បន្ទាប់ពីអាការៈបានធូរច្រើនហើយគ្រូពេទ្យក៏អនុញ្ញាតអោយជីមីនអាចត្រឡប់មកផ្ទះវិញបានតាមធម្មតានិងអោយគេលេបថ្នាំដើម្បីអោយឆាប់ជាដាច់តែម្តង។ពេលមកដល់ផ្ទះជីមីនមិនបានសង្ងំនៅក្នុងបន្ទប់ទេគេបានចុះមកធ្វើនេះធ្វើនោះកុំអោយខ្លួនអែងស្មុគស្មាញពេក។កំពុងតែធ្វើសុខៗទូរសព្ទ័របស់គេក៏រោទ៍ឡើង។ជីមីនបានដកទូរសព្ទ័មកមើលក៏ឃើញថាជាលេខដែលមិនស្គាល់សោះទាក់ទងមក
«ហេឡូ ជម្រាបសួរ»ជីមីនប្រញាប់លើកទទួល
«ជីមីនគឺបងណា អូនអាចមករកបងបានទេពេលនេះបងមិនស្រួលខ្លួនទេ»
«ខ្ញុំមិនមែនពេទ្យទេ...»
«បងសុំអង្វរអូនណា បងក្តៅខ្លួនខ្លាំងណាស់បងមិនអាចទៅពេទ្យដោយខ្លួនអែងទេ»ថេយ៊ាំងអង្វរប៉ុណ្ណឹងជីមីនក៏ចិត្តទន់បាត់ទៅហើយមិនបានគិតអ្វីច្រើនគេក៏ប្រញាប់រៀបចំខ្លួនហើយធ្វើដំណើរទៅខនដូររបស់ថេយ៊ាំងតែម្តងដោយគេបើកឡានផ្ទាល់ខ្លួន។
«បើអូនមិនមកទៀតអោយវាដឹងទៅចុះ»ក្នុងកំឡុងពេលនោះនាយបានទៅកម្តៅខ្លួនជាមួយនិងភ្លើងរហូតដល់កម្តៅខ្លួនរបស់នាយឡើងដល់សាមសិបប្រាំបីអង្សារឯណោះ។កម្តៅខ្លួនសាមសិបប្រាំបីអង្សារមិនមែនជារឿងលេងសើចឡើយបើចង់លេងល្បិចត្រូវតែលេងអោយខ្លាំងបែបនេះទើបគេជឿចិត្ត។ជីមីនបានចំណាយពេលបើកឡានមិនដល់សាមសិបនាទីផងក៏ដល់ខនដូររបស់ថេយ៊ាំងទៅហើយគេស្ទុះស្ទាប្រញាប់រត់ទៅមើលសង្សារសម្លាញ់ចិត្តដែលកំពុងតែមានរឿងរកម្មរកុះជាមួយគ្នានោះ។ពេលទៅដល់ល្មមជីមីនក៏ចុចកណ្តឹងញាប់ខ្លាំងមែនទែន
ទីងៗៗៗៗ. ថេយ៊ាំងក្រោយលឺសំឡេងកណ្តឹងហើយក៏ប្រញាប់បិទភ្លើងនោះហើយក៏រៀបចំខ្លួនអោយដូចជាមនុស្សឈឺបេះដាក់តែម្តង
«អូនមកហើយហេ៎...»ថេយ៊ាំងបើកទ្វារបង្ហាញមុខមាត់ស្លេកស្លាំងរបស់ខ្លួនអោយជីមីនបានឃើញធ្វើអោយចិត្តរបស់គេក្តុកក្តួលជាខ្លាំងហេតុអីនាយបណ្តាយខ្លួនអោយឈឺដល់ថ្នាក់នេះមនុស្សទើបតែជួបគ្នាម្សិលមិញសោះនិង។
«បងកើតអី...»ជីមីនដើរចូលទៅខាងក្នុងដោយមិនភ្លេចទាញទ្វារបិទហើយក៏ស្ទៀបក្បាលរបស់ថេយ៊ាំងឃើញថានាយក្តៅខ្លាំងមែនទែន។
«បងសុខៗក៏ក្តៅខ្លួនមិនដឹងមូលហេតុសោះ»
«ចុះមានបានញ៊ាំថ្នាំហើយឬនៅ មើលចុះក្តៅខ្លួនណាស់»ជីមីនភ័យស្លន់ស្លោធ្វើអីមិនត្រូវសោះហើយ
«នៅទេ»
«ហៃយ៉ា ហេតុអីបងធ្វើបែបនេះចាំបន្តិចចាំអូនយកកន្សែងជូតខ្លួនអោយបង»ជីមីនក៏ស្ទុះចូលទៅបន្ទប់ទឹកហើយក៏យកកន្សែងទៅជ្រលក់ទឹកហើយជូតខ្លួនអោយថេយ៊ាំង។អ្នកកម្លោះដែលត្រូវបានគេជូតខ្លួនអោយនោះញញឹមបិទមាត់មិនជិតទេព្រោះបានដូចបំណង។
«សុំទោសដែលរំខានអូន»
«ឈប់និយាយយកល្អទៅ បើបងមិនចង់រំខានខ្ញុំមិនមែនបណ្តោយខ្លួនអែងដល់ថ្នាក់នេះទេ»jiminជូតដណ្តើរសម្លក់មុខនាយហើយថាអោយនាយថែមទៀតផងប្រាប់អោយដឹងថាគេមិនមែនដូចមុនទេ
«សុំទោស»
«រឿងអី..?»
