ភាគទី37:ដើម្បីស្នេហាពួកយើង

265 35 1
                                    

   តាំងតែពីនិយាយគ្នាជាមួយនិងលោកផាកដែកត្រូវជាឪពុកក្មេកមិនចូលគ្នាហើយនោះយ៉ុនហ្គីក៏សុខចិត្តលោតជង្គង់អង្វរដែលធ្វើអោយជីមីនរួមទាំងលោកផាកសុទ្ធតែភ្ញាក់ផ្អើលជាមួយនិងទង្វើររបស់នាយជាខ្លាំង។នាយពិតជាអស្ចារ្យណាស់ហ៊ានលះបង់កេរ្តិ៍ខ្មាស់របស់ខ្លួនសុខចិត្តលោតជង្គង់ព្រោះតែអង្វរសុំអោយលោកផាកប្រណីដល់ស្នេហាពួកគេទាំងពីរដោយយ៉ុនហ្គីបាននិយាយថា:

«លោកប៉ាចាត់ទុកថាខ្ញុំសុំអង្វរលោកប៉ាទៅចុះ ខ្ញុំពិតជាស្រលាញ់ជីមីនណាស់លោកប៉ាសុំប្រណីដល់ពួកខ្ញុំផង»យ៉ុនហ្គីលោតជង្គង់ហើយក៏និយាយពាក្យអស់ទាំងនេះជាមួយនិងទឹកមុខកំសត់បំផុតនាយមិនបានសម្តែងតែវាជាអារម្មណ៍ពិត។ចំណែកឯជីមីនកាលបើឃើញបែបនេះហើយគេពិតជាក្តុកក្តួលណាស់មិននឹកស្មានសោះថាមានអ្នកស្រលាញ់គេដល់ថ្នាក់នេះតាមពិតបើគេជួបយ៉ុនហ្គីមុនថេយ៊ាំងប្រហែលល្អហើយវារឹតតែល្អបើសិនជាយ៉ុនហ្គីមិនមែនជាបងថ្លៃរបស់គេ។

«បងយ៉ុន...»
«ណាលោកប៉ាណា បើប៉ាមិនព្រមខ្ញុំក៏នៅតែធ្វើបែបនេះរហូតដល់ប៉ាយល់ព្រម»យ៉ុនហ្គីនិយាយបន្ថែមប្រាប់ពីភាពមុះមុតរបស់នាយនៅពេលនេះបើគាត់មិនទទួលស្គាល់ពួកគេនាយក៏មិនព្រមងើបចេញទៅណាតែធ្វើបែបនេះក៏
អាចបញ្ជាក់ពីភាពស្មោះត្រង់ដែលនាយមានចំពោះជីមីនដូចគ្នាថានាយមិនបានលេងសើចតែនាយស្រលាញ់ជីមីនចេញពីបេះដូងរបស់នាយ។

«កុំអីបងយ៉ុន ងើបឡើងនៅមានវិធីច្រើនណាស់»
«ល្អ...ចឹងអែងនៅលោតជង្គង់នៅទីនេះទៅយើងនិងចាំមើលថាអែងទ្រាំយូរប៉ុណ្ណាទៅតែបើទ្រាំមិនបានបានតែសម្តីក៏ប្រញាប់ងើបមកវិញមកយើងទ្រាំមើលទឹកមុខកំសត់អែងវាពិតជាពិបាកភ្នែកណាស់»
«អត់ទេលោកប៉ា ដើម្បីស្នេហារបស់ខ្ញុំអ្វីក៏ខ្ញុំព្រមធ្វើ»យ៉ុនហ្គីនៅតែបន្តលោតជង្គង់របស់នាយទោះបីជាជីមីនព្យាយាមហាមឃាត់ហើយជំរុញអោយនាយងើបក៏នាយមិនព្រមដែល

«អោយតែប្រាកដយើងនិងចាំមើល»គាត់និយាយរួចក៏ដើរចេញទៅបាត់មើលទៅគាត់ពិតជាដាច់ធម៌មេត្តាចំពោះយ៉ុនហ្គីដែលត្រូវជាកូនប្រសាររបស់គាត់ណាស់
«ហេតុអីបងធ្វើបែបនេះហាស??»ជីមីនបន្ទោសយ៉ុនហ្គីនៅពេលដែលលោកផាកឡើងទៅបន្ទប់គាត់បាត់
«គ្មានជម្រើសទេបងមិនជឿថាគាត់ដាច់ចិត្តថ្នាក់នេះឡើយ»យ៉ុនហ្គីនៅតែប្រើសម្តីបែបមានះព្រោះនាយជឿថាលោកផាកមិនព្រងើយកណ្តើយដាក់នាយទេ
«តែ...»
«ណាដើម្បីស្នេហាយើងអ្វីក៏បងហ៊ានធ្វើ កុំថាឡើយលះបង់កិត្តិយសសូម្បីជីវិតក៏បងលះបង់បាន»

មនុស្សចុងក្រោយWhere stories live. Discover now