បន្ទាប់ពីនិយាយជាមួយនិងថេយ៊ាំងចប់រួចរាល់ហើយយ៉ុនហ្គីក៏បានត្រឡប់មកក្រមហ៊ុនផាកតែម្តងព្រោះនាយបានពន្យាពេលការណាត់ជួបនោះហើយមិនដឹងថាអាចលើកទៅពេលក្រោយឬមួយក៏បញ្ឈប់ត្រឹមនេះទេព្រោះទង្វើរតែយ៉ុនហ្គីកំពុងតែធ្វើនេះវាហាក់បីដូចជាមិនផ្តល់តម្លៃអោយដៃគូរម្ខាងទៀតដែលរងចាំនាយតាមការណាត់ជួប។តែនាយមិនខ្វល់ស្រាប់ហើយទោះបានណាត់ឬមិនបានណាត់ក៏នាយមិនក្រត្រឹមលុយប៉ុណ្នឹងដែល។នេះហើយជាចរិករបស់មីនយ៉ុនហ្គីទៅដែលចេះទ្រអ្នកណាទៅក្រៅពីមនុស្សនៅក្នុងគ្រួសារនោះ។
«បងថ្លៃ...?»ជីមីនកំពុងតែធ្វើការងាររបស់ខ្លួនសុខៗក៏លឺសំឡេងបើកទ្វារហើយគ្មានការអនុញ្ញាតទើបប្រញាប់ងើបមុខមើលតែក៏ឃើញថាម្នាក់នោះជាយ៉ុនហ្គីសោះក្រែងប្រាប់គេថាមានការណាត់ជួបនោះអីមិចក៏មកនៅទីនេះបាន?
«ត្រូវហើយគឺបងចេះភ្ញាក់ផ្អើលទៅកើតដែរអែងនេះ»
«មិនអោយភ្ញាក់ផ្អើលយ៉ាងមិចក្រែងបងថាមានរវល់ហី?»
«ពេលនេះលែងរវល់ហើយទើបមកមើលអែង ហើយកុំខ្វល់ពីរឿងនោះអីសំខាន់ការងារដល់ណាដល់ណីហើយទៅរួចទេ?»
«មិនទាន់ជាបញ្ហានៅឡើយទេបើមាននិងអោយបងជួយ តែថាបងទំនេរមែនឬអត់»ជីមីនសួរបែបក្រែងចិត្តក្រែងល៎នាយរវល់តែក៏កុហកថាទំនេរព្រោះដើម្បីបានបង្រៀនគេតែជីមិនមិនគិតថានាយធ្វើព្រោះមានបំណងចង់បង្រៀនទេតែក្រែងល៎ក្រែងចិត្តលោកប៉ារបសគេច្រើនជាងព្រោះនាយជាអ្នកស្នើរសុំបង្រៀនចឹងក៏ត្រូវតែមកបង្រៀនអោយទៀងម៉ោងដែរ។
«បងទំនេរសម្រាប់អែងម្ភៃបួនម៉ោង»
«កុំដល់ថ្នាក់និងអីខ្ញុំដឹងថាបងក្រែងចិត្តលោកប៉ាបើរវល់ក៏រវល់ទៅមិនអីទេ»
«កុំចេះតែគិតផ្តេសផ្តាសបានទេបងមិនបានធ្វើព្រោះក្រែងចិត្តគាត់ទេតែធ្វើព្រោះចេញពីចិត្តទៅវិញទេកុំខ្វល់ច្រើនពេលនេះបងទំនេរអាចបង្រៀនបានបើមានកន្លែងណាមិនយល់សួរបងមក»យ៉ុនហ្គីដើរទៅអង្គុយនៅលើសាឡុងទល់និងមុខរបស់ជីមីនដោយលើកជើងគងលើគ្នាយ៉ាងហំហួន។ចំណែកឯជីមីនវិញឈប់ស្រដីព្រោះដឹងថាទោះខំប្រឹងយ៉ាងណាក៏នៅតែនិយាយមិនឈ្នះនាយដដែលនិងទៅខំប្រឹងនាំអោយខានពេលវេលាធ្វើស្អីទៅ។បន្ទាប់ពីស្ងាត់រៀងខ្លួនបានមួយសន្ទុះយ៉ុនហ្គីក៏ដើរចេញទៅក្រៅមិនដឹងជាទៅណាទេធ្វើអោយជីមីនចម្លែកចិត្តជាខ្លាំង។តែមួយសន្ទុះក្រោយមកនាយក៏មកវិញជាមួយនិងរបស់ញ៊ាំជាងច្រើនសុទ្ធតែជារបស់ដែលជីមីនចូលចិត្ត។នាយបានកម្មង់ពីតាមអេបមុននេះអែង៕
