ភាគទី17:ខ្ញុំមិនមែនមនុស្សមុខលុយ

347 33 1
                                    

ក្រោយពីបានឪបគ្នាមួយសន្ទុះហើយអារម្មណ៍ខុសក៏ចាប់ផ្តើមមានឡើងយល់ថាពេលនេះជីមីនច្បាស់ជាទើសទាល់និងការឪបរបស់ខ្លួនណាស់ណាមួយនឹកដល់សម្តីដែលគេបាននិយាយកាលពីម្សិលមិញថានាយត្រឹមជាអ្នកដទៃពាន្យនេះរំលឹកលើកណាឈឺអួលណែនលើកនោះតែម្តង ទើបនាយមិនចង់ជួបជាមួយនិងជីមីនទេតែគេចណាស់ជួបណាស់។
«សុំទោស»យ៉ុនហ្គីហាស្តីពាក្យសុំទោសហើយក៏ដកខ្លួនចេញពីជីមីនបន្តិចទើបធ្វើអោយជីមីនភ្ញាក់ពីអារម្មណ៍ស្ងប់សុខមកវិញមុននេះក្នុងចិត្តរំភើបនិងស្ងប់សុខណាស់ក៏មានអារម្មណ៍ថាកក់ក្តៅពេលបាននៅឪបជាប់ជាមួយនិងទ្រូងនាយបែបនេះ។
«ខ្ញុំទេដែលខុសទៅទាញដៃបងមក»
«លាហើយ»យ៉ុនហ្គីនិយាយដូចជាមិនចង់និយាយទើបជីមីនស្រែកបង្អាក់ដំណើរដែលនាយបម្រុងនិងដើរចេញទៅមុននេះ
«ហេតុអីព្រងើយនិងខ្ញុំ ខ្ញុំទេដែលត្រូវខឹងបងហេតុអីបងមកខឹងជាមួយនិងខ្ញុំទៅវិញ?»ជីមីនស្រែកសួរតែល្មមអាចលឺតែពីរនាក់ណាមួយពេលនេះគេរវល់តែធ្វើការងារគេរៀងខ្លួនមិនបានចាប់អារម្មណ៍ជាមួយនិងអ្នកទាំងពីរឡើយ។
«ខ្ញុំមិនបានខឹង»
«បើមិនខឹងហេតុអីព្រងើយដាក់ខ្ញុំ»
«ខ្ញុំមិនបានព្រងើយតែខ្ញុំកំពុងតែរក្សាគម្លាតជាមួយនិងអែងច្រើនជាង»យ៉ុនហ្គីបានប្តូរពាក្យពីអ្នកមកអែងវិញស្រួលហៅស្រួលនិយាយតែជីមីនក៏នៅតែមិនពេញចិត្តពេលយ៉ុនហ្គីហៅខ្លួនអែងថាខ្ញុំបែបនេះស្តាប់មើលទៅវាដូចជាអ្នកដទៃដែលគេបានប្រាប់ទៅយ៉ុនហ្គីថ្ងៃនោះពិតមែន
«ហេតុអីក៏ចាំបាច់រក្សាគម្លាត?»
