បន្ទាប់ពីបានឃើញវត្តមានរបស់ជុងហ្គុកហើយម៉ូជុនក៏រត់ទៅរកគេភ្លាមៗតែម្តងមិនបង្អង់យូរនោះទេ។
«ហៃយ៉ាហេតុអីចាំបាច់រត់មើលតែរងចាំម៉ាក់មកពីផ្សារយ៉ាងចឹង»ជុងហ្គុកអស់សំណើចជាមួយនិងមិត្តរួមការងារម្នាក់នេះណាស់មួយថ្ងៃៗធ្វើចរិកកូនក្មេងដាក់នាយគ្រប់ពេលតែម្តងហើយ
«ព្រោះរងចាំបងគុកនោះអី! ថ្ងៃនេះខ្ញុំឃើញបងដឹកម្ហូបមួយព្រឹកធំទៅហើយទើបតែរួចរាល់មែនទេ»ម៉ូជុនបានអង្គុយកៅអីមួយនៅទល់ជាមុខនិងជុងហ្គុកតែម្តងទើបជុងហ្គុកដាក់ខ្លួនអង្គុយតាមគេដែល
«ត្រូវហើយព្រោះមានបញ្ហាបន្តិចបន្តួច»
«យ៉ាងមិចភ្ញៀវមិនពេញចិត្តសេវាកម្មមែនទេ??»
«ថាចឹងក៏ត្រូវ តែមិនអីទេព្រោះវាជាតួនាទីបងទៅហើយណាមួយមកពីបងសួរនាំភ្ញៀវមិនច្បាស់»ជុងហ្គុកលើកដាក់រឿងទាំងនោះមកធ្វើជាកំហុសខ្លួនទាំងដែលនាយដឹងច្បាស់ថាវាគ្រាន់តែជាល្បិចរបស់ថេហ្យុងតែប៉ុណ្ណោះច្បាស់ណាស់ថាគេចង់ធ្វើបាបនាយតែនិយាយក៏គ្មានបានផលអ្វីយ៉ាងណាគេជាភ្ញៀវគេតែងតែឈ្នះគ្រប់ពេល គ្រប់វេលាចឹងហើយ
«ចុះបងញ៊ាំអីឬនៅ??»
«នៅទេចុះអែង»
«ខ្ញុំក៏នៅដូចគ្នា ថ្នាលនេះហាងក៏ស្ងាត់មនុស្សហើយដែលពួកយើងនាំគ្នាញ៊ាំអីអោយហើយទៅយ៉ាងមិចដែរ??»ម៉ូជុនសួរនាំយោបល់ពីជុងហ្គុកព្រោះគេតែងតែគោរពតាមការសម្រេចចិត្តរបស់ជុងហ្គុកគ្រប់ពេល អាចថាមានថ្ងៃខ្លះគេឃ្លានសឹងស្លាប់តែជុងហ្គុកបើមិនព្រមញ៊ាំព្រោះមិនទាន់ហើយការងារក៏គេនៅតែរងចាំជុងហ្គុកដែលនេះបានហៅថាស្នេហាធ្វើអោយមនុស្សលែងឃ្លានបាយឃ្លានទឹកពិតមែនហើយ។
«okចឹងក៏បាន»ពួកគេទាំងពីរបានទៅយកម្ហូបញ៊ាំជាមួយនឹងគ្នា នៅទីនេះបុគ្គលិកអាចទទួលបាននូវអាហារចំនួនមួយពេល។អាចជាអាហារព្រឹក ថ្ងៃត្រង់ឬល្ងាចវាជាជម្រើសរបស់បុគ្គលិកតែអាចជ្រើសបានតែមួយពេលទេ។#skip
តែបើនិយាយពីសភាពរបស់ជីមីនវិញម្តងដូចដែលដឹងស្រាប់ថាជីមីនបានចាកចេញពីផ្ទះរបស់យ៉ុនហ្គីដោយមិនបានផ្តល់ដំណឹងអ្វីដល់នាយនោះទេ។ពេលជីមីនមកដល់ផ្ទះក៏ឡើងមកសំងំនៅក្នុងបន្ទប់មិនព្រមចុះទៅញ៊ាំបាយនោះទេ ពេលនេះបាយមិននឹកទឹកមិនស្រេក ព្រោះតែនៅតែខូចចិត្តមិនគួរណាខ្លួនល្ងង់ទៅទុកចិត្តមនុស្សប្រុសបោកប្រាស់ម្នាក់នោះឡើយ អ្វីដែលជីមីនកាន់តែបន្ទោសសខ្លួនអែងថាល្ងង់នោះគឺមិនអាចថែរក្សាទំនាក់ទំនងល្អរបស់គេជាមួយនិងយ៉ុនហ្គីបាន។បន្ទាប់ពីមានរឿងនោះកើតឡើងមកយ៉ុនហ្គីគឺប្លែកណាស់គឺប្លែកអាចថានឹកស្មានមិនដល់មិនដែលគិតទេថានាយអាចជាមនុស្សចិត្តដាច់ថ្នាក់នេះ។
«ខ្ញុំមិនចង់អោយបងព្រងើយជាមួយនិងខ្ញុំបែបនេះទេ»ជីមីននិយាយបណ្តើរទឹកភ្នែកហូរស្រក់ចុះមកបណ្តើរដៃឪបខ្នើយឪបចិត្តនឹកគិតមិនដឹងជាធ្វើយ៉ាងមិចដើម្បីអោយយ៉ុនហ្គីត្រឡប់មកដូចដើមវិញ។តែបើនិយាយពីយ៉ុនហ្គីវិញគិតឬថានាយស្រណុកចិត្ត មនុស្សស្រលាញ់គេណាវាមិនស្រួលទេការដែលព្យាយាមធ្វើព្រងើយមិនខ្វល់ជាមួយនិងគេបែបនេះ វាពិបាកអើយសែនពិបាកតែអោយធ្វើយ៉ាងមិច នាយពេលនេះក៏កំពុងតែព្យាយាមហើយព្យាយាមទៀតខំទៅធ្វើការបន្លំចិត្តនឹកគិតតែក៏មិនអាច តើមានវិធីអ្វីជួយដោះស្រាយជំនាស់មួយនេះទេបើម្នាក់ៗសុទ្ធតែទ្រាំមិនបានរៀងខ្លួនមិចក៏មិនព្រមនិយាយគ្នាអោយដាច់ស្រាច់ទៅ??
«បងស្បថបងមិនអាចលុបអែងចេញពីការគិតរបស់បងបានទេជីមីន»យ៉ុនហ្គីឪទានឡើងជាមួយនិងដៃចាប់កាន់ក្តោបឯកសារជាប់ព្រោះធុញទ្រាន់ពេក។
ពេលវេលានេះតែដើរទៅមុខសម្ពាធផ្លូវចិត្តរបស់ជីមីនក៏កាន់តែកើតមានឡើងមិនឈប់ឈរគេទទួលយកមិនបានជាមួយនិងរឿងដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះទេ នេះវាជារឿងអាក្រក់ដែលគេមិនគួរជួបប្រទះសោះហើយក្នុងជីវិតមួយនេះ។មួយរយៈចុងក្រោយនេះជីមីនមិនបានទៅធ្វើការទេសំងំតែនៅក្នុងបន្ទប់ធ្វើអោយប៉ានិងម៉ាក់របស់
គេបារម្ភជាខ្លាំងមិនដឹងថាកើតអីចំពោះជីមីនឡើយ។អាហារដែលលើកយកទៅអោយត្រូវយកចុះមកវិញរហូត គេមិនញ៊ាំអាហារច្រើនថ្ងៃហើយផឹកតែទឹកតែប៉ុណ្ណោះ។
«លោកស្រី អ្នកប្រុសជីមីនគាត់អោយខ្ញុំយកអាហារពេលព្រឹកចុះមកវិញទៀតហើយលោកស្រី»ពាក្យអស់ទាំងនេះគាត់លឺចេញពីអ្នកធ្វើការនៅក្នុងផ្ទះឡើងចង់សឹងត្រចៀកទៅហើយព្រោះដូចដែលប្រាប់ចឹងថាជីមីនមិនព្រមញ៊ាំអីសោះអ្វីដែលសំខាន់មិនព្រមអោយម៉ាក់របស់គេចូលទៅជួបជាគ្នាទៀតហើយក៏និយាយថាចង់នៅម្នាក់អែងមិនចង់ជួបអ្នកណាឡើយ។
«កូននេះកើតអីចេះ...»គាត់នៅតែមានមន្ទិលសង្ស័យជាមួយនិងជីមីននេះកើតអី??ខូចចិត្តឬអន់ចិត្តនិងអ្នកណាទើបដល់ថ្នាក់នេះ
«គិតយ៉ាងមិចទៅលោកស្រី»ក្នុងនាមជាកូនចៅក៏បារម្ភពីចៅហ្វាយមិនស្ទើរទេខ្លាចថាគេនិងត្រូវឈឺ
«យើងមិនអាចបណ្តោយទេយកសោមកហើយចាក់ចូល
បន្ទប់របស់ជីមីនជាមួយនិងខ្ញុំហើយលើកអាហារនេះទៅផង»គាត់ដើរឡើងទៅបន្ទប់របស់កូនគាត់ទាំងបារម្ភប៉ុន្មានថ្ងៃមកនេះព្រោះតែគោរពសិទ្ធិកូនគេចង់នៅម្នាក់អែងក៏មិនបង្ខំតែនេះបណ្តោយលែងបានហើយត្រូវតែចូលទៅសួរនាំអោយដឹងរឿងវាមានរឿងអីកើតឡើងទើបជីមីនរបស់គាត់ប្រែទៅជាមនុស្សបែបនេះទៅវិញ។
ក្រាក......!
