សាកគិតទៅមើលបើមកញ៊ាំអាហារបីអ្នកបែបនេះមានក្តីសុខឬអត់??ច្បាស់ជាអត់ហើយម្នាក់ៗដូចជាយកចិត្តទុកដាក់ជាមួយនិងយ៉ុនហ្គីណាស់ចាប់នេះចាប់នោះអោយដូចជាកាច់កុងគ្នាខុសប្លែកពីធម្មតា។តែអ្នកដែលយ៉ុនហ្គីកត់សម្គាល់នោះគឺជីមីននេះអែង នាយចម្លែកចិត្តមិនស្ទើរទេពេលឃើញជីមីនបញ្ចេញអាការៈប្លែកៗដាក់នាយបែបនេះនោះ។អាហារមួយពេលនេះត្រូវបញ្ចប់ទៅដោយការរអាក់រអួលបន្ទាប់ពីញ៊ាំរួចយ៉ុនហ្គីក៏និយាយការងារជាមួយនិងថេហ្យុងតែម្តងតែនាយក៏អោយជីមីននៅចាំសិនចាំនាយជួយជូនទៅវិញហើយជីមីនក៏មិនប្រកែកដែលព្រោះគេនឹងមិនបណ្តោយអោយយ៉ុនហ្គីនៅក្បែរថេហ្យុងតែពីរនាក់ទេវាមិនគួរអោយទុកចិត្ត។អារម្មណ៍ចេះតែខ្លាចនេះខ្លាចនោះមិនឈប់សោះហើយឥឡូវគេក៏ឃើញផ្ទាល់ភ្នែកបានលឺផ្ទាល់ត្រជាក់ថាពួកគេនិយាយស្តីគឺស្និតគ្នាណាស់ឆាប់ចុះសម្រុងតែម្តង ចុះបើសិនជាគេមិននៅទេថេហ្យុងញ៉ែយ៉ុនហ្គីបាត់នោះគិតយ៉ាងមិច??ចិត្តជាbottomដូចគ្នាគេច្បាស់ជាដឹងចរិករបស់ថេហ្យុងច្បាស់ គេច្បាស់ជាដឹងថាថេហ្យុងកំពុងតែចាប់អារម្មណ៍បងថ្លៃរបស់ខ្លួនដូច្នេះបណ្តោយមិនបានទេ។
បន្ទាប់ពីនោះមកពួកគេក៏ត្រឡប់មកវិញរៀងខ្លួនដោយដូចដែលបាននិយាយគឺយ៉ុនហ្គីជាអ្នកនាំជីមីនមកក្រុមហ៊ុនវិញ។
«មុខមិនស្រស់សោះថ្ងៃនេះអែងកើតអី»យ៉ុនហ្គីកំពុងតែបើកឡានបណ្តើរក៏សួរទៅអ្នកដែលអង្គុយជិតបណ្តើរនិយាយរួមទៅតាំងតែពីព្រឹករហូតដល់ទល់ពេលនេះជីមីនប្លែកៗជាពិសេសនៅពេលដែលញ៊ាំអីមុននេះអែង ជួនកាលប៉ះសម្តីជាមួយនិងថេហ្យុងឌឺដងគ្នាមិនឈប់ឡើយមិនដឹងមានគុំនំនឹងគ្នាតាំងតែពីពេលណាមកទេ។
«គ្មានអីទេ»ជីមីនងាកមុខចេញទៅម្ខាងសម្លឹងមើលទៅទេសភាពស្របជាមួយនិងចិត្តដែលកំពុងតែគិតថាហេតុអីបានជាគេមិនសប្បាយចិត្តពេលអ្នកផ្សេងចូលក្បែរយ៉ុនហ្គី ហេតុអី??សំណួរនេះគេឆ្លើយមិនចេញឡើយតែក៏ចង់បានចម្លើយឆាប់ៗដូចគ្នាមិចនឹងអាចបណ្តោយបានទៅ ព្រោះវាពិបាកណាស់នៅពេលដែលមានអារម្មណ៍ហាក់បីដូចជាប្រចណ្ឌ័នរណាម្នាក់ទាំងដែលយើងមិនដឹងថាត្រូវជាអ្វីនិងគ្នាអោយប្រាកដនោះ។
«បងមើលទៅអែងដូចជាមិនសប្បាយចិត្តសោះ នៅគិតរឿងនោះទៀតមែនទេ»យ៉ុនហ្គីសួរទាំងទឹកមុខស្មើបើជីមីននៅតែគិតរឿងនោះហើយធ្វើអោយគេពិបាកចិត្តទៀតនោះមានន័យថាគេនៅស្រលាញ់ថេយ៊ាំងមិនខានទើបយ៉ុនហ្គីស្រាប់តែប្រែទឹកមុខភ្លាមៗបែបនេះនោះ
«អត់ទេ ហេតុអីបងគិតបែបនេះ??»ជីមីនងាកមកនាយវិញជាមួយនិងខ្សែភ្នែកបែបខកចិត្តហេតុអីនាយគិតថាគេនៅគិតរឿងចាស់ទាំងដែលពេលនេះគេខ្វល់ចិត្តជាមួយនិងនាយសឹងស្លាប់ទៅហើយ
«ចុះហេតុអីអែងមិនសប្បាយចិត្ត អែងមិនប្រាប់បងផងអោយបងគិតយ៉ាងមិច»
«ខ្ញុំមិនប្រាប់បងក៏គិតបែបនេះតែម្តង??»
«គឺ..បងសុំទោស»
«ខ្ញុំគិតពីបង..»ជីមីនសុខៗស្រាប់តែនិយាយបែបនេះចេញមកដោយមិនដឹងខ្លួនព្រោះមិនចង់អោយយ៉ុនហ្គីគិតផ្តេសផ្តាសថាគេនៅតែស្តាយនិងនឹកគិតពីអ្នកចាស់ទៀត។
«អែងនិយាយអីមុននេះ»មិនមែននាយមិនបានស្តាប់គ្រាន់តែចង់បញ្ជាក់ព្រោះសំណួរបានហោះហើរពេញខួរក្បាលរបស់យ៉ុនហ្គីហើយនៅពេលនេះ??គិតពីនាយ??គិតរឿងអីទៅ??
«បងស្តាប់មិនបានទេហេ៎??ថាខ្ញុំគិតពីបង»ជីមីនរៀងដំឡើងសំឡេងបន្តិច
«ហេតុអីត្រូវគិតពីបង បងគ្មានអ្វីអោយអែងគិតទេ»
«ហេតុអីថាគ្មាន??ខ្ញុំគិតពីរឿងបងជាងរឿងឈឺចាប់នោះទៅទៀត ខ្ញុំមិនយល់ទេមិចបានជាខ្ញុំត្រូវខ្វល់ពេលបងស្និតស្នាលនឹងអ្នកផ្សេងហើយក៏រឹតតែមិនយល់ថាហេតុអីត្រូវមកអង្គុយសោកសៅដូចជាពេលនេះ»
«ជីមីន...»យ៉ុនហ្គីវិញក៏ប្រញាប់ឈប់ឡានអែបគៀនតែម្តង មិញនេះជីមីននិយាយអី??នាយស្តាប់ច្រឡំមែនទេមានអារម្មណ៍ថាពេលនេះនាយពិតជាមានឥទ្ធិពលណាស់ចំពោះជីមីន
«ខ្ញុំមិនដឹងថាខ្លួនអែងកំពុងតែគិតអីទេ តែវាជារឿងពិតខ្ញុំគិតពីបងពិតមែន»ជីមីនបានត្រឹមតែនិយាយថាខ្លួនគិតពីនាយតែមិនដឹងថាគិតពីអ្វីក្នុងបេះដូងបញ្ជាក់មិនច្បាស់អារម្មណ៍វិលវ៉ល់ហោះហើររកទិសដៅនៃចំណតគ្មានចិត្តលែងស្ងប់គ្រប់ពេលឃើញនាយនៅក្បែរអ្នកផ្សេងឬវាជាស្នេហាដែលគេកំពុងតែមានអោយយ៉ុនហ្គី ប៉ុន្តែមិចនិងអាចនោះឋានៈរបស់ពួកគេគឺបងថ្លៃនិងប្អូនថ្លៃ។
«បងសារភាពតាមត្រង់...គឺបង..បងមិនដឹងថាអែងគិតដូចបងឬមានចិត្តដូចជាបងឬអត់ទេតែចំពោះបង បងចូលចិត្តអែងមានអារម្មណ៍ថាបេះដូងមួយនេះត្រូវការអែងចាត់តាំងតែពីថ្ងៃដែលបងបានជួបអែងនៅផ្ទះមកម្ល៉េះ!!