ថ្វីត្បិតតែខ្លួនជាម្ចាស់ផ្ទះតែយ៉ុនហ្គីនៅតែថែរក្សាឈ្មោះជាសុភាពបុរសអោយនៅដដែលនាយមិនបានប៉ះពាល់ឬក៏លុកលាន់ជីមីននោះទេ។យ៉ុនហ្គីបានគេងនៅលើសាឡុងរហូតដល់ព្រឹកព្រលឹម។ពេលព្រឹកព្រះអាទិត្យចាប់ផ្តើមរះឡើងបញ្ចេញរស្មីមកកាន់ផែនដីពន្លឺនៃព្រះអាទិត្យបានចាំងចំភ្នែករបស់ជីមីនតាមរយៈបង្អួចធ្វើអោយគេបើកភ្នែកឡើងទាំងឈឺក្បាលខ្ទោកៗតែម្តងព្រោះតែយប់មិញផឹកស្រវឹងខ្លាំងពេក។ទទួលស្គាល់ថាគេជាមនុស្សមិនសូវចេញផឹកទេតែដោយសារយប់មិញខូចចិត្តពេកដាក់ជ្រុលសូម្បីតែខ្លួនអែងខលហៅយ៉ុនហ្គីក៏មិនដឹងផង។ជីមីនបានដឹងខ្លួនឡើងរួចក៏ងើបអង្គុយដោយយកដៃរបស់ខ្លួនទប់ក្បាលព្រោះតែវាឈឺពេក។អង្គុយមិនស្ងៀមភ្នែកសម្លឹងទៅឆ្វេងស្តាំក៏ដឹងថាបន្ទប់នេះមិនមែនជាបន្ទប់របស់គេឡើយតែនៅពេលសម្លឹងមើលទៅខាងស្តាំដៃក៏ឃើញថាមានវត្តមានរបស់យ៉ុនហ្គីកំពុងតែគេងលង់លក់នៅសាឡុងយ៉ាងរំភើយទៅវិញ។
«យើងមកផ្ទះគាត់បានយ៉ាងមិចទៅលោកអើយ! ហើយអាក្បាលនិងក៏ឈឺទៀតពិតជាយ៉ាប់ណាស់»ជីមីនដើរចុះពីលើគ្រែហើយក៏ពិនិត្យមើលខ្លួនអែងក៏ឃើញថាសម្លៀកបំពាក់នៅដដែល។
«ហៃយ៉ាមនុស្សនេះពិតជាគ្មានចិត្តគ្មានថ្លើមមែនអោយអែងដេកទាំងស្អុយបែបនេះហេ៎??ពុទ្ធោអើយក្លិនស្រាជាប់ពេញទីតែយប់មិញផឹកស្រាហើយក៏ ក៏យ៉ាងមិចទៀត...?»ជីមីនដឹងថាខ្លួនផឹកស្រាតែយ៉ាងមិចទៀតគេមិនបានដឹងឡើយហើយនៅឆ្លៀតបន្ទោសយ៉ុនហ្គីថាគេគ្មានចិត្តទៀត។សំឡេងរអ៊ូតិចៗរបស់ជីមីនធ្វើអោយប៉ះពាល់ដល់ដំណេករបស់យ៉ុនហ្គីទើបបណ្តាលអោយនាយភ្ញាក់ឡើង។នាយភ្ញាក់ឡើងយកដៃញីភ្នែកតិចៗមុននិងងើបអង្គុយទាំងឈឺពេញខ្លួនព្រោះគេងលើសាឡុងវាមិនស្រួលដូចគេងលើពូកនោះទេ។
«ប.. បងងើបហើយហេ៎»កំពុងតែរអ៊ូសុខៗក៏ឃើញថាយ៉ុនហ្គីងើបអង្គុយធ្វើអោយគេធ្វើខ្លួនមិនត្រូវសោះហើយ
«ដូចដែលឃើញ»សម្តីហីៗរបស់យ៉ុនហ្គីស្តាប់ហើយអួលដើមកណាស់តែអោយធ្វើយ៉ាងមិចបើជីមីនជាអ្នកផ្តើមអោយមានរឿងនាយធ្វើព្រោះមានបំណងល្អតែជីមីនបែរជាគិតថាវាជារឿងដែលនាំអោយពួកគេបែកបាក់គ្នាទៅវិញ។
«ហេតុអីបងនាំខ្ញុំមកទីនេះហើយមិចបានដឹងថាខ្ញុំនៅទីនោះ»ជីមីនបង្វែលរឿងសួរដើម្បីបានអ្វីនិយាយជាមួយនិងយ៉ុនហ្គីខ្លះ
