ភាគទី18:កម្មនោះកម្ម

345 41 1
                                    

ថ្ងៃបន្ទាប់បានឈានចូលមកដល់ថ្ងៃនេះជីមីនទៅធ្វើការតាមធម្មតាតែអារម្មណ៍មិននៅក្នុងខ្លួនទេធ្វើការមិនរលូនសោះងៀកខុសៗមិនដឹងជាស្អីទេប្រហែលមកពីគ្រូសំណព្វចិត្តមិនមកបង្រៀនហើយមើលទៅ។កំពុងតែអារម្មណ៍មិននៅក្នុងខ្លួនផងគេក៏ទទួលបានសារមួយពីមិត្តប្រុសរបស់ខ្លួនហៅគេអោយទៅជួបគ្នានៅពេលអាហារថ្ងៃត្រង់។ដំបូងឡើយជីមីនពិតជាមិនចង់ទៅនោះទេតែយល់ថាខ្លួនជាសង្សារជាមួយនិងនាយបើមិនទៅក៏មិនសូវជាសមទើបសម្រេចចិត្តទៅណាមួយក៏កំពុងតែស្រ្តេសណាស់ដែលចង់ចេញដើរលេងខ្លះ។
#ពេលរសៀល
កម្តៅថ្ងៃក្តៅខ្លាំងបង្ហាញអោយគ្រប់គ្នាដឹងថាពេលនេះជាពេលថ្ងៃត្រង់ដូច្នេះវាក៏ជាម៉ោងអាហារថ្ងៃត្រង់ដូចគ្នា។ជីមីនបានធ្វើដំណើរមកដល់ហាងមួយកន្លែងដែលជាហាងប្រចាំរវាងពួកគេទាំងពីរ។នៅពេលដែលជីមីនមកដល់ថេយ៊ាំងក៏នៅអង្គុយរងចាំគេបាត់ទៅហើយ។
«បងចាំខ្ញុំយូរទេ...?»ជីមីនមកដល់ក៏សួរទៅថេយ៊ាំងតែម្តងព្រោះខ្លាចនាយចាំគេយូរហើយក៏កើតជាការទើសទាល់
«បងក៏ទើបតែមកដែល និយាយចឹងអូនចង់ញ៊ាំអីក៏កម្មង់ទៅ»
«បងញ៊ាំអីខ្ញុំញ៊ាំនិងដែលចុះ»ជីមីនខ្ជិលស៊ាំញ៊ាំច្រើនព្រោះគេពិតជាអត់អារម្មណ៍ពិតមែនពាក្យនេះស្តាប់មើលទៅជីមីនហាក់បីដូចជាស្តាប់តាមសម្តីថេយ៊ាំងប្រៀបដូចជាគូរស្នេហ៍ផ្អែមល្ហែមដែលដៃគូរញ៊ាំអីខ្លួនក៏ញ៊ាំនោះដែលតែគិតខុសហើយព្រោះជីមីនមិនសប្បាយចិត្តជាមួយនិងការណាត់ជួបនេះទៅវិញទេទើបចេះតែនិយាយអោយហើយៗនិងអាលបានទៅវិញ។រាល់ពេលជីមីនតែងសួរខ្លួនអែងថាឈប់ស្រលាញ់ថេយ៊ាំងហើយឬ..?តែចម្លើយដែលទទួលបានវានៅតែមិនច្បាស់សោះមួយថ្ងៃៗគិតតែក្រែងចិត្តថេយ៊ាំងរហូតទាំងដែលខ្លួនអែងលែងមានអារម្មណ៍ល្អៗជាមួយនាយហើយប៉ុន្តែក៏នៅតែស្តាយចំណងស្នេហ៍ដែលខំសាងកន្លងមកមួយវិញទៀតគេក៏ចង់សាកផ្តល់ឪកាសអោយនាយដូចគ្នា។
«ចឹងយកដូចដើមចុះ»ថេយ៊ាំងនិយាយចប់ក៏ហៅបុគ្គលិកមកដើម្បីកម្មង់អីញ៊ាំបន្ទាប់ពីកម្មង់រួចក៏ងៀកមកនិយាយជាមួយជីមីនវិញ។
«អូនកើតអីមុខមិនស្រស់»ថេយ៊ាំងអាចមើលដឹងថាជីមីនមុខមិនស្រស់ឡើយ
«គឺមិនអីទេស្មុគស្មាញរឿងការងារបន្តិចតែប៉ុណ្ណោះ តែមិចក៏សុខៗបងហៅខ្ញុំញ៊ាំបាយ»
«ចង់ជួបមុខអូននោះអី ហេតុអីមិនបានហេ៎?»
«អត់ទេគ្រាន់តែចម្លែកប៉ុណ្ណោះ»ជីមីនញញឹមបន្តិចមុននិងងៀកទៅមើលអ្វីផ្សេង
«ពីពេលនេះទៅបងនិងផ្តល់ពេលវេលាអោយអូនអោយបានច្រើន»ថេយ៊ាំងនិយាយរួចក៏លុកទៅចាប់ដៃរបស់ជីមីនមុននិងបន្ត
«សុំទោសដែលកន្លងមកបងធ្វើអោយអូនឈឺចាប់ បងដឹងថាអូននៅតែខ្លាចតែបងនិងបង្ហាញអោយអូនឃើញព្រមទាំងធ្វើគ្រប់យ៉ាងអោយអូនបែរមកស្រលាញ់បងដូចមុន»ថេយ៊ាំងនិយាយទាំងគ្មានអារម្មណ៍អៀនខ្មាស់សូម្បីតែបន្តិចសោះនាយនិយាយជាមួយជីមីនបែបនេះគិតឬថានាយមិនធ្លាប់និយាយបែបនេះដាក់អ្នកណាតាមពិតនាយនិយាយថាចង់រៀបការជាមួយនិងសូឈីទៀតផងមនុស្សប្រុសទុកចិត្តមិនបាននោះទេមាត់ផ្សេងចិត្តផ្សេងខ្លួនតែមួយតែចង់ជិៈទូកពីរ។ពេលនេះនាយមានឪកាសបាននិយាយបែបនេះជាមួយនិងជីមីនក៏ព្រោះតែសូឈីមិននៅនាងបាននៅដើរលេងជាមួយនិងមិត្តភក្តិរបស់នាងនៅឯខេត្តឯណោះទើបថេយ៊ាំងអាចមានពេលណាត់ជួបជាមួយនិងជីមីនបែបនេះនោះ។
«ថេយ៊ាំង...»ជីមីនកំពុងតែមានអារម្មណ៍ថាខុសចំពោះនាយណាស់
«បងនិយាយមែនណា បងមិនសុំអោយអូនជឿបងទេហើយបងក៏មិនបង្ខំអូនដូចគ្នាតែអូនអាចស្វែងយល់ពីបងម្តងទៀតបានជីមីនបងស្រលាញ់អូនស្រលាញ់ជាងអ្វីៗដែលបងមាន»គ្រាន់តែលឺពាក្យទាំងអស់នេះហើយទឹកភ្នែករបស់ជីមីនស្រក់ចុះមកដោយមិនដឹងខ្លួនមិនមែនរំភើបព្រោះពាក្យអស់ទាំងនេះឡើយតែគេយំព្រោះអាណិតថេយ៊ាំងទៅវិញទេដោយសារតែពេលនេះបេះដូងរបស់គេលែងមានវត្តមានរបស់ថេយ៊ាំងហើយ។
«កុំយំអី បងសុំទោសបងធ្វើអោយអូនយំហើយ»ថេយ៊ាំងនិយាយទាំងញញឹមព្រោះនាយគិតថាខ្លួនពិតជាមានឥទ្ធិពលណាស់ចំពោះជីមីននេះគ្រាន់តែពាក្យសម្តីរបស់នាយតែប៉ុន្មានម៉ាត់ធ្វើអោយជីមីនយំបាត់ទៅហើយពិតជាអស្ចារ្យមែន។
«បងជូតទឹកភ្នែកអោយ»នាយបានជូតទឹកភ្នែកជីមីនបន្ទាប់មកអាហារគេក៏លើកមកល្មមទើបនាំគ្នាញ៊ាំ។ក្រោយពីញ៊ាំរួចរាល់ជីមីនក៏ធ្វើដំណើរមកផ្ទះវិញតែម្តងព្រោះមិនមានសម្មាធិក្នុងការធ្វើការងារនោះទេទើបខលទៅប្រាប់ប៉ារបស់ខ្លួនប្រាប់ថាគេមកផ្ទះហើយព្រោះមិនស្រួលខ្លួនតែវាគ្រាន់តែជាលេសប៉ុណ្ណោះឯង។
#skip....