«រឿងគ្រប់យ៉ាង បងដឹងខុសហើយបងសុំទោសណា បងមើលដឹងថាអូននៅបារម្ភពីបងហើយក៏នៅស្រលាញ់បងហេតុនេះហើយផ្តល់ឪកាសអោយបងលុបលាងកំហុសផងណា»
«ខ្ញុំទៅដាំបបរអោយបង»ជីមីនបម្រុងនិងងើបចេញគេចពីរឿងនេះទៅហើយតែត្រូវថេយ៊ាំងទាញអោយគេដួលមកលើនាយវិញ។
«ជីមីនបងសូមអង្វរណា»នាយកម្លោះខិតទៅជិតជីមីនបំណងនិងថើបមាត់របស់គេ ពេលនោះជីមីនក៏បិទភ្នែកទទួលយកស្នាមថើបនោះទៅហើយតែក៏ត្រូវភ្ញាក់ខ្លួនមកវិញ មិនដឹងថាយ៉ាងមិចដូចគ្នា។
«លែងខ្ញុំទៅ ខ្ញុំទៅធ្វើបបរអោយបងញ៊ាំ»ជីមីនរត់គេចខ្លួនទៅបាត់សំណាងហើយចេះភ្ញាក់ខ្លួនទាន់មិនចឹងទេចប់របស់ថេយ៊ាំងមិនខានទេ
«ចង្រៃយ៍...តែមិនអីទេចាំលើកក្រោយក៏បាន»ថេយ៊ាំងរៀងមួលម៉ៅក្នុងខ្លួនបន្តិចដែលតែមិនអាចធ្វើអ្វីបានមានតែសម្របខ្លួនសិនបណ្តោយតាមជីមីនសិនចុះតែនាយនិងមិនបណ្តោយយូរពេកទេ។ចំណែកឯជីមីនវិញមុខភាយៗកម្តៅមកហើយមុខនេះគេភ័យសឹងស្លាប់ទៅហើយបើមិនបានភ្ញាក់ស្មារតីទាន់ទេគេមិនដឹងជាលង់ទៅតាមនាយដល់ណាដល់ណីហើយទេ កំពុងតែគិតបណ្តើរក៏ធ្វើបបរអោយថេយ៊ាំងបណ្តើរតែកំពុងតែធ្វើសុខៗសំឡេងទូរសព្ទ័របស់គេក៏បន្លឺឡើងតែម្តង។
«ហេឡូបងថ្លៃ»
«អូហេឡូជីមីនអែងបានយូរខ្លះឬនៅ»យ៉ុនហ្គីខលមកសួរសុខទុក្ខជីមីនហើយនាយក៏ដឹងថាគេចេញពីពេទ្យដូចគ្នា។កាលដែលខលមកនេះបំណងធំបំផុតគឺបបួលជីមីនទៅញ៊ាំបាយជាមួយគ្នាពេលរសៀលនេះជាមួយនិងជុងហូព្រោះថ្ងៃនេះកម្លោះតូចរៀនតែមួយព្រឹកទេហើយនិងមានវិស្សមកាលតូចមួយរយៈពេលមួយខែថែមទៀតផង។
«គឺធូរខ្លះហើយបងថ្លៃ ឥឡូវនេះខ្ញុំមិនអីទេ»ជីមីនតបទៅនាយវិញជាមួយនិងស្នាមញញឹម ពេលនោះគេបានបើកសំឡេងលឺៗព្រោះតែដៃជាប់រវល់ធ្វើបបរអោយថេយ៊ាំងញ៊ាំដើម្បីលេបថ្នាំ។
«ចឹងអែងទំនេរទេថ្ងៃនេះបងចង់បបួលអែងទៅញ៊ាំបាយជុំគ្នាជាមួយនិងជុងហូព្រោះរសៀលនេះគេសម្រាក»yoongiប្រញាប់ដាក់សំណើរស្នើរសុំទៅ
ជីមីនភ្លាមៗតែម្តង
«អឺគឺថា...»
