ភាគទី16:ចាប់ផ្តើមចង់ព្រងើយ

333 35 1
                                    

    បន្ទាប់ពីឈ្លោះគ្មានជាមួយនិងជីមីនរួចហើយយ៉ុនហ្គីមិនបានត្រឡប់ទៅក្រុមហ៊ុនខ្លួនទេតែនាយបែរជាបើកឡានគ្មានកោះគ្មានត្រើយបើករហូតដល់កន្លែងស្ងាត់មួយក៏ឈប់ឡានតែម្តង។
«បងខុសដែលធ្វើបែបនេះ តែបងមិនស្តាយក្រោយជាមួយនិងទង្វើរដែលបងបានធ្វើនោះទេអែងមិនគួរណាមើលរំលងសេចក្តីល្អរបស់បងដែលមានចំពោះអែងទេជីមីន អែងមិនដឹងពីទំហំចិត្តដែលបងមានចំពោះអែងឡើយហើយអែងរឹតតែមិនអាចស្មានដឹងពីជម្រៅចិត្តដែលបងព្រួយបារម្ភពីអែងបានដែរ»យ៉ុនហ្គីអង្គុយនៅលើឡានម៉ូវចិត្តធ្វើអ្វីមិនបានឡើយពេលនេះ។អាចថាឥឡូវនេះជីមីនកំពុងតែស្អប់នាយហើយ គេប្រហែលជាលែងចង់ឃើញមុខនាយបន្តទៀតទេទៅមើល។
«បងរំខានអែងច្រើនពេកហើយចឹងក៏ដល់ពេលដែលអែងមានសេរីភាពហើយ»នាយកម្លោះអង្គុយក្នុងឡានតម្រេតខ្លួនទៅលើកៅអីឡានហើយក៏សម្រក់ទឹកភ្នែកមកមួយដំណក់ មិនយល់សោះហេតុអីនាយទន់ជ្រោយបែបនេះនាយយំព្រោះផាក ជីមីនប្អូនថ្លៃសំណព្វចិត្តរបស់នាយស្លាប់ហើយបើអ្នកណាដឹងរឿងនេះខ្មាស់គេស្លាប់ហើយ។តែអ្នកណាទៅទ្រាំបានមនុស្សកំពុងតែខូចចិត្តព្រមទាំងឈឺចាប់របួសចាស់រើលឡើងបេះដូងស្ពឹកពីមុនក៏ចាប់ផ្តើមចេះឈឺម្តងទៀតពេលមានវត្តមានរបស់ជីមីន។នាយខានបែបនេះយូរហើយតាំងតែពីប្រពន្ធនាយបានចាកចេញទៅ ក៏គិតថាអាចកាត់ចិត្តហើយត្រឡប់មកធម្មតាវិញមានកូនប្រុសម្នាក់មកធ្វើជាកម្លាំងចិត្តវាគ្រប់គ្រាន់ហើយ ប៉ុន្តែពេលនេះមិនអាចទេនាយថ្លើមធំហ៊ានបណ្តោយអោយខ្លួនអែងធ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍ជាថ្មីម្តងទៀតគ្រាន់តែម្តងនេះម្នាក់នោះជាកម្លោះតូចដែលត្រូវជាប្អូនថ្លៃរបស់នាយ នាយពិតជាចង់បានគេមកបំពេញចន្លោះខ្វះខាតទាំងឡាយដែលខ្លួនកំពុងតែមានប៉ុន្តែប្រហែលមិនអាចទេ។ទោះជាត្រូវការយ៉ាងណាក៏ដោយរបស់មានម្ចាស់ក៏គួរប្បីកុំលូកនាំតែឈឺផ្សារក្នុងឪរ៉ាទេ។
........
#ពេលល្ងាច
ពេលល្ងាចបានឈានចូលមកដល់ដំណើរមួយៗរបស់យ៉ុនហ្គីបែបអស់សង្ឃឹមដើរចូលមកក្នុងផ្ទះជាមួយនិងទឹកមុខមិនសមប្រកប។ជួនជាពេលនោះជុងហូដែលត្រូវជាកូនប្រុសសំណព្វក៏រត់មកឪបជើងរបស់នាយជាមួយនិងអារម្មណ៍ត្រេកអរ។
«ប៉ា ប៉ា...»
