ភាគទី11:ថើប

405 32 1
                                    

ក្រោយពីបញ្ចប់ការងាររបស់ខ្លួនបានរួចរាល់ហើយយ៉ុនហ្គីនៅទៅដាស់ជុងហូអោយភ្ញាក់ឡើងព្រោះមិនចង់ខកសន្យាជាមួយកូនឡើយណាមួយគេគេងយូរហើយ បើគេងយូរពេកក៏មិនល្អចំពោះរូបរាងកាយដែរ។
«ប៉ាកូនចង់ជិៈមាន់ហោះនោះណាស់»ជុងហូគ្រាន់តែមកដល់កន្លែងដើរលេងភ្លាមក៏ឃើញរូបមាន់មួយដល់ធំដែលហោះទៅវិញទៅមកបណ្តាលអោយចិត្តរបស់គេចាប់ផ្តើមជ្រួលជ្រើមចង់ជិៈវាព្រោះពេលនេះយ៉ុនហ្គីបាននាំជុងហូមកសួនកម្សាន្តសម្រាប់ក្មេងលេង។
«វាខ្ពស់ណាស់ជុងហូ»ជីមីនគ្រាន់តែឃើញខ្លាចបាត់ទៅហើយទម្រាំតែជិៈទៀត អ្វីដែលសំខាន់អ្នកដែលកំពុងតែជិៈនោះស្រែកឡើងផ្អើលគេផ្អើលអែងអស់ទៅហើយ។
«តែអូនចង់ជិៈ»
«បាន បានប៉ាសម្រេចបំណងកូនចុះ មកប៉ានាំទៅទិញសំបុត្រ»យ៉ុនហ្គីបានលើកពរជុងហូឡើងហើយក៏បម្រុងនិងដើរទៅទិញសំបុត្រហើយតែត្រូវបង្អាក់ដំណើររបស់ខ្លួនក្រោយពីបានឃើញថាជីមីននៅឈរមួយកន្លែងទឹកមុខភ័យខ្លាចចំណែកញើមជ្រាបតាមជើងសក់បណ្តើរៗហើយ។
«ជីមីនមិចក៏នៅឈរទៀតឬមួយអែងខ្លាច?»
«មានឯណា បងកុំចេះតែថា»ជីមីនមិនចង់ចាញ់ចិត្តទើបកុហកទាំងដែលធាតុពិតគ្រាន់តែឃើញក៏ញ័រសព្វអស់ពេញមួយខ្លួនប្រាណដែលនិយាយត្រង់
«ចឹងដើរមក»យ៉ុនហ្គីច្បាស់ជាមើលដឹងតែចង់ធ្វើបាបក្មេងមាត់រឹងបើខ្លាចមិចមិននិយាយតាមត្រង់មកកុហកធ្វើអី?
«ដឹងហើយៗ»ក្រោយពីបញ្ចប់ការសន្ទនាហើយនោះជីមីនក៏ដើរតាមពីក្រោយទាំងចិត្តមិនចង់។យ៉ុនហ្គីបានទៅទិញសំបុត្របីសម្រាប់គ្នាបីនាក់ តែពួកគេត្រូវរងចាំបន្តិចទម្រាំតែដល់ម៉ោងអ្នកដែលជិៈមុនពួកគេមិញនេះ។នៅកន្លែងអង្គុយចាំជីមីនឡើងស្លេកមុខស្លេកមាត់អស់ទៅហើយ មិនត្រឹមតែប៉ុណ្ណោះត្រចៀកគេហឹងស្តាប់អីមិនបានទេព្រោះលឺតែសំឡេងស្រែកតាំងតែពីចូលមក។បើនិយាយពីជុងហូវិញមើលគេឡើងភ្លឹកទៅហើយហេតុតែចង់ជិៈអង្គុយយ៉ាងស្ងៀមរងចាំដល់ម៉ោងអាងនិងបានឡើងជិៈ។
«មើលទៅអែងស្លេកមាត់ណាស់ មិនបានលាបក្រេមមកមែនទេ?»យ៉ុនហ្គីក៏ខិតទៅជិៈជីមីនហើយក៏និយាយក្បែរត្រចៀករបស់គេទោះជាហឹងយ៉ាងណាក៏និយាយដែលព្រោះតែចង់ឌឺដងផ្លែផ្កាអោយជីមីនទើបនិយាយបែបនេះ
«ស្អីរបស់បងនិង?មិនបានលាបក្រេមស្អីមនុស្សមិនដែលលាបស្អីផង»ជីមីនសម្លក់យ៉ុនហ្គីដោយខ្សែភ្នែកហួសចិត្តមនុស្សនេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្លែកនិងចម្លែកហើយតាស។