«មីនហា៎ បបរបងរួចឬនៅបងឃ្លានហើយ»ថេយ៊ាំង
ដោយសារតែលឺសំឡេងថាមានអ្នកខលមកហើយក៏លឺ
ជីមីនក៏ហៅនាយថាបងថ្លៃថែមទៀតនោះនាយក៏ប្រញាប់ធ្វើជាស្រែកសួរដើម្បីអោយយ៉ុនហ្គីបានដឹងថាគេកំពុងតែនៅជាមួយនិងនាយ។
«គឺជិតរួចហើយចាំបន្តិចណា»ជីមីនតបជាមួយនិងថេយ៊ាំងដោយមិនខ្វល់ថាខ្លួនកំពុងតែនិយាយជាមួយនិងយ៉ុនហ្គីឡើងព្រោះដូចជាភ្លេចខ្លួន
«អែងនៅឯណានិង»នាយសួរទៅប្អូនថ្លៃជាមួយនិងសំឡេងខ្សោះបែបអន់ចិត្តបង្គប់ជាមួយនិងការខឹងសម្បារ
«ខ្ញុំនៅខនដូរបស់ថេយ៊ាំង»
«អរ ម្នាក់ដែលជាសង្សារអែងនោះមែនទេ»
«បាទ»
«ហេតុអីអែងទៅជួបគេទាំងខ្លួនមិនទាន់ជាសះស្បើយ
បែបនេះ»យ៉ុនហ្គីនិយាយបែបនេះស្តីមើលទៅដូចជាការស្តីបន្ទោសយ៉ាងចឹង
«គឺគេឈឺទើបខ្ញុំចង់មកមើលថែគេ»
«អរ អូខេតាមសប្បាយបើអែងមិនបានគិតពីខ្លួនអែងទេនោះបងក៏មិនដឹនិយាយអ្វីទៀតដែរ»យ៉ុនហ្គីនិយាយចប់នាយក៏ប្រញាប់បិទទូរសព្ទ័យកតែម្តងរកតែជីមីននិយាយអ្វីសឹងតែមិនទាន់
«ហៃយ៉ា ក្រែងថាហៅទៅញ៊ាំហីមិនទាន់បានឆ្លើយផងក៏បិទទូរសព្ទ័បាត់»ជីមីននៅតែមិនដឹងថាyoongiបានអន់ចិត្តជាមួយនិងខ្លួនគេឡើយក្រោយពេលដែលនាយបិទទូរសព្ទ័នោះតែគេក៏ទទួលដឹងថាអារម្មណ៍របស់គេពេលនេះនៅមិនសុខ។
«ខលទៅវិញមិនចូលទៀត»ជីមីនគេបានព្យាយាមខលទៅនាយវិញតែខលមិនចូលសោះកើតស្អីរបស់នាយនិង។
«ជិតរួចហើយមែនទេ»ថេយ៊ាំងដើរមកតឿនជីមីនជាថ្មីក្រោយពីស្រែកសួរមុននេះបន្តិច
«គឺនេះរួចហើយ»ពេលដែលនាយដើរមកក៏ឆ្អិនល្មមព្រោះបបរងាយៗធ្វើមិនដល់ដប់នាទីផងឆ្អិនបានញ៊ាំទៅហើយ
«បងឆាប់ញ៊ាំទៅនិងអាលបានញ៊ាំថ្នាំផង ខ្ញុំត្រូវមានការប្រញាប់ទៅវិញហើយ»ជីមីននិយាយចប់ក៏បម្រុងនិងដើរចេញទៅតែក៏លឺសម្តីរបស់ថេយ៊ាំងនិយាយទើបគេឈប់នៅមួយកន្លែងសិន
«អូនប្រញាប់ទៅជួបគេឬអូនទុកបងចោលទាំងដែលបងឈឺហើយទៅណាត់ជួបជាមួយនិងគេ?បងជាសង្សារអូនណាជីមីន»ថេយ៊ាំងអត់មិនបានក៏និយាយចេញមកតែម្តងជាមួយនិងសម្តេងស្រែកលឺៗ
«កុំមកស្រែកដាក់ខ្ញុំ បងមានជម្រើសច្រើសសឹងស្លាប់អត់ខ្ញុំមើលថែក៏នៅមានអ្នកផ្សេងទៀតនៅមើលថែបងដែលមិនចឹង»
«តែបងមិនត្រូវការអ្នកណាក្រៅពីអូនឡើយ»នាយកម្លោះនិយាយរួចក៏ស្ទុះទៅឪបជីមីនជាប់ទ្រូង
«បងមិនត្រូវការអ្នកណាក្រៅពីខ្ញុំទេ តែបងក៏ជ្រើសគេបន្ថែមទៀតបន្ទាប់ពីខ្ញុំ អានេះមានន័យថាយ៉ាងមិចទៅថេយ៊ាំងបងចង់លេងសើចបេះដូងខ្ញុំដល់ពេលណាទៀតឬបងគិតថាវាជាថ្មដែលមិនចេះឈឺចាប់»ជីមីនមិនបានសម្រក់ទឹកភ្នែកសូម្បីមួយតក់ឡើយ
«មិនមែនទេជីមីន បងសុំទោស បងធ្វើព្រោះបងល្ងង់មួយឆាវចឹងអូនផ្តល់ឪកាសអោយបងបានទេ»នាយនៅតែបន្តឪបអ្នកជាសង្សារជាប់មិនព្រមលែងសោះ
«បានខ្ញុំនិងចាំមើល»
«មានន័យថាអូនផ្តល់ឪកាសអោយបងហើយមែនទេ?»