សំឡេងបើកទ្វារបន្លឺឡើងក្រោយលោកស្រីផាកចាក់សោរួចរាល់គាត់បានដើរចូលមកបន្ទប់របស់ជីមីនមួយថ្ងៃតែនៅពេលដែលឃើញសភាពកូនប្រុសដេកស្តូកស្តឹងនៅលើគ្រែទើបប្រញាប់ចូលទៅជិតប៉ុន្តែនៅពេលដែលគាត់យកដៃរបស់គាត់ទៅប៉ះជីមីនទើបដឹងថា...
«ព្រះអើយ ខ្លួនអោយក្តៅដូចភ្លើង»ក្នុងនាមជាម្តាយភ្ញាក់ផ្អើលជាខ្លាំងនៅពេលដៃរបស់គាត់ប៉ះដល់ថ្ងាស់របស់ជីមីនគេក្តៅខ្លួនណាស់នេះបើគាត់មិនចូលមកមើលទេ តើជីមីននិងត្រូវទៅជាយ៉ាងណា??
«ឆាប់ខលហៅគ្រូពេទ្យមក»គ្រាន់តែស្តាប់បានការបញ្ជាពីចៅហ្វាយនាយរបស់ខ្លួនភ្លាមក្នុងនាមជាកូនចៅក៏ប្រញាប់ធ្វើតាមភ្លាម។មិនដល់កន្លះម៉ោងទេគ្រូពេទ្យក៏មកដល់ហើយក៏ពិនិត្យអាការៈរបស់ជីមីនអាចសន្និដ្ឋានបានថាគេគិតច្រើនស្មុញស្មាញថែមទាំងមានបញ្ហាក្រពះធ្ងន់ធ្ងរទៀតផង។
«គាត់អស់អីហើយនេះជាថ្នាំដែលគាត់ត្រូវលេប ចំណែកឯសារ៉ូមនេះនៅពេលដែលអស់អាចប្តូរដាក់មួយទៀតបានបើមានការអីមិនស្រួលត្រូវប្រញាប់ខលហៅខ្ញុំភ្លាមណា»គ្រូពេទ្យនិយាយប្រាប់ទៅលោកស្រីផាកដែលកំពុងតែឈរជាមួយនិងទឹកមុខបារម្ភពីជម្ងឺរបស់កូនគាត់ជាខ្លាំង
«អរគុណលោកគ្រូពេទ្យណាស់»
«បាទ តែមួយវិញទៀតលោកស្រីត្រូវតែព្យាយាមធ្វើអោយគាត់សប្បាយចិត្តឬក៏អោយគាត់លំហែរខួរក្បាលខ្លះកុំអោយគាត់គិតច្រើនពេកអីវាអាចប៉ះពាល់ដល់ខួរក្បាល ហើយកុំភ្លេចអោយគាត់ញ៊ាំបាយអោយបានទៀងទាត់ផង»លោកគ្រូពេទ្យបន្ថែមដោយសារតែជម្ងឺរបស់ជីមីនវាអាចវិវន្ត៍ទៅរកជម្ងឺខួរក្បាលហើយ
«ចា៎ខ្ញុំនិងព្យាយាមយកចិត្តទុកដាក់ជាមួយនិងគេអោយបានច្រើន»
«បាទចឹងខ្ញុំទៅសិនហើយ»
«ចា៎ជម្រាបលាលោកគ្រូពេទ្យ ជីជីជួយជូនដំណើរលោកគ្រូពេទ្យផងបន្ទាប់មកទៅប្រាប់អ្នកខាងក្រោមអោយលើកអាហារមកម្តងទៀតមកម្ហូបអស់នេះត្រជាក់ហើយប្តូរចេញទៅ»
«ចា៎លោកស្រី លោកគ្រូពេទ្យសុំអញ្ជើញ»ក្រោយពេលដែលលោកគ្រូពេទ្យចេញទៅលោកស្រីផាកក៏ចាប់ផ្តើមយំចេញមកគាត់មានអារម្មណ៍ថាគាត់ខុសខ្លាំងណាស់ដែលមើលថែកូនមិនបានល្អបណ្តោយអោយគេឈឺបែបនេះ។