«ក៏ឃើញថាមុខមាត់ស្លេកពេកនិងណា តែឬមួយអែងខ្លាច»
«ប្រាប់ហើយថាមិនខ្លាចទេ»
«តែបើខ្លាច កុំខ្លាចអីបងនៅទីនេះហើយចាំការពារអែង»យ៉ុនហ្គីវៃចញ្ចើមដាក់ជីមីនធ្វើអោយគេក្តៅចិត្តមិនស្ទើរទេមនុស្សចាស់ម្នាក់នេះពូកែឌឺណាស់មិនដែលដឹងពីមុនមកសោះ នេះឬចរិកពិតរបស់នាយឌឺរកអ្នកណាប្រៀបមិនបានទេនិយាយមែន។
   អង្គុយចាំប្រហែលដប់នាទីមាន់នោះក៏ឈប់ហើយដល់ពេលដែលពួកគេត្រូវឡើងជិៈហើយយ៉ុនហ្គីបានលើកបីជុងហូឡើងហើយក៏ឃើញថាជីមីនពិបាកឡើងទើបចាប់ដៃរបស់គេទាញឡើងមកខាងលើដែល តែដៃជីមីនប្រែជាត្រជាក់ដូចទឹកកកចឹងនៅថាមិនខ្លាចហើយភ័យទៀតក្មេងនេះយ៉ាប់ណាស់
«អាយ...»សំឡេងស្រែកលាន់លឺមានទាំងសំឡេងជីមីននិងជុងហូនៅក្នុងនោះដែលក្នុងនាមជាប៉ាដ៏ល្អយ៉ុនហ្គីក៏ឪបកូនប្រុសជាប់ទ្រូងតែក៏នៅតែមិនភ្លេចប្អូនថ្លៃរបស់ខ្លួនដែល យ៉ុនហ្គីបានដាក់ដៃរបស់នាយឪបជីមីនយ៉ាងស្និតស្នាលប្រៀបដូចជាគូរស្នេហ៍នាយញញឹមបិទមាត់មិនជិតទេពេលមានឪកាសបែបនេះជាមួយនិងជីមីន។ចំណែកឯជីមីនមិនខ្វល់អ្វីច្រើនទេគិតតែពីស្រែកចង់អ្នកណាឪបអីឪបទៅ សំខាន់ពេលនេះរាងកាយរបស់គេទាំងមូលបានផ្តួលលើទ្រូងរបស់យ៉ុនហ្គីទាំងស្រុងតែម្តង។
«អឹប....?»ជីមីនពិតជាភ្ញាក់ខ្លួនយ៉ាងខ្លាំងនៅពេលដែលមាន់នោះយោងខ្លាំងពេកដល់ថ្នាក់យ៉ុនហ្គីទប់ខ្លួនមិនជាប់ហើយក៏យោកខ្លួនទៅប៉ះជាមួយនិងមាត់របស់ជីមីនតែម្តង។ពួកគេទាំងពីរនៅគាំងមួយសន្ទុះទើបដកមាត់ចេញវិញសំណាងហើយគេរវល់តែស្រែកមិនបានអ្នកណាចាប់អារម្មណ៍និងអ្នកទាំងពីរឡើង។គ្រានោះក្រោយពេលដែលយ៉ុនហ្គីបានប្រលែងការថើបនោះហើយធ្វើអោយជីមីនអៀនឡើងមុខក្រហមដៃនិងខ្លួនកាន់តែត្រជាក់លើសដើមគេហាក់បីដូចជាធ្វើខ្លួនមិនត្រូវឡើយក្រោយជួបរឿងបែបនេះ បបូរមាត់ដល់ទន់របស់យ៉ុនហ្គីវាធ្វើអោយជីមីនបាត់បង់ភាពភ័យខ្លាចបានរយៈពេលខ្លីនៅពេលដែលមាត់កំពុងតែប៉ះគ្នានោះ។មិនដែលគិតសោះថាបបូរមាត់នាយមួយនេះទន់ហើយគួរអោយចង់ថើបដល់ថ្នាក់នេះនោះ។យ៉ុនហ្គីវិញក៏ប្រហែលជាមិនអាចពិពណ៌នានៅអារម្មណ៍របស់នាយពេលនេះឡើងវាប្រៀបបានទៅនិងមេដំបៅហោះហើយអារម្មណ៍ដែលមិនធ្លាប់ជួបសោះ ហើយក៏មិនដែលគិតសោះថានិងអាចមានរឿងមួយនេះកើតឡើង នាយរំភើបអស់ពាក្យនិងថ្លែងទៅតែក៏មិនភ្លេចពាក្យសុំទោសដែរ។
«បងសុំទោស...»