ងៀកមកមើលកម្លោះសង្ហារចន ជុងហ្គុកវិញម្តងពេលនេះម៉ោងប្រាំបីយប់ទៅហើយនាយនៅដឹកម្ហូបអោយភ្ញៀវនៅឡើយទេព្រោះតែជីវភាពនាយត្រូវធ្វើការទាំងយប់ទាំងថ្ងៃណាមួយជំពាក់បំណុលគេទៀតដោយសារតែខែខ្លះចាយវាយគ្រប់គ្រាន់ខែខ្លះក៏មិនគ្រប់ដូច្នេះហើយត្រូវខ្ចីពីគេមកចាយវាយនិងសងគេវិញរៀងរាល់ខែ។ជីវិតរបស់នាយតស៊ូណាស់មិនបានរៀនសូត្រខ្ពង់ខ្ពស់ដូចគេព្រោះកើតក្នុងគ្រួសារក្រីក្រហើយក៏កំព្រាម្តាយឪពុកទៀតពួកគាត់បានស្លាប់ចោលជុងហ្គុកតាំងតែពីជុងហ្គុករៀនថ្នាក់ទី10មកម្ល៉េះព្រោះជួបគ្រោះថ្នាក់ចរាចរណ៍។បន្ទាប់ពីអស់ទីពឹងហើយគេក៏ឈប់រៀនហើយក៏ចេញធ្វើការតែម្តង។រូបរាងកាយស្គមរបស់ជុងហ្គុកត្រូវរងការចោទប្រកាន់ពីថេហ្យុងថានាយញៀនថ្នាំវាជារឿងត្រឹមត្រូវហើយដោយសារតែនាយពិតជាស្គមណាស់មាត់មុខសង្ហារតែបែបគ្មានជាតិសមជាមួយនិងចរិករបស់នាយដែលមិនសូវចេញញញឹមផងនោះត្រូវតែម្តងក្មេងស្ទាវញៀនថ្នាំច្បាស់ណាស់។ប៉ុន្តែថ្វីត្បិតតែនាយបែបនេះពិតមែនតែនាយក៏នៅតែសង្ហារដែលកម្ពស់ខ្ពស់ស្រឡះមុខមាត់សង្ហារធ្វើអោយអតិថិជនគ្រប់រូបចេះតែចង់កម្មង់អាហារពីក្នុងហាងព្រោះបានជួបជុងហ្គុករាល់ថ្ងៃ។
«អរគុណណាស់ប្រុសសង្ហារខ្ញុំនិងឧស្សារហ៍កម្មង់អាហារពីហាងរបស់លោក»ក្មេងស្រីវ័យជំទង់ម្នាក់ពោលឡើងដោយស្នាមញញឹមហាក់បីដូចជាទាក់ទាញចិត្តនាយតែ...
«អរគុណសម្រាប់ការកម្មង់»នាយតបតាមទម្លាប់ចង់អ្នកណាសរសើរអីឬនិយាយអីក៏នាយតបតែបែបនេះដែលសម្រាប់អតិថិជន។ក្រោយពីតបហើយៗនោះនាយក៏ចេញដំណើរផ្ទះវិញព្រោះនេះជាជើងចុងក្រោយហើយ។
«ប្រុសញៀវថ្នាំនោះតាស...!បើកឡានតាមម៉ូតូនោះទៅ»វាពិតជាចៃដន្យណាស់ព្រោះថេហ្យុងទើបតែចេញពីណាត់ជួបអតិថិជនហើយក៏បានជួបនាយនៅតាមផ្លូវទោះគេនៅក្នុងឡានពិតមែនតែគ្រាន់តែឃើញជុងហ្គុកភ្លាមស្គាល់ភ្លាមតែម្តងទើបប្រញាប់អោយកូនចៅបើកឡានតាមចង់ដឹងណាស់ថាបន្ទាប់ពីចប់ការងារហើយនោះនាយទៅណាបន្ត អេ៎តែហេតុអីថេហ្យុងស្រាប់តែចង់ដឹងពីជុងហ្គុកបែបនេះ...?
