ភាគទី44: នៅស្រលាញ់គេទៀត??

335 40 1
                                    

     ពេលវេលាកន្លងផុតទៅមុខជាបន្តបន្ទាប់ថ្ងៃនេះក៏ឈានចូលដល់ថ្ងៃសម្រាកហើយយ៉ុនហ្គីមិនបានទៅណាឡើយគឺនាយនៅគេងនៅផ្ទះរបស់ជីមីនហើយគេងនៅក្នុងបន្ទប់ជីមីនតែម្តងដោយសារតែជាថ្ងៃសម្រាកទើបទាំងពីរនាក់គេងមិនចង់ក្រោកហើយឪបគ្នាឡើងស្អិតរមួតបេះមិនចង់ចេញផង។ប៉ុន្តែមិនយូរប៉ុន្មានព្រោះតែពន្លឺចាំងជះពីបង្គួចមកទើបធ្វើអោយជីមីនភ្ញាក់ដឹងខ្លួនមុនហើយក៏រើលបម្រះងើបឡើងទៅជម្រះខ្លួនមុនយ៉ុនហ្គីដោយមិនភ្លេចថើបនាយមួយខ្សឺតមុនទៅបន្ទប់ទឹក។

    យ៉ុនហ្គីនៅគេងនៅលើគ្រែទន់ៗដៃរុករកអ្នកដែលនាយគេងឪបយប់មិញនេះតែមិនឃើញសោះស្ទាបយ៉ាងណាក៏មិនប៉ះក៏រហ័សបើកភ្នែកឡើងហើយត្រចៀកក៏រហ័សទៀតលឺសំឡេងចេញពីបន្ទប់ទឹកទើបនាយដើរចូលទៅតែម្តងសំណាងល្អដែល ដែលជីមីនមិនបានចាក់សោទើបនាយចូលបានយ៉ាងស្រួលចំពេលដែលជីមីនកំពុងតែដុះសម្អាតខ្លួនជាមួយនិងសាប៊ូល្មម។យ៉ុនហ្គីចូលទៅជិតជីមីនហើយក៏ថើបអង្អែលស្មារបស់ជីមីនតិចៗ

«ក្រអូបណាស់»យ៉ុនហ្គីងប់ងល់ឈ្លក់វង្វេងនិងក្មេងប្រុសម្នាក់នេះកាន់តែខ្លាំងឡើងខ្លាំងឡើងហើយក៏មិនអាចនឹកឃើញរូបភាពមួយដែលគ្មានវត្តមានរបស់ជីមីននៅក្បែរនាយដូចគ្នា

«ក្រអូបសាប៊ូហ្នឹងណា»
«អត់ទេព្រោះអូនក៏ក្រអូប...ខ្សឺតបងងប់ងល់និងអូនណាស់មានដឹងខ្លួនទេ??»យ៉ុនហ្គីក៏ឪបចង្កេះជីមីនពីក្រោយដោយពួកគេននគោកទាំងពីរនាក់

«សម្តីផ្អែម...តែអូនមានសំណួរមួយសួរបង»ជីមីនដុះខ្លួនបណ្តើរអោយយ៉ុនហ្គីថើបបំបោះអង្អែលខ្លួនគេបណ្តើរព្រមទាំងមានសំណួរមួយបម្រុងនិងចោទសួរទៅយ៉ុនហ្គីដូចគ្នាជាសំណួរដែលគេបម្រុងនិងសួរយូរហើយតែគ្មានឪកាសសោះពេលខ្លះក៏ភ្លេចទើបចេះតែមិនបានសួរ។

«សំណួរអ្វី? បងរីករាយនិងឆ្លើយ»
«ហេតុអីបងស្រលាញ់អូន ទាំងដែលអតីតរបស់បងជាមនុស្សស្រីហើយជាបងស្រីអូនទៀត»សំណួរនេះចាក់
ដោតពេកហើយសម្រាប់យ៉ុនហ្គីតែមិនថ្វីនោះទេទោះចាក់ដោតយ៉ាងណាក៏នាយនឹឆ្លើយមិនអោយជីមីនទាស់ចិត្តបានឡើយ
«ក្តីស្រលាញ់មិនកំណត់ភេទទោះអតីតកាលបងបែបណាវាមិនសំខាន់ហើយអតីតកាលអូនបែបណាក៏រឹតតែមិនសំខាន់...ហើយកុំសួរថាហេតុអីបងស្រលាញ់អូនព្រោះបងគ្មានពាក្យអ្វីដែលអាចនិយាយចេញមកបានក្រៅពីពាក្យថាបងស្រលាញ់អូននោះទេ»យ៉ុនហ្គី

មនុស្សចុងក្រោយWhere stories live. Discover now