«ជីមីនហា៎កូនកុំចឹងអី កូនចង់ទៅចោលម៉ាក់ដូចជាបងស្រីកូនមែនទេ??ហ៊ឹក ហ៊ឹកម៉ាក់មិនអនុញ្ញាតឡើយកូនមិនត្រូវឈឺយូរពេកទេដឹងទេកូនសម្លាញ់»គាត់យំផងនិយាយផងហើយក៏ថើបថ្ងាស់របស់ជីមីនបន្តិចមុននិងលើកទូរសព្ទ័ខលទៅអ្នកណាមិនដឹងដើម្បីចង់ដឹងរឿងខ្លះនិងប្រញាប់យកបញ្ហានោះមកដោះស្រាយអោយបានទាន់ពេលវេលា
«ហេឡូជម្រាបសួរអ្នកម៉ាក់»សំឡេងរបស់មនុស្សប្រុសវ័យកណ្តាលបន្លឺឡើងនោះជាសំឡេងយ៉ុនហ្គីនេះអែងនាយទទួលទូរសព្ទ័របស់លោកស្រីផាកទាំងប្រញាប់
«ចា៎កូន...ម៉ាក់រំខានពេលវេលាកូនឬអត់??»
«អរបាទគឺមិនអីទេអ្នកម៉ាក់ ម៉ាក់មានការអីជាមួយខ្ញុំមែនទេ»យ៉ុនហ្គីទុកការងារមួយឡែកហើយក៏ផ្តោតអារម្មណ៍និយាយជាមួយនិងម្តាយក្មេកសិន
«ព្រោះម៉ាក់ឃើញថាកូនស្និតនិងជីមីនណាស់ម៉ាក់ចង់សួរអ្វីដែលទាក់ទងជាមួយនិងជីមីន»
«បាទ មានអ្វីមែនទេម៉ាក់»
«គឺមួយរយៈនេះគេប្លែកណាស់បាយមិននឹកទឹកស្រែក
ម៉ាក់បារម្ភណាស់ទើបខលទៅសួរកូនក្រែងលោកូនដឹង»
«គឺ...គឺខ្ញុំក៏មិនសូវដឹងដែលអ្នកម៉ាក់ព្រោះខានជួបគ្នាមួយរយៈហើយណាមួយ មួយរយៈនេះខ្ញុំរវល់ទើបមិនបាននិយាយគ្នាសោះ តែតើពេលនេះគេយ៉ាងមិចហើយ»យ៉ុនហ្គីជ្រើសប្រើពាក្យមិនដឹងព្រោះមិនចង់លុកលាន់រឿងរបស់ជីមីនទេទុកអោយគេប្រាប់ម៉ាក់របស់គេខ្លួនអែងទៅ តែអ្វីដែលសំខាន់នោះគឺនាយបារម្ភពីជីមីនណាស់ពេលនេះមិនដឹងជាយ៉ាងមិចទៅហើយទេ
«ពេលនេះម៉ាក់ហៅពេទ្យមកពិនិត្យរួចរាល់ហើយរងចាំតែគេភ្ញាក់តែប៉ុណ្ណោះពេលនេះក៏កំពុងតែដាក់សារ៉ូមនៅផ្ទះហើយក៏កំពុងតែឈឺជម្ងឺក្រពះធ្ងន់ធ្ងរទៀតផង»
«មែនហេ៎ម៉ាក់»
«ចា៎ម៉ាក់បារម្ភណាស់ទើបខលទៅសួរកូន»
«ម៉ាក់ខ្ញុំទៅដល់ឥឡូវហើយ ទីតៗៗៗ»យ៉ុនហ្គីក៏ប្រញាប់ចេញពីក្រុមហ៊ុនធ្វើដំណើរទៅផ្ទះរបស់ត្រកូលផាកភ្លាមៗតែម្តង
«យ៉ុនហ្គីៗៗ...ហៃយ៉ាកូនមួយនេះ»លោកស្រីផាកមិនទាន់និយាយអ្វីដឹងរឿងផងក៏ត្រូវយ៉ុនហ្គីបិទទូសព្ទ័របស់គាត់បាត់។ក្រោយពីនោះមកគាត់ក៏អង្គុយកំដរជីមីនរបស់ដល់មួយសន្ទុះក៏លឺសំឡេងនិយាយរបស់ជីមីន
«ម៉ាក់...!»
