ភាគទី23:បងស្រលាញ់អែង!!!

481 44 5
                                    

    បន្ទាប់ពីភាពមិនចុះសម្រុងគ្នាកើតឡើងមុននេះហើយធ្វើអោយអារម្មណ៍របស់យ៉ុនហ្គីមិនស្ងប់ឡើយដោយសារតែនាយគិតថាខ្លួនមិនគួរណានិយាយថាអោយជីមីនបែបនេះទេគេកំពុងតែខូចចិត្តគួរណានិយាយលើកទឹកចិត្តដើម្បីកុំអោយប៉ះពាល់ដល់គេខ្លាំងជាងនេះ។សន្ទុះក្រោយមកជីមីនក៏ស្ងប់ចិត្តជាងមុនលែងកម្រោលចូលដូចមុនតែសំឡេងយំនៅតែបន្តមានគេយំឡើងជោគអាវរបស់យ៉ុនហ្គីទៅហើយ។
«ឈប់យំទៅ ឈប់យំណា»យ៉ុនហ្គីអង្អែលខ្នងរបស់ជីមីនតិចៗនាយពិតជាពិបាកក្នុងខ្លួនណាស់បើជីមីននៅតែយំបែបនេះទៀត
«ហ៊ឹក ហ៊ឹក ខ្ញុំឈឺចាប់ណាស់បងយ៉ុនឈឺណាស់»ជីមីនយំផងនិយាយផងស្រែកថាខ្លួនឈឺមិនមែនឈឺព្រោះជម្ងឺតែឈឺព្រោះស្នេហាគេបោកប្រាស់ទំនុកចិត្ត ឈឺបែបនេះរៀងមួុយជីវិតតែម្តងមិនប្រាថ្នាជួបបុរសបែបនេះទៀតឡើយ។ពេលខ្លះក៏អរគុណថេយ៊ាំងដូចគ្នាដែលមិនព្រមអោយជីមីនណែនាំនាយអោយម៉ាក់ប៉ារបស់ជីមីនស្គាល់មិនចឹងទេរឿងធំនិងកើតមានឡើងជាក់ជាពុំខានឡើយ។
«បងយល់ បងដឹងណាចឹងអែងឈប់យំទៅមិនល្អទេបើអ្នកម៉ាក់មកឃើញរឹតតែមិនល្អហើយ ឈប់យំokទេ??»យ៉ុនហ្គីប្រលែងគេចេញពីការឪបហើយក៏បន្ទន់ជង្គង់របស់នាយដើម្បីស្រួលនិយាយជាមួយនិងជីមីនហើយក៏យកដៃធំក្រាស់របស់នាយទៅជូតទឹកភ្នែកអោយជីមីនថ្នមៗថើរៗដូចខ្លាចគេឈឺណាស់ចឹង។
«អឹម...»ជីមីនក្រហឹមបន្តិចមុននិងសម្លឹងមើលមុខរបស់យ៉ុនហ្គីដោយខ្សែភ្នែកស្រទន់បំផុតបន្ទាប់មកក៏ហាស្តីឡើងម្តងទៀត
«បងយ៉ុន...!»
«ហឺស??»
