ស៊ូឈីបានបញ្ចូនមកមន្ទីរពេទ្យហើយតែនាងពិតជាប្រឈមនិងគ្រោះថ្នាក់បំផុត។កូនរបស់នាងត្រូវវះកាត់ដោយសម្រាលមុនកំណត់ព្រោះកូននោះមិនអាចទុកបានទេបើទុកច្បាស់ជាមានគ្រោះថ្នាក់ដល់ម្តាយមិនខានឡើយ។តែពេលវះកាត់រួចស៊ូឈីបែបនេះក្លាយទៅជាមួយមនុស្សរុក្ខជាតិមិនបានអាចកម្រើកបានហើយនៅសន្លប់មិនទាន់ដឹងខ្លួនទៀត។រីឯកូនរបស់នាងត្រូវយកទៅចិញ្ចឹមដាក់ក្នុងកែវបណ្តោះអាសន្នសិន។ឪពុកតិរិច្ឆានម្នាក់នោះធ្វើបាបមិនលើកលែងសូម្បីតែកូនខ្លួនអែងនៅហ៊ានបើកឡានបុកទៀតចាំមើលជីវិតរបស់នាយគ្មានថ្ងៃរស់បានសុខនោះទេ ផលកម្មនិងតាមតបស្នងថេយ៊ាំងវិញជាក់ជាពុំខានឡើយ។
បន្ទាប់ពីសង្គ្រោះបានទាំងម្តាយទាំងកូនហើយនោះគ្រូពេទ្យក៏អនុញ្ញាតអោយជីមីនរួមជាមួយនិងយ៉ុនហ្គីអាចចូលទៅមើលស៊ូឈីបាន។ពួកគេមិនបានផ្តល់ដំណឹងនេះទៅឪពុកម្តាយរបស់ស៊ូឈីឡើយព្រោះរឿងនេះវាពិតជាប៉ះពាល់ដល់អារម្មណ៍របស់គាត់ណាស់។
«ហ៊ឹក ហ៊ឹកស៊ូឈីអោយខ្ញុំ សុំទោស សុំទោសដែលមិនអាចការពារនាងបានសុំទោសដែលមើលថែនាងមិនបានល្អខ្ញុំពិតជាសុំទោសពិតមែនណា»យំឡើងចង់ទន់ជង្គង់ដួលទៅហើយគេមិនអាចគ្រប់គ្រងទឹកភ្នែករបស់ខ្លួនអែងបានទេឥឡូវនេះ។ជីមីនយំតាំងពីកើតហេតុរហូតដល់ឥឡូវនេះបើរាប់ទៅវាច្រើនម៉ោងណាស់ទៅហើយទោះបីជាយ៉ុនហ្គីព្យាយាមលួងលោមគេយ៉ាងណាក៏គេមិនព្រមបាត់ដែលថែមទាំងបន្ទោសខ្លួនអែងជារើយៗជាទៀតផង។
«ជីមីន អូនឈប់យំទៅហើយកុំបន្ទោសខ្លួនអែងទៀតអីណា»យ៉ុនហ្គីព្យាយាមណាស់ព្យាយាមនិយាយហើយនិយាយទៀតតែជីមីនហាក់បីដូចជាមិនបានខ្វល់ជាមួយនិងសម្តីរបស់យ៉ុនហ្គីទាល់តែសោះ
«អត់ទេ អូនខុស ខុសខ្លាំងណាស់ដែលមើលថែនាងមិនបានល្អបងដឹងទេពេលនោះបើសិនជានាងមិនមកជួយអូនទេម្ល៉េះហើយពេលនេះអ្នកដែលកំពុងតែគេងនៅលើគ្រែនេះជាអូនទេ វាត្រូវតែជាអូនតែស៊ូឈីនាងពិតជាល្អណាស់ នាងជាម្តាយដ៏ល្អមួុយរូបជាមនុស្សស្រីដែលពូកែណាស់យ៉ុនហ្គី ហ៊ឹក ហ៊ឹកអូនមិនចង់អោយនាងក្លាយជាបែបនេះឡើយ យ៉ុនហ្គីអូនមិនចង់បានបែបនេះទេ»រាងតូចស្រែកយំទ្រហឹងពេញបន្ទប់ព្យាបាលរបស់ស៊ូឈីគេឈឺចាប់ណាស់នៅពេលនេះ គេជិតឆ្កួតទៅហើយពេលឃើញសភាពរបស់ស៊ូឈីដែលកំពុងតែដេកស្តូកស្តឹងនៅលើគ្រែ ហើយត្រូវបំពាក់ដោយបំពងអុកស៊ីសែនដៃមានព្យួរសារ៉ូមឯក្បាលនិងដងខ្លួនរបស់នាងពោលពេញទៅដោយរបួស ឃើញហើយគួរអោយសង្វែកណាស់។ស៊ូឈីត្រូវដេកនៅលើគ្រែក្លាយជាមនុស្សរុក្ខជាតិទាំងដែលនាងនៅមិនទាន់អាចដឹងខ្លួននៅឡើយ តែជីមីនវិញគឺរងរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរគេមិនអាចទ្រាំជាមួយនឹងបញ្ហាដែលគេកំពុងតែជួបបានទេ។រូបភាពរបស់ស៊ូឈីដែលត្រូវឡានមួយគ្រឿងនោះបុកវានៅដិតជាប់ក្នុងខួរក្បាលរបស់ជីមីនមិនអាចរលុបបានទេឥឡូវនេះ។
«តាំងអារម្មណ៍ណា ហើយស្តាប់បង ស្តាប់បងកុំយំលឺទេកុំយំតាំងអារម្មណ៍ឡើយ»
«អត់ទេ យ៉ុនអត់ទេពេលនេះអូនពិបាកណាស់រស់ពិបាកជាងស្លាប់ទៅទៀតហ៊ឹក ហ៊ឹក»សមឡេងយំនៅតែមិនស្ងាត់តែមិនអាចយំរហូតនោះទេព្រោះជីមីនពិតជាអស់កម្លាំងណាស់ គេស្រោះអស់ជាតិនៅក្នុងខ្លួនរហូតដល់សន្លប់លែងមាត់លែងក
«ជី..ជីមីន...ជីមីនអូនដឹងខ្លួនឡើងជីមីន»យ៉ុនហ្គីភ្ញាក់ផ្អើលជាមួយហ្នឹងការដួលសន្លប់របស់ជីមីនយ៉ាងខ្លាំង។ដោយជីមីនបានដួលទៅលើទ្រូងរបស់នាយមុខមាត់ក៏ស្លេកស្លាំងហើយភ្នែកឡើងហើមព្រោះតែយំខ្លាំងពេក។យ៉ុនហ្គីមិនអាចបណ្តោយអោយមនុស្សដែលនាយស្រលាញ់ស្ថិតក្នុងស្ថានភាពបែបនេះទេទើបនាយប្រញាប់យកជីមីនទៅអោយពេទ្យពិនិត្យមើល។តែគេក៏មិនបានកើតអីធ្ងន់ធ្ងរដែលគ្រាន់តែអស់កម្លាំងតែប៉ុណ្ណោះអែងរួចក៏សន្លប់បែបនេះ ណាមួុយព្រោះសម្ពាធផ្លូវចិត្តកំពុងតែកើតមានឡើងដូច្នេះគេងាយនិងប្រឈមមុខជាមួយនិងការសន្លប់ណាស់។
ដោយសារតែជីមីនកំពុងតែសន្លប់នៅឡើយទើបយ៉ុនហ្គីឆ្លៀតពេលទៅមើលទារកដែលកំពុងតែចិញ្ចឹមនៅក្នុងកែវនោះដោយកែវភ្នែកពោលពេញទៅដោយភាពសោកសៅវាសនារបស់ទារកនេះមិនខុសពីកូនរបស់គេឡើយអាចនិងគ្មានភាពកក់ក្តៅពីអ្នកជាម្តាយព្រោះសង្ឃឹមដែលស៊ូឈីអាចត្រឡប់មកដូចដើមវិញគឺមានតែ1%តែប៉ុណ្ណោះ អ្វីដែលសំខាន់ជុងហូអាចមានសំណាងជាងទារកម្នាក់នេះព្រោះគេអាចនៅមានប៉ាទឹកល្អម្នាក់ដែនៅចាំជួយមើលថែចិញ្ចឹមបីបាច់តែចំពោះទារកម្នាក់នេះវិញប៉ារបស់គេមិនត្រឹមតែមិនទទួលស្គាល់គេនោះទេនៅចង់សម្លាប់គេចោលទៀតមិនដឹងថាជាតិមុនគេសាងអ្វីមកខ្លះទេទើបជាតិនេះមានកម្មតាំងពីក្មេងខ្ចីបែបនេះ។
