ភាគទី36:ប្រាប់មិនស្តាប់ឥឡូវហើមជើងហើយ

262 34 3
                                    

   យ៉ុនហ្គីនិងជីមីនបានធ្វើដំណើរមកកាន់ផ្ទះត្រកូលផាកតែម្តងដោយសារតែវាល្ងាចដែលទៅហើយដូច្នេះរងចាំលោកផាកត្រឡប់មកពីធ្វើការវិញអាងនិយាយរឿងរបស់ពួកគេទាំងពីរ។ប៉ុន្តែនៅក្នុងផ្ទះពេលនេះមានតែមេផ្ទះនិងអ្នកបម្រើប៉ុន្មាន
នាក់ប៉ុណ្ណោះដោយសារតែលោកស្រីផាកមានការរវល់ចេញទៅក្រៅមិនទាន់ត្រឡប់មកផ្ទះវិញនោះទេ។

    ជីមីនអង្គុយនៅលើគ្រែក្នុងបន្ទប់របស់គេដោយទឹកមុខភ័យព្រួយជាមួយនិងដៃត្រជាក់ដូចទឹកកកបើក្បាលវិញបែកញើសជោគទោះបីជាស្ថិតនៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ក៏ដោយ។
«ជីមីន បងមើលទៅអូនដូចជាមិនស្រួលសោះឬមួយអូននៅមិនទាន់ស្រួលខ្លួន នៅឈឺខ្លាំងមែនទេ??»យ៉ុនហ្គី
តាមសង្កេតមើលជីមីនគ្រប់ជំហានមិនថាដំណកដង្ហើមរបស់ជីមីនទេនាយសឹងតែរាប់ទៀតផងមានទាំងដកដង្ហើមធំនិងដកដង្ហើមតូចគ្រាន់តែប៉ុណ្មឹងក៏ដឹងថាជីមីនភ័យស្ទើរស្លាប់ទៅហើយ តែនាយនៅបារម្ភរឿងម្យ៉ាងទៀតគឺខ្លាចថាគេនៅមិនទាន់បាត់ឈឺដោយសារតែព្រឹកមិញមួយទឹកពិតមែនតែខ្លាំងគួរសម។

«ខ្ញុំមិនអីទេ គ្រាន់តែអឺ...គឺខ្ញុំភ័យណាស់បងយ៉ុនមិនដឹងថាលោកប៉ានិងធ្វើបែបណាចំពោះយើងទាំងពីរនាក់ឡើយ»ជីមីនចាប់កាន់ដៃរបស់យ៉ុនហ្គីមុននិងបន្តសម្តីរបស់ខ្លួនថែមទៀត
«មានបងនៅទីនេះហើយអ្វីៗគ្រប់យ៉ាងនិងប្រសើរឡើង តែត្រូវចាំថាបើបងជ្រើសរើសអូនហើយបងក៏មិនបោះបង់ដូចគ្នាអូនជាមនុស្សចុងក្រោយរបស់បង»យ៉ុនហ្គីនិយាយរួចក៏រុលទៅថើបថ្ងាស់របស់ជីមីនបន្តិច តែ...កំពុងតែថើបសុខៗសំឡេងគោះទ្វារក៏បន្លឺឡើង។អ្នកបម្រើនៅក្នុងផ្ទះបានស្រែកប្រាប់ជីមីនពីខាងក្រៅដោយប្រាប់ថាលោកផាកគាត់មកដល់ហើយថែមទាំងអោយជីមីនចុះទៅជួបគាត់យ៉ាងប្រញាប់។នាងឡើងមកប្រាប់ជីមីនបែបនេះក៏ព្រោះតែនៅពេលដែល
មកដល់គ្មានម៉ាក់ប៉ានៅផ្ទះទើបគេផ្តាំអោយអ្នកបម្រើឡើងមកប្រាប់គេផងបើលោកប៉ានិងអ្នកម៉ាក់របស់គេត្រឡប់មកវិញ។

ជីមីនចុះមកខាងក្រោយទាំងភ័យថែមទាំងយកអាវមួយជាន់ទៀតមកពាក់ទៀតផងដោយសារតែខ្លាចប៉ារបស់គេឃើញស្នាមដែលយ៉ុនហ្គីបានបន្សល់ទុកកាលពីព្រឹកមិញ។ពួកគេចុះមកខាងក្រោមដោយកាន់ដៃគ្នាជាប់គឺយ៉ុនហ្គីជាអ្នកកាន់ដៃជីមីនព្រោះមិនចង់អោយជីមីនភ័យពេកឡើយ នាយធ្វើបែបនេះចង់បញ្ជាក់ថាទោះមានរឿងអីក៏នាយមិនទៅណាចោលជីមីនដែរមិនមែនធ្វើក្នុងន័យចង់ផ្គើនលោកផាកដែលត្រូវជាឪពុកក្មេកទេ។

មនុស្សចុងក្រោយWhere stories live. Discover now