ភាគទី34:បើអែងមានះចាំមើលលទ្ធផលទៅ

306 31 1
                                    

យ៉ុនហ្គីបន្ទាប់ពីបានធ្វើបបររួចរាល់ហើយក៏ប្រញាប់លើកមកបន្ទប់របស់នាយ។ពេលដែលនាយចូលមកដល់ក៏ឃើញថាជីមីនកំពុងតែអង្គុយផ្អែកខ្នងនៅនិងក្បាលគ្រែរបស់នាយជាមួយនិងទឹកមុខស្រងូតស្រងាត់ហាក់មានវិបត្តិផ្លូវចិត្ត។យ៉ុនហ្គីបានចូលមកក្បែរជីមីនរួចក៏យកបបរដែលនាយកាន់នៅនិងដៃមុននេះដាក់នៅលើតុក្បែរគ្រែរបស់នាយមុននិងយកដៃទៅស្ទាបក្បាលរបស់ជីមីនចង់ដឹងមើលថាកម្តៅដែលជីមីនមានមុននេះវាអន់ថយឬនៅ?

«កម្តៅថយហើយ តែនេះញ៊ាំបបរសិនទៅ»យ៉ុនហ្គីលើបបរមកជិតជីមីនបម្រុងនិងបញ្ចុកគេតែជីមីនក៏រុញដៃនាយចេញហើយក៏ហក់ឪបកយ៉ុនហ្គីជាមួយនិងទឹកភ្នែកជោគថ្ពាល់។ជីមីនចាប់ផ្តើមយំដោយមិនបាននិយាយអ្វីសូម្បីបន្តិចពេលនេះគេអស់កម្លាំងណាស់ ទាំងកម្លាំងកាយនិងកម្លាំងចិត្ត។គេពិតជាឈឺចាប់ណាស់នៅពេលដែលស្នេហារបស់គេកំពុងតែមានអ្នកព្យាយាមបំបែក។

ជីមីនរងសម្ពាធព្រមទាំងហត់នើយនូវរឿងគ្រប់យ៉ាង។ពេលកន្លងមកនេះគេក៏គិតថាពេលលែងមានវត្តមានរបស់ថេយ៊ាំងនៅក្បែរ គេប្រាកដជាអាចយកអ្នកផ្សេងមកជំនួសថេយ៊ាំងហើយគេប្រាកដជាមានក្តីសុខជាមួុនិងម្នាក់នោះ តែការគិតរបស់ជីមីនគឺផ្ទុយស្រឡះពីការពិតព្រោះនៅពេលជីមីនចាប់ផ្តើមទទួលយកស្នេហាថ្មីភ្លាមក៏មានឧបសគ្គធំៗជាច្រើនមករារាំងស្នេហ៍របស់គេ។ជីមីនគិតតែពីយំដោយបានឪបយ៉ុនហ្គីយ៉ាងណែន។ចំណែកយ៉ុនហ្គីធ្វើអ្វីមិនបានបានត្រឹមតែដាក់បបរទុកមួយឡែកហើយឪបលួងលោមជីមីនតាមអ្វីដែលនាយអាចធ្វើទៅបាន។

ទោះបីជាជីមីនមិនបានប្រាប់ពីហេតុផលតែនាយក៏អាចដឹងរូចទៅហើយច្បាស់ណាស់ ច្បាស់មួយរយភាគរយជីមីនច្បាស់ជាកំពុងគិតអំពីទំនាក់ទំនងរបស់ពួកគេទាំងពីរហើយ។
«បងដឹងថាអូនកំពុងតែគិតអំពីរឿងយើង តែកុំគិតច្រើនពេកអីណា»យ៉ុនហ្គីព្យាយាមនិយាយហើយតែជីមីននៅតែដដែលគេយំរហូតយំហើយយំទៀតដល់ថ្នាក់លែងហាមាត់និយាយស្តី
«និយាយអ្វីមួយម៉ាត់មកបងមិនសប្បាយចិត្តទេពេលដែលអូនបែបនេះ»
«យ៉ុនហ្គី ហ៊ឹក ហ៊ឹកប៉ាដឹងរឿងនេះហើយគាត់ គាត់មិនចង់អោយខ្ញុំទាក់ទងជាមួយនិងបងទេហ៊ឹក ហ៊ឹកធ្វើយ៉ាងមិចទៅខ្ញុំខ្លាចខ្ញុំមិនចង់បាត់បង់បងទេ»ជីមីនព្រមនិយាយចេញមកជាមួយនិងទឹកភ្នែកជោគថ្ពាល់
«កុំខ្លាចៗ មានបងនៅទីនេះហើយបងនិងទៅនិយាយជាមួយគាត់»យ៉ុនហ្គីលឺហើយក៏ស្លត់ចិត្តដែលមិនគួរណាមានរឿងបែបនេះឡើយបើប៉ាក្មេករបស់នាយមិនព្រមរឿងនេះវាពិបាកនិងសម្រេចណាស់តែក្នុងនាមជាកូនប្រុសនាយត្រូវតែហ៊ានចេញមុខការពារស្នេហារបស់ពួកគេមិនអោយមានអ្នកមកបំបែកដោយងាយឡើយ។

មនុស្សចុងក្រោយWhere stories live. Discover now