«អែងប្រហែលជាគ្មានសំណាងដូចគេទេក្មេងតូច តែកុំភ័យណាខ្ញុំមិនអោយជីវិតអែងរស់នៅវេទនាដូចស្លាប់ឡើយខ្ញុំនិងមើលថែអែង»យ៉ុនហ្គីសម្លឹងហើយសម្លឹងទៀតមើលចុះមុខមាត់គួរអោយស្អប់ណាស់ច្រមុះស្រួច ថ្ពាល់ប៉ោងៗគួរអោយចង់ប៉ះទៀតផងតែមិនគួរណាមកជួបរឿងអាក្រក់អស់ទាំងនេះឡើយ។
យ៉ុនហ្គីបន្ទាប់ពីមកមើលក្មេងតូចនោះហើយក៏ត្រឡប់មកមើលជីមីនវិញតែគេនៅសន្លប់នៅឡើយមិនទាន់ដឹងខ្លួនទេ។នាយកម្លោះសម្លឹងមើលទៅជីមីនដោយក្តៅអាណិតតែនាយនិងព្យាយាមធ្វើអោយផ្លូវចិត្តរបស់គេមានភាពប្រសើរឡើងវិញ។
#skip....
នៅថ្ងៃបន្ទាប់ ពន្លឺព្រះអាទិត្យបានចាំងចូលមកប៉ះចំផ្ទៃមុខរបស់ជីមីនដែលកំពុងតែសម្រាកនៅលើគ្រែពេទ្យ។គេបើកភ្នែកតិចៗមិនចង់រួចដោយសារតែភ្នែករបស់គេមានសភាពហើមខ្លាំងពេលវាមិនទាន់ស្រកនៅឡើយទេ។នៅពេលដែលគេបើកភ្នែកឡើងមកអ្វីដែលគេអាចមើលឃើញមុនគេនោះគឺយ៉ុនហ្គី នាយនៅតែស្លៀកសម្លៀកបំពាក់ដដែលដោយមិនទាន់ប្តូរផ្លាស់ទៅណាឡើយ។
«អូនធ្វើអោយបងលំបាកហើយ»ជីមីនអង្អែលដៃរបស់យ៉ុនហ្គីតិចៗជាមួយនិងទឹកភ្នែកហូរមករហាមអោយតែបើកភ្នែកគេក៏ឃើញដល់រឿងមួយនោះគេមិនចង់ងើបឡើយបើអាចចង់គេងរហូតទើបគេមិនអាចគិតរឿងមួយនោះបាន។ជីមីនបានងើបអង្គុយចំពេលដែលយ៉ុនហ្គីនាយភ្ញាក់ដឹងខ្លួនល្មម។
«ជីមីន...អូនមិនអីទេមែនទេ??»សំណួរសួរឡើងបែបបារម្ភរបស់យ៉ុនហ្គីធ្វើអោយជីមីនរឹតតែយំលើសដើម។មើលចុះនាយបារម្ភពីគេកម្រិតណាទៅគេធ្វើអោយនាយលំបាកណាស់ហើយមើលទៅនោះ។
«ហ៊ឹក ហ៊ឹកអូនមិនអីទេ»
«កុំយំណាកុំយំ អូនយំច្រើនមកហើយឈប់យំទៅក្មេងល្អរបស់បង»យ៉ុនហ្គីងើបឈរឡើងហើយចាប់ទាញជីមីនមកឪបត្រឹមដើមទ្រូងរបស់នាយ។បន្ទាប់ពីនិយាយលួងលោមគេបានបន្តិចជីមីនក៏ចង់ទៅមើលទារកដែលស្ថិតនៅក្នុងកែវនោះពេលចូលទៅដល់គេក៏យំទៀតហើយទើបយ៉ុនហ្គីបង្ខំអោយគេចេញមកវិញរងចាំដល់សម្ពាធផ្លូវចិត្តរបស់ជីមីនល្អពេលណាចាំមកមើលក្មេងតូចនោះម្តងទៀតក៏មិនទាន់ហួសពេលដែល។
