កន្លងផុតទៅមួយរយៈមកនេះដូចជាបាត់ដំណឹងស៊ូឈឺមិនឃើញនាងទាល់តែសោះតែមិនបាច់ឆ្ងល់ព្រោះនាងសម្ងំនៅតែក្នុងបន្ទប់មិនចេញទៅណាព្យាយាមមើលតែពោះអោយបានល្អព្រោះនាងស្រលាញ់កូននាងណាស់ទោះអ្នកណាមិនមកទទួលខុសត្រូវក៏នាងមិនខ្វល់ដែរ។
ចំណែកថេយ៊ាំងវិញមួយរយៈនេះនាយក៏ស្ងាត់ដូចគ្នាព្រោះរវល់តែលេងស្រីមិនបានទៅរករឿងជីមីនឬទៅរកស៊ូឈីនិយាយរឿងយកកូនចេញឡើយជីវិតរបស់នាយមានតែស្រីគឺគ្រប់គ្រាន់ហើយដល់ថ្នាក់ប៉ានិងម៉ាក់និយាយលែងស្តាប់ហើយទើបគាត់បណ្តោយទៅពេលខ្លះសឹងតែកាត់ការចោលផងក៏មាន។
_________
នៅមុនថ្ងៃទៅដេហ្គូពីរថ្ងៃដើម្បីទៅសម្ភោធរីសតនោះថេហ្យុងបានទៅដើរផ្សាររបស់មើលទិញសម្លៀកបំពាក់គេមិនបានត្រៀមទុកមុនអ្វីទេព្រោះរវល់ជាមួយនិងការងារពេករកពេលសម្រាកមិនបានផងដូច្នេះមានតែជិតដល់ថ្ងៃទើបខំរកសម្លៀកបំពាក់ដើម្បីពាក់តែប៉ារបស់គេទៅដល់ដេហ្គូមុនតាំងតែពីមួយអាទិត្យមុនដោយសារតែគាត់ទៅជួយចាត់ចែងការងារនៅទីនោះអោយហើយជំនួសមុខអោយថេហ្យុងកុំអោយកូនរវល់ពេក។«យកអានេះ ហើយអាពណ៌ទឹកប៊ិចនេះផងពណ៌ក្រហមនេះក៏យកដែល»ថេហ្យុងដើរដល់ហាងសម្លៀកបំពាក់ដែលខ្លួនពេញចិត្តហើយក៏ចូលរើសយកៗហើយបុគ្គលិកនៅក្នុងហាងក៏ប្រញាប់ប្រញាលរៀបចំអោយគេភ្លាមៗខ្លាចទើសចិត្តតែថេហ្យុងមិនបានមកតែម្នាក់អែងទេជុងហ្គុកក៏បានដូចគ្នានិយាយរួមទៅជុងហ្គុកទៅតាមថេហ្យុងគ្រប់ជំហានហើយ
ឥឡូវនេះ។«ទិញច្រើនម្ល៉េះកម្មវិធីមួយថ្ងៃសោះ»ជុងហ្គុករអ៊ូតិចៗពេលឃើញថេហ្យុងខ្ជះខ្ជាយលុយដល់ថ្នាក់នេះ
«ខ្ញុំបានលឺណា...ហើយខ្ញុំជាម្ចាស់កម្មវិធីតែងខ្លួនបន្តិចក៏មិនថ្វីលុយខ្ញុំមានចង់ទិញមួយហាងក៏បាន»ថេហ្យុងលឺហើយញិញៗដាក់តែម្តងឃើញទេប៉ះមិនបានសោះ«ទិញទៅ...»ជុងហ្គុកនិយាយហើយក៏ដើរទៅជ្រុងខាងមិនចង់និយាយជាមួយទៀតទេបើនិយាយមិនបានបែបនេះនោះ។
«មកនេះវិញ រើសខោអាវមួយឈុតទៅ»
«ហេតុអី??»
«ព្រោះលោកត្រូវទៅជាមួយខ្ញុំ»
«មិនបាច់ចំណាយលើខ្ញុំទេ»
YOU ARE READING
មនុស្សចុងក្រោយ
Romanceផ្តើមចេញពីប្អូនថ្លៃរហូតដល់បានទាក់ទងគ្នា តែវាមិនមែនជារឿងងាយស្រួលទេព្រោះតែខ្លួនត្រូវតាមតម្រូវចិត្ត តាមញ៉ែទម្រាំតែគេយល់ព្រម 6-14-2020