ភាគទី31:ដូចជាការសង្ស័យមែន

315 38 3
                                    

   ជុងហ្គុកបន្ទាប់ពីចាកចេញពីខនដូររបស់ម៉ូជុនហើយនាយក៏មករកផ្ទះសំណាក់ស្នាក់នៅមួយយប់សិនចាំស្អែកចាំគិតទៀតថាត្រូវធ្វើបែបណាបន្ត។ជុងហ្គុកបម្រុងនិងដោះសម្លៀកបំពាក់ចូលងូតទឹកហើយក៏នឹកឃើញដល់សម្តីរបស់ថេហ្យុងប្រាក់ខែដែលនាយទទួលបានអាចគុណនិងបីនាយក៏អាចដោះបំណុលគេបានរហ័សថែមទៀតមិនពិបាករើសផ្ទះច្រើនដងទៀតផងប៉ុន្តែបញ្ហាធំរបស់នាយនោះគឺមិនដឹងពីបំណងរបស់ថេហ្យុងទេថាគេចង់បានអីអោយប្រាកដ។
«យើងគួរតែសាក កូនប្រុសហ៊ានសាកហ៊ានធ្វើទើបជីវិតជោគជ័យ»ជុងហ្គុកគិតរួចក៏ចូលទៅងូតទឹកនាយនិយាយត្រូវបើមិនសាកមិចនិងដឹងនោះណាមួយជីវិតរបស់នាយនៅវែងឆ្ងាយទៀតណាស់មិនអាចបណ្តោយវាតាមព្រេងវាសនានោះទេ។ដូច្នេះនាយសម្រេចចិត្តហើយថ្ងៃស្អែកនិងទៅជួបថេហ្យុងដើម្បីនិយាយពីរឿងនេះតែម្តង។

#ព្រឹកស្អែក
    ថ្ងៃនេះថេហ្យុងមកធ្វើការតាមធម្មតាតែពេលចូលមកដល់បុគ្គលិករបស់គេក៏បានប្រាប់គេថាមានអ្នកមករងចាំតាំងតែពីព្រឹកព្រលឹមមកម្ល៉េះ។ថេហ្យុងក៏សួរដូចគ្នាថាគេជាអ្នកណាមិចក៏មកជួបគេលឿនយ៉ាងនេះហើយគ្មានការណាត់ជួបទៀតតែបុគ្គលិកក៏ប្រាប់ថាជាអ្នកដែលឧស្សាហ៍ដឹកអាហារអោយគេទើបថេហ្យុងបានដឹងភ្លាមៗថាជាជុងហ្គុកនោះអែងទើបគេប្រញាប់ទៅជួបនាយនៅបន្ទប់រងចាំ។
«លោកមានការអីជាមួយខ្ញុំ??»ថេហ្យុងចូលមកដល់ក៏អង្គុយលើសាឡុងធ្វើជាសួរទាំងក្នុងចិត្តកំពុងតែប្រាកដចិត្តតិចតួចហើយថាជុងហ្គុកមករកគេព្រោះតែមានបំណងអ្វី
«ខ្ញុំមកនិយាយរឿងសំណើរដែលលោកបានដាក់ខ្ញុំ ខ្ញុំព្រមទទួលយកឪកាសដែលលោកផ្តល់អោយខ្ញុំ»ជុងហ្គុកងើបឈរនិយាយជាមួយនិងថេហ្យុងដោយទឹកមុខមាំចេសគ្មានញញឹមអ្វីបន្តិចសោះមើលទៅនាយមុខងាប់រកអ្នកប្រៀបមិនបានតែម្តង
«លោកគួរតែសម្រេចចិត្តអោយបានលឿនជាងនេះ តែមិនអីទេចូលធ្វើការថ្ងៃនេះទៅ»ថេហ្យុងរហ័សអោយនាយធ្វើការព្រោះក្លាយនាយប្តូរចិត្តមិនងាយទេណាទម្រាំតែហៅអោយមកធ្វើការបាន
«តែខ្ញុំមិនទាន់ទៅនិយាយជាមួយចៅហ្វាយចាស់របស់ខ្ញុំទេ»
«ហាស..?បើមិនទាន់និយាយផងមិចក៏យល់ព្រមសំណើរខ្ញុំ»