«ហឹសនៅបន្ទប់ជួលចឹងតាស បានជាខំជួយប៉ារបស់យើងប្រហែលជាដឹងថាគាត់ជាអ្នកជំនួញហើយទើបធ្វើបែបនេះកុំស្មានតែយើងតាមមិនទាន់អែងអោយសោះថាអែងចង់បានលុយប៉ារបស់យើងចាំមើលណា»ថេហ្យុងគ្រាន់តែឃើញកន្លែងស្នាក់នៅរបស់ជុងហ្គុកភ្លាមគេក៏ស្មានយកតែម្តងថាជុងហ្គុកជួយប៉ារបស់ខ្លួនក្នុងបំណងអីចង់មានបានលឿនទើបលេងផ្លូវកាត់បែបនេះហេ៎ចឹងបានតាសជួបជាមួយថ្នាំខ្លាំងមិនខានទេ។គេកាន់តែឃើញកន្លែងស្នាក់នៅរបស់ជុងហ្គុកញេកាន់តែគិតអាក្រក់លើជុងហ្គុក
«លេងថ្នាំដល់ថ្នាក់នៅផ្ទះជួល...?ស្លាប់មិនខានទេមនុស្សនេះគួរអោយខ្លាចណាស់ដូច្នេះហើយគួរតែជួបអ្វីថ្មីៗខ្លះហើយ»ថេហ្យុងញញឹមចុងមាត់ហើយក៏អោយកូនចៅចេញឡានទៅផ្ទះវិញតែម្តង។
#skip....
«អ៊ុំកំពុងនិយាយអីមិចក៏នៅសុខៗថ្លៃជួលផ្ទះឡើងថ្លៃគុណនិង3បែបនេះខ្ញុំមានលុយឯណាបង់ទៅ»ដំបូងឡើយថ្លៃជួល70ដុល្លារក្នុងមួយខែតែពេលនេះវាគុណនិងបីចឹងឡើង210ទៅហើយប្រាក់ខែនាយរកបានតែមួយខែ230តែប៉ុណ្ណោះទៅរកលុយឯណាមកបង់ថ្លៃផ្ទះទៅលោកអើយ។
«ជារឿងរបស់អែងទេ ហើយអែងមិនដឹងខ្យល់អីទេហេ៎ពេលនេះរបស់អីក៏ឡើងថ្លៃដែលចឹងផ្ទះជួលក៏ឡើងដែលអែងជួលមិនជួលក៏ហីទៅមិនខ្វះទេអ្នកជួលតម្លៃប៉ុណ្ណឹងនោះ»
«តែ....»
«បើគ្មានលុយបង់ទេត្រៀមរើលចេញទៅអោយហើយទៅយើងទុកពេលអោយមួយអាទិត្យ»
«ហ៊ើយជីវិតរញ៉េរញ៉ៃណាស់វើយ»ជុងហ្គុកញីសក់ក្បាលដើរចេញពេលនេះគិតអ្វីមិនចេញទេទេវតាហេតុអីដាក់ទោសនាយបែបនេះនាយធ្វើអីខុសកើតមកក្រហើយខំរកស៊ីហើយតែនៅតែយ៉ាប់លើសលុយបំណុលក៏សងគេមិនទាន់អស់ណាលុយចាយវាយ ណាលុយសងគេឥឡូវថ្លៃផ្ទះឡើងថ្លៃទៀតទៅលោតទឹកអោយងាប់តែម្តងល្អទេ...?

មនុស្សចុងក្រោយWhere stories live. Discover now