ក្រោយពីបញ្ចប់ការញ៊ាំអាហារពេលថ្ងៃត្រង់ជាមួយនិងថេហ្យុងហើយយ៉ុនហ្គីក៏ត្រឡប់មកក្រុមហ៊ុនរបស់នាយដើម្បីធ្វើការងារវិញតែកំពុងតែធ្វើការងារសុខៗក៏មានអារម្មណ៍ថានឹកនាដល់ជីមីនទៀតហើយ។មួយថ្ងៃៗនៅមិនសុខទេបើមិនបានជួបមុខគេនាយច្បាស់ជានឹកគេស្លាប់ហើយ។អេ៎តែមុននេះជួបគ្នាទើបតែហើយសោះឥឡូវក៏នឹកទៀតហើយមិនយល់សោះអោយតែម៉ាកៗនេះអីមិនបាច់រកស៊ីធ្វើការងារស្អីទេអង្គុយតែនឹកគេទៅ។យ៉ុនហ្គីបានដកទូរសព្ទ័ពីខោប៉ាវរបស់នាយដើម្បីខលទៅជីមីនតែ...
«មិចក៏មិនលើកចឹងឬមួយជាប់ធ្វើការ..?តែមិនអាចទេខលទៅបន្ថែមទៀតសិន»យ៉ុនហ្គីបានខលទៅជាច្រើនលើកជាច្រើនសារតែជីមីនមិនបានលើកទូរសព្ទ័របស់នាយឡើយកើតអីឬអត់និង?
«ហ៊ើយមិចក៏ចឹង»អារម្មណ៍នាយនៅមិនស្ងប់សោះពេលខលទៅគេមិនចូលបែបនេះ
«ទុកមួយសន្ទុះទៀតក៏បាន»នាយព្យាយាមខលហើយតែខលមិនចូលទើបលែងខលទៅទៀតរងចាំមើលមួយសន្ទុះទៀតក្រែងលជីមីនបានឃើញហើយខលមកទូរសព្ទ័របស់នាយវិញ។
«ខលមករកស្អី មនុស្សកំពុងតែខឹងមិនចង់និយាយជាមួយផង»ជីមីនរអ៊ូនៅពេលដែលគេឃើញថាយ៉ុនហ្គីខលមកគេជាច្រើនដង
«តែហេតុអីត្រូវខឹងគាត់ធ្វើអីជាសិទ្ធិគាត់តាស ហៃយ៉ាគិតច្រើនម្ល៉េះទេប៉ុន្តែអនាគតក្មួយគឺសំខាន់ណាស់ចុះបើអ្នកថ្មីមិនល្អនោះ ហួយធុញណាស់រឿងគេសោះគិតនាំតែឈឺក្បាលដែល»ជីមីនញីសក់ក្បាលខ្លួនអែងខ្លាំងមិនយល់ចិត្តខ្លួនអែងសោះថាកំពុងតែគិតអីមុននេះបារម្ភពីក្មួយឬបារម្ភពីបេះដូងរបស់ខ្លួនអោយប្រាកដទៅ។ប៉ុន្តែយល់ថាមួយរយៈនេះគេពិតជាទទួលស្គាល់គេរីករាយណាស់ពេលបាននៅក្បែរនាយចង់មិនដែលចង់អោយពេលវេលាដែលមានជាមួយនិងយ៉ុនហ្គីកន្លងហួសទេត្បិតអីបែបនេះមែនតែជីមីនតែងតែគិតថាខុសជាមួយនិងថេយ៊ាំងមិនឈប់សោះបើដឹងថាបែបនេះនិងមិនផ្តល់ឪកាសអោយនាយឡើយ។បន្ទាប់ពីគិតរឿងស្មុគស្មាញទាំងអស់នេះហើយជីមីនក៏ប្រមូលអារម្មណ៍របស់ខ្ញុំធ្វើការងារវិញព្រោះចង់ឆាប់ចេញអោយបានលឿននិងអាលបានក្លាយជាបុគ្គលិកពេញសិទ្ធិឬក៏អាចឡើងតំណែងក៏ថាបានដែល។#skip
ឈានចូលដល់ព្រឹកថ្ងៃថ្មីយ៉ុនហ្គីបានធ្វើដំណើរមកក្រុមហ៊ុនផាកដោយផ្ទាល់ក៏ព្រោះតែជីមីនមិនព្រមលើកទូរសព្ទ័របស់នាយសោះមិនដឹងថាកើតអីនោះទេ។តែនាយក៏អាចមានលេសថាមកត្រួតពិនិត្យមើលទំនិញចូលថ្មីដូចគ្នា គ្រាន់តែរាល់ដងប្រើកូនចៅមកតែពេលនេះមកខ្លួនអែងផ្ទាល់តែម្តងព្រោះចង់ជួបមុខប្អូនថ្លៃសំណព្វចិត្តនិងអាលបាននិយាយគ្នាអោយដឹងរឿងតែម្តង។
«សួរស្តីលោកមីន»បុគ្គលិកនៅក្នុងក្រុមហ៊ុនចាប់ផ្តើមរាក់ទាក់ជាមួយនិងវត្តមានរបស់យ៉ុនហ្គី
«ជីមីនមកធ្វើការឬនៅ?»នាយរកសំណួរចំៗបែបនេះមិនបង្វៀងច្រើនទេ
«គឺគាត់ទើបតែមកដល់មុននេះជាមួយនិងលោកអគ្គនាយក»
«អឹម»យ៉ុនហ្គីនិយាយចប់ក៏ដើរសម្តៅទៅបន្ទប់ធ្វើការរបស់ជីមីនតែម្តង។នៅពេលចូលទៅដល់ឃើញថាទ្វារមិនបានបិទជិតនោះទេទើបប្រញាប់ចូលទៅដោយមិនបានគោះទ្វារទុកមុនអ្វីសោះឡើយ។
«យកចិត្តទុកដាក់ជាមួយការងារបែបនេះចាំជួយនិយាយជាមួយនិងអគ្គនាយកអោយឡើងដំណែងអោយ»យ៉ុនហ្គីដើរមកដល់សាឡុងក្នុងបន្ទប់ធ្វើការរបស់ជីមីនហើយក៏អង្គុយមុននិងហាស្តីពាក្យសម្តីមុននេះ
«ចូលបន្ទប់អ្នកដទៃមិនគោះទ្វារទេហេ៎លោកមីន?»
«មិនបាច់រៀបរឹកក៏បាន»
«អ្នកណារៀបរឹកបែបនេះហៅថាជាសីលធម៌ទើបត្រូវ»ជីមីននិយាយបណ្តើរធ្វើការងាររបស់គេបណ្តើរ
«សីលធម៌របស់អែងបងស្តាប់ហើយវាមិនចូលត្រចៀកទេ»យ៉ុនហ្គី
«ចឹងហ៎..»