«បងឈប់ខឹងខ្ញុំបានទេ»ជីមីននិយាយទាំងក្រែងចិត្តហើយក៏ប្រមូលភាពក្លាហានអស់ហើយក្នុងការសួរសំណួរមួយមិញនេះ
«មិនដឹងទេ»
«អា៎...មិចក៏ចឹងបងខឹងខ្ញុំយូរម្ល៉េះហា៎ឈប់ខឹងខ្ញុំទៅ»
«ខ្ជិលណាស់»
«ចឹងបងទៅវិញចុះបើនៅខឹងខ្ញុំដដែលក៏មិនគួរនៅមើលខ្ញុំដែលនាំតែបងទើសទាល់ក្នុងចិត្តទេ»ជីមីន
«សម្តីគ្រាន់បើចឹងជាហើយ??បើថាជាហើយអាងបងទៅវិញ»
«ហៃយ៉ាបងឈប់ខឹងខ្ញុំសិនទៅ»ជីមីនរហ័សចាប់កាន់ដៃរបស់យ៉ុនហ្គីធ្វើចរិកកូនក្មេងដាក់នាយតែម្តង
«និយាយមែនណាខ្ញុំមិនចង់អោយទំនាក់ទំនងយើងបែបនេះទេចង់អោយល្អដូចមុនណា ឈប់ខឹងទៅខ្ញុំក៏ដឹងខុសហើយតាស»ជីមីនអង្រួងដៃយ៉ុនហ្គីទៅមកតិចបែបក្មេងតូចគួរអោយស្រលាញ់មើលទៅគួរអោយជ្រេញណាស់តែសម្រាប់យ៉ុនហ្គីគួរអោយស្រលាញ់សឹងស្លាប់ទៅហើយ។អាចថារាងតូចម្នាក់នេះបម្រុងដាក់ស្នេហ៍នាយអោយនាយងើបមុខមិនរួចឬយ៉ាងមិចនិង??
«តែបងមិនចង់អោយទំនាក់ទំនងយើងដូចដើមទេ»យ៉ុនហ្គីនិយាយជាមួយនិងទឹកមុខប្រាកដប្រជាធ្វើអោយជីមីនភ័យជាខ្លាំងហើយក៏ប្រលែងដៃរបស់ខ្លួនចេញពីយ៉ុនហ្គីវិញជាមួយនិងទឹកមុខស្លន់ស្លោ
«មិចក៏ចឹង??»
«ព្រោះបងចង់បានលើសនិង!!!»យ៉ុនហ្គីសង្កត់ត្រង់ពាក្យលើសនិងវារឹតតែធ្វើអោយជីមីនភ័យឬមួយទំនាក់ទំនងរវាងគេទាំងពីរត្រូវបញ្ចប់មែនទែនហើយ
«បងនិយាយអីខ្ញុំមិនយល់??»
«អែងគង់តែយល់ទេ ពេលនេះសម្រាកទៅកុំគិតច្រើនពេកអី»
«ចុះបងឈប់ខឹងខ្ញុំទេ»
«គេងទៅ»
«បងយ៉ុន!!!»
«បើអែងនៅតែចចេសចឹងបងនិងរឹតតែខឹងហើយណា»
«សម្រេចថាបងឈប់ខឹងហើយ យេយេសប្បាយចិត្តណាស់»ជីមីនលោតស្ទុះឪបករបស់យ៉ុនហ្គីជាមួយនិងដៃជាប់សារ៉ូមធ្វើអោយវាចេញឈាមមក
«ដៃអែងឈាមហើយ យ៉ាប់មែនក្មេងនេះ»យ៉ុនហ្គីទាញជីមីនចេញពីខ្លួនហើយក៏ដាក់អោយគេអង្គុយនៅលើគ្រែអោយបានស្រួលបួលវិញ។កំពុងតែរៀបចំអោយគេសុខៗសំឡេងបើកទ្វារក៏បន្លឺឡើងព្រោះតែម៉ាក់របស់ជីមីនដែលត្រូវជាម្តាយក្មេករបស់យ៉ុនហ្គីបានលើកអាហារថ្មីមកអោយជីមីនញ៊ាំអាងបានលេបថ្នាំ
«ជីមីនកូន..មិចដៃរបស់កូនមានឈាម??»
«គឺ...គឺ...!»
