ភាគទី24:សាកគិតទៅមើលបើពួកយើងក្លាយជាសង្សារ

372 42 2
                                    

   ពាក្យថាបងស្រលាញ់អែងមិញនេះវាហោះហើរពេញត្រចៀកនិងខួរក្បាលរបស់ជីមីនតែម្តងគេគាំងហាស្តីអ្វីលែងបាននាយមិចក៏និយាយបែបនេះគេវិលវ៉ល់អស់ហើយ។
«ជីមីន...ជីមីនអែងកើតអីឬអត់»យ៉ុនហ្គីឃើញថាជីមីនភ្លឹកបែបនេះនាយក៏ប្រញាប់ហៅសម្រួលស្ថានការណ៍ចេញសិន
«គឺ...គឺមុននេះបង...បងនិយាយថាមិច»ជីមីនសួរបញ្ជាក់ទាំងរដាក់រដុបចង់អោយនាងនិយាយម្តងទៀតអោយច្បាស់និងត្រចៀកសិន
«បងនិយាយថាបងស្រលាញ់អែង មានអីប្លែកគ្រាន់តែបងថ្លៃស្រលាញ់ប្អូនថ្លៃ»នាយមិនចង់អោយជីមីនគិតច្រើនបន្ទាប់ពីឃើញថាអាការៈមិនដឹងអីរបស់ជីមីនបង្ហាញមកច្បាស់ៗពេកទើបនិយាយបែបនេះតែម្តងទៅ
«គ្មាន គ្មានអីប្លែកទេ»ជីមីននៅតែបែបនេះរបៀបមនុស្សភាំងៗយ៉ាងមិចមិនដឹងទេ
«មើលរឿងបន្តទៅ កុំគិតច្រើនពេកគ្មានអីទេបងគ្រាន់តែនិយាយប៉ុណ្នឹងអែងក៏មើលទៅដូចជាភ័យៗភាំងៗយ៉ាងមិចមិនដឹង»យ៉ុនហ្គីប្តូរចាប់អារម្មណ៍របស់ជីមីនអោយមកមើលរឿងវិញទាំងដែលនាយក៏នៅមិនទាន់អស់ចិត្តដូចគ្នាចិត្តនាយច្បាស់ជាចង់សារភាពហើយតែស្ថានភាពពេលនេះសារភាពដូចជាមិនទាន់បាននៅឡើយទេចឹងចាប់ពេលក្រោយចុះណាមួយកូនរបស់នាយនៅក៏ចំកណ្តាលទៀតបើជីមីនមិនព្រមទេខ្មាស់កូនស្លាប់ហើយ។
«បាទ...»ពួកគេទាំងបីបន្តមើលរឿងពីមួយរឿងទៅមួុយរឿងទៀតរហូតដល់ងងុយទើបចូលគេងរៀងខ្លួនតែជុងហូក៏គេងលក់បាត់ទៅហើយទើបយ៉ុនហ្គីបីគេអោយគេងជាមួយនិងនាយមុននិងជូនជីមីនដើរទៅបន្ទប់វិញដូចគ្នា
«ហេតុអីចាំបាច់ជូនដែល??នេះជាផ្ទះខ្ញុំសោះបងធ្វើមើលតែខ្ញុំមិនស្គាល់បន្ទប់ខ្លួនអែង»ជីមីនហួសចិត្តជាមួយនិងចរិករបស់យ៉ុនហ្គីមិនស្ទើរទេពេលដែលនាយធ្វើបែបនេះគ្រាន់តែយកកូនទៅដាក់នៅក្នុងបន្ទប់របស់អតីតប្រពន្ធហើយភ្លាមក៏រហ័សជូនជីមីនមកវិញភ្លាម
«មិញនេះបងឃើញថាអែងមើលរឿងខ្មោចក៏បិទភ្នែកតែរហូតនឹងចឹងបងខ្លាចថាអែងត្រូវខ្មោចលងនោះអី»យ៉ុនហ្គីនិយាយបែបនេះដូចយករឿងខ្មោចមកបន្លាចជីមីនចឹងព្រោះជីមីនពិតជាខ្លាចពិតមែនតែមុននេះក៏ភ្លេចបាត់ទៅហើយហេតុអីក៏យកវាមករំលឹកទៀត??
«បងនិយាយឆ្កួតស្អី បងចង់ត្រូវទេហាស??»
«បងនិយាយមែនណាគេងម្នាក់អែងមិនល្អទេប្រយត្ន័តែ...»យ៉ុនហ្គីនិយាយរួចក៏បម្រុងនិងដើរចេញទៅវិញតែខ្យល់មិនដឹងជាមកពីណាទេបក់វាំងនននៅក្បែរនោះធ្វើអោយជីមីនព្រឺសម្បុរខ្ញាក់តែម្តង
«បងយ៉ុន...»ជីមីនហៅយ៉ុនហ្គីបែបបង្អូសសំឡេងចង់ប្រាប់ថាគេខ្លាចគេមិនអាចនៅម្នាក់អែងទេ
«យ៉ាងមិចផាក ជីមីនយើងនិងសម្លាប់អែង ហាហាហាហា»យ៉ុនហ្គីធ្វើជាសំឡេងខ្មោចហើយក៏បន្លាចជីមីនមានឯណាជីមីនមិនបានរត់ចេញទេគឺរត់ទៅឪបយ៉ុនហ្គីនោះអែង