បងដឹង បងយល់ថាវាខុសព្រោះពួកយើងជាបងប្អូនថ្លៃនិងគ្នា តែក្តីស្រលាញ់មិនអាចហាមបាននោះទេបេះដូងជាអ្នកបញ្ជាបងក៏មិនអាចហាមបានបងសុំទោសបងដឹងថាអែងច្បាស់ជាទើសទាល់ណាជីមីន សុំទោសដែលសារភាពប្រាប់អែងតាមត្រង់បែបនេះ បងមិនសុំអោយអែងទទួលយកនូវក្តីស្រលាញ់របស់បងទេបងគ្រាន់តែចង់អោយអែងដឹងថាបងមានអារម្មណ៍បែបណាចំពោះអែង»យ៉ុនហ្គីសម្លឹងមើលភ្នែករបស់ជីមីនមិនព្រមដកចេញទៅណាឆ្ងាយនាយសម្លឹងមិនព្រិចភ្នែកដៃម្ខាងរបស់នាយក៏ទាញយកដៃរបស់ជីមីនមកកាន់ដូចគ្នាហើយពាក្យសម្តីគ្រប់ម៉ាត់របស់យ៉ុនហ្គីជីមីនស្តាប់ហើយក៏ដួលដើមកគេមិនដែលសូម្បីតែគិតថាយ៉ុនហ្គីនិងមានអារម្មណ៍បែបនេះចំពោះខ្លួនគេទេទាំងដែលជីមីនកំពុងតែភ័យខ្លាចថាគេចូលចិត្តយ៉ុនហ្គីតែអែង ប៉ុន្តែគ្រាន់តែមិនប្រាកដថាចូលចិត្តបែបណាដឹងត្រឹមថាចង់នៅក្បែរហើយក៏មិនសប្បាយចិត្តនៅពេលនាយទៅស្និតស្នាលជាមួយនិងអ្នកផ្សេងជាពិសេសគឺគីម ថេហ្យុង។
«គឺខ្ញុំ...»
«បងសុំទោស»យ៉ុនហ្គីប្រលែងដៃរបស់ជីមីនហើយក៏ដកដង្ហើមធំជាច្រើនសារបែបបន្ធូរអារម្មណ៍វិញមិញនេះនាយភ័យណាស់នៅពេលដែលសារភាពបែបនេះខ្លាចក្រែងតែទទួលបានកំផ្លៀងទេតាសតែនេះអត់ទេ ប៉ុន្តែនាយបែរជាភ័យនៅពេលដែលកែវភ្នែករបស់ជីមីនសម្លឹងមកនាយដូចជាទទេរស្អាតគ្មានអារម្មណ៍អ្វីសោះមួយវិញទៀតគេបាត់មាត់បាត់កនិយាយអ្វីមិនបានសោះពេលនេះ
«គឺ...គឺខ្ញុំមិនទាន់ចង់គិតរឿងនេះម្តងទៀតនោះទេ»ជីមីនកំពុងតែបដិសេធជាមួយនិងការសារភាពរបស់យ៉ុនហ្គីឬ?
«បងដឹង»
«ខ្ញុំខ្លាចឈឺចាប់ ខ្លាចថាគ្រប់គ្នាទទួកយករឿងនេះមិនបានតែខ្ញុំក៏មានអារម្មណ៍ប្រហាក់ប្រហែលជាមួយនិងបងដែលប៉ុន្តែខ្ញុំនៅតែមិនច្បាស់ជាមួយនិងវាទាល់តែសោះទុកពេលអោយខ្ញុំបានទេ»ជីមីនសម្រួលស្ថានការណ៍មួយនេះមិនចង់អោយវាតានតឹងនោះទេព្រោះគេក៏មិនចង់បាត់បង់ឪកាសនេះដែលយល់ល្អអាចរៀនយល់ពីគ្នាជាងនេះក៏បានដែល
«បងនឹងរងចាំ...»