«បងទិញអោយអ្នកណាច្រើនម្ល៉េះ?»ជីមីនទុកការងារមួយលែកសិនរួចក៏ដើរមកសួរយ៉ុនហ្គីទាំងដឹងច្បាស់ហើយថានាយទិញមកអោយអ្នកណាគ្រាន់តែសួរយកគួរតែប៉ុណ្ណោះឯង។
«ទិញអោយអែងនោះអីមើលទៅខំធ្វើការពេកទើបបងទិញអោយនេះមើលទៅញ៊ាំកើតឬអត់?»ទោះដឹងថាជារបស់ជីមីនចូលចិត្តហើយក៏យ៉ុនហ្គីនៅតែសួរទាក់ទាញចំណាប់អារម្មណ៍ដែរ។
«មើលចុះសុទ្ធតែជារបស់ដែលខ្លួនចូលចិត្ត បងដឹងមកពីណាទើបទិញមកត្រូវចិត្តខ្ញុំបែបនេះ អួយឆ្ងាញ់ណាស់»ជីមីនញ៊ាំផងសួរផងជាមួយនិងស្នាមញញឹមជាប់លើផ្ទៃមុខមិនអាចរបេះចេញទៅណាឆ្ងាយសោះ។
«បងមិនដឹងថាអែងចូលចិត្តវាទេឃើញទំនងក៏ទិញមកតែប៉ុណ្ណោះ»មាត់ក្បត់ចិត្តហើយនាយធ្វើជានិយាយទាំងដែលរាល់ថ្ងៃតាមសង្កេតស្ទើរស្លាប់ថាជីមីនចូលចិត្តអីនិងមិនចូលចិត្តអីនិយាយមែនរាល់ថ្ងៃក្រៅពីការងារក្រុមហ៊ុនយ៉ុនហ្គីនៅមានការងារមួយទៀតគឺស៊ើបពីជីមីននេះអែង។ជីមីនបន្ទាប់ពីលឺបែបនេះហើយខ្ជិលតបអ្វីច្រើនបន្តទៀតក៏សង្ងំញ៊ាំយកៗរហូតដល់ឆ្អែត។បម្រុងនិងទៅបន្ទប់ទឹកទៅហើយសំឡេងទូរសព្ទ័ក៏រោទ៍ហើយក៏ទាញទូរសព្ទ័ទៅនិយាយក្នុងបន្ទប់ទឹកតែម្តង។
«ហេឡូបងមានការអី?»ជីមីនសួរទៅអ្នកម្ខាងទៀតភ្លាមៗចុចទទួលការហៅចូលមួយនោះ
«ឥឡូវទាល់តែមានការទើបខលទៅអូនបានមែនទេ?»
«មិនមែនចឹងទេតែក្រែងលបងមានការសំខាន់បើអត់ទេខ្ញុំបិទហើយព្រោះប្រញាប់ទៅធ្វើការ»ជីមីនតបជាមួយអារម្មណ៍ធម្មតាទាំងដែលពេលនេះគេកំពុងតែនិយាយទូរសព្ទ័ជាមួយនិងសង្សាគួរណាតែមានអារម្មណ៍រំភើបតែនេះអត់សូម្បីតែមួយចុងក្រចកក៏អត់មានដែរ។
«អូនធ្វើការ...?ធ្វើការអី»
«ធ្វើការនៅក្រុមហ៊ុនលោកប៉ា»
«អរបងមិនបានដឹងរឿងនេះសោះ មែនហើយឥឡូវបងមិនសំខាន់ដូចមុនទើបមានរឿងអីក៏អូនមិនប្រាប់សមមានអ្នទីបីចូលមកផងនោះអូនរឹតតែប្លែកដាក់បងហើយ»ថេយ៊ាំងនិយាយដើរតួកំសត់នៅពេលដែលនាយចាប់ផ្តើមដឹងខ្លួនថាជីមីនលែងទុកនាយសំខាន់ដូចមុនទៀត។
«អ្នកទីបីអី? បងកំពុងនិយាយអី?»
