារឿងធម្មតាទេដែលគេយករឿងនាយទៅវែកញែកព្រោះរឿងនេះក៏គួរអោយចាប់អារម្មណ៍ណាស់ដែលមួយរយៈនេះតែនាយសុទ្ធចិត្តដេញបុគ្គលិកចេញដោយមិនគិតអ្វី
ច្រើនព្រោះមិនចង់អោយមានមនុស្សបែបនេះធ្វើការនៅក្នុង
ក្រុមហ៊ុនរបស់នាយណាមួយបើទុកក៏មិនមែនជារឿងល្អ
ដែលព្រោះបើជីមីនបានដឹងថាគេនាំគ្នាយករឿងពួកគេមក
វែកញែកទុកជាការនិយាយដើមគេបែបកម្សាន្តមាត់បែបនេះជីមីនបានដឹងច្បាស់ជាខូចចិត្តទៀតមិនខានឡើយដូច្នេះដេញពួកនាងចេញជាការបង្ការដែលល្អបំផុត។
.........
ពេលម៉ោងបាយបុគ្គលិកនៅក្រុមហ៊ុនគីមក៏មិនខុស
ពីក្រុមហ៊ុនរបស់យ៉ុនហ្គីប៉ុន្មានដែលពួកគេចេញទៅញ៊ាំបាយអស់ហើយនៅឡើយតែថេហ្យុងដែលអង្គុយស្មុគស្មាញព្រោះតែរឿងការងារដោះស្រាយមិនចេញសោះទាក់ទងជាមួយនិងគម្រោងថ្មីបុគ្គលិកធ្វើល្អយ៉ាងណាក៏គេមិនពេញចិត្តព្រោះហេតុអ្វី??ដោយសារតែសម្ពាធផ្លូវចិត្តនោះអែងរាល់ថ្ងៃនេះគេជាមួយនិងជុងហ្គុកមើលមុខគ្នាមិនចំទេចេញពីធ្វើការថ្ងៃខ្លះស្រ្តេសក៏មិនអាចទៅនៅខនដូរបានដែលព្រោះគេបានអោយជុងហ្គុកនៅទីនោះហើយបើគេទៅច្បាស់ជាជួបនាយដូច្នេះមិនទៅល្អជាង។
ហើយប៉ុន្មានថ្ងៃមកនេះក្រោយកើតមានរឿងនៅក្នុងរីសតនោះរួចមកជុងហ្គុកក៏ព្យាយាមរកពេលនិយាយជាមួយនិងថេហ្យុងអោយដឹងរឿងតែគេព្យាយាមគិតរហូតមកពេលខ្លះក៏មានសំឡេងតូចសំឡេហធំដាក់គ្នាទៀតផងតែបើសួរថាហេតុអីត្រូវទ្រាំនៅបែបនេះទាំងពីរនាក់??ដូចដឹងស្រាប់ជុងហ្គុកក៏ចង់ទទួលខុសត្រូវទើបមិនចង់ចាកចេញដោយគ្មានហេតុផលហើយបើចេញក៏ចង់អោយថេហ្យុងជាអ្នកប្រាប់អោយនាយចេញដូចគ្នា។ចំណែកថេហ្យុងវិញព្រោះខ្លាចលោកប៉ាថាបែបនេះបែបនោះទៀតទើបបណ្តោយអោយនាយធ្វើការជាមួយគេសិនទាំងដែលរាល់ថ្ងៃថប់ក្នុងទ្រូងសឹងស្លាប់ដល់ថ្នាក់ម៉ោងបាយម៉ោងទឹកក៏មិននឹកនាដែរ។
YOU ARE READING
មនុស្សចុងក្រោយ
Romansaផ្តើមចេញពីប្អូនថ្លៃរហូតដល់បានទាក់ទងគ្នា តែវាមិនមែនជារឿងងាយស្រួលទេព្រោះតែខ្លួនត្រូវតាមតម្រូវចិត្ត តាមញ៉ែទម្រាំតែគេយល់ព្រម 6-14-2020