«ព្រោះអែងខលមកខ្ញុំ»
«ខ្ញុំខលមកបង បងក៏ទៅទទួលខ្ញុំបងបារម្ភពីខ្ញុំមែនទេ»ឆ្លៀតឪកាសល្អជីមីនក៏និយាយបែបនេះតែម្តងព្រោះគេគិតថាយ៉ុនហ្គីមុខតែបារម្ភពីគេហើយទើបសួរលេងៗក្រែងល៎បានចម្លើយមកវិញអោយចិត្តស្ងប់ខ្លះ
«ខ្ញុំមានសិទ្ធិអីទៅបារម្ភពីអែងនោះព្រោះអែងបញ្ជាក់ហើយតាសរវាងយើងទាំងពីរជាអ្នកដទៃគ្មានអ្វីលើសនិងទេ តែខ្ញុំយល់ថាអែងជាពូរបស់កូនខ្ញុំទើបខ្ញុំជួយយកអាសារមិនចង់ធ្វើមនុស្សចិត្តដាច់ពេក»យ៉ុនហ្គីនិយាយតែប៉ុណ្ណឹងក៏ដើរសម្តៅទៅយកកន្សែងបម្រុងនិងចូកបន្ទប់ទឹកទៅហើយតែត្រូវជីមីនចាប់ដៃជាប់
«ពួកយើងដូចដើមបានទេ ខ្ញុំនៅមិនសុខពេលឃើញទំនាក់ទំនងរវាងយើងទៅជាសោះកក្រោះបែបនេះ»ជីមីននិយាយអ្វីដែលចេញពីចិត្តរបស់គេពេលនេះទទួលស្គាល់ថារបួសផ្លូវចិត្តរបស់គេច្រើនណាស់ជាពិសេសរបួសព្រោះតែថេយ៊ាំងបោកប្រាស់ក្តីស្រលាញ់របស់គេជាលើកទីពីរ។ប៉ុន្តែរបួសនោះមិចនិងអាចឈឺជាងនៅពេលដែលយ៉ុនហ្គីព្រងើយដាក់គេនោះ។មនុស្សធ្លាប់តែស្និតគ្នាដូចគូរសង្សារតែបែរជាត្រូវមកសោះកក្រោះព្រោះតែរឿងតិចតួចបែបនេះវាពិបាកទទួលយកណាស់។
«ហេតុអីចង់ដូចដើម??ជាអ្នកដទៃល្អស្រាប់ហើយអែងនិងទទួលបានភាពផ្ទាល់ខ្លួនខ្លះហើយខ្ញុំក៏មិនទៅលុកដៃរឿងគូរស្នេហ៍របស់អែងទៀតដែលមិនចឹង កុំចង់ដូចដើមអីប្រយត្ន័អែងលំបាកដូចលើកមុនទៀត»
«ហេតុអីបងចូលចិត្តនិយាយពាក្យថាអ្នកដទៃម្ល៉េះ សប្បាយចិត្តណាស់ឬពេលនិយាយហើយ??សប្បាយចិត្តណាស់ឬពេលពួកយើងទាំងពីរស្ថិតក្នុងស្ថានភាពបែបនេះ??»ជីមីនចាប់ផ្តើមមានទឹកដក់នៅក្នុងភ្នែកដូចជាកំពុងតែយំហើយ
«អែងជាអ្នកផ្តើមខ្ញុំមិនដឹងទេ ខ្ញុំត្រូវទៅក្រុមហ៊ុនគ្មានពេលជជែកលេងនិងអែងទៀតទេលែងដៃទៅ»យ៉ុនហ្គីបានអោយជីមីនលែងដៃហើយគេក៏លែងដូចបំណងជាមួយនិងការសម្រក់ទឹកភ្នែក។យ៉ុនហ្គីឃើញបែបនេះហើយគេអួលណែនក្នុងទ្រូងណាស់ចង់លួងលោមតែមិនអាចទេនាយព្យាយាមហើយព្យាយាមកុំពាក់ពន្ធ័ជាមួយនិងជីមីនទៀតហាមចិត្តក៏ហាមរួចហើយដែលតែវាទៅមុខមិនរួចសោះក្នុងចិត្តបារម្ភពីគេគ្រប់វិនាទី។
#skip...