«ពេលខ្ញុំធ្វើបែបនេះខ្ញុំនិងមិនបានឃើញថាអែងត្រូវគេក្បត់ តែបានហើយខ្ញុំមិនចង់រំលឹកវាទៀតទេកុំអោយអែងចោទប្រកាន់ខ្ញុំថាចង់បំបែកបំបាក់អែងទៀត»
«មិនបាច់ធ្វើបែបនេះក៏បានព្រោះថេយ៊ាំងគេកែខ្លួនហើយដូច្នេះបងកុំធ្វើចឹងអីខ្ញុំពិបាកណាស់»
«បើអែងនៅតែកាន់ជើងគេវាជារឿងរបស់អែងទេចឹង អែងនៅតែច្បាស់ថាគេមិនក្បត់អែងក៏នៅតែជារឿងរបស់អែងខ្ញុំអ្នកក្រៅទៅចេះដឹងស្អី លាហើយខ្ញុំសង្ឃឹមថាខ្ញុំនិងមិនបានឃើញទឹកភ្នែករបស់អែងស្រក់ព្រោះសង្សារដ៏សែនល្អរបស់អែងទេណា»យ៉ុនហ្គីដើរចេញទៅជាមួយនិងចិត្តអាល័យនាយពិតជាចង់អោយជីមីនជឿនាយណាស់ថាថេយ៊ាំងកំពុងតែក្បត់គេទៀតហើយតែនាយទៅធ្វើអ្វីបានបើពេលនេះជីមីនដូចជាមនុស្សត្រូវមន្តអាគមន៍បែបនេះនោះ?បណ្តោយគេទៅមុននិងក្រោយគេគង់តែដឹងទេប៉ុន្តែពេលគេឈឺចាប់នាយច្បាស់ជាឈឺជាងគេមួយរយ មួយពាន់ដងព្រោះតែស្រលាញ់ហើយក៏ព្រោះតែបារម្ភទើបធ្វើបែបនេះតែបើគេមិនចង់បានហើយមើលមិនឃើញយើងគួរតែដកខ្លួនវិញល្អជាង។
«បើបងប្លែកដាក់ខ្ញុំបែបនេះខ្ញុំឈឺជាងថេយ៊ាំងក្បត់ខ្ញុំទៅទៀត»ជីមីនស្ទាបទ្រូងខាងឆ្វេងរបស់ខ្លួនដែលកំពុងតែឈឺពើតៗក្រោយពេលដែលបងថ្លៃសំណព្វចិត្តចាកចេញទៅដោយភាពសោះកក្រោះ។ពេលនេះគេក៏ស្រាប់តែគិតថាថេយ៊ាំងក្បត់គេម្តងទៀតតើវាឈឺលើសនេះឬក៏មិនបានប្រហែលនេះ?
«ខ្ញុំមិនទម្លាប់សោះហើយ»ជីមីនសម្លឹងដំណើរដើរចេញទៅរបស់យ៉ុនហ្គីរហូតដល់ផុតកន្ទុយភ្នែកដោយដៃដាក់លើទ្រូងឆ្វេងជាប់ខ្លាចថាវាឈឺពេកដល់ថ្នាក់គាំងស្លាប់។តែក្រោយជីមីនបានចូលក្នុងបន្ទប់ធ្វើការរបស់ខ្លួនវិញជាមួយនិងការគិតដ៏សែនរញ៉េរញ៉ៃរបស់ខ្លួនមិនដឹងគួរត្រូវធ្វើបែបណាទើបយ៉ុនហ្គីត្រឡប់មកដូចដើមវិញគេទ្រាំមិនបានទេបើនាយនៅតែបែបនេះមនុស្សធ្លាប់តែល្អូកល្អើនបែបគូរស្នេហ៍ឥឡូវប្រែប្រៀបដូចសត្រូវបែបនេះវាភ្លាមៗពេកហើយទទួលយកមិនបានទេ។នៅពេលជីមីនកំពុងតែធ្វើការងាររបស់គេសុខៗនោះមិនយូរប៉ុន្មានលោកផាកដែលជាឪពុកក៏ចូលមកមើលជីមីនដោយផ្ទាល់តែម្តងថ្ងៃនេះ។
«យ៉ាងមិចដែលកូន..?»គាត់ដើរចូលមកដល់ក៏សួរយកតែម្តង
«អូលោកប៉ា...គឺកូនមិនអីនោះទេកូនអាចចាប់បានតាមទាន់ច្រើនហើយលោកប៉ា»ជីមីនបញ្ឈប់ការងាររបស់ខ្លួនហើយក៏ងៀកមកនិយាយជាមួយលោកផាកទាំងញញឹមញញែម
«កូនប៉ាឆ្លាតណាស់»លោកផាកញីសក់ក្បាលជីមីនលេងបែបខ្នាញ់
«មិនមែនទេគឺមកពីបងថ្លៃពូកែពន្យល់ទៅវិញទេ»ទោះឈ្លោះគ្នាមែនតែក៏មិនភ្លេចរំលឹកគុណនាយដែលព្រោះវាជារឿងពិតមែនកុំតែបាននាយទេកុំអីគេក៏ពិបាកក្នុងការធ្វើការដែរ។
«អូ ចឹងល្អណាស់តែពេលនេះកូនប្រហែលជាអាចដូរគ្រូហើយណាដូច្នេះវិធីសាស្រ្តក្នុងការពន្យល់ក៏ខុសគ្នាដែរ»
«លោកប៉ាចង់និយាយពីអី..?»