«ត្រូវហើយ»
«បងមករកអីមែនទេ?»ជីមីនខ្ជិលនិយាយច្រើនក៏សួរពីបំណងដែលនាយមកដល់ក្រុមហ៊ុនតែម្តងទៅ
«មកមើលទំនិញថ្មីនិងណា»វាគ្រាន់តែជាលេសប៉ុណ្ណោះតាមពិតចង់ជួបជីមីនច្រើនជាង
«ទំនិញមកដល់ពេលរសៀលតាស មិនមែនពេលនេះឡើយបងមើលការវិភាគច្រឡំហើយ»ជីមីននិយាយបែបដេញជើងណាមួយទំនិញក៏មកនៅពេលរសៀលពិតមែនតែនេះទើបតែព្រឹកនៅឡើយទេមិចក៏ថាមកមើលទំនិញ
«ក៏មកមើលអោយហើយ ហើយក៏ឆ្លៀតមកមើលអែងផងខ្លាចថាធ្វើការមិនកើតក្រែងនិយាយថាមិនហ៊ានជាមួយលោកប៉ានោះអី?»និយាយទៅនាយមានលេសមួយរយជំពូកតែម្តងតាមមិនទាន់ទេល្មមៗនោះ
«បងមើលទៅរវល់ណាស់លែងចង់រំខានហើយ»
«មានរវល់ឯណាពេលនេះទំនេរ»
«អរចឹង..?ម្សិលមិញឃើញទៅជាមួយនិងលោកគីមដល់ណាដល់ណីហើយសារភាពស្នេហ៍ឬនៅ?»ជីមីននិយាយឡកឡើយដាក់យ៉ុនហ្គីដោយគេបានរៀបចំឯកសារទុកនៅមួយឡែកសិន
«ស្អីអែងបងមិនយល់ទេ តែអរចឹងតាសទើបមិនលើកទូរសព្ទ័បងឬមួយអែងប្រចណ្ឌ័និងបង?»យ៉ុនហ្គីរកនឹកនិយាយដើម្បីអោយជីមីនចាញ់ប្រៀបនាយ តែនាយដូចជាកំពុងតែប្រាកដក្នុងចិត្តណាស់ថាជីមីនខឹងនាយព្រោះរឿងនេះទើបមិនលើកទូរសព្ទ័
«អ្នកណាទៅប្រចណ្ឌ័បងនោះកុំចេះតែស្មានបានទេនិង»
«ក្រែងលប្រចណ្ឌ័បើប្រចណ្ឌ័ក៏ប្រាប់មកបងមានបានថាអីឯណារកតែប្រចណ្ឌ័និងហើយ»
«កាន់តែវែងឆ្ងាយហើយ»
«ឥឡូវមានអីអោយបងជួយទេ»យ៉ុនហ្គីបង្វែលរឿងព្រោះមើលទៅជីមីនដូចជាមិនបានពេញចិត្តពេលនាយនិយាយបែបនេះឡើយទើបប្រញាប់រកអ្វីមកនិយាយថ្មីទៀតដើម្បីនិយាយគ្នាបានយូរជាងនេះ
«គឺកន្លែងនេះបងពន្យល់បន្តិចមក»ជីមីនឆ្ងល់យូរហើយតែមិនចង់សួរចាំអោយនាយសួរគេមុននេះ។ក្រោយពីបានលឺសំណួររបស់ជីមីនហើយយ៉ុនហ្គីក៏ពន្យល់គេមួយៗយ៉ាងក្បោះក្បាយអោយជីមីនងាយយល់ស្រួលយកមកអនុវត្តហើយអ្វីដែលទទួលបាននោះគឺជីមីនពិតជាពេញចិត្តជាមួយនិងការពន្យល់មួយនេះណាស់សាកសមហើយដែលយ៉ុនហ្គីក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយដែលអាចឈរជើងលើទីផ្សារជាង10ឆ្នាំទៅហើយនោះ។ហើយរាល់ថ្ងៃនាយមិនមែនកាន់កាប់តែក្រុមហ៊ុនមួយនោះទេមានទាំងក្រុមហ៊ុនអចលទ្រព្យក្រុមហ៊ុនស្រាក្រហមនិងជាដៃគូររួមសហការជាច្រើនក្រុមហ៊ុនទៀតជាពិសេសជាមួយនិងផាកក្រុបនេះតែម្តង។
«យ៉ាងមិចយល់ខ្លះទេ»
«ជ្រាបពេញខួរតែម្តង»
«ចឹងគួរតែមានអ្វីជាសំណងហើយ»យ៉ុនហ្គីញាក់ចញ្ចើមចង់បានអ្វីមកធ្វើជាការតបស្នងមកកាន់នាយវិញ
«ជួយគេតែចង់បានសំណងវាជាចរិកបងហេ៎?»
«អ្នករកស៊ីតែប៉ុណ្នឹងហើយអ្នកណាទៅរកស៊ីអោយខាតនោះ»
«ឆឺស»
«តែបងរកស៊ីទារសំណងតែជាមួយនិងផាកជីមីនទេ»
«ឥឡូវបងចង់បានអី?»