«សំណព្វរបស់ប៉ា»យ៉ុនហ្គីព្យាយាមញញឹមលាក់ពិរុទ្ធពីកូនប្រុសតែស្នាមញញឹមមួយនេះវាបិទបាំងការឈឺចាប់របស់យ៉ុនហ្គីមិនជិតឡើយ។
«ប៉ាកើតអី..?»ឃើញទេជុងហូគ្រាន់តែជាក្មេងសោះគេក៏អាចមើលដឹងដូច្នេះមានន័យថាយ៉ុនហ្គីពិបាកខ្លាំងហើយ
«ប៉ាមិនអីទេគ្រាន់តែធ្វើការហត់តែប៉ុណ្ណោះ»
«ចឹងឪនមកអូនថើបមួយ ខ្សឺត»អ្នកជាប៉ាស្តាប់តាមអ្វីដែលជុងហូបាននិយាយបន្ទាប់មកក៏ទទួលបានស្នាមថើបពីកូនប្រុសមួយដង្ហើមធំតែម្តង។
«ថើបបែបនេះចង់បានអីឬអត់?»
«មិនចង់បានអីធំដុំទេ តែលោកយាយខលមកប្រាប់កាលពីរសៀលថាចង់អោយប៉ានាំជុងហូទៅលេងគាត់ផង»គ្រាន់តែលឺកូននិយាយបែបនេះយ៉ុនហ្គីដូចជាមានអារម្មណ៍ចម្លែកទឹកមុខរឹតតែកង្វល់បង្ហាញអោយឃើញកាន់តែច្បាស់។ចុះមិនអោយកង្វល់យ៉ាងមិចបើនាយទៅផ្ទះម៉ាក់ប៉ាក្មេករបស់នាយ នោះនាយនិងបានជួបជីមីនដែលជាមេរោគស្នេហាទៅហើយទេហី។
«សុំទោសណាជុងហូប៉ាមិនបានទៅជាមួយកូនទេ ប៉ាមានការងារច្រើនណាស់ត្រូវធ្វើហើយពេលនេះប៉ាក៏អស់កម្លាំងណាស់ដូចជាមិនសូវស្រួលខ្លួនទេ»យ៉ុនហ្គីបដិសេធកូនជាលើកទីមួយទាំងដែលនាយមិនធ្លាប់ធ្វើបែបនេះឡើយចឹងមានន័យថាយ៉ុនហ្គីកំពុងតែរក្សាគម្លាតរវាងនាយនិងជីមីនហើយ ស្ថានភាពរបស់អ្នកទាំងពីរនៅពេលនេះគួរតែថយក្រោយព្រោះទៅមុខមិនដល់ឡើយ។ជម្រើសដែលល្អបំផុតថយក្រោយដើម្បីការពារបេះដូងរបស់ខ្លួនកុំអោយវាគ្រាំជាងនេះ។
«ចឹងកូនមិនទៅក៏បានកូនចាំនៅមើលថែប៉ា»
«តែ....»
«មិនអីទេកូនយល់កូនធំហើយកូនដឹងថាប៉ាលំបាកចឹងចាំថ្ងៃក្រោយចុះ»ពាក្យសម្តីដូចជាមនុស្សធំរបស់ជុងហូស្តាប់ហើយធ្វើអោយយ៉ុនហ្គីរំភើបណាស់
«កូនឆ្លាតរបស់ប៉ា ចឹងប៉ាឡើងទៅងូតទឹកសិនណានិងអាលបានមកញ៊ាំបាយជុំគ្នាជាមួយកូនខ្សឺត»មិននិយាយតែមាត់ទេយ៉ុនហ្គីក៏ថើបកូនប្រុសមួយខ្សឺតទៀតផង
«បាទ...»បន្ទាប់ពីនិយាយគ្នាហើយយ៉ុនហ្គីក៏ឡើងទៅងូតទឹកបាត់ចំណែកឯជុងហូវិញក៏រហ័សសុំអោយម៉ែដោះរបស់ខ្លួនយកទូរសព្ទ័លើតុខលទៅផ្ទះត្រកូលផាកជាបន្ទាន់។
«ហេឡូ ផាកជីមីននិយាយ»
«ហេឡូ ពូតូចអូនគឺជុងហូណា»
