ភាគទី4:អូនលែងសំខាន់ក្នុងបេះដូងបងហើយរឺ?

484 37 0
                                    

  ថ្ងៃនេះក៏ដូចជាម្សិលមិញដែលJiminបានស្នើរសុំខ្លួនធ្វើជាអាណាព្យាបាលរបស់junghooមួយថ្ងៃដោយខ្លួនគេជាអ្នកជូនក្មួយទៅសាលាដោយផ្ទាល់។នៅតាមផ្លូវទៅសាលាjunghooជជេកជាមួយនិងពូតូចរបស់ខ្លួនមិនបាត់មួយម៉ាត់សោះ តែយ៉ាងណាក៏មិនធ្វើអោយJiminធុញដែលព្រោះតែគេជាមនុស្សដែលចូលចិត្តក្មេងស្រាប់ចឹងហើយទោះjunghooនិយាយយ៉ាងណាក៏Jiminនៅតែអង្គុយស្តាប់ទាំងញញឹម ពេលនេះក៏សើចដោយសារតែjunghooក៏យករឿងអាកំបាំងថ៍របស់yoongiដែលជាទម្លាប់អាក្រក់មកប្រាប់Jimin។
 
#សាលារៀន
ពេលមកដល់សាលាJiminក៏ពរjunghooចូលទៅក្នុងបន្ទប់រៀនរបស់គេព្រោះចង់មើលថាថ្នាក់រៀនរបស់ក្មួយយ៉ាងមិចដែល ពេលចូលទៅដល់ក៏ឃើញថាមានរបៀបណាស់ចំណែកឯក្មេងៗក៏ចេះគួរសមដូចគ្នាជាហេតុធ្វើអោយJiminទុកចិត្តថាសាលាដែលyoongiរើសអោយកូនរបស់នាយរៀនគឺជាជម្រើសដែលសម្រឹតសម្រាងបំផុត។Jiminបានដើរមើលបរិវេនសាលាជុំវិញអស់ហើយក៏ត្រឡប់ទៅវិញដោយមិចភ្លេចថើបក្មួយជាច្រើនខ្សឺតបន្ទាប់មកjunghooក៏ទៅរៀនវិញតាមធម្មតា។រីឯJiminក៏ត្រឡប់មកផ្ទះវិញដូចគ្នា ប៉ុន្តែក៏នឹកឃើញថាចង់ទិញនំខ្លះនិងរបស់របរប្រើប្រាស់ខ្លះទៅដាក់បន្ទប់របស់ខ្លួន។ពេលកំពុងតែដើរៗគេក៏បានជួបអ្នកស្គាល់ម្នាក់នោះជាសង្សាររបស់គេនោះអែង គាត់កំពុងតែបណ្តើរម្នាក់ស្រីម្សិលមិញដើរផ្សារព្រមទាំងសើចសប្បាយជាមួយគ្នា
«ម្តងនេះឃើញផ្ទាល់ភ្នែកក៏ឈឺដូចស្លាប់ចឹង»Jiminគាំងនិងទង្វើររបស់អ្នកជាសង្សារជាខ្លាំងទឹកភ្នែកក៏ហូរចុះមកកាត់ផែនថ្ពាល់រមៀលចុះធ្លាក់ដល់ក្រោម។Jiminលើកទូរសព្ទ័របស់ខ្លួនខលទៅនាយតែម្តងចង់ដឹងណាស់ថាតើនាយនិងឆ្លើយតបបែបណា?ប៉ុន្តែការធ្វើបែបនេះវាគ្មានបានប្រយោជន៍អ្វីឡើយព្រោះនាយមិនបានលើកទូរសព្ទ័គេទេបែរជាបិទចោលទៅវិញ
«បងប្លែកណាស់...!»
«អ្នកណាខលមកមែនទេyang ហេតុអីមិនលើក»ស្រីម្នាក់ដែលកំពុងតែដើរជាមួយនិងសង្សារគេនោះក៏សួរទាំងលើកចញ្ចើមបែបឆ្ងល់
«គឺលេខមិនស្គាល់ទើបបងបិទចោលទៅ»taeyangឪបស្មារបស់នាងហើយក៏បន្តដំណើរទៅមុខជាមួយគ្នាទៀត
«លេខមិនស្គាល់ចឹងហេ៎...?»jiminចូលមកដល់នៅចំពោះមុខនាយតែម្តងធ្វើអោយនាយធ្វើខ្លួនលែងត្រូវហើយស្រឡាំងកាំងជាខ្លាំងហេតុអីសុខៗjiminក៏មកឈរនៅទីនេះដែលចៃដន្យណាស់រថភ្លើងបុកគ្នាហើយ
«Jimin...»នាយឧទានហៅឈ្មោះJiminឡើងញ័រមាត់តែម្តងមនុស្សធ្វើខុសតែងតែបែបនេះហើយជាពិសេសគេចាប់បានថានាយក្បត់នៅនិងមុខបែបនេះទៀតបើមិនអោយភ័យញ័រមាត់ទើបចម្លែក
«មែនហើយគឺខ្ញុំ»សព្វនាមត្រូវបានប្តូរក្រោមចាប់បានអំពើក្បត់របស់សង្សារ
«គេជាអ្នកណាទៅtaeyang»
«ជា...»