«គឺគេកម្រើកដៃខ្លាំងពេកទើបឈាម»
«បាទ..!»សំណាងហើយយ៉ុនហ្គីរកលេសអោយទាន់មិនចឹងទេមិនដឹងប្រាប់ម៉ាក់គេថាមិចទេ
«ប្រយត្ន័ផងកូន នេះមកញ៊ាំបាយអាងលេបថ្នាំកូននិងអាលឆាប់ជាណាកូន»អ្នកជាម្តាយលើកអាហារទៅដាក់នៅលើតុក្បែរគ្រែរបស់ជីមីនមុននិងចូលទៅស្ទាបក្បាលគេបន្តិចក្រែងល៎នៅក្តៅខ្លួន តែកម្តៅនោះក៏ចុះអន់ថយខ្លះហើយ
«មិនលេបថ្នាំបានទេម៉ាក់»
«មិនបានទេ»យ៉ុនហ្គីរហ័សឆ្លើយជំនួសលោកស្រីផាកយ៉ាងលឿន
«ត្រូវហើយមិនបានទេ ចឹងឆាប់ញ៊ាំអីអាងលេបថ្នាំណាកូនឆាប់ជាព្រោះពេលនេះកម្តៅក៏រៀងអន់ថយណាស់ដែរ»លោកស្រីផាកនិយាយលួងលោមកូនបន្ថែមទៀតព្រោះម្នាក់យ៉ាប់ណាស់អារឿងលេបថ្នាំនិង
«បាទ...»
«អ្នកម៉ាក់ចឹងខ្ញុំជម្រាបលាទៅវិញហើយព្រោះមានការប្រញាប់ត្រូវធ្វើនៅក្រុមហ៊ុន»យ៉ុនហ្គីនិយាយប្រាប់ទៅលោកស្រីផាកតែមិនប្រាប់ជីមីនទេធ្វើនិយាយចេញមកដូចនៅខឹងគេយ៉ាងមិច
«ចា៎ អរគុណកូនហើយណាយ៉ុនដែលចំណាយពេលមកមើលប្អូន»
«បាទមិនអីទេម៉ាក់ល្ងាចខ្ញុំនិងមកវិញ»
«ចា៎យកចៅម៉ាក់មកលេងផងណា»
«បាទម៉ាក់ជម្រាបលា»យ៉ុនហ្គីដើរចេញទៅទាំងមិនលាជីមីនសូម្បីមួយម៉ាត់ហេតុផលរបស់នាយគឺមិនដឹងត្រូវលាបែបណាចង់និយាយភាសាបែបនៅតែពីរនាក់តែម៉ាក់ក្មេកនៅបែបនេះអៀនមាត់ណាស់ណាមួយជីមីនកំពុងតែញ៊ាំអីផងនោះក៏ខ្ជិលតែម្តងទៅ។
«លាមួយម៉ាត់ក៏គ្មាន!!ចង់យ៉ាងអោយប្រាកដនិងចាំមើលណា»ជីមីនដាក់បាយចូលមាត់បណ្តើរចិត្តខឹងបណ្តើរ
«និយាយអីកូនរអ៊ូង៉ូវៗ»
«មិនអីទេម៉ាក់»ជីមីនតបតធ្វើមុខធម្មតាព្រោះមិនចង់អោយម៉ាក់របស់គេសង្ស័យតែមិនដឹងជាស្អីគ្រាន់តែគេមិនលាសោះក៏នាយង៉ក់ងអន់ចិត្តដែរ កើតអីក្នុងខ្លួនឋានៈត្រឹមប្អូនថ្លៃធ្វើអ្វីក៏មិនគួរហួសព្រំដែនដែល។នេះហើយជាពាក្យដែលជីមីនតែងតែរំលឹកប្រាប់ខ្លួនអែងជាប្រចាំនៅពេលដែលគេគិតថាខ្លួនកំពុងតែមានអារម្មណ៍ពិសេសបែបស្នេហាជាមួយនិងយ៉ុនហ្គី។ណាមួយគេជាប្រុសបងថ្លៃរបស់គេមិចនិងអាចចាប់ចិត្តលើគេនោះគេពិតជាមិនចង់ឈឺសារជាថ្មីទេ។