«គឺចេសទេយ៉ុនហ្គីបានប្រាប់ថាគេមិនអាចមកបង្រៀនកូនបានទៀតទេការងារគេច្រើនណាស់មួយរយៈនេះរកពេលសម្រាកមិនបានផងទើបគេមកសុំទោសប៉ាកាលពីព្រឹកមិញនេះ»មែនហើយយ៉ុនហ្គីបានជួបជាមួយនិងប៉ាក្មេករបស់ខ្លួនក៏និយាយគ្នាពីនេះពីនោះមុននិងនិយាយរឿងជីមីនតាមពិតអ្នកណាថានាយរវល់ឆ្លៀតមិនបាននោះព្រោះនាយមិនចង់ឆ្លៀតច្រើនជាងដោយសារតែចង់រក្សាគម្លាតជាមួយនិងជីមីនអោយកាន់តែឆ្ងាយកាន់តែល្អនាយនិងបានកាត់ចិត្តបានលឿន។
«អូកូនយល់ហើយ»ជីមីនទម្លាក់សំឡេងបន្តិចក្រោយពីស្តាប់ប៉ារបស់គេនិយាយរួចរាល់។
«អឹមចឹងកូនធ្វើការបន្តចុះបើមិនយល់អ្វីអាចហៅគ្រូហាត់ការមកពន្យល់កូនបាន»
«បាទលោកប៉ា»ក្រោយបញ្ចប់ការសន្ទនារវាងឪពុកនិងកូនហើយនោះលោកផាកក៏ដើរចេញទៅបាត់បំណងរបស់គាត់គឺចង់មកប្រាប់ជីមីនអំពីរឿងនេះអែងណាមួយចង់ដឹងដូចគ្នាថាជីមីនវិវត្តន៍ខ្លួនអែងបានដល់កម្រិតណាហើយ។ចំណែកឯជីមីនវិញក្រោយពីឪពុកចេញទៅបាត់គេក៏តម្រេតខ្លួនមួយទំហឹងទៅខាងក្រោយតែម្តងនេះនាយលេងមែនទែនហេ៎??
«ចង់គេចមុខពីខ្ញុំក៏ថាទៅ មនុស្សស្អីមិនចេញបែងចែកអោយដាច់រវាងរឿងបុគ្គលនិងរឿងការងារបែបនេះទៅវិញក្រែងថាចង់បង្រៀនខ្ញុំហីឥឡូវមិចក៏គេចចឹងពិតជាគួរអោយស្អប់ណាស់មីន យ៉ុនហ្គីចង្រៃអើយ»ជីមីនទ្រាំលែងបានក៏ជេរយ៉ុនហ្គីយកតែម្តងអារម្មណ៍មួលម៉ៅណាស់គ្មានចិត្តចង់ធ្វើការងារស្អីទេគេងវិញល្អជាង។ជីមីនបិទភ្នែកតិចៗគេងលេងៗតែក៏គេងលក់មែនទែនតែម្តង។
#skip....