«ចុះនាងជាអ្នកណាហេតុអីបណ្តើរគាត់មកផ្សារទំនើបបែបនេះ»Jiminសួរទាំងក្រហមភ្នែកតែព្យាយាមទប់មិនចង់សម្រក់ទឹកភ្នែកមុខនាងទេវាគួរអោយខ្មាស់ណាស់ គេចាប់បាននាយលួចក្បត់នៅនិងមុខបែបនេះហើយចាប់មើលថាtaeyangនិងដោះសារបែបណាទៀតទៅ
«ខ្ញុំជាសង្សារគាត់»
«សង្សារ...?»jiminលឺច្បាស់និងត្រចៀកហើយពាក្យសង្សារមួយម៉ាត់នេះធ្វើអោយបេះដូងតូចមួយដែលខំថែរក្សាទុកដាក់តែប្រុសម្នាក់ដែលនៅចំពោះមុខគេនេះប្រែជាខូច ប្រេះស្រាំដាច់ជាដុំតូចៗ
«Jiminគឺ...»taeyangបម្រុងនិងនិយាយទៅហើយតែJiminក៏និយាយកាត់បានមុខ
«ជូនពរស្រលាញ់គ្នា»ដោយសារតែវាឈឺពេកហាស្តីមិនចេញទេមានតែដើរចេញទេដែលជាជម្រើសដល់ល្អបំផុតសម្រាប់ខ្លួនអែង ពេលនេះការសង្ស័យទាំងប៉ុន្មានត្រូវបានស្រាយហើយtaeyangលួចមានស្រីក្បត់គេតាំងតែពីពេលណាក៏មិនដឹង ចឹងតាសទើបមិនចង់បើកជំហទំនាក់ទំនងខុសធម្មជាតិមួយនេះ តើនាយធ្វើបែបនេះដើម្បីអីរឺគិតថាគេជាថ្មដែលមិនចេះឈឺចុកចាប់?
«អូ មែនភ្លេចកុំឆ្ងល់អីខ្ញុំជាប្អូនប្រុសគាត់ទេតាមសប្បាយណាបងថ្លៃ»Jiminហៅស្រីម្នាក់នោះថាបងថ្លៃឡើងអួលដើមករតែម្តងគេដើរចេញទាំងគួរអោយអាណិត ដើរចេញទាំងដែលគេជាម្ចាស់កម្មសិទ្ធិដើរចេញទាំងឈឺចាប់។ចំណែកឯtaeyangធ្វើអីក៏មិនចេញដែលទទួលស្គាល់ថានាយក្បត់និងJiminនាយធុញនិងJiminតែនាយក៏ស្រលាញ់Jiminណាស់ដែរ។
«ឈប់សិន Jiminឈប់»taeyangប្រញាប់រត់ទៅតាមតែJiminក៏ឡើងឡានចេញទៅបាត់ទៅហើយ
«បងសុំទោស»taeyangរត់មិនទាន់ទេទើបសុំទោសពីចម្ងាយយ៉ាងណាក៏នាយស្រលាញ់Jiminដែល ធ្វើខ្លួនមិនត្រូវឡើយសុខៗក៏ជួបរឿងបែបនេះតាមពិតនាយទាក់ទងsuchiបានមួយរយៈហើយ ទើបនាយចេះតែប្លែកខ្លាំងជាមួយនិងJimin
«បងកើតអីទើបរត់តាមគេបែបនេះ»suchiសួរទៅសង្សារទាំងចំលែកចិត្តក្រែងគេម្នាក់ប្រាប់ថាគ្រាន់តែជាប្អូនហីហេតុអីចាប់បាច់រត់តាមធ្វើអីទៀត
«គឺបងគ្រាន់តែមិនចង់អោយគេយកទៅប្រាប់ប៉ានិងម៉ាក់មុននិងបងប្រាប់ពួកគាត់»ទំនាក់ទំនងមួយនេះក៏លាក់បាំងដូចគ្នានិយាយរួមទៅនាយមានលេសមួយរយជំពូកតាមមិនទាន់ឡើយ