«អូ ជីមីនយ៉ាងមិចហើយកូន»
«កូនមិនអីទេម៉ាក់»ជីមីននិយាយទាំងគ្មានកម្លាំងកំហែងទាល់តែសោះហើយ
«កូនចេះតែមិនអីរហូតនេះកើតជម្ងឺក្រពះធ្ងន់ធ្ងរហើយឃើញទេ តទៅម៉ាក់មិនអនុញ្ញាតអោយកូនធ្វើចឹងទៀតទេ បើមិនដូច្នេះទេម៉ាក់ខឹងកូនហើយ»
«បាទកូនសុំទោស»
«កុំសុំទោសតែមាត់ណា»
«បាទ...ក្រាក»ជីមីនមិនទាន់និយាយអស់សេចក្តីផងមានសំឡេងសម្រុកចូលមកទៅហើយលោកស្រីផាកស្មានតែជាអ្នកលើកម្ហូបមកតែមានឯណាជាយ៉ុនហ្គីសោះ
«កូនយ៉ុន/បងថ្លៃ»ជីមីនពិតជាភ្ញាក់ផ្អើលជាមួយនិងវត្តមានរបស់នាយណាស់មិននឹកស្មានថានាយមកនោះទេ
«ជីមីនទើបតែដឹងខ្លួនទេ កូនមកចំពេលល្អណាស់ចឹងនិយាយគ្នាចុះម៉ាក់ទៅខាងក្រោមបន្តិចសិន»
«បាទម៉ាក់»អ្នកទាំងពីរនាក់ជួនគ្នាហើយក៏ងៀកមកមើលមុខគ្នាឡើងចំភ្នែកតែម្តងដល់ថ្នាក់ជីមីនងៀកមុខចេញ។ក្រោយមកនោះលោកស្រីផាកក៏ចេញទៅបាត់ហើយយ៉ុនហ្គីក៏ចូលមកជិតជីមីនហើយក៏សម្លឹងមើលទៅអ្នកដែលកំពុងអង្គុយនៅលើគ្រែជាមួយនិងខ្សែភ្នែកបែបខឹង
«បងមកទីនេះមានការអី??»