«អរជុងហូមានការអីឬក្មួយ?»ពេលនោះគាប់ជួនជាជីមីនដើរចូលផ្ទះបន្ទាប់ពីត្រឡប់មកពីក្រុមហ៊ុនក៏លឺសំឡេងទូរសព្ទ័រោទ៍គេក៏ដើរទៅទទួលតែម្តង តែសំឡេងគេក៏ងងួលណាស់ដែលព្រោះយំខ្លាំងពេក។
«គឺលោកយាយចង់អោយជុងហូទៅលេងគាត់ជាមួយលោកប៉ាតែលោកប៉ាមិនស្រួលខ្លួនទើបអូនមិនបានទៅវិញ ចឹងរំខានពូតូចជួយប្រាប់លោកយាយអោយអូនផងណា»
«លោកប៉ារបស់ជុងហូឈឺអី?»ជីមីនប្រញាប់សួរយកតែម្តងសម្តីដែលជុងហូនិយាយមុននេះគេចាប់អារម្មណ៍ជាងគេនោះគឺពាក្យដែលជុងហូប្រាប់ថាយ៉ុនហ្គីឈឺ
«គឺលោកប៉ាប្រាប់ថាធ្វើការងាហត់មិនសូវមានកម្លាំងទេ តែអូនឃើញលោកប៉ាមានទឹកមុខកង្វល់ណាស់អូនបារម្ភណាស់ពូតូច»
«ប្រហែលជាប៉ារវល់ពេក បន្តិចទៀតគាត់លែងអីហើយ»
«តែចុះពូតូចមិចក៏សំឡេងងងួលម្ល៉េះ?ពូតូចឈឺដែលមែនទេ?»ជុងហូចាប់អារម្មណ៍និងសំឡេងរបស់ជីមីនទើបគេសួរ
«អរ គឺពូផ្តាសាយនិងណា»
«ចឹងទេហ៎ឆាប់ជាណាពូតូច ចឹងអូនបិទហើយណាប្រញាប់ទៅមើលលោកប៉ាបន្តិចណាបាទ»
«អូខេចឹងបើលោកប៉ាមានរឿងអីត្រូវប្រាប់ពូលឺទេ»
«បាទពូតូច»
«ចឹងពូបិទហើយក្មេងឆ្លាត»
«ជម្រាបលាពូតូច»ការសន្ទនាត្រូវបានបញ្ចប់ជីមីនដាក់ទូរសព្ទ័ចុះហើយក៏ឡើងទៅលើបន្ទប់របស់ខ្លួនតែប្រៀបដូចជាមនុស្សគ្មានព្រលឹងនៅក្នុងខ្លួនសោះក្នុងចិត្តស្មុគស្មាញមិនដឹងជាអ្វីខ្លះទេមានអារម្មណ៍ថាខ្លួនអែងដូចជាធ្វើលើសចំពោះយ៉ុនហ្គីហើយតែអារម្មណ៍មួយទៀតប្រាប់ថាគេធ្វើត្រូវហើយយ៉ុនហ្គីជាមនុស្សអាត្មានិយមចង់បំបែកបំបាក់គេនិងថេយ៊ាំង។
«ហ៊ើយគាត់ជាអ្នកខុសហេតុអីអែងត្រូវស្មុគស្មាញ ប៉ុន្តែគាត់ឈឺអីទៅណ៎»ជីមីនមកដល់ក៏ដាក់ខ្លួនគេងលើពូកជាមួយអារម្មណ៍មិនស្ងប់
«ខ្ញុំពិតជាខឹងបងណាស់ ខ្ញុំមិនយល់ហេតុអីបងធ្វើបែបនេះបងចង់បានអីអោយប្រាកដទៅពេលនេះមនុស្សម្នាក់ណាក៏ខ្ញុំមិនអាចទុកចិត្តបានក្រៅពីខ្លួនអែងទេគ្រប់គ្នាសុទ្ធតែបំផ្លាញទំនុកចិត្តខ្ញុំគ្រប់ពេលជាពិសេសគឺបងមីនយ៉ុនហ្គី បងមិនគួរធ្វើរឿងបែបនេះដាក់ខ្ញុំទេ»ជីមីននិយាយដល់ចំណុចនេះមុននិងបញ្ចប់ការនិយាយគេក៏សម្រក់ទឹកភ្នែកមកទៀតហើយ
«ហ៊ឹក ហ៊ឹកខ្ញុំយំទៀតហើយ»
..................
#skip....