«អរ ចឹងតោះយើងទៅញ៊ាំអីបន្តទៅ»suchiដឹកដៃtaeyangចេញទៅ តែនាយហាក់បីដូចជាមិនចង់ទៅទេ។ដោយសារតែមើលទៅsuchiបង្ខំពេកទើបទៅណាមួយនាយក៏ស្រលាញ់suchiដែលបើអោយរើសច្បាស់ណាស់ថានាយរើសមិនកើតទេព្រោះស្រលាញ់ដូចគ្នាស្មើរៗគ្នាគ្រាន់តែsuchiនាយមិនទាន់បញ្ចេញអាការៈធុញដូចជាJiminទេដោយសារតែនាងជាស្រីញិកញក់ខ្នក់ខ្នាញ់ជាងJimin។
   បើនិយាយពីមនុស្សខូចចិត្តដែលកំពុងតែបើកឡានក្រោយចាប់បានថាសង្សារលួចមានថ្មីនេះវិញពេលនេះកំពុងតែបើកឡានសម្តៅទៅផ្ទះទាំងទឹកភ្នែករហេមរហាម ឈឺណាស់គ្រាំណាស់ហេតុអីនាយហ៊ានធ្វើបែបនេះចំពោះខ្លួនទាំងដែលគេតាមផ្គាប់ចិត្តនាយគ្រប់យ៉ាងរឺនាយនៅតែមិនស្កប់ស្កល់ តើគេនៅមានខ្វះចន្លោះត្រង់ណាទៀតរឺ?
«ស្នេហ៍ខំសាងឡើងរាល់ឆ្នាំតែបងបែបនេះធ្វើអោយមានថ្ងៃនេះ»Jiminយំហើយយំទៀត គ្រប់យ៉ាងវាដូចជាគេខំតែអែងកន្លងមកបើមិនបានស្រលាញ់ហេតុអីចាំបាច់បង្កើតទំនាក់ទំនងលាក់បាំងមួយនេះអោយគេឆ្កួតឡប់តែអែង ឆាកល្ខោននេះបានបញ្ចប់ហើយទោះគេមកមុនក៏នៅតែចាញ់អ្នកក្រោយដដែល ចុងបញ្ចប់គេអ្នកដើរចេញជាគេទាំងដែលខាងប្រុសមិនបាននិយាយអ្វីមួយម៉ាត់
«អូនកំពុងចាញ់នាងហើយ កន្លងមកវាប្រហែលគ្មានន័យសម្រាប់បងទេ ហ៊ឹក ហ៊ឹក»ឡានចេះតែបន្តទៅមុខរហូតដល់ផ្ទះចំណែកឯម្ចាស់ឡានចេះតែយំរហូតដល់ផ្ទះដូចគ្នា។គ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាមJiminរត់ឡើងទៅលើផ្ទះយ៉ាងលឿនតែក៏សំណាងដែលប៉ានិងម៉ាក់មិននៅមិនចឹងទេត្រូវគាត់សួរនាំមិនខានឡើយ។jiminរត់មកគេងយំនៅក្នុងបន្ទប់ឈឺចាប់តែម្នាក់អែងអារម្មណ៍មួយនេះពិតជាពិបាកក្នុងការបរិយាយណាស់វាឈឺហួសនិងថ្លែងទៅហើយ សុខៗកើតរឿងបែបនេះឡើងដោយគេមិនបានព្រៀងទុកទាល់តែសោះ នេះសំណាងហើយឃើញផ្ទាល់ភ្នែកចុះបើមិនបានឃើញ តើគេនៅល្ងង់ជឿលើក្តីស្រលាញ់ក្លែងក្លាយនេះដល់យូរប៉ុណ្ណាទៀតទៅ?
«អូនលែងសំខាន់គ្មានន័យក្នុងបេះដូងបង បងទើបរកអ្នកថ្មីមកជំនួសកន្លែងអូនទាំងដែលពួកយើងមិនទាន់ដាច់ស្រេចហ៊ឹក ហ៊ឹកបងអាក្រក់ណាស់អូនចង់ស្អប់បង ហ៊ឹក ហ៊ឹកតែបេះដូងអូនធ្វើមិនបានទេទោះវាឈឺប៉ុណ្ណាក៏ដោយ»Jiminពិតជាចង់ខឹងស្អប់taeyangណាស់តែបេះដូងមួយនេះមិនអាចខ្វះនាយបានឡើយ។jiminយំរហូតដល់គេងលក់។

មនុស្សចុងក្រោយWhere stories live. Discover now