ជីមីនមិនទាន់ចង់សម្រាកទេទោះបីជាយ៉ុនហ្គីអោយគេសម្រាកយ៉ាងណាក៏គេមុនព្រម ដោយសារតែគេចង់ទៅមើលស៊ូឈីសិនថា តើថ្ងៃនេះនាងយ៉ាងមិចទៅហើយគ្រាន់បើជាមុនទេ។ពេលចូលទៅដល់ក្នុងតើជីមីនអាចធ្វើអ្វីបានក្រៅពីយំនោះ??គេយំឪបយ៉ុនហ្គីយំរហូតឡើងស្រោះអស់ពីខ្លួនទៀតទៅហើយទាំងដែលដៃនៅមានស្នាមព្យួរសារ៉ូមនៅឡើយសោះ។
__________
ពេលរសៀលបានចូលមកដល់គ្រូពេទ្យបានចូលមកពិនិត្យមើលស៊ូឈីតាមធម្មតាហើយក៏ហួសទៅពិនិត្យមើលជីមីនដូចគ្នាឃើញថាពេលនេះគេមានកម្លាំងហើយសារ៉ូមដែលបានដាក់បន្ថែមការពីព្រឹកមិញនេះក៏អស់ដូចគ្នា។ជីមីនគ្រាន់បើជាងមុនមិនសូវយំទេតែសម្ពាធផ្លូវចិត្តនៅតែមានដដែលនិង យ៉ុនហ្គីបាននាំគេមកសម្រាកនៅផ្ទះសិនមិនចង់អោយនៅមន្ទីរពេទ្យយូរពេកទេហើយប៉ាម៉ាក់របស់ជីមីនក៏ដឹងរឿងនេះហើយគាត់មិនអាចធ្វើអ្វីបានក្រៅពីនិយាយពាក្យថាសោកស្តាយតែប៉ុណ្ណោះអែង។
ច្រើនថ្ងៃកន្លងផុតទៅជីមីនធូរស្រាលជាងមុនបានច្រើនតែគេនៅមិនទាន់ចង់ទៅធ្វើការនោះទេចំណែកលោកផាកក៏យល់ព្រមដូចគ្នា។ឯយ៉ុនហ្គីវិញឆ្លៀតទំនេរក្រោយពីបញ្ចប់ការងារក៏មកមន្ទីរពេទ្យកំដរជីមីនដូចគ្នា។នៅពេលយប់យ៉ុនហ្គីបានអោយកូនចៅមកយាមស៊ូឈីហើយពួកគេក៏ត្រឡប់ទៅផ្ទះវិញ។
ឈានចូលដល់ថ្ងៃបន្ទាប់ជីមីននិងយ៉ុនហ្គីបានមកប៉ុស្តិ៍ប៉ូលីសដើម្បីប្តឹង ដើមឡើយត្រូងប្តឹងនៅពេលកើតរឿងភ្លាមៗតែដោយសារតែជីមីនអាការៈមិនសូវស្រួលទើបចេះតែពន្យាពេលរហូតមកដល់ពេលនេះ។ពួកគេដាក់ពាក្យបណ្តឹងពីការប៉ុនប៉ងសម្លាប់របស់ថេយ៊ាំងលើស៊ូឈីរួមទាំងកូនក្មេងមិនដឹងអី ប៉ូលីសក៏ធ្វើការងាររបស់ពួកគេ ឯយ៉ុនហ្គីក៏ជូនជីមីនមកមន្ទីរពេទ្យដើម្បីសួរសុខទុក្ខរបស់ស៊ូឈីតែមុននិងទៅរកនាងពួកគេបានមករកក្មេងតូចដែលនៅក្នុងកែវនោះសិន។___________
Hi guys I'm back😅
YOU ARE READING
មនុស្សចុងក្រោយ
Romanceផ្តើមចេញពីប្អូនថ្លៃរហូតដល់បានទាក់ទងគ្នា តែវាមិនមែនជារឿងងាយស្រួលទេព្រោះតែខ្លួនត្រូវតាមតម្រូវចិត្ត តាមញ៉ែទម្រាំតែគេយល់ព្រម 6-14-2020