«ហ៊ឹក ហ៊ឹកសុំអង្វរឈប់ទៅខ្ញុំខ្លាចហ៊ឹក ហ៊ឹក»ជីមីនឪបនាយស្អិតជាប់ទ្រូងមិនព្រមប្រលែងដូចខ្លាចអ្នកណាមកយកនាយចេញពីគេយ៉ាងចឹង
«ហាហា បងលលេងទេចេះខ្លាចទៅកើតចូលគេងទៅបងទៅមើលជុងហូហើយក្រែងលគេភ្ញាក់វិញ»យ៉ុនហ្គីមានបំណងនិយាយបែបនេះគឺចង់អោយជីមីនខ្លាចលើសដើម
«អត់ទេៗ ខ្ញុំមិនអាចនៅម្នាក់អែងទេ»ជីមីនក្រវិលក្បាលមិនចង់អោយយ៉ុនហ្គីចេញទៅណាឆ្ងាយពីគេឡើយ
«ចុះជុងហូគិតយ៉ាងមិច??»
«ហ៊ឹក ហ៊ឹក»ជីមីននៅតែយំព្រោះមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងយ៉ាងមិចមិនដឹងទេ
«អូខេ បានហើយឈប់យំនៅយំនេះបងនៅគេងកំដរអែងទៅចុះមក»យ៉ុនហ្គីចាប់ទាញជីមីនអោយចេញពីការឪបរបស់នាយតែគេមិនព្រមគិតតែឪបនាយស្អិតនៅបែបនេះរហូតមិនព្រមរបេះទៅណា។ចំណែកឯយ៉ុនហ្គីធ្វើអ្វីមិនបានមានតែឈរឪបលួងលោមជីមីនសិនចាំអោយគេស្ងប់ចិត្តបន្តិចទើបនាយបីគេទៅបន្ទប់របស់គេតែម្តង។ក្លិនក្រអូបដែលចេញពីបន្ទប់របស់ជីមីនធ្វើអោយអារម្មណ៍របស់យ៉ុនហ្គីងប់ងល់ណាស់យល់ថាក្លិននេះធ្វើអោយនាយស្រស់ថ្លាខ្លាំងណាស់។
«ងើបទៅងូតទឹកទៅមកដល់បន្ទប់ហើយ»គ្រាន់តែលឺយ៉ុនហ្គីនិយាយបែបនេះភ្លាមជីមីនក៏ក្រវិលក្បាលចង់ដាច់ទៅហើយអោយទៅងូតទឹកយ៉ាងមិចបើមនុស្សកំពុងតែខ្លាចផងអោយដើរចេញទៅណារួចបើខួរក្បាលគិតតែរឿងអាក្រក់ៗទៅហើយនឹងដល់ថ្នាក់ទុកក្មួយសំណព្វចោលក៏ជីមីនលែងគិតដែលពេលនេះស្ថានភាពរបស់គេឥឡូវគឺខ្លាចទល់តែមែនទែន។
«ហេតុអី??កុំខ្លាចអីមានបងនៅទីនេះហើយតាស»យ៉ុនហ្គីចូលទៅជិតគេហើយក៏អង្អែលថ្ពាល់របស់ជីមីនតិចៗ
«អត់ទេ...»
«អូខេ...ចឹងគេងចុះបងទៅវិញហើយ»
«បងយ៉ុន...ឡើង..ឡើងមកគេងជាមួយខ្ញុំបានទេ??»ភាពខ្លាចធ្វើអោយជីមីនក្លាហ៊ានហានហាស្តីសុំអោយយ៉ុនហ្គីឡើងមកគេងជាមួយនិងគេ
«ច្បាស់ហើយថាអោយបងគេងជាមួយ??»
«អឹម»
«ចឹងបងទៅងូតទឹកសិន»
«មិនបាច់ទេ សុំអង្វរណា»ជីមីនសុំអង្វរថ្នាក់នេះហើយមិនធ្វើតាមទើបចម្លែក។យ៉ុនហ្គីបានឡើងទៅលើគ្រែរបស់ជីមីនដោយមិនបានងូតទឹកទាំងពីរនាក់។គ្រាន់តែយ៉ុនហ្គីឡើងទៅដល់ភ្លាមជីមីនកីចាប់នាយឪបទៅហើយជាហេតុធ្វើអោយយ៉ុនហ្គីញញឹមបិទមាត់មិនជិតទេមុននិងតបស្នងការឪបមួុនោះវិញ។ដំបូងមានអារម្មណ៍ថាខុសដែរ ដែលលេងបន្លាចជីមីនបែបនេះតែឥឡូវក៏យល់ថាល្អណាស់ព្រោះបានបែបនេះហើយទើបបានគេងឪបជីមីនបែបនេះ។ដឹងទេមនុស្សដែលស្រលាញ់គេតែម្ខាងនៅពេលស្ថិតក្នុងស្ថានភាពបែបនេះអារម្មណ៍រំភើបញាប់ញ័ររកពាក្យអ្វីមកបរិយាយមិនត្រូវទេ។

មនុស្សចុងក្រោយWhere stories live. Discover now