«ត្រូវហើយតែពេលនេះលែងទៅខ្ញុំមានការប្រញាប់ទៅសិនហើយ»ជីមីននិយាយចប់ក៏បេះដៃថេយ៊ាំងចេញហើយក៏ដើរទៅបាត់ គេសុខចិត្តចោលសង្សារព្រោះតែបងថ្លៃបិទទុរសព្ទ័ធ្វើអោយគេកង្វល់ចិត្តណាស់ពេលនេះគេត្រូវតែទៅរកនាយជាប្រញាប់។ចំណែកថេយ៊ាំងវិញក៏ស្ទុះមកអង្គុយសាឡុងចុចហ្គេមហើយក៏ញ៉ែស្រីធ្វើមិនដឹង នាយធ្វើឈឺព្រោះចង់អោយជីមីនផ្តល់ឪកាសអោយនាយតែប៉ុណ្ណោះពេលនេះទទួលបានឪកាសហើយមានអីត្រូវសម្តែងទៀតណាមួយគេក៏ចេញទៅផុតហើយកុំទៅខ្វល់ច្រើននាយសុំជីមីនអោយផ្តល់ឪកាសអោយនាយព្រោះតែចង់បានគេមកកំដរអារម្មណ៍នាយពេលឯការតែប៉ុណ្ណោះព្រោះតែជីមីនជាមនុស្សដែលកក់ក្តៅបំផុតហើយក៏ស្រួលលួងបំផុតដែល។តាំងតែពីទាក់ទងគ្នាមកជីមីនមិនត្រូវការរបស់លួងពិសេសដូចជាកាដូអីទេត្រឹមពាក្យផ្អែមល្ហែមគ្រប់គ្រាន់ហើយសម្រាប់គេនោះទើបថេយ៊ាំងក៏ស្រលាញ់គេត្រង់ចំណុចនេះអែង មិនដូចពួកស្រីៗអស់នោះពេលខឹងម្តងៗចង់តែដើរផ្សារទិញឥវ៉ាន់អស់រាប់រយឯណោះ។
ងៀកមកមើលយ៉ុនហ្គីវិញម្តងមិនដឹងជាស្តីខ្លះទេអារម្មណ៍មិនមូលសោះពេលបានដឹងថាជីមីនទៅរកសង្សាររបស់គេ នាយខឹងនាយប្រចណ្ឌ័ទាំងដែលឋានៈរបស់នាយនិងគេត្រឹមតែជាបងថ្លៃប្អូនថ្លៃប៉ុណ្ណោះគ្មានអ្វីលើសពីនេះឡើយ តែនាយទេដែលជាអ្នកចង់លើសធ្វើយ៉ាងណាក៏ដោយអោយតែលើសពីពាក្យថាបងប្អូនថ្លៃព្រោះនាយពេលនេះក៏កំពុងតែស្រលាញ់ជីមីនបណ្តើរៗហើយទើបរាល់ពេលចេះតែយកកូនធ្វើជាខែលដើម្បីបានក្បែរកាយតូចរបស់ជីមីន។កំពុងតែអារម្មណ៍អត់មូលផងមួយសន្ទុះក្រោយមកលេខាផ្ទាល់ខ្លួនក៏ប្រាប់ថាមានអ្នកមកសុំជួបដោយផ្ទាល់ទើបនាយអនុញ្ញាតទាំងមិនដឹងថាម្នាក់នោះជាអ្នកណាឡើយ។
«តើខ្ញុំរំខានពេលវេលារបស់បងឬអត់?»គ្រាន់តែលឺសំឡេងភ្លាមយ៉ុនហ្គីស្ទើរតែមិនចង់ជឿសោះជាមួយនិងសំឡេងមួយខ្សែដែលហោះកាត់ត្រចៀកនាយមុននេះ។
«ជីមីន បងមិនបានសុបិន្តមែនទេ..»