«អូនមិនដឹងឬធ្វើមិនដឹង អូនមិនដែលកត់ចំណាំទេឬថាមួយរយៈនេះអូនប្លែកណាស់យូរៗទៅបងថ្លៃអូនសំខាន់ជាងបងដែលត្រូវជាសង្សាអូនទៀត»
«កុំយកគាត់មកពាក់ពន្ធ័ក្នុងចំណងស្នេហ៍យើងទាំងពីរបានទេថេយ៊ាំង?»ជីមីនដូចជាមិនបានពេញចិត្តសោះហើយនៅកំហកដាក់នាយទៀតផង
«ហេតុអីនិយាយមិនបាន មែនហើយបងខលទៅក៏ចង់និយាយរឿងបងថ្លៃអូនដូចគ្នាអូនដឹងទេព្រឹកមិញបងបានជួបគេហើយគេនៅប្រាប់អោយបងដោះលែងអូនទៀតគេកំពុងតែបំបែកបំបាក់យើងហើយអូននៅតែមិនដឹងទេបងពិតជាខកចិត្តណាស់»
«បងកុំយករឿងនេះមកលេងសើចគាត់មិនមែនមនុស្សបែបនេះទេ»
«កាន់ជើងគ្នាចុះ តែសុំអោយដឹងផងទៅថាបងមិនបានកុហកអូនទេមិនជឿក៏ទៅសួរគេទៅ»ថេយ៊ាំងនិយាយចប់ក៏ចុចបិទទូរសព្ទ័តែម្តងធ្វើអោយជីមីនច្របូកច្របល់អស់ហើយពេលនេះ។តើពាក្យដែលថេយ៊ាំងនិយាយមុននេះជាពាក្យពិតឬអត់?តែមានហេតុផលអីទៅហេតុអីយ៉ុនហ្គីចាំបាច់ធ្វើរឿងបែបនេះ?ជីមីនមិនដឹងគិតតែម្នាក់អែងបន្តទៀតទើបប្រញាប់លាងដៃហើយក៏ដើរមកបន្ទប់ធ្វើការរបស់ខ្លួនភ្លាមដើម្បីសួររឿងនេះពីបងថ្លៃរបស់គេអោយបានច្បាស់។
«មកវិញហើយហេតុអីយូរយ៉ាងនេះ?»យ៉ុនហ្គីដែលកំពុងតែពិនិត្យឯកសារខ្លួនតាមទូរសព្ទ័នោះក៏សម្លឹងមើលមុខជីមីនជាមួយនិងសំណួរ។
«មានរឿងតិចតួច តែខ្ញុំមានរឿងចង់សួរបងហើយប្រាប់ខ្ញុំអោយត្រង់ផង»ជីមីនដើរមកទល់មុខនាយហើយយ៉ុនហ្គីក៏ងើបឈរមកទល់មុខជីមីនដូចគ្នា
«ឆាប់និយាយមក»
«បងបានជួបជាមួយថេយ៊ាំងកាលពីព្រឹកមិញត្រូវទេ?»ជីមីនចូលសាច់ការតែគេក៏ចាប់ផ្តើមឆួលចុងច្រមុះចង់យំបន្តិចអីបន្តិច
«គេប្រាប់អែង...?អរទូរសព្ទ័ដែលខលមកមុននេះជាគេ?»យ៉ុនហ្គីសើចហួសចិត្តស្អីក៏ម្ល៉េះៗគ្រាន់តែរឿងប៉ុណ្នឹងក៏ទូលពិតដែលហេ៎?ជាប្រុសបែបណាទៅគ្រាន់តែបានជួបនាយសោះក៏ប្រាប់ជីមីនដែរ។
«ខ្ញុំសួរបង បងឆ្លើយមកក៏ចប់ហើយ»
«ត្រូវហើយបងជួបគេវាយ៉ាងមិច?»
«បងបាននិយាយអ្វីខ្លះ...?បងនិយាយអោយពួកខ្ញុំបែកគ្នាវាជារឿងពិតឬអត់ឆាប់ប្រាប់មកហើយបងធ្វើបែបនេះដើម្បីអីមីន យ៉ុនហ្គី»ជីមីនចាប់ផ្តើមសម្រក់ទឹកភ្នែកមកហើយទាំងដែលមិញនេះគេខំទប់សឹងស្លាប់។ជីមីនបានប្រើពាក្យបែកគ្នាតែម្តងទៅព្រោះពាក្យអោយដោះលែងគ្នានេះក៏ដូចជាពាក្យអោយបែកគ្នាដែលទើបគេសួរនាយបែបនេះអោយវាស្រួលស្តាប់។
«មែនហើយបងចង់អោយពួកអែងបែកគ្នា»យ៉ុនហ្គីជ្រើសប្រាប់តាមត្រង់មកដល់ពេលនេះទៅហើយកុហកទៀតក៏មិនបានដែល។
«បងឆ្កួតទេហេ៎ បងធ្វើបែបនេះធ្វើអីហ៊ឹក ហ៊ឹកខ្ញុំមិនជឿសម្តីរបស់ថេយ៊ាំងទេពេលគាត់ប្រាប់ខ្ញុំកាលពីដំបូងឡើយតែពេលនេះខ្ញុំបានលឺផ្ទាល់និងត្រចៀកហើយបងអាក្រក់ណាស់»ទឹកភ្នែករបស់គេហូរមកជាច្រើនជាមួយនិងចម្ងល់ដែលយ៉ុនហ្គីនៅមិនទាន់ប្រាប់ថាហេតុអីនាយធ្វើបែបនេះដាក់គេ?ហេតុអីចង់អោយពួកគេបែកគ្នា?