បន្ទាប់ពីយ៉ុនហ្គីបានរៀបចំខ្លួនរួចហើយក៏ចេញមកវិញតែបាត់វត្តមានរបស់ជីមីនទៅហើយក៏ប្រហែលជាគេទៅវិញហើយមើលទៅទើបនាយធ្វើខ្លួនធម្មតាហើយក៏រៀបចំខ្លួនមុននិងទៅធ្វើការងាររបស់នាយ។
............
ងៀកមកមើលជុងហ្គុកវិញម្តងការងាររបស់នាយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរងសម្ពាធព្រោះតែការតាមយាយីធ្វើបាបពីសំណាក់គីមថេហ្យុងនោះអែង។មួយថ្ងៃៗថេហ្យុងគិតតែរកវិធីអីអោយជុងហ្គុកវេទនាមិនឈប់ឡើយ។គេនៅមិនសុខទេថ្ងៃនេះកម្មង់អាហារពីហាងដែលជុងហ្គុកយ៉ាងច្រើនតែហៅនាយម្តងមួយៗមិនចេះចប់សោះហើយនៅខលទៅម្ចាស់ហាងថាត្រូវតែជាចន ជុងហ្គុកម្នាក់គត់ដែលយកមកអោយគេមិនចឹងទេរឿងធំមិនខានឡើយហើយអ្នកណាទៅហ៊ានប្រកែកនោះមានតែធ្វើតាមសម្តីបញ្ជាររបស់គេនោះអែង។
«ខ្ញុំសង្ឃឹមថាការកម្មង់នេះជាការកម្មង់ចុងក្រោយរបស់លោកទៅចុះ»ជុងហ្គុកយកអាហារមកអោយថេហ្យុងដល់ក្នុងបន្ទប់ធ្វើការរបស់គេតែម្តងមិនដឹងជាស្អីទេយកលេសថាជណ្តើរយន្តខូចទៀតហើយ។ពូកែណាស់ហេ៎ថ្ងៃមុនធ្វើបាបមិនបានថ្ងៃនេះដាក់អោយរៀងវាចាមិនចេញតែម្តង។
«លោកមិនពេញចិត្ត??បុគ្គលិកឯណាទៅដូចលោកនោះឬមួយអង្គុយបន់កុំអោយមានអ្នកកម្មង់អាហារហើយអាងអង្គុយលេង ហៃយ៉ាមនុស្សធននេះហេតុអីគេចេះតែយកមកធ្វើការទៅកើតដែល»មើលសម្តីចុះដៀលគេបានសម្បើមណាស់ទាំងដែលខ្លួនគេផ្ទាល់នេះប្រើអោយជុងហ្គុកដឹកអាហារអោយគេមួយព្រឹកធំទៅហើយកម្មង់មិនចេះឈប់ខ្វះនេះខ្វះនោះឥតល្ហែរសំខាន់ឡើងជណ្តើរជើងទៀតនេះឡើងចុះៗទៅវិញទៅមកមិនក្រោម10ដងឡើយ។
«យ៉ាងមិចព្រោះខ្ញុំនិយាយត្រូវទើបគ្មានពាក្យតបត??»មិនចេះទុកមាត់ទេថេហ្យុងថាអោយជុងហ្គុកបន្ថែមព្រោះតែនាយមិនបានតបជាមួយនិងគេឡើយទាំងដែលគេមិនដឹងនោះទេថានាយធុញពេញទំហឹងហើយមនុស្សស្អីចរិកយ៉ាប់យ៉ាងនិង??