«ត្រូវហើយជាខ្ញុំ ដោយសារតែបងមិនលើកទូរសព្ទ័ទើបខ្ញុំមករកបងដោយផ្ទាល់មិនរំខានទេមែនទេ»ដូចដែលបានដឹងថាជីមីនយល់ថានៅមិនសុខទើបមករកនាយនៅក្រុមហ៊ុនសុខចិត្តទុកអោយអ្នកជម្ងឺដែលជាសង្សារនៅឈឺតែម្នាក់អែងចំណែកឯខ្លួនក៏មករកបងថ្លៃនិយាយគ្នា ព្រោះមុននេះនិយាយគ្នាមិនដឹងរឿងសោះតែក៏យល់ថាខ្លួនខុសអារម្មណ៍ក៏អត់មូលទៀតទើបប្រញាប់មករកតែម្តងទៅ។
«ទូរសព្ទ័បងអស់ថ្ម ហើយអែងមកបែបនេះចុះសង្សារអែងនោះ?»
«គឺខ្ញុំទុកគេចោលហេហេ»ជីមីនសើចដាក់yoongiឡើងបាត់ភ្នែកអស់រលីងតែម្តង
«មិចក៏ចឹងក្រែងទៅមើលគេឈឺហី»
«មិនដឹងដែលយល់ថាខុសចំពោះបងទើបមករកបងវិញ ណាមួយខ្ញុំក៏ចង់ទៅញ៊ាំអីជាមួយនិងជុងហូដែរ»កម្លោះពោះម៉ាយក្រោយបានលឺបែបនេះហើយញញឹមខ្ចឹបតែម្តងនេះគេមករកដល់ក្រុមហ៊ុនទៅហើយនៅខឹងអន់ចិត្តអីទៀត អារម្មណ៍ដែលអន់ចិត្តនិងខឹងទាំងប៉ុន្មានត្រូវរលាយអស់រលីងតាំងតែពីវិនាទីដំបូងដែលនាយបានឃើញវត្តមានរបស់ជីមីន មករកនាយដោយផ្ទាល់មកម្ល៉េះ។
«អូខេ ចឹងបងបង្ហើយការងារបន្តិចសិនណាដល់ម៉ោងពួកយើងទៅទទួល ជុងហូជាមួយគ្នា»
«ចុះឡានខ្ញុំ»
«ទុកនៅទីនេះទៅ បងមិនចង់ជិៈឡានបែកគ្នាទេបងគិតថាជុងហូក៏គិតបែបនេះដែល»នាយលើកយកកូនប្រុសមកដាក់មុខរហូតដើម្បីរកលេសបាននៅជិតកម្លោះតូចហើយជីមិននេះក៏ចឹងទៀតអោយតែលឺឈ្មោះក្មួយ ចង់នាយនិយាយមិចក៏តាមដែរហេតុតែស្រលាញ់ក្មួយ។
«បាទចឹងក៏បានបងធ្វើការចុះខ្ញុំអង្គុយចាំបង»
«អូខេ បើត្រូវការញ៊ាំអីប្រាប់បងកាហ្វេក៏បានទឹកដោះគោក៏បានដែរ»
«បាទមិនអីទេ»ក្រោយទទួលការឆ្លើយតបពីប្អូនថ្លៃហើយយ៉ុនហ្គីក៏ញញឹមបន្តិចក្រោយមកក៏ធ្វើការរបស់នាយជាមួយនិងអារម្មណ៍ល្អឡើងវិញ ក្រោយបានមនុស្សសំណព្វចិត្តមកអង្គុយមើលនាយធ្វើការបែបនេះ។ទោះមិនមែនលើកទីមួយតែក្តីរំភើបនៅតែមានរហូតមក។
YOU ARE READING
មនុស្សចុងក្រោយ
Romanceផ្តើមចេញពីប្អូនថ្លៃរហូតដល់បានទាក់ទងគ្នា តែវាមិនមែនជារឿងងាយស្រួលទេព្រោះតែខ្លួនត្រូវតាមតម្រូវចិត្ត តាមញ៉ែទម្រាំតែគេយល់ព្រម 6-14-2020