   បន្ទាប់ញ៊ាំបាយនិងលេបថ្នាំរួចហើយជីមីនក៏ត្រូវស្តាប់បញ្ជារបស់ម្តាយគឺអោយគេសម្រាកអោយបានធូរសិនទាំងដែលចិត្តមិនចង់នោះទេ។តាមពិតខ្លួនមិនសូវឈឺតែឈឺចិត្តហើយឈឺចិត្តក៏មិនមែនឈឺដោយសារតែថេយ៊ាំងមួយរយភាគរយដែលឈឺព្រោះយ៉ុនហ្គីសឹងតែចិត្តសិបភាគរយទៅហើយនៅពេលដែលនាយព្រងើយដាក់តែពេលនេះនាយប្រែជាល្អ
ដាក់គេខ្លះហើយចឹងគ្មានអ្វីត្រូវឈឺទៀតទេ។
#skip
  ងៀកមកមើលជុងហ្គុកវិញម្តង ម្តងនេះនាយត្រូវមកក្រពុលមុខព្រោះតែអ៊ុំម្ចាស់ផ្ទះទៀតហើយមកពីធ្វើការ
ហត់ប្រាណមិនទាន់បានសម្រាកផងឥឡូវមកហត់ចិត្តទៀត។ថ្លៃផ្ទះឡើងថ្លៃនាយក៏មិនប្រកែកតែនេះមកទារមុនកំណត់ទៀតស្លាប់អោយបាត់ៗល្អទេ។
«អ៊ុំហា៎ អ៊ុំឡើងថ្លៃផ្ទះខ្ញុំក៏មិនប្រកែកតែនេះអ៊ុំមកទារលុយខ្ញុំមុនកំណត់ខ្ញុំមានលុយឯណាអោយអ៊ុំ??»
«យើងមិនដឹងបើមិនអោយគេរើលចេញវាចប់ហី!!»
«នេះអ៊ុំ»
«វាស្រេចលើអែងទេ ចង់ជួលទៀតទេ??»
«អត់ទេខ្ញុំនិងរើលចេញនៅថ្ងៃស្អែក»ជុងហ្គុកអត់ទ្រាំលែងបានហើយគាត់ធ្វើអោយនាយក្លាយជាមនុស្សទល់ច្រកបង្ខំចិត្តរើលចេញទាល់តែបាន
«ល្អតាស យើងនិងបានជួលអោយអ្នកផ្សេងដែលអោយថ្លៃឈ្នួលយើងថ្លៃជាងអែង»
«បាទ»ជុងហ្គុកនិយាយរួចក៏ដើរចេញទៅបាត់នាយក៏មិនដឹងពីមូលហេតុអ្វីដែលគាត់ធ្វើបែបនេះទេ ពីមុនគាត់មិនមែនចឹងឡើយតែមួយរយៈនេះប្លែកទៅៗតាមរករឿងនាយរឿងផ្ទះជួលមិនឈប់សោះ។
«ហឺសរើលចេញស្អែក??ចិត្តខ្លាំងគ្រាន់បើចាំមើលមើល៍ថានាយទៅនៅឯណានេះហើយជាលទ្ធិផលដែលលោកហ៊ានប្រហើនជាមួយនិងខ្ញុំ»ថេហ្យុងអង្គុយគងជើងរបស់ខ្លួនលើគ្នាហើយក៏ញញឹមចុងមាត់ក្រោយពីទទួលបានដំណឹងពីកូនចៅមកថាជុងហ្គុករើលចេញពីផ្ទះជួលនោះនៅថ្ងៃស្អែកនេះ។នេះហើយជាអ្វីដែលគេចង់បានគឺចង់អោយនាយទល់ច្រកគ្រប់កន្លែង។

#ផ្ទះត្រកូលផាក
   ធ្លាប់ឃើញទេមនុស្សដែលធ្វើអោយគេខឹងហើយលួងគេមិនទាន់ទាំងបាត់ស្រួលបួលផងឥឡូវមកខឹងង៉ក់ងដាក់គេវិញទៀតតែកុំឆ្ងល់ថាអ្នកណាជាជីមីននោះអែងដូចដែលដឹងស្រាប់ថាជីមីនខឹងជាមួយនិងយ៉ុនហ្គីព្រោះតែនាយមិន