ងៀកមកមើលការពិភាគ្សាជំនួញរបស់លោកគីមនៅក្នុងភោជនីយដ្ឋានវិញម្តងការពិភាគ្សាប្រព្រឹត្តដោយរលូនល្អណាស់ថ្វីត្បិតតែអោយកូនប្រុសកាន់កាប់តែការងារមួយចំនួនលោកក៏អ្នកគ្រប់គ្រងដូចគ្នា។កំពុងតែនិយាយការងារផ្លូវការសុខៗក៏មានអារម្មណ៍ថាចង់ទៅបន្ទប់ទឹក ព្រោះមិនស្រួលក្នុងខ្លួនសោះទើបប្រញាប់ដើរចេញទៅដោយអោយជំនួយការរបស់គាត់នៅជាមួយអតិថិជនសិន។សន្ទុះក្រោយមកបន្ទាប់ពីគាត់ដើរចេញមកពីបន្ទប់ទឹកវិញក៏ស្រាប់តែ ប្រូស....សំឡេងដួលរបស់គាត់បង្ករជាភាពភ្ញាក់ផ្អើលដល់បុគ្គលិកប្រុសម្នាក់ដែលជាអ្នកដឹកជញ្ជូនម្ហូបក៏ប្រញាប់រត់មកមើលគាត់ភ្លាមៗ។
«លោក...លោកយ៉ាងមិចហើយនេះសន្លប់បាត់ទៅហើយហេ៎ខលហៅឡានពេទ្យល្អជាង»បុរសម្នាក់នោះប្រញាប់ខលហៅឡានពេទ្យអោយមកជួយសង្គ្រោះគាត់ដោយជំនួយរបស់គាត់មិនបានដឹងរឿងនេះទាល់តែសោះហើយព្រោះការជួបគ្នាពិភាគ្សានោះគឺធ្វើឡើងនៅបន្ទប់វីអាយភីដូច្នេះហើយបញ្ហាខាងក្រៅពួកគេមិនបានដឹងឡើយ។
#មន្ទីរពេទ្យ
មកដល់មន្ទីរពេទ្យភ្លាមក្រុមគ្រូពេទ្យប្រញាប់ដុតដៃដុតជើងក៏ព្រោះតែអ្នកណាមិនស្គាល់គាត់នោះគាត់ជាលោកគីមណាបុគ្គលល្បីឈ្មោះនៅក្នុងសង្គមតែអ្នកកម្លោះបែរជាមិនស្គាល់ទៅវិញ។
«លោកជាកូនចៅគាត់...?»គ្រូពេទ្យម្នាក់បានបានចេញមកពីបន្ទប់សង្គ្រោះបន្ទាន់ក្រោយដឹងពីអាការៈគាត់ហើយក៏ចេញមកវិញប្រាប់សាច់ញ្ញាតិអ្នកជម្ងឺ
«មិនមែននោះទេខ្ញុំឃើញគាត់សន្លប់នៅទើបយកគាត់មកតែគាត់យ៉ាងមិចហើយ»
«គាត់ផុតពីគ្រោះថ្នាក់ ព្រោះគាត់គ្រាន់តែមានជម្ងឺបេះដូងអាចថាមកពីគាត់មិនបានប្រើថ្នាំបានទៀងពេលទើបធ្វើអោតបេះដូងរបស់គាត់ប្រែជាលោតខុសចង្វាក់ហើយក៏ទៅជាបែបនេះសំណាងហើយលោកយកគាត់មកទាន់ពេលមិនដូច្នេះទេមិនដឹងទៅជាយ៉ាងណាឡើយ»
«បាទ...»
«បើលោកមិនស្គាល់គាត់ទេចាំខ្ញុំអោយខានមន្ទីរពេទ្យទាក់ទងទៅកូនចៅគាត់»
«បាទអរគុណលោកគ្រូពេទ្យហើយ តែខ្ញុំអាចទៅមើលគាត់បានទេ»
«ច្បាស់ជាបានមុននេះខ្ញុំស្ទើរតែភ្លេចប្រាប់ទៅហើយគាត់ដឹងខ្លួនហើយហើយគាត់ចង់ជួបលោកទៀតផង»
«បាទ»នាយមិននិយាយអ្វីក្រៅពីពាក្យថាបាទនោះទេព្រោះមិនដឹងគួរតបបែបណា។បន្ទាប់ពីនិយាយរួចនាយក៏ចូលទៅមើលគាត់។
«លោកយ៉ាងមិចហើយ..?»