«សន្យាជាមួយខ្ញុំបានទេ ថាបងនិងបែបនេះមិនប្រែទោះបីជាយើងមិនអាចប្រែក្លាយទំនាក់ទំនងយើងអោយលើសពីពាក្យថាបងប្អូនថ្លៃ»ជីមីននិយាយបញ្ជាក់យ៉ុនហ្គីអោយហើយព្រោះគេមិនចង់បាត់បង់ភាពជាបងប្អូននិងគ្នានៅពេលដែលទំនាក់ទំនងអ្នកទាំងពីមិនអាចឈានដល់ផ្លូវស្នេហាបាន
«បងមិនសន្យាទេ ព្រោះបងមិនចង់ក្លាយជាបងប្អូនថ្លៃជាមួយនិងអែងទៀតទេ»យ៉ុនហ្គីពិតជាម៉ត់ចត់ចំពោះរឿងនេះណាស់
«តែ»
«បងចាំបាន មិនថាយូរប៉ុន្មានតែយ៉ាងណាពួកយើងក៏មិនគួរធ្វើជាបងប្អូនថ្លៃនិងគ្នាយូរពេកដែលព្រោះបេះដូងអែងក៏កំពុងតែត្រូវការបងដូចគ្នាបងជឿជាក់»យ៉ុនហ្គីនិយាយតែប៉ុណ្នឹងហើយក៏បើកឡានបន្តទៅមុខទៀតខ្លាចថាយឺតម៉ោងធ្វើការងាររបស់នាយហើយជីមីនក៏ស្ងាត់ដូចគ្នាម្នាក់ៗដូចជារៀងអៀនៗចម្លែកៗយ៉ាងមិចមិនដឹងទេធ្វើខ្លួនមិនត្រូវសោះជាពិសេសគឺជីមីននេះអែងនិយាយចុះនិយាយឡើងសម្រេចថាឥឡូវពួកគេជាអ្វីនិងគ្នា??បើសារភាពរួចហើយតែជីមីនក៏ចង់បានពេលវេលាស្វែងយល់ពីចិត្តខ្លួនអែងសិនចំណែកយ៉ុនហ្គីក៏និយាយថារងចាំបានចឹងឥឡូវពួកគេជាអ្វីអោយប្រាកដ??ជាបងប្អូនថ្លៃដដែលឬស្ថិតក្នុងន័យស្នេហាដែលត្រូវស្វែងយល់ពីគ្នា។
យ៉ុនហ្គីបានជូនជីមីនមកក្រុមហ៊ុនផាកវិញតែនាយមិនបានចុះពីលើឡានទេ។ចំណែកឯជីមីនមុននិងចុះក៏ងាកមកសួរយ៉ុនហ្គីមួយសំណួរសិន
«តើ..តើពេលនេះពួកយើងជាអ្វីនិងគ្នា??»សំណួររបស់ជីមីនមុននេះធ្វើអោយយ៉ុនហ្គីស្តាប់ហើយមិនសើចមិនបានតែម្តង។ក្រែងមុននេះនិយាយថាចង់គិតសិនហីហើយឥឡូវមិចក៏សួរបែបនេះទៅវិញ
«ជាអ្នកមើលចិត្តគ្នា...»យ៉ុនហ្គី
«ចឹងខ្ញុំទៅហើយណា»ជីមីនបម្រុងចុះទៅហើយតែ ខ្សឺតយ៉ុនហ្គីឆ្លៀតឪកាសថើបថ្ពាល់របស់ជីមីនមួយខ្សឺតសំណាងហើយឡានរបស់នាយមើលពីខាងក្រៅមកមិនឃើញមិនចឹងទេចប់ហើយ
«នែ បងធ្វើស្អី»
«រៀនមើលចិត្តគ្នា ចឹងក៏ត្រូវរៀនថើបដែលទៅធ្វើការរបស់អែងចុះល្ងាចបងមកទទួលណា»
«តែខ្ញុំមានឡានខ្ញុំហើយ»
«ទុកនៅទីនេះទៅ សម្រេចថាចឹងហើយណាបងទៅហើយបាយ បាយ»យ៉ុនហ្គីបើកឡានចេញទៅបាត់ចំណែកឯជីមីននៅឈរភាំងអង្អែលថ្ពាល់ផងមុខក្រហមផងមិនដឹងជាស្អីទេមិចក៏ស្រាប់តែបែបនេះ។
បើនិយាយពីថេហ្យុងវិញនោះបន្ទាប់ពីចេញពីអាហារហើយគេក៏ត្រឡប់មកក្រុមហ៊ុនវិញជាមួយនិងទឹកមិនសូវជាស្រស់ប៉ុន្មានទេ គិតថាជីមីនដឹងតែអែងឬគេក៏អាចមើលដឹងដូចគ្នាថាជីមីនកំពុងមានអារម្មណ៍បែបណាចំពោះយ៉ុនហ្គីពេលនេះគេមានសត្រូវស្នេហាធំណាស់មិនដឹងអាចយកឈ្នះបានឬអត់ទេ។តាមពិតទៅបើថេហ្យុងចាប់អារម្មណ៍យ៉ុនហ្គីគ្មានអ្វីចម្លែកទេព្រោះនាយជាមនុស្សក្នុងក្តីស្រមៃគេតែម្តងទាំងសង្ហារទាំងឆ្លាតហើយពូកែគ្រប់យ៉ាងបែបនេះជាប្រភេទនៃមនុស្សប្រុសដែលគេត្រូវការច្បាស់ណាស់។ជំហានវែងៗឆ្ពោះទៅមុខបន្ទាប់ពីចុះពីលើឡានស៊េរីទំនើបដែលបើកដោយកូនចៅជំនិត។ថេហ្យុងបានដើរឆ្ពោះទៅបន្ទប់ធ្វើការរបស់ខ្លួនតែគេក៏ត្រូវភ្ញាក់ជាមួយនិងវត្តមានរបស់លោកគីមដែលជាឪពុករបស់គេ។
«ប៉ា...!»