បាននិយាយពាក្យលាដាក់ខ្លួនទេមុននិងចេញទៅបំពេញការងាររបស់នាយវិញនឹកដល់រឿងនោះហើយក្តៅក្រហាយណាស់។
«ពូតូច...!»ជុងហូឃើញថាជីមីនអង្គុយសម្លក់ប៉ារបស់ខ្លួនរហូតទើបក្មេងតូចប្រញាប់ហៅអោយជីមីនភ្ញាក់បន្តិច
មុននិងងៀកភ្នែកចេញមិនសម្លក់យ៉ុនហ្គីទៀតហើយពេលនេះពួកគេទាំងបីក៏កំពុងតែអង្គុយនៅលើសាឡុងទទួលភ្ញៀវក្រោយពីទទួលទានអាហារពេលល្ងាចរួចព្រោះជុងហូទាមទារចង់មើលកុនតែជីមីននៅឈឺណាមួយក៏យប់ហើយនោះទើបមើលកុនជាមួយគ្នានៅផ្ទះវិញ។ចំណែកឯលោកផាកនិងលោកស្រីផាកវិញក៏ឡើងទៅសម្រាកអស់ហើយមិនចង់រំខានពេលវេលាក្មេងៗទេទុកអោយពួកគេនិយាយគ្នាលេងទៅចុះមនុស្សចាស់ដូចពួកគាត់សុំទៅសម្រាកមុនហើយ។
«បាទ..?មានអ្វីឬជុងហូ»ជីមីនភ្ញាក់ព្រើតក្រោយទទួលថាហៅពីក្មួយសំណព្វ
«អូនឃើញថាពូសម្លឹងប៉ាមិនឈប់ពូមិនអីទេមែនទេ»ស្លាប់ហើយខ្មាស់គេណាស់លោកអើយជីមីនសឹងតែជ្រែកដីក្រោយពេលលឺក្មួយសួរបែបនេះតែយ៉ុនហ្គីឯណេះវិញញញឹមចុងមាត់ព្រោះតែកូនរបស់នាយនេះចេះណាស់សំណួរនេះនាយចង់សួរជីមីនយូរហើយតែជុងហូសួរបានមុនទើបសំងំញញឹមចុងមាត់ផងសើចផង
«កុំឆ្ងល់អីកូនព្រោះប៉ាសង្ហារទើបពូតូចមើលប៉ាថ្នាក់នេះ»
«ជ្រេញហា៎ មានអំនួតម្ល៉េះ»ជីមីនបន្តសម្លក់នាយជាថ្មី
«សម្លក់ពេកប្រយត្ន័ជ្រុះភ្នែក»
«ភ្នែកខ្ញុំបងកុំចេះ»
«ញិញម្ល៉េះ??»
«ញិញចឹងយ៉ាងមិចឆើស......!ឈប់និយាយជាមួយបងហើយ គួរអោយស្អប់»
«តែបងស្រលាញ់អែង»ប៉ុន្មានម៉ាត់របស់យ៉ុនហ្គីបូករួមជាមួយនិងទឹកមុខស្មើៗភ្នែកសម្លឹងទៅអ្នកម្ខាងទៀតមិនព្រមដាក់ចុះទៅណាធ្វើបេះដូងអ្នកនៅម្តុំនេះលោតញាប់ឡើងចង់គាំងស្លាប់ទៅហើយមកនិយាយពាក្យស្រលាញ់ស្អីនៅទីនេះចង់អោយគេស្លាប់ឬយ៉ាងមិច??តែហេតុអីបេះដូងត្រូវលោតញាប់???នាយអាចលលេងជាមួយនឹងគេព្រោះតែចង់ញ៉ោះគេលេងក៏ថាបានតែអ្នកណាទៅហាមបេះដូងបាននោះនិយាយលេងឬមែនវារំភើបដូចតែគ្នានិង។

មនុស្សចុងក្រោយWhere stories live. Discover now