ត្រឹមមួយពព្រិចភ្នែកសោះពេលល្ងាចក៏បានឈានចូល
មកដល់ទៅហើយ។កម្លោះពោះម៉ាយយ៉ុនហ្គីអង្គុយចាំអោយតែដល់ពេលល្ងាចអាងទៅទទួលសំណព្វចិត្ត គិតៗទៅតាំងពីពេលដែលនាយសារភាពប្រាប់ជីមីនពីអារម្មណ៍របស់
នាយមកនាយគិតថាខ្លួនអែងដូចជាធូរស្រាលជាងមុនហើយ
មុខមាត់ញញឹមមិនឈប់ទេអោយធ្វើយ៉ាងមិចបើមនុស្សកំពុងតែជិតមានគូរជីវិតម្តងទៀតទៅហើយ។អារម្មណ៍ដែល
ជួបម្ចាស់បេះដូងជាលើកទីពីរនេះគិតជាពិសេសណាស់រកថាមិនត្រូវទេ។តែមុននិងទៅយកជីមីននាយក៏បានអោយកូនចៅរបស់នាយខលកត់ហាងមួយកន្លែងរួចរាល់ហើយ ទុកត្រៀមសម្រាប់យប់នេះព្រោះវាជាយប់ដែលពិសេស។
............
ជិៈឡានប្រហែលជាកន្លះម៉ោងយ៉ុនហ្គីក៏មកដល់មុខក្រុមហ៊ុនផាកតែនាយមិនបានចុះទៅទេគឺរងចាំជីមីននៅខាងក្រោមតែម្តងដោយនាយបានផ្ញើរសារទៅប្រាប់ជីមីនថានាយមកចាំគេនៅខាងក្រោម។មួយសន្ទុះក្រោយមកជីមីនក៏ចេញមកហើយក៏សម្លឹងឃើញឡានរបស់យ៉ុនហ្គីគេញញឹមបន្តិចមុននិងដើរសម្តៅមករកឡានពណ៌ខ្មៅដែលកំពុងតែចតនោះ។
«បងចាំខ្ញុំយូរទេ?»ជីមីនចូលមកដល់ក៏មិនដឹងជាសួរអីមានតែសួរបែបនេះតែម្តងទៅមនុស្សអៀនគឺបែបនេះហើយសួរតែមាត់ទេតែភ្នែកសម្លឹងទៅណាក៏មិនដឹងមិនហ៊ានមើលមុខយ៉ុនហ្គីឡើយព្រោះតែអៀនៗខ្មាស់ៗធ្វើដូច
មនុស្សទើបតែមានស្នេហាចឹង។
«ចាំប៉ុណ្នឹងមិនយូរទេ តែចាំអែងព្រមបើកបេះដូងទើបយូរ»គ្រាន់តែយ៉ុនហ្គីនិយាយបែបនេះភ្លាមជីមីនក៏វាយដៃនាយមួយដៃ ផាច់
«បងនិយាយឆ្កួតស្អីហាស»ជីមីន
«បងនិយាយមែនណា ចេះមកវៃបងទៅកើតបើបងពិការគិតយ៉ាងមិច»លោកអើយស្នេហាធ្វើអោយមនុស្សចាស់ទុំដូចជាយ៉ុនហ្គីប្រែក្លាយជាកូនក្មេងមួយរំពេចតែម្តង
«វាមិនពិការទេ»ជីមីនសម្លក់យ៉ុនហ្គីហើយក៏ងាកទៅម្ខាងវិញដូចដែលប្រាប់គេមិនហ៊ានមើលមុខយ៉ុនហ្គីចំទេឥឡូវនេះ។ចំណែកឯយ៉ុនហ្គីក៏មិននិយាយអ្វីទេក៏បើកឡានសម្តៅទៅហាងដែលបានអោយកូនចៅរបស់នាយកក់ហើយនោះ។
«ពួកយើងទៅណា?»ជិៈសុខៗដោយសារតែស្ងាត់ពេកទើបជីមីនសួរឡើង
«បន្តិចទៀតនិងដឹងហើយ»
«ឆឺសប្រាប់ឥឡូវស្លាប់ឬ??»ជីមីនអត់សម្លក់នាយមិនបានស្អីក៏អាថ៍កំបាំងម្ល៉េះ
YOU ARE READING
មនុស្សចុងក្រោយ
Romanceផ្តើមចេញពីប្អូនថ្លៃរហូតដល់បានទាក់ទងគ្នា តែវាមិនមែនជារឿងងាយស្រួលទេព្រោះតែខ្លួនត្រូវតាមតម្រូវចិត្ត តាមញ៉ែទម្រាំតែគេយល់ព្រម 6-14-2020