«មកមើលអែង»
«ខ្ញុំមិនអីទេ»
«មិនអីយ៉ាងមិច??ហេតុអីបណ្តោយខ្លួនថ្នាក់នេះ អែងចង់កើតទុក្ខរីងរ៉ៃដោយសារមនុស្សក្បត់ទំនុកចិត្តអែងដល់ពេលណាទៀតហេតុអីចាំបាច់ធ្វើបាបខ្លួនអែងថ្នាក់នេះ»
«បើបងមកគ្រាន់តែមកដើម្បីបន្ទោសអោយខ្ញុំ ចឹងបងទៅវិញទៅខ្ញុំមិនចង់ស្តាប់ទេ ខ្ញុំហត់ខ្ញុំត្រូវការសម្រាក»
ជីមីនដំបូងក៏អរណាស់ដែលពេលឃើញវត្តមានរបស់នាយតែបើនាយមកគ្រាន់តែមកដើម្បីស្តីបន្ទោសក៏អញ្ជើញចេញទៅវិញចុះគេមិនចង់ស្តាប់រឿងអស់ទាំងនេះឡើយ
«ហឺសបងទៅវិញលុះត្រាតែអែងឈប់ធ្វើបែបនេះទៀតគិតថាវាល្អ??ដឹងទេអ្នកគ្រប់គ្នាបារម្ភពីអែងសឹងស្លាប់ទៅហើយ!!!ចឹងពេលណាទើបអែងឈប់ឆ្កួត ឈប់ល្ងង់ទៅបំផ្លាញខ្លួនអែងព្រោះមនុស្សប្រុសបែបនេះ?បងមិនចង់លុកលាន់រឿងអែងហើយក៏មិនចង់និយាយពាក្យអស់នេះទេតែអែងវាជ្រុលពេកហើយ ធ្វើបាបខ្លួនមិនព្រមញ៊ាំអ្វីបណ្តោយអោយខ្លួនឈឺដេកនៅមួយកន្លែងព្រោះមនុស្សប្រុសមិនបានការបែបនោះ គេគ្មានតម្លៃអីអោយអែងស្តាយគេឡើយឈប់ល្ងង់ទៅផាក ជីមីនភ្ញាក់ខ្លួនឡើងទៅបានទេ»យ៉ុនហ្គីកាន់តែកំហុកបន្ថែមជាធ្វើអោយទឹកភ្នែករបស់ជីមីនក៏ចាប់ផ្តើមសម្រុកចុះមក
«ហ៊ឹក ហ៊ឹកត្រូវហើយបងនិយាយត្រូវខ្ញុំជាធ្វើអោយគ្រប់គ្នាបារម្ភខនញុំគ្មានបានការខ្ញុំល្ងង់ ល្ងង់ដែលជឿគេហើយក៏ល្ងង់ដែលមិនព្រមស្តាប់តាមសម្តីបងខ្ញុំវាឆ្កួត ឆ្កួតព្រោះគិតថាគេស្មោះត្រង់និងខ្ញុំ ខ្ញុំខុសដែលព្រមផ្តល់ឪកាសអោយគេគិតថាគេនិងមានតែខ្ញុំហើយគេនិងកែខ្លួនជាថ្មីតែនេះអត់ទេ វាមិនដូចអ្វីដែលខ្ញុំបានរំពឹងទេ ពេលនេះអ្វីដែលខ្ញុំទទួលបានវាបែបនេះវាឈឺបែបនេះ វាគ្រាំគ្រាស្ទើរតែស្លាប់បែបនេះហើយខ្ញុំវាសមនិងទទួលបានបែបនេះហើយហ៊ឹក ហ៊ឹក ពេលនេះបងចេញទៅខ្ញុំមិនចង់ឃើញអ្នកណាទាំងអស់ហ៊ឹក ហ៊ឹកចេញទៅ»ជីមីនយកខ្នើយដែលមាននៅលើពូករបស់ខ្លួនទាំងប៉ុន្មានគប់ចេញទាំងអស់កាយវិការរបស់គេពេលនេះប្រៀបដូចមនុស្សសតិមិនល្អយ៉ាងចឹង
«ជីមីន ជីមីនឈប់ទៅបង ឈប់»
«ហ៊ឹក ហ៊ឹកបងចេញទៅ»
«ជីមីនបានហើយៗ បងសុំទោស»យ៉ុនហ្គីក្រោយពីបានឃើញសភាពយ៉ាប់យឺនរបស់ជីមីនហើយនាយក៏ប្រញាប់ចូលទៅឃាត់រហូតដល់ជីមីនឈប់កម្រោលចូលនាយទាញជីមីនមកឪបត្រឹមចង្កេះរបស់នាយហើយក៏អង្អែលក្បាលនិងខ្នងតិចៗដោយក្តីអាណិតហើយក៏មានអារម្មណ៍ថាខ្លួនអែងខុសដែលដែលនិយាយពាក្យមិញនេះទៅកាន់គេទាំងដែលដឹងថាគេកំពុងតែឈឺចាប់ទើបនៅឈរឪបលួងលោមគេសិនការធ្វើបែបនេះវាជារឿងដែលល្អបំផុតសម្រាប់មនុស្សខូចចិត្ត។
YOU ARE READING
មនុស្សចុងក្រោយ
Romantizmផ្តើមចេញពីប្អូនថ្លៃរហូតដល់បានទាក់ទងគ្នា តែវាមិនមែនជារឿងងាយស្រួលទេព្រោះតែខ្លួនត្រូវតាមតម្រូវចិត្ត តាមញ៉ែទម្រាំតែគេយល់ព្រម 6-14-2020