«គឺព្រោះតែជិៈកាត់ពីនេះមុនទើបចូលមកតែម្តង»ស្លាប់ហើយមើលចុះប្រុសម្នាក់នេះចម្លែកណាស់
«ទៅជាមួយខ្ញុំ»ថេហ្យុងចង់ទៅជាមួយនិងជុងហ្គុកព្រោះបើគេទៅនិយាយអោយច្បាស់មួយរយភាគរយចៅហ្វាយរបស់ជុងហ្គុកច្បាស់ជាយល់ព្រមមិនខានទេ។
«ខ្ញុំធ្វើខ្លួនអែងបានមិនរំខានលោក»
«ខ្ញុំមិនមែនចង់ជួយ តែព្រោះខ្ញុំប្រញាប់ចឹងហើយមកមក»បន្ទាប់ពីលឺបែបនេះទើបជុងហ្គុកលែងប្រកែកហើយទៅហាងអាហារនោះពីរនាក់តែម្តងដោយជុងហ្គុកធ្វើដំណើរផ្សេងថេហ្យុងធ្វើដំណើរផ្សេង។ពេលមកដល់ពួកគេសម្តៅទៅកន្លែងធ្វើការរបស់ចៅហ្វាយជុងហ្គុកតែម្តង។ថេហ្យុងមិនចង់វែងឆ្ងាយច្រើនទើបឆាប់និយាយយកមិនអោយជុងហ្គុកបានហាស្តីស្អីមួយម៉ាត់ទេ។តែសួរថាចៅហ្វាយរបស់ជុងហ្គុកព្រមទេ ចម្លើយនោះទេព្រមទាំងញ័រមាត់អ្នកណាមិនដឹងអំណាចរបស់ថេហ្យុងនោះសាចពេញមួយទីក្រុងទៅហើយ។បន្ទាប់ពីនិយាយគ្នារួចហើយជុងហ្គុកក៏ចេញមកខាងក្រៅក៏បានជួបជាមួយនិងក្រុមការងាររបស់នាយ នាយបាននិយាយលាពួកគេទាំងអាល័យនៅទីនេះបុគ្គលិកល្អៗណាស់គ្រប់គ្នាល្អជាមួយនាយ នាយពិតជាមិនសូវសប្បាយចិត្តទេពេលប្តូរកន្លែងការងារតែព្រោះជីវភាពដូចដែលដឹងស្រាប់រាល់ថ្ងៃជុងហ្គុកលំបាកសឹងស្លាប់សូម្បីតែផ្ទះក៏គ្មាននៅផងដូច្នេះនាយត្រូវតែរើលបម្រះទើបបាន។ពេលដែលកំពុងតែនិយាយលាជាមួយនិងមិត្តរួមការងារនោះថេហ្យុងក៏នៅទីនេះដែលមិនដឹងយ៉ាងមិចទេស្រាប់តែចង់នៅមើលនាយ គ្រានោះផងដែលម៉ូជុនក៏មកក្រោយគេ គេក៏បានដើរសម្តៅមករកជុងហ្គុកភ្លាមៗព្រោះចង់និយាយរឿងយប់មិញ។
«បងហ្គុក...»
«ម៉ូជុន»
«ត្រូវហើយគឺខ្ញុំយ៉ាងមិចដែលយប់មិញបងគេងលក់ស្រួលទេ??បើពិបាកមកនៅខនដូរខ្ញុំដដែលទៅ»
«អត់ទេម៉ូជុនបងបានកន្លែងថ្មីនៅហើយ បងមិចនិងអាចអោយអែងទើសទាល់ទៅណាមួយបងក៏ឈប់ធ្វើការនៅទីនេះហើយបងអាចទៅរកកន្លែងធ្វើការថ្មីដែលនៅជិតកន្លែងបងរស់នៅតែម្តង»គ្រាន់តែស្តាប់លឺថាជុងហ្គុកឈប់ធ្វើការភ្លាមបេះដូងរបស់គេស្ទើរតែឈប់ដំណើរការទៅហើយ
«ហេតុអី ហេតុអីបងត្រូវឈប់តើចៅហ្វាយបណ្តេញបងឬ??ចាំខ្ញុំទៅជួយនិយាយជាមួយគាត់អោយ»
«មិនមែនទេ គឺបងឈប់ដោយខ្លួនអែងព្រោះបងអាចរកកន្លែងថ្មីហើយអែងកុំបារម្ភអី»
«បងកុំទៅបានទេ»
«ម៉ូជុន..!»