«ខ្ញុំបានយូរច្រើនហើយ អែងមែនទេដែលយកខ្ញុំមកមន្ទីរពេទ្យ»
«បាទ»
«អរគុណអែងណាស់បើមិនបានអែងទេខ្ញុំស្លាប់ផងក៏មិនដឹង»លោកគីមនិយាយទាំងញញឹមរំភើបជាមួយនិងសន្តានចិត្តដល់ល្អរបស់នាយ។
«លោកប៉ា...!»នៅសុខៗសំឡេងបើកទ្វារបានបន្លឺឡើងហើយសំឡេងហៅលោកប៉ាក៏បន្លឺឡើងព្រមគ្នាតែម្តងកម្លោះរាងតូចរត់មកឪបប៉ារបស់ខ្លួនយ៉ាងណែនក្រោយទទួលបានដំណឹងថាប៉ារបស់ខ្លួនចូលពេទ្យតែនេះម៉ាក់របស់គេនៅមិនទាន់ដឹងនៅឡើយទេ។
«ថេហ៍ហា៎ហេតុអីឪបប៉ាខ្លាំងម្ល៉េះកូន..?»
«ព្រោះកូនបារម្ភពីលោកប៉ានោះអី ប៉ាអស់អីហើយហេ៎..?»ថេហ្យុងនិយាយញិកញក់ដាក់ប៉ារបស់ខ្លួនតាមទម្លាប់តែគេក៏បារម្ភពីប៉ារបស់គេពិតមែន
«ប៉ាអស់អីហើយសំណាងហើយបានជួបជាមួយនិងអ្នកកម្លោះមានសន្តានចិត្តល្អនោះគេបានជួយប៉ាណាកូន»កម្លោះរាងតូចក្រោយលឺបែបនេះហើយក៏សម្លឹងមើលទៅនាយបែបមើលលើមើលក្រោមរូបនេះរាងនេះសមអ្នកមានចិត្តដែលហ៎មុខអោយងាប់មិនចេះញញឹមមើលទៅដូចមិចៗទេរាងវិញអោយស្គមដូចអ្នកញៀវថ្នាំតែម្តងមានបំណងអាក្រក់ផងក៏មិនដឹងមុខមាត់គ្មានជាតិចូវបែបនេះមិនចូលចិត្តសោះហើយ។
«គេនេះហេ៎...?មិនគួរអោយជឿទេនែលោកជួយប៉ាខ្ញុំក្នុងបំណងអីចង់បានលុយទិញថ្នាំជក់.?»ព្រះអើយមើលសម្តីចុះនិយាយបែបនេះបានយ៉ាងមិចនិងមុខមាត់ស្អាតបាតតែសម្តីមិនបាច់និយាយទេ
«និយាយអោយត្រឹមត្រូវបន្តិចទៅខ្ញុំមិនចង់បានលុយពួកលោកទេ»
«អ្នកណាទៅជឿលោកនោះ...បើថាចង់បានក៏ប្រាប់មកតែបើមិនចង់បានហេតុអីប៉ាខ្ញុំលែងអីហើយមិនព្រមទៅវិញចង់បានលុយច្បាស់ណាស់»
«ថេហ្យុងបានហើយកូនគេខំជួយប៉ាណា»ទ្រាំនិងឥរិយាបថកូនប្រុសមិនបានទើបគាត់ហាម
«លោកនិយាយអោយត្រង់មកជួយប៉ាខ្ញុំក្នុងគោលបំណងអី?»ថេហ្យុងមិនបានខ្វល់ពីសម្តីប៉ារបស់គេទេព្រោះពេលនេះគេគិតថានាយអាក្រក់ទៅហើយ
«ជួយអាយុជីវិតមនុស្សចាំបាច់អីត្រូវមានគោលបំណងអីដែរឬ..?ឬមួយឃើញមនុស្សជិតស្លាប់ហើយក៏ទុកអោយស្លាប់ក្រោយមកក៏ដើររំលងសាកសព..?»
«នេះលោក...»
«ថេហ៍បានហើយកូន»
«មិនបានទេប៉ា គេទុកចិត្តមិនបានទេច្បាស់ជាត្រូវលារលុយទើបប្រឹងជួយបែបនេះ»
«ខ្ញុំមិនមែនមនុស្សមុខលុយហើយក៏មិនញៀវថ្នាំដែលខ្ញុំមានការងារត្រឹមត្រូវ»
«ជាអ្នកដឹកម្ហូបនិងហ៎..?»ថេហ្យុងដឹងព្រោះឃើញឯកសណ្ឋានរបស់នាយ
«ចុះវាយ៉ាងមិច?»