«ត្រូវហើយជាប៉ា»
«លោកប៉ាមករកកូនមានការអីដែល»ថេហ្យុងពេលម៉ោងការរងារម៉ត់ចត់ណាស់តែពេលនៅជាមួយនិងលោកគីមគេប្រៀបដូចជាកូនក្មេងយ៉ាងចឹងពូកែញិកញក់ហើយពូកែយកចិត្តទៀតផង។
«ព្រោះប៉ាមានរឿងចង់សួរកូន..»គ្រាន់តែលឺបែបនេះភ្លាមថេហ្យុងក៏ធ្វើមុខឆ្ងល់តែម្តង មានរឿងចង់សួរជារឿងអ្វីទៅ??
«កុំធ្វើមុខឆ្ងល់...ហេតុអីកូនទៅធ្វើបែបនេះដាក់គេទៅកើត»
«ធ្វើអីទៅប៉ា»
«បញ្ចប់ការធ្វើពើរបស់កូនទៅប៉ាបានដឹងរឿងអស់ហើយ កូនបញ្ជាអោយកូនចៅរបស់កូនទៅតាមដានអ្នកកម្លោះដែលជួយប៉ាលើកមុនធ្វើអ្វីហើយតំឡើងថ្លៃផ្ទះជួលរបស់គេទៀតកូនកំពុងតែគិតអ្វីថេហ្យុង គេជាមនុស្សដែលមានសន្តានចិត្តហេតុអីកូនតបសមគេវិញដោយធ្វើរឿងហួសហេតុមួយនេះទោវិញ??»លោកគីមដឹងរឿងគ្រប់យ៉ាងដែលថេហ្យុងបានធ្វើ គាត់ដឹងហើយហួសចិត្តជាមួយនិងថេហ្យុងណាស់មិនគួរណាកូនប្រុសរបស់គាត់ធ្វើរឿងបែបនេះឡើយ
«តែកូនមិនចូលចិត្តគេទេប៉ា និយាយរួមគឺកូនស្អប់គេតែម្តង»
«ប៉ាសុំហេតុផលមិចបានកូនមិនចូលចិត្តគេ.??..ហេតុអីកូនស្ងាត់ហាសកូនមិនចូលចិត្តគេព្រោះអ្វីឬមួយតាមតែចរិកឆ្មើងឆ្មៃចូលចិត្តមើលអ្នកដទៃតែសម្បកក្រៅបែបនេះមិនបានទេណាថេហ៍កូនមិនគួរធ្វើអោយមនុស្សល្អដូចជាគេមករង
ទុកព្រោះតែភាពស្អប់របស់កូនឡើយកូនស្អប់គេជារឿងរបស់កូនតែកូនគ្មានសិទ្ធិទៅធ្វើរឿងបែបនេះទេ»
«ប៉ាគេមិនបានល្អដូចជាប៉ាគិត»
«ហេតុអី??ប៉ាឃើញគេល្អសឹងស្លាប់មកពីកូនទេចូលចិត្តមើលមនុស្សតែសំបកក្រៅ ពេលនេះប៉ាដាក់ទោសកូន កូនត្រូវធ្វើយ៉ាងមិចក៏បានអោយតែនាយកម្លោះនោះព្រមមកធ្វើការនៅក្រុមហ៊ុនយើងមិនថាផ្នែកអីក៏ដោយបើបានធ្វើជាអង្គរក្សរបស់កូនកាន់តែល្អ»ទោសនេះស្តាប់មើលទៅដូចជាស្រាលទេតែវាធ្ងន់ណាស់សម្រាប់ថេហ្យុងគេមិចនិងអាចទៅហៅនាយអោយមកធ្វើការបាននោះមើលទៅនាយមិនចង់ធ្វើការងារក្រុមហ៊ុនផងលោកអើយស្លាប់មិនខានទេ នេះគេត្រូវទៅអង្វរមនុស្សដែលគេស្អប់ឬមិចនិងអាចទៅរួចទៅហាស។
