ភាគទី12:ប្រចណ្ឌ័ទេដឹង?

357 37 2
                                    

   ក្រោយពីបញ្ចប់សង្គ្រាមស្នេហ៍ដល់ក្តៅកគុកហើយនោះស៊ូឈីក៏បានសន្លប់ឈឹងរហូតដល់ព្រឹកដោយមានរាងក្រាស់ថេយ៊ាំងនៅគេងឪបពីខាងក្រោយ។ត្របកភ្នែករបស់ស៊ូឈីចាប់ផ្តើមបើកតិចៗនៅពេលមានពន្លឺព្រះអាទិត្យបានចាំងប៉ះចំផ្ទៃមុខរបស់នាង។ស៊ូឈីបានបើកភ្នែកឡើងព្រមទាំងបង្វែលខ្លួនគេងទល់មុខរបស់ថេយ៊ាំង មុខមាត់គេងលង់លក់មិនដឹងអីរបស់នាយរឹតតែធ្វើអោយស៊ូឈីលង់ស្នេហ៍នាយលើសដើម។ដោយខ្លាចថារំខានដំណេករបស់នាយទើបនាងងើបខ្លួនតិចៗដើម្បីទៅបន្ទប់ទឹករៀបចំខ្លួនអោយស្អាតបាតនិងអាលបានរៀបចំម្ហូបអាហារអោយថេយ៊ាំញ៊ាំ។
មួយសន្ទុះក្រោយមកក្លិនឈ្ងុយរបស់អាហារមួយពេលនេះពិតជារំខានដល់ដំណេករបស់របស់ថេយ៊ាំងណាស់ទើបនាយប្រញាប់ដើរទៅមើលនៅផ្ទះបាយក៏ឃើញថាមានកាយរាងច្រលឹងកំពុងតែចំអិតអាហារ។ថេយ៊ាំងមិនបង្អន់យូរក៏ចូលទៅក្បែរនាង។
«អូនមិនគួរងើបចោលបងទេ»ថេយ៊ាំងនិយាយដោយសម្តីផ្អែមស្រទន់
«គឺអូនចង់ធ្វើអាហារពេលព្រឹកអោយបងញ៊ាំនិងណា ហើយមួយវិញទៀតអូនក៏សុំទោសដែលយកសម្លៀកបំពាក់បងពាក់ដោយគ្មានការអនុញ្ញាត»ស៊ូឈីពោលឡើងដោយក្តីក្រែងចិត្តព្រោះនាងដឹងច្បាស់ណាស់ថាថេយ៊ាំងមិនចូលចិត្តប្រើរបស់ច្រឡូកច្រឡំឡើង។មែនហើយនាយច្បាស់ជាមិនចូលចិត្តប្រើរបស់ច្រឡូកច្រឡំទេតែនាយចូលចិត្តឡូកឡំខ្លួនប្រាណរបស់នាយជាមួយនិងមនុស្សស្រីជាច្រើននាក់នៅពេលដែលនាយចង់ទាំងដែលខ្លួននាយផ្ទាល់នៅមិនទាន់ដាច់ស្រេចជាមួយអ្នកណាសោះឡើយ។
«មិនអីទេសម្រាប់អូនបងមិនប្រកាន់ឡើយ»តែនាយក៏ល្អត្រង់ថាពេលនៅជាមួយស៊ូឈីនាយមិនដែលប្រើសម្តីធ្ងន់មកកាន់នាងឡើយ។នាងជាករណីលើកលែងព្រោះដូចដឹងស្រាប់សូម្បីតែជីមីនក៏ធ្លាប់ត្រូវថេយ៊ាំងប្រើសម្តីធ្ងន់ដាក់ដែលតែចំពោះស៊ូឈីគឺអត់សូម្បីម្តង។
«ចា៎ ចឹងបងឆាប់ទៅរៀបចំខ្លួនទៅនិងអាលបានញ៊ាំ»
«បាទ»ក្រោយនិយាយចប់នាយក៏ដើរចេញទៅតែស៊ូឈីក៏រៀងស្រងាកចិត្តមិនតិចនោះទេមិចក៏នាយមិនថើបនាងមុនចេញទៅ??រាល់ដងយ៉ាងហោចណាស់ក៏ថើបដៃនាងដែលតែនេះគឺអត់សោះនាយដូចជាកាន់តែប្លែកជាមួយនាងហើយតាស។

មនុស្សចុងក្រោយWhere stories live. Discover now