«វាគ្មានយ៉ាងមិចទេ អ្នកដឹកម្ហូបបែបនេះហើយទើបត្រូវការលុយព្រោះចំណូលរកចូលបានតិច»
«វាជារឿងរបស់ខ្ញុំទេបានលុយប៉ុន្មានក៏ជារឿងខ្ញុំអ្នកមានដូចលោកទៅចេះដឹងស្អីក្រៅពីមើលងាយអ្នកដទៃនោះ»
«ខ្ញុំមិនបានមើលងាយ»
«ខ្ញុំមិនចង់និយាយច្រើនទេ ខ្ញុំអស់តួនាទីហើយសុំលាហើយ»
«ទៅក៏ល្អដែល មនុស្សនេះមើលទៅគ្មានបំណងល្អទេមើលតែមុខក៏ដឹង»ថេហ្យុងនិយាយហើយនិយាយទៀតគេវិនិច្ឆ័យចរិកមនុស្សតាមមុខមាត់ រូបរាងហេ៎...?
«អេ៎ឈប់សិនអែងឈ្មោះអី..?»លោកគីមដែលស្ងាត់មួយសន្ទុះហើយនោះក៏សួរឡើងព្រោះទ្រាំស្តាប់កូននិយាយមួយថ្ងៃហើយ
«ចន ជុងហ្គុក...»
«okបើអែងត្រូវការអីឬចង់រកការងារល្អជាងនេះអែងទៅរកខ្ញុំនៅក្រុមហ៊ុនខ្ញុំបានក្រុមហ៊ុនខ្ញុំគឺគីមក្រុប»
«ខ្ញុំមិនហ៊ានប្រាថ្នាទេតែក៏អរគុណសម្រាប់សន្តានចិត្តរបស់លោកតែខ្ញុំក៏សង្ឃឹមថាខ្ញុំមិនបានជួបពួកលោកទៀតទេលាហើយជូនពរឆាប់ជា»ជុងហ្គុកនិយាយចប់ក៏ដើរចេញទៅបាត់ទៅចំណែកឯថេហ្យុងក៏ឈរឪបដៃពេបជ្រាយនាយតាមក្រោយ
«លេងចរិកណាស់ ធ្វើដូចខ្លួនអែងមានលុយចាយមិចអស់ត្រឹមអ្នកដឹងម្ហូបសោះ»
«ថេហ្យុងបានហើយកូនដូចជាលើសហើយណា គេធ្វើអ្វីក៏ជាការងាររបស់គេដែលកូនកុំនិយាយបែបនេះអី»
«ប៉ា អូខេៗកូនឈប់ហើយតែប៉ាច្បាស់ហើយថាមិនអី»
«ប៉ាច្បាស់ហើយ តែមិនបាច់ប្រាប់ម៉ាក់កូនទេ»
«បាទ ចឹងលោកប៉ាសម្រាកចុះកូនទៅរកអីមកអោយប៉ាញ៊ាំ»
«អឹម»គាត់ក្រហ៊ឹមតែបន្តិចហើយក៏តម្រេតខ្លួនទៅលើគ្រែវិញតែក៏មិនភ្លេចប្រាប់អោយថេហ្យុងខលទៅនិយាយជាមួយអតិថិជនផងថាគាត់ពិតជាសុំទោសដែលមិនអាចបន្តការណាត់ជួបបានទៀត។ថេហ្យុងធ្វើការសម្តីប៉ារបស់គេមុននិងទៅរកអីអោយគាត់ញ៊ាំក្រោយមកក៏ទៅនិយាយជាមួយពេទ្យហើយក៏ត្រឡប់មកវិញ។ពេលល្ងាចក៏បានឈានចូលមកដល់ហើយនៅពេលល្ងាចពេទ្យក៏ប្រាប់ថាគាត់អាចចេញពីពេទ្យវិញបានហើយ។

ថេហ្យុងដូចនាងឃុននារីពេលបានជួបចៅចិត្រ😭

មនុស្សចុងក្រោយWhere stories live. Discover now