ភាគទី45:ហ៊ានឪបគ្នានៅចំពោះមុខខ្ញុំផង??

349 37 2
                                    

គ្រាន់តែមកដល់ចំណតឡាននៅក្នុងខនដូរភ្លាមជុងហ្គុកក៏ប្រញាប់ឡើងទៅខាងលើភ្លាមៗមិនចាំថេហ្យុងឡើយព្រោះពេលនេះនាយពិតអន់ចិត្តណាស់មិនគួរណាសង្ឃឹមខ្ពស់លើរឿងនេះពេកទេចុងក្រោយអ្នកឈឺចាប់ជានាយនោះអែង។

«និយាយគ្នាបន្តិចទៅ..មិចក៏នៅសុខៗស្រាប់តែបញ្ចេញចរិកបែបនេះដាក់ខ្ញុំក្រែងហៅខ្ញុំទៅមើលកុនឬហៅខ្ញុំទៅទុកចោល??»ថេហ្យុងរៀងច្រឡោតមួលម៉ៅបន្តិចដែល ដែលជុងហ្គុកនៅសុខៗបែរជាបញ្ចេញចរិកប្លែកៗដាក់
គេបែបនេះ

«ឃើញថាថេហ៍មិនបានចាប់អារម្មណ៍ជាមួយរឿងនោះទេ ចឹងមើលនាំតែខាតពេល»ជុងហ្គុកនិយាយដោយងាកមុខទៅម្ខាងមិនបានសម្លឹងមើលមុខរបស់ថេហ្យុងទេ
«និយាយជាមួយខ្ញុំសុំមេត្តាមើលមុខខ្ញុំ ព្រោះបើលោកធ្វើបែបនេះដូចខ្ញុំជាខ្យល់អាកាសយ៉ាងចឹង»នៅមិនអស់ចិត្តក៏រករឿងមកនិយាយអោយឈ្លោះគ្នាបន្ថែមទៀតនេះពួកកែនៅមិនទាន់ក្លាយជាអ្វីនិងគ្នាផងឈ្លោះគ្នាខឹងគ្នាប៉ុណ្នឹងហើយចុះទម្រាំតែទាក់ទងគ្នាទៀតកុំស្រមៃអីប្រហែលនៅជាមួយគ្នាមិនចុះសម្រុងគ្នាទេបើម្នាក់ៗមិនយល់ពីគ្នា
បែបនេះនោះ។

«សុំទោស...»
«សុំទោស រឿងអី??កុំប្រើពាក្យសុំទោសបើមិនដឹងថាខ្លួនអែងខុសអ្វី...ហើយរឿងនៅរោងកុននោះព្រោះខ្ញុំងាកទៅដោយចៃដន្យខ្ញុំគ្មានចិត្តលើគាត់ទៀតនោះទេក្រែងថាចូលចិត្តខ្ញុំហេតុអីមិនស្វែងយល់ពីខ្ញុំអោយបានច្បាស់សិន
បើបែបនេះៗនៅជាមួយគ្នាកើតទេ»

«....»
«ហេតុអីស្ងាត់ហើយងាកមុខចេញ??ឬបានតែនិយាយថាចូលចិត្ត??ចឹងកុំល្អជាងថ្ងៃនេះខ្ញុំអស់សង្ឃឹមលើលោកណាស់»
«ខ្ញុំក៏ដូចគ្នាខ្ញុំអស់សង្ឃឹមលើការគិតរបស់ខ្លួនអែងណាស់
ហេតុអីកុហកថាឈប់ស្រលាញ់ ថេហ៍ឈប់កុហកទៅកែវភ្នែកដែលពោលពេញទៅដោយភាពឈឺចាប់នៅពេលដែលសម្លឹងទៅពួកគេខ្ញុំអាចមើលដឹង»

«បើនិយាយស្តាប់គ្នាមិនយល់ក៏មិនបាច់និយាយ»
«ត្រូវហើយមិនបាច់និយាយអីទេខ្ញុំដឹងខ្លួនអែងហើយថាប្រៀបនិងគេមិនបាន ថេហ៍សុំពេលគិតព្រោះនៅស្រលាញ់គេដូច្នេះកុំកុហកខ្ញុំ ខ្ញុំក៏មានបេះដូងចេះឈឺចាប់»ជុងហ្គុកនិយាយរួចក៏ដើរចេញពីមុខរបស់ថេហ្យុងតែម្តងនាយខឹងនាយម៉ៅមួលនាយខកចិត្តហើយក៏អន់ចិត្តដែលសង្ឃឹមលើក្តីស្នេហ៍របស់ថេហ្យុងជ្រួលហួសហេតុពេក។អោយតែមានពាក្យថាពេកនៅក្នុងនោះអ្នកនិងទទួលបានការខកចិត្តត្រឡប់មកវិញដូចជាជុងហ្គុកយ៉ាងចឹង សង្ឃឹមពេក ចូលចិត្តពេក។

មនុស្សចុងក្រោយWhere stories live. Discover now