«អត់ទេព្រោះមិនចង់ត ចឹងបើអស់ការអីហើយខ្ញុំលាសិនហើយ អរគុណសម្រាប់ការកម្មង់»ជុងហ្គុកនិយាយរួចក៏ដើរចេញទៅដោយមិនភ្លេចនិយាយពាក្យអរគុណនោះទេ។ម្តងនេះថេហ្យុងគាំងហាស្តីបម្រុងនិងកម្មង់អ្វីមកធ្វើបាបនាយទៀតមិនទាន់ព្រោះតែពាក្យសម្តីរបស់នាយដែលនិយាយចេញមកមុននេះ។គ្រាន់តែស្តាប់ក៏ដឹងថានាយម្នាក់នេះចិត្តធ្ងន់ប៉ុណ្ណាដែលមិនចេះឆេវឆាវ ឬច្រឡោតខឹងរញ៉េរញ៉ៃឡើយ។បើមុខវិញមាំជាប់ជានិច្ចហេតុនេះហើយទើបថេហ្យុងមិនគាំងជាមួយនិងនាយមិនបាន។
«ចិត្តធ្ងន់បែបនេះលេងប៉ុន្មានក្តារទៀតក៏មិនថ្វី»ថេហ្យុងញញឹមចុងមាត់ត្រៀមរកគម្រោងមកធ្វើបាបជុងហ្គុកជាបន្តបន្ទាប់ទៀតហើយចាំមើលណាគេនិងធ្វើអោយជុងហ្គុកទាល់រកផ្លូវចេញគ្មាន។តែសួរថាហេតុអីបានជាគុំគ្នាថ្នាក់នេះទាំងដែលនាយគ្រាន់តែមានចិត្តចង់ជួយមនុស្សដែលដួលសន្លប់សោះក៏ត្រូវមកជំពាក់កម្មស្អីជាមួយនិងគីម ថេហ្យុងម្នាក់នេះទៅវិញ។ហេតុផលនោះគឺថេហ្យុងមិនដឹងចេះតែយ៉ាងមិចទេអោយតែឃើញមុននាយចេះតែចង់លេងល្បិចដាក់ជាពិសេសស្អប់ចរិកមាំទាំរបស់នាយនិងតែម្តងធ្វើអោយចិត្តរបស់គេចងជាគំនុំជាមួយនិងជុងហ្គុកប្រៀបដូចជាសត្រូវតាំងតែពីជួបដំបូងរហូតដល់ថ្ងៃនេះតែម្តង។
..................
«បងហ្គុក...»សំឡេងមនុស្សប្រុសបន្លឺឡើងហៅឈ្មោះរបស់ជុងហ្គុកនៅពេលដែលឃើញនាយដើរសម្តៅមកកន្លែងចាំទទួលម្ហូបហើយកន្លែងនេះក៏ជាកន្លែងដែលពួកគេសម្រាកយកកម្លាំងដូចគ្នា។ថ្ងៃនេះមើលទៅជុងហ្គុកហត់ខុសពីធម្មតាតែដឹងបានថានាយដឹកអាហារទៅច្រើនជើងទើបប្រុសម្នាក់ដែលរត់ទៅរកនាយមុននេះអត់បារម្ភមិនបាន។
«ម៉ូជុន»ជុងហ្គុកញញឹមពីចម្ងាយដាក់មិត្តរួមការងាររបស់នាយគ្រាន់តែម៉ូជុនជាអ្នករត់តុតែជុងហ្គុកជាអ្នកដឹកអាហារ។ពួកគេស្គាល់គ្នាយូរហើយតាំងតែពីជុងហ្គុកមកធ្វើការនៅទីនេះដំបូងគឺបានម៉ូជុននេះហើយជាមិត្តដែលជិតស្និតបំផុតនោះ។ម៉ូជុនឈ្មោះរបស់គេគឺលី ម៉ូជុនជាកូនអ្នកធូធារម្នាក់តែព្រោះចង់រកលុយរៀនដោយខ្លួនអែងមិនចង់ពឹងប៉ាម៉ាក់ទើបគេរៀនបណ្តើរធ្វើការងារបណ្តើរ។ទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់ស្និតស្នាលណាស់ពេលខ្លះភ្ញៀវក៏គិតថាជាសង្សារគ្នាទៀតផងសម្រាប់អ្នកដែលជាហ្វេនមនុស្សប្រុសណាដែលស្រលាញ់ភេទដូចគ្នាតែត្រូវជុងហ្គុកគេចចេញគ្រប់ពេល ពេលដឹងថាត្រូវគេបង្អាប់។តែអ្នកណាទៅដឹងទៅថារាល់ពេលគេបង្អាប់ម្តងៗធ្វើអោយម៉ូជុនកើតក្តីស្រលាញ់ចំពោះជុងហ្គុកកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ក្តីស្រលាញ់ចេះតែកើតមានឡើងមិនអាចកំណត់បានអាចថាពេលនេះស្ថានភាពរបស់ម៉ូជុនគឺស្រលាញ់ជុនហ្គុកម្នាក់អែងហើយ។
YOU ARE READING
មនុស្សចុងក្រោយ
Roman d'amourផ្តើមចេញពីប្អូនថ្លៃរហូតដល់បានទាក់ទងគ្នា តែវាមិនមែនជារឿងងាយស្រួលទេព្រោះតែខ្លួនត្រូវតាមតម្រូវចិត្ត តាមញ៉ែទម្រាំតែគេយល់ព្រម 6-14-2020