«អែងទេដែលឆ្កួត បងធ្វើដោយសារបារម្ភពីអែងតែអែងហេតុអីព្រមផ្តល់ឪកាសអោយគេដឹងទេគេមិនបានស្មោះត្រង់ជាមួយអែងទេអែងចង់យំដោយសារប្រុសម្នាក់នោះដល់ពេលណាទៀតហាស អែងមិនគិតរកអ្នកណាមកជំនួសគេទេហេ៎?អែងនៅងប់ងល់ជាមួយនិងគេដល់ណាទៀត»យ៉ុនហ្គីទ្រាំមិនបានក៏ស្រែកកំហកអោយជីមីនលឺៗតែវាមិនលឺដល់ក្រៅទេ។
«មែនហើយខ្ញុំឆ្កួត ឆ្កួតព្រោះជឿជាក់លើបងថាបងមិនធ្វើរឿងថោកទាបបែបនេះតែបងកំពុងតែមកបំផ្លាញក្តីសុខខ្ញុំហើយបងជាស្អីហាសហ៊ឹក ហ៊ឹក»
«បំផ្លាញក្តីសុខហេ៎?អែងមានក្តីសុខមកពីណាបើគេកំពុងតែក្បត់អែងនិង?អែងឆ្កួតណាស់គេក្បត់អែងទៀតហើយ»
«ផាច់...!បងឈប់ញុះញង់អោយពួកខ្ញុំបែកគ្នាទៅកុំអោយខ្ញុំស្អប់បងជាងនេះអីជីវិតខ្ញុំបងមិនបាច់មកចេះចាត់ចែងទេ ខ្ញុំដឹងច្បាស់ថាខ្ញុំគួរធ្វើបែបណាហើយបងត្រឹមជាអ្នកដទៃដែលគ្មានសិទ្ធិសូម្បីតែចេះដឹងរឿងផ្ទាល់ខ្លួនខ្ញុំ»ជីមីននិយាយមួយៗច្បាស់ៗធ្វើអោយយ៉ុនហ្គីស្តាប់ហើយឈឺដូចគេយកកាំបិតមកចាក់ចំទ្រូងខាងឆ្វេងហេតុអីជីមីននិយាយពាក្យនេះចេញមករួច នាយធ្វើព្រោះស្រលាញ់ធ្វើព្រោះបារម្ភតែអ្វីដែលនាយទទួលបាននោះគឺពាក្យដែលគេនិយាយថាត្រឹមអ្នក(ដទៃ)ស្តាប់ហើយឆ្អែតបាយរាល់ឆ្នាំឯណោះ។
«បានតាស ពីពេលនេះទៅខ្ញុំនិងមិនរំខានភាពផ្ទាល់របស់អ្នកទៀតទេទោះអ្នកយ៉ាងមិចក៏ជារឿងរបស់អ្នកខ្ញុំជាអ្នកដទៃវាគ្មានសិទ្ធិស្រាប់ហើយ ខ្ញុំនិងចាំមើលថាគេល្អដាក់អ្នកដែលឬអត់?»
គ្រាំង.....!យ៉ុនហ្គីដើរចេញទៅជាមួយនិងកំហឹងនិងក្តីឈឺចាប់នាយប្តូរសព្វនាមគ្រប់បែបយ៉ាងអោយវាសមជាមួយនិងពាក្យថាអ្នកដទៃដែលជីមីនបានប្រើជាមួយនិងនាយមុននេះ។ចំណែកឯជីមីនធ្វើអ្វីមិនបានក្រៅពីយំ យំហើយយំទៀតហេតុអីនាយទៅជាបែបនេះ នាយអាក្រក់ណាស់គេចាប់ផ្តើមទទួលបាននូវការឈឺចាប់ជាថ្មីក្រោយពីធូរស្បើយបានមួយរយៈតែពេលនេះវាត្រឡប់មកវិញហើយម្តងនេះឈឺជាងមុនមួយរយដងព្រោះគិតថាខ្លួនអែងកំពុងតែជឿជាក់ទៅលើមនុស្សខុស។
YOU ARE READING
មនុស្សចុងក្រោយ
Romanceផ្តើមចេញពីប្អូនថ្លៃរហូតដល់បានទាក់ទងគ្នា តែវាមិនមែនជារឿងងាយស្រួលទេព្រោះតែខ្លួនត្រូវតាមតម្រូវចិត្ត តាមញ៉ែទម្រាំតែគេយល់ព្រម 6-14-2020