«សុំទោសដែលខ្ញុំឃាត់បងតែ...»ម៉ូជុនមិនទាន់បាននិយាយចប់ផងថេហ្យុងដែលឈរក្បែរនោះជ្រេញរិកពួកគេមួយថ្ងៃហើយក៏ប្រញាប់និយាយកាត់នៅអាល័យគ្នាធ្វើដូចជាគូរស្នេហ៍ទៅកើតដែលគួរអោយធុញណាស់។
«បានហើយមក»ថេហ្យុងអូសដៃជុងហ្គុកចេញមកដោយមិនចង់អោយនាយនៅបន្តការសន្ទនាជាមួយនិងម៉ូជុនទៀតឡើយ។
«កើតអី??មិចក៏អូសខ្ញុំចេញមកបែបនេះ»ជុងហ្គុកសួរទៅថេហ្យុងពេលគេអូសនាយមកដល់មុខហាង
«កើតអីហេ៎?...កុំបាច់សួរខ្ញុំជាចៅហ្វាយលោកហើយពេលនេះចឹងខ្ញុំមានសិទ្ធ»ថេហ្យុងស្រាប់តែប្រើប្រាស់សិទ្ធអំណាចរបស់ខ្លួនភ្លាមៗ
«ស្អីគេ...!»
«កុំនិយាយច្រើនមកទៅធ្វើការពីពេលនេះទៅលោកជាអង្គរក្សរបស់ខ្ញុំព្រមទាំងជាជំនួយការផ្ទាល់ខ្លួនដែល»ថេហ្យុហប្រាប់ការងារទៅជុងហ្គុកភ្លាមៗតែម្តងមនុស្សគ្មានបទពិសោធន៍ដូចជានាយអោយធ្វើការបែបនេះសមបំផុតហើយ
«អ្វីក៏បានតែប្រាក់ខែរបស់ខ្ញុំគុណនិង3កុំភ្លេចសម្តីរបស់លោក»ជុងហ្គុក
«ល្អ...ខ្ញុំចាំមិនភ្លេចទេចឹងចាប់ផ្តើមធ្វើការទៅ»ថេហ្យុងនិយាយរួចក៏ដើរទៅឡានរបស់គេបាត់បើកចេញទៅសម្តៅទៅក្រុមហ៊ុនរបស់គេវិញចំណែកឯជុងហ្គុកក៏ទៅតាមក្រោយ។
.........
ក្រឡេកមកមើលគូរស្នេហ៍ដែលកំពុងតែគេងឪបគ្នាវិញម្តងនោះមិនបាច់និយាយទេឪបគ្នាអោយស្អិតរមួតតែម្តងសូម្បីម៉ោងរោទ៍ចង់បែកផ្ទះទៅហើយក៏មិនខ្ចីងើបដែរ។យ៉ុនហ្គីបានគេងឪបជីមីនហើយក៏ស្រង់យកក្លិនក្រអូបពីរាងកាយតូចច្រឡឹងមួយនោះធ្វើអោយនាយមិនចង់ងើបពីគេងឡើយចង់នៅបែបនេះរហូតព្រោះវាក្រអូបហើយធ្វើអោយ
នាយស្រស់ស្រាយពេក។ប៉ុន្តែមិនយូរប៉ុន្មានការកម្រើករបស់ជីមីនក៏ធ្វើអោយពួកគេក្រោកឡើងទាំងពីរនាក់តែម្តង។
«អឹម??បងយ៉ុន...!»ជីមីនកម្រើកខ្លួនចេញពីយ៉ុនហ្គីហើយក៏ងើបអង្គុយតែសម្លឹងមើលម៉ោងម៉ោងជិតដប់ទៅហើយព្រះអើយព្រះ
«នែមិចក៏មិនដាស់ខ្ញុំចឹង»
«អោយដាស់យ៉ាងមិចបើបងគេងលក់ស្រួលសឹងស្លាប់ ខ្សឺត»យ៉ុនហ្គីងើបអង្គុយដូចគ្នាហើយក៏ទាញជីមីនមកឪបហើយថើបមិនក្រែងចិត្តម្ចាស់ថ្ពាល់ទាល់តែសោះហើយ
«នែ...ហ៊ានម្ល៉េះ??»ជីមីនខំរើលដែលតែរើលមិនចេញសោះព្រោះកម្លាំងរបស់យ៉ុនហ្គីខ្លាំងជាង
«ហេតុអី??ជាកូនប្រុសត្រូវតែហ៊ានបែបនេះហើយ បើមិនហ៊ានធ្វើមិចទើបបានថើបអូនទៅ»យ៉ុនហ្គីននិយាយលេងសើចតែត្រូវជីមីនវៃមួយដៃ
«ផាច់ មិនដែលដឹងសោះថាបងច្រឡឺមថ្នាក់នេះ»
«បងអត់ទេ..!»