«ញ៊ាំបាយពេលថ្ងៃជាមួយបងនិងទៅមើលទំនិញនាំចូលជាមួយគ្នា»យ៉ុនហ្គីលក្ខខណ្ឌរបស់យ៉ុនហ្គីងាយៗគ្មានអ្វីទៅពិបាកផង
«ងាយៗ ចឹងក៏បានបើបងមានការងារធ្វើក៏ធ្វើចុះចាំដល់ម៉ោងបាយចាំទៅជាមួយគ្នា»
«ការងារបងគឺបង្រៀនឯងនិងហើយ ចាំបងសុំអនុញ្ញាតលោកប៉ាមកធ្វើជាគ្រូហាត់ការអោយអែងមួយរយៈចុះ»
«នៅទីនេះក៏មានគ្រូដែរ»
«តែបងគិតថាបងបង្រៀនអែងឆាប់ចេះជាងចឹងកុំប្រកែក»យ៉ុនហ្គីនិយាយចប់ក៏ដើរមកអង្គុយលើសាឡុងវិញទាញទូរសព្ទ័មកឆែកមើលការងារផងសម្លឹងមើលទៅជីមីនផង
«ធ្វើការទៅមើលមុខបងធ្វើអី?»
«មកពីបងមើលខ្ញុំនិងណាទើបដឹងថាខ្ញុំមើលបង»
«ឈប់ប្រកែកហើយធ្វើការងាររបស់អែងទៅមានចម្ងល់អីមកសួរបងបាន»
«គេដឹងហី»ជីមីនបន្តធ្វើការងាររបស់ខ្លួនរហូតដល់ពេលរសៀលមានចម្ងល់អីក៏សួរយ៉ុនហ្គីព្រោះនាយរីករាយនិងបកស្រាយចម្ងល់នោះស្រាប់ទៅហើយ ណាមួយជីមីនជាមនុស្សឆ្លាតពន្យល់ឆាប់យល់ការនេះចូលធ្វើការទើបតែបានពីរថ្ងៃសោះការងារស្ទើរតែមួយចំនួនធំទៅហើយដែលជីមីនអាចធ្វើបាន។នៅពេលរសៀលពួកគេនាំគ្នាទៅញ៊ាំបានជាមួយគ្នាហើយយ៉ុនហ្គីក៏ត្រឡប់ទៅឃ្លាំងបញ្ចូលឥវ៉ាន់ជាមួយនិងជីមីនតែម្តង។ពេលទៅដល់បុគ្គលិកជាច្រើននិយាយពីពួកគេអ្នកខ្លះនិយាយល្អ ឯអ្នកខ្លះទៀតក៏និយាយអាក្រក់វាមិនថ្វីទេជាមាត់អ្នកដទៃគេចង់និយាយបែបមិចក៏តាមតែគេទៅ។ប៉ុន្តែមុននិងពួកគេនិយាយវាក៏មានមូលហេតុដែលព្រោះតែយ៉ុនហ្គីតាមមើលថែជីមីនណាស់មានទាំងជូតញើសអោយគ្នាដូច្នេះធ្វើអោយជីមីនអៀនរាល់លើកពេលបាននៅក្បែរនាយបណ្តាលអោយមាត់គេក្រហមមួយរំពេច អាការៈបែបនេះហើយទើបមានអ្នកនិយាយដើមនិងសង្ស័យពីទំនាក់ទំនងរបស់ពួកគេទាំងពីរ។
YOU ARE READING
មនុស្សចុងក្រោយ
Romanceផ្តើមចេញពីប្អូនថ្លៃរហូតដល់បានទាក់ទងគ្នា តែវាមិនមែនជារឿងងាយស្រួលទេព្រោះតែខ្លួនត្រូវតាមតម្រូវចិត្ត តាមញ៉ែទម្រាំតែគេយល់ព្រម 6-14-2020