ពេលព្រឹកបានឈានចូលមកដល់ព្រះអាទិត្យចាប់ផ្តើមបើកពន្លឺភ្លឺទូទាំងប្រភេទកម្លោះសង្ហាមីន យ៉ុនហ្គីត្រូវងើបពីព្រលឹមដើម្បីទៅធ្វើការ។ថ្ងៃនេះនាយត្រូវទៅប្រជុំនៅក្រុមហ៊ុនផាកទៀតហើយប្រាកដណាស់នាយច្បាស់ជាបានជួបជាមួយនិងផាក ជីមីនជាមិនខានឡើយ។តែអោយធ្វើយ៉ាងមិចរឿងការងារត្រូវតែបែងចែកអោយដាច់ស្រេចមិនអាចយកមកឡូកឡំគ្នាទេ។
ពេលវេលាប្រជុំកាន់តែខើចទៅៗមិនយូរប៉ុន្មានការប្រជុំក៏បានបញ្ចប់តែយ៉ុនហ្គីមិនបានបញ្ចប់ទេហេតុអ្វីមិនបញ្ចប់?កាលដែលនិយាយថាយ៉ុនហ្គីមិនបញ្ចប់នោះគឺមិនបញ្ចប់ចិត្តខ្លួនបានអែងរឹតតែមិនអាចហាមខ្លួនអែងកុំអោយគិតពីជីមីនបាន។នាយមកប្រជុំជាមួយនិងអារម្មណ៍ដែលមិននៅក្នុងខ្លួនសោះ។តែក៏សំណាងល្អហើយការប្រជុំលើកនេះគ្មានជីមីនមិនចឹងទេនាយត្រូវអង្គុយមិនស្ងៀមឡើយ។វាមិនមែនជារឿងចៃដន្យទេតែខាងក្រុមហ៊ុនត្រូវមានការប្រជុំធំៗពីរដងរាល់លើកអោយតែមុនទំនិញមកដល់និងក្រោយពេលទំនិញមកដល់ចឹងវាមិនមែនចៃដន្យហើយក៏មិនចម្លែកដែល។យ៉ុនហ្គីបន្ទាប់ពីមិនបានយកចិត្តទុកដាក់ជាមួយនិងការប្រជុំហើយនោះសូម្បីតែសំឡេងដែលនាយនិយាយពេលឡើងធ្វើបទបង្ហាញក៏មិនសូវជាលះល្អដែលដូច្នេះហើយទើបលោកផាកដែលត្រូវជាឪពុកក្មេកចាប់ផ្តើមសួរសុខទុក្ខក្រោយប្រជុំចប់តែអ្វីដែលយ៉ុនហ្គីបាននិយាយជាមួយគាត់បន្ទាប់នោះគឺ....?
«បងថ្លៃ....បងថ្លៃ»សំឡេងស្រែកហៅរបស់បុរសមាឌតូចម្នាក់បានស្រែកហៅយ៉ុនហ្គីជាច្រើនដងតែគ្មានការឆ្លើយតបទៅប្រញាប់រត់ទៅបាំងផ្លូវដើររបស់នាយ។ចំណែកឯយ៉ុនហ្គីដែលទើបតែចេញមកក្រោយនិយាយជាមួយលោកផាកហើយនោះក៏ដើរធ្វើមិនដឹងរហូតដល់គេមកបាំងផ្លូវបែបនេះទើបសម្លឹងមើលទៅមុខម្នាក់នោះអោយចំភ្នែកតែម្តង។
«អែងទៅឡានមុនទៅ»
«បាទចាហ្វាយ»ក្រោយពីលឺការបញ្ជារបស់ចាហ្វាយហើយក្នុងនាមជាកូនចៅក៏ប្រញាប់ធ្វើតាមភ្លាម។រីឯយ៉ុនហ្គីវិញក៏ឈរស្ងៀមមិននិយាយអីរហូតដល់កម្លោះរាងតូចនិយាយរកមុនហើយម្នាក់នោះគឺជីមីននិងអែង
«ហេតុអីមិនឈប់ពេលខ្ញុំហៅ»
«មិនបានលឺ»
«ចឹងហ៎...ហើយមួយទៀតបើឈឺហើយមិចក៏នៅខំមកក្រុមហ៊ុនធ្វើអីទៀត»
«ព្រោះការងារសំខាន់និងហើយបើមានតែប៉ុណ្នឹងទេលាហើយខ្ញុំរវល់»យ៉ុនហ្គីមិនបានសួរទេថាជីមីនមិចក៏ដឹងថានាយមិនស្រួលខ្លួន?តែនាយមិនសួរនាំទេតែក៏បម្រុងនិងដើរចេញតែជីមីនក៏រហ័សចាប់ទាញដៃនាយហើយក៏កន្រ្ទាក់មួយទំហឹងទើបធ្វើអោយជីមីនបុកក្បាលរបស់ខ្លួនជាមួយនិងទ្រូងហាប់ណែនរបស់យ៉ុនហ្គីស្ទើរតែពកក្បាលទៅហើយតែមិនព្រមរើលទៅណាអោយនាយឪបបែបនេះហើយយល់ថាកក់ក្តៅណាស់ណាមួយអត់មានមនុស្សណាឆ្លងកាត់ផងដូច្នេះមិនសូវជាបញ្ហានោះទេ។កាយវិការឪបគ្នាមិនចង់លែងបែបនេះយ៉ុនហ្គីចង់ធ្វើបែបនេះអោយយូរៗបើជីមីនមិនរើលនាយរឹតតែសប្បាយតែ......។

មនុស្សចុងក្រោយWhere stories live. Discover now