«នៅថាអត់ទេហាស»
«ហាហា»
«កុំមកសើចនេះម៉ោងដប់ទៅហើយទៅធ្វើការមិចនិងកើតទៅហ៊ើយបើប៉ាសួរមិនដឹងឆ្លើយបែបណាទេ»ជីមីនរអ៊ូរងូវៗព្រោះបើប៉ារបស់គេសួរនាំគេដឹងតែទាល់ឆ្លើយមិនចេញតែម្តង
«ប្រាប់គាត់ទៅថាបានសង្សារគេងឪបទើបគេងមិនចង់ក្រោក»
«នែឈប់ច្រឡឺមទៅ ហើយពេលណាទើបលែង ខ្ញុំចង់ងូតទឹក»
«បងងូតដែល»
«ទៅងូតបន្ទប់បងស្រីទៅ..ហាមប្រកែកមិនចឹងទេកុំនិយាយជាមួយខ្ញុំ»គ្រាន់តែលឺជីមីនគម្រាមទុកមុនបែបនេះយ៉ុនហ្គីក៏មិនហ៊ានប្រកែកបានត្រឹមតែលួចញញឹមជាមួយនិងការគម្រាមរបស់ជីមីន ឃើញថាញញឹមបែបនេះមែនតែមិនហ៊ានជាមួយនិងជីមីនឡើយ។មួយសន្ទុះក្រោយមកពួកគេងូតទឹករួចរាល់ក៏ចុះមកខាងក្រោយតែគ្រប់គ្នាទៅធ្វើការងាររៀងខ្លួនអស់ទៅហើយចំណែកជុងហូក៏ត្រូវលោកយាយយកទៅដាក់សាលាដូចគ្នា។
«ថ្ងៃនេះទៅក្រុមហ៊ុនទេទៅជាមួយបងតែម្តង»
«អត់ទេចាំខលប្រាប់លោកប៉ាថាឈប់មួយថ្ងៃខ្ចិលទៅណាស់ថ្ងៃទៅហើយ»
«អូខេចឹងបងទៅធ្វើការសិនហើយចាំល្ងាចបងខលមក»
«អឹម...»បន្ទាប់ពីនិយាយរួចយ៉ុនហ្គីក៏ឆ្មក់ថើបថ្ពាល់របស់ជីមីនមួយខ្សឺតតែពេលនោះវាបានជាប់នៅក្នុងកាំមេរ៉ាសុវត្តិភាពក្នុងផ្ទះទៅហើយ
«ហៃយ៉ា តិចមានអ្នកឃើញ»
«គ្មានទេស្ងាត់អោយជ្រាបនឹង ចឹងបងទៅហើយណាបាយៗ»យ៉ុនហ្គីនិយាយបាយៗដាក់ជីមីនហើយក៏បើកឡានទៅធ្វើការបាត់ទង្វើរបស់អ្នកទាំងពីរប្រៀបដូចជាគូរស្នេហ៍ដែលរៀបការរួចហើយចឹង តែរូបភាពថើបគ្នាមុននេះត្រូវបានមើលឃើញដោយលោកស្រីផាកព្រោះគាត់បើកមើលកាំមេរ៉ាសុវត្តិភាពតាមទូរសព្ទ័ដោយចៃដន្យក៏ឃើញរូបភាពអស់ទាំងនេះតែម្តង
«វាដូចជាការគិតរបស់ខ្ញុំពិតមែន»គាត់និយាយទាំងមុខដូចជាមិនស្រួលទាល់តែសោះ។
.....

មនុស្សចុងក្រោយWhere stories live. Discover now