«មិនអីទេ...វា...វាក៏ជាកំហុសខ្ញុំដែល»ជីមីនឆ្លើយមិនសូវជាល្អឡើងទាក់ៗអាក់ៗព្រោះតែភាពខ្មាស់អៀន។
កន្លងផុតពេលវេលាដ៏អស្ចារ្យនេះទៅពួកគេទាំងបីក៏ចុះពីលើមាន់ហោះនោះចុះមកខាងក្រោមវិញជីមីននៅតែភ័យដដែល ហើយរឹតតែភ័យនោះគឺនៅពេលថើបគ្នាជាមួយនិងយ៉ុ នហ្គីដោយគ្មានការព្រៀងទុកមុននេះ។ពេលចុះមកដល់ខាងក្រោមអ្នកដែលយ៉ាប់យឺនជាងគេគឺជីមីននេះអែងគេដើរសឹងតែមិនត្រង់ផ្លូវតែក៏ឈប់សម្រាកបន្តិចដើម្បីសម្រួលអារម្មណ៍។
«នេះទឹកញ៊ាំទៅ មាត់រឹងបែបនេះសមមុខហើយក្រែងថាមិនខ្លាច?»យ៉ុនហ្គីទៅទិញទឹកមុននេះដាក់អោយជុងហូញ៊ាំហើយក៏មិនភ្លេចហុចអោយជីមីនដូចគ្នាតែពាក្យបង្អាប់ជីមីនក៏នៅតែមានដដែលទាំងដែលមាត់គេមុននេះទន់ស្ទើរស្លាប់ហើយនោះ។
«សាកថើបមិញឃើញថារឹងមែនទេ?»ជីមីននិយាយតិចៗពេបមាត់មុននេះថើបមាត់គេហើយនៅរឹងទៀតមែនទេ?តែមាត់គេមិនបានរឹងទេ
«អែងនិយាយអី...?»
«គ្មានទេ...»
«ចឹងជុងហូកូនចង់ទៅកន្លែងណាទៀតទេ..?»
«ចង់ទៅណាក៏បានអោយតែមានប៉ានិងពូតូច»
«ចុះមិញសប្បាយទេកូន»យ៉ុនហ្គី
«សប្បាយណាស់ប៉ាចង់លេងទៀត ពូមីនចង់លេងទៀតទេ??»ជុងហូមិនមែនសួរឌឺទេតែគេជាក្មេងតែលេងអីសប្បាយចង់លេងទៀតហើយ
«បាទចាំលើកក្រោយចុះ តែតោះយើងទៅកន្លែងផ្សេងវិញ»ជីមីនប្រញាប់ដើរទៅមុនហើយក៏ពរជុងហូទៅជាមួយដែល ប្រៀបដូចមនុស្សកំពុងតែគេចខ្លួនចឹងព្រោះពេលដែលគេនិយាយថាចាំលើកក្រោយយ៉ុនហ្គីក៏ខ្ទប់មាត់សើចប្រៀបដូចសើចចំអកអោយគេចឹងទើបប្រញាប់រត់កុំអោយគេបង្អាប់ទាន់។បន្ទាប់មកពួកគេបានដើរលេងជាមួយគ្នានិងទៅញ៊ាំអីជាមួយគ្នាតាមធម្មតារហូតដល់រៀងយប់បន្តិចទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ។យ៉ុនហ្គីបានជូនជីមីនមកដាក់ផ្ទះមុននិងត្រឡប់ទៅផ្ទះវិញជាមួយនិងជុងហូថ្ងៃនេះគេគេងនៅផ្ទះជាមួយនិងយ៉ុនហ្គីមិនបានគេងនៅផ្ទះត្រកូលផាកទៀតឡើយ។

#skip...