«អង្គរក្សយ៉ាងមិចលោកប៉ា ប៉ាក៏ឃើញថាគេស្គមដូចក្មេងជក់ថ្នាំហើយប៉ាកុំសួរកូនថាហេតុអីមិនចូលចិត្តគេនេះប៉ាឃើញទេមកពីគេទើបបានជាប៉ាមកស្តីអោយកូន»
«រឿងនេះកុំទៅបន្ទោសអ្នកណាមកពីកូនខ្លួនអែង ប៉ាមិនដឹងទេបើកូនធ្វើមិនបានកុំហៅប៉ាថាប៉ាទៀតអោយសោះហើយកូនត្រូវតែទៅទាក់ទងគេដោយផ្ទាល់គ្មានជំនួយពីកូនចៅណាម្នាក់ឡើយមួយវិញទៀតប៉ាមិនខ្វល់ទេថាកូនធ្វើយ៉ាងមិចទើបហៅគេមកធ្វើការងារនៅក្រុមហ៊ុនយើងបានអ្វីដែលសំខាន់វត្តមានរបស់គេត្រូវតែមាននៅក្រុមហ៊ុននេះជាចាំបាច់ ប៉ាទៅហើយសំណាងល្អកូនប្រុស»លោកគីមដើរចេញទៅបាត់តាមពិតគាត់គ្មានបំណងអ្វីទេគ្រាន់តែចង់អោយជុងហ្គុកបានធ្វើការព្រោះគាត់នឹកគិតនៅដឹងគុណនាយនៅឡើយមួយវិញទៀតគាត់គិតថាចង់ជួយនាយម្តងព្រោះការងារក្រុមហ៊ុនយ៉ាងណាក៏ស្រួលជាងការងារដឹកម្ហូបដែល។ណាមួយបន្ទាប់ពីដឹងថាថេហ្យុងធ្វើបាបជុងហ្គុកថែមទៀតនោះទើបគាត់សម្រេចចិត្តបែបនេះតែម្តងទៅ។
«ចង់តែស្លាប់អោយបាត់ៗទេ ទៅអោយខ្ញុំហៅអាប៉ិកជក់ថ្នាំនោះធ្វើការហេ៎ឈ្លោះគ្នាមួយថ្ងៃមួយរយដងមិនខានទេ»ថេហ្យុងញីក្បាលក្បាលរបស់ខ្លួនអែងធុញថប់ណាស់ចង់ស្លាប់ឥឡូវនេះលោកអើយ។ពេលនេះគិតយ៉ាងមិចទៅចង់អោយកូនចៅជាអ្នកធ្វើក៏ប៉ារបស់គេបានហាមរួចហើយចឹងមានតែត្រូវទៅដោយខ្លួនអែងប៉ុន្តែគេច្បាស់នៅក្នុងចិត្តមួយរយភាគរយថាជុងហ្គុកមិនព្រមនោះទេ។
«ឬមួយយើងត្រូវលែងមានប៉ាហៅដូចមុនហើយ??»ថេហ្យុងស្មុគស្មាញណាស់ពេលនេះមិនដែលគិតសោះថាប៉ារបស់គេនិងដឹងរឿងនេះហើយអោយគេធ្វើបែបនេះហ៊ើយជីវិតអើយជីវិតមិចក៏កម្មម្ល៉េះមនុស្សកំពុងតែស្អប់មិចក៏អោយគេព្យាយាមចូលទៅក្បែរទៅវិញ។និយាយតាមត្រង់ថេហ្យុងមិនដែលជួបរឿងអ្វីធុញថប់ដូចរឿងនេះឡើយជាប្រធានក្រុមហ៊ុនការងារស្មុគស្មាញរាប់ភ្លេចតែរឿងនេះមួយស្មុគស្មាញលើសកម្រិតហើយ។
YOU ARE READING
មនុស្សចុងក្រោយ
Lãng mạnផ្តើមចេញពីប្អូនថ្លៃរហូតដល់បានទាក់ទងគ្នា តែវាមិនមែនជារឿងងាយស្រួលទេព្រោះតែខ្លួនត្រូវតាមតម្រូវចិត្ត តាមញ៉ែទម្រាំតែគេយល់ព្រម 6-14-2020