ងៀកមកមើលស៊ូឈីឯណេះវិញព្រោះតែបាត់ដំណឹងរបស់ថេយ៊ាំងសូន្យឈឹងទើបនាងដាច់ចិត្តមកនាយនៅកន្លែងរស់នៅរបស់នាយផ្ទាល់តែម្តងដោយសារតែនាងពិតជាបារម្ភពីសុវត្តិភាពរបស់ថេយ៊ាំងណាស់មិចក៏នៅសុខៗផ្តាច់ទំនាក់ទំនងជាមួយនិងនាងបែបនេះទៅវិញ?នាងឆ្ងល់ពីមួយថ្ងៃទៅមួយថ្ងៃទើបជំរុញចិត្តអោយខ្លួនអែងក្លាហានជាងមុនហ៊ានមករកនាយនៅកន្លែងនាយស្នាក់នៅដោយផ្ទាល់តែម្តង។
តុក...តុក...

«ស៊ូឈី...?»ថេយ៊ាំក្រោយពីបានលឺសំឡេងគោះទ្វារហើយក៏ប្រញាប់ទៅបើកមើលតែក៏ឃើញវត្តមានរបស់ស៊ូឈីធ្វើអោយនាយភ្ញាក់ផ្អើលជាខ្លាំង។សំណាងហើយនាងមកមិនទាន់មិនចឹងទេចប់មិនខាន...(មកមិនទាន់??)
«ត្រូវហើយគឺអូន អូនអាចចូលបានទេ»ស៊ូឈីប្រើសម្តីទន់ភ្លន់របស់នាងនិយាយទៅកាន់ថេយ៊ាំងសម្តីបែបនេះស្តាប់ហើយត្រជាក់ចិត្តណាស់។
«ចូលមក..»
«មិចក៏បងមិនទាក់ទងមករកអូនសោះចឹង?»ស៊ូឈីដើរមកក៏អង្គុយលើសាឡុងរបស់ថេយ៊ាំង
«បងរវល់និងណា កុំខឹងអី»ថេយ៊ាំងកុហកសមណាស់នាយថានាយរវល់តែនាយមានពេលណាត់ជាមួយនិងជីមីនទាំងដែលទំនាក់ទំនងរវាងនាយនិងនាងនៅមិនទាន់ដោះស្រាយដាច់ស្រេចនាងនៅតែយល់ច្រឡំថាជីមីនជាប្អូនរបស់ថេយ៊ាំងដដែល។
«អូនមិនខឹងបងទេ តែអូនបារម្ភពីបងច្រើនជាង»ស៊ូឈីងើបខ្លួនរបស់នាងទៅជិតថេយ៊ាំងហើយក៏ឪបនាយព្រោះតែនាងនឹកនាយពេក។ក្តីស្រលាញ់របស់នាងចំពោះថេយ៊ាំងជាក្តីស្នេហ៍មិនមែនជាក្តីស្រលាញ់ក្លែងក្លាយនោះទេ។
«បងក៏នឹកអូនដែលចឹងពួកយើងគួរតែ...»
«មិនបានទេថេយ៊ាំងអូនកំពុងតែ...»នាងប្រាកដជាដឹងថានាយចង់បានអ្វីទើបប្រកែកតែមានឯណានាងមិចនិងអាចប្រកែកឈ្នះនាយនោះ បើប្រកែកឈ្នះមែនមិនមែនធ្វើរឿងលើគ្រែជាមួយគ្នារាប់ភ្លេចនោះទេ
«ណា ណា»
«អឹមចឹងក៏បាន»នាងយល់ព្រមភ្លាមៗបែបនេះហើយទើបថេយ៊ាំងចេះតែមិនដាច់ស្រេចជាមួយនិងនាងសោះទាំងដែលខ្លួនបានសុំឪកាសពីជីមីនហើយក្តី។ពួកគេបានធ្វើរឿងនោះជាមួយនិងគ្នារហូតដល់ស៊ូឈីសន្លប់ទើបថេយ៊ាំងព្រមឈប់។

មនុស្សចុងក្រោយWhere stories live. Discover now