អស់រយៈពេលយូរណាស់មកហើយដែលប្រទេសកូរ៉េខាងត្បូងមានសែស្រឡាយរាជវង្សដែលត្រកូលខ្លះក៏នៅសេសសល់រហូតមកដល់សតវត្សទី21នេះ ជាក់ស្ដែងត្រកូលរាជវង្សទាំងនេះក៏មានច្រើនហើយការហៅខុសៗគ្នាគ្រាន់តែថាត្រកូលអស់ទាំងអស់នោះខ្លះក៏នៅគោរពបែបបទតាមលំនាំចាស់ពីដើម ប៉ុន្តែខ្លះទៀតក៏បានប្រែមុខមាត់ថ្មីតាមសម័យកាលទំនើបរួចទៅហើយដែរ ។
" វិមានរាជវង្សត្រកូល Kim "
នៅពេលនេះមានសភាពអ៊ូអរជាខ្លាំងក្នុងដំណាក់វិមានរបស់ត្រកូលKimដ៏អស្ចារ្យមួយនេះ ឬអាចនិយាយបានថាក្នុងចំណោមសែស្រឡាយទាំងអស់គឺមានតែត្រកូលមួយនេះប៉ុណ្ណោះដែលមានអំណាចមុខមាត់ អ្នកណាៗក៏កោតស្ញប់ស្ញែងខ្លាចក្រែងពួកគេដែរ ។ ក្រឡេកទៅមើលទាំងខាងក្នុងនិងខាងក្រៅរបស់វិមាននេះមានសម្រស់ស្រស់ស្អាតយ៉ាងគួរឲ្យចាប់អារម្មណ៍រំលេចទៅដោយពណ៌មាស ខ្មៅ និង ស និងក្បាច់ក្បូររចនាបទរបស់កូរ៉េលាយឡំនឹងបារាំង ឃើញហើយពិតជាមិនសរសើរមិនបានឡើយ ខណៈ ដែលភ្ញៀវទាំងអស់មកដល់ទីនេះនាំគ្នាជញ្ជក់មាត់សរសើរគ្រប់គ្នា ខ្លះទៀតក៏ឆ្លៀតឱកាសនេះទៅនិយាយយកចិត្តយកថ្លើមម្ចាស់វិមានដើម្បីបំភ្លឺអនាគត ទៅថ្ងៃក្រោយផងដែរ ។
« ជម្រាបសួរលោកម្ចាស់ ពួកខ្ញុំពីរនាក់ប្ដីប្រពន្ធសូមអបអរលោកផងដែលបានកូនប្រុសទាំងសង្ហារទាំងល្អឥតខ្ចោះបន្តដំណែងជាម្ចាស់វិមានពីលោកដូច្នេះ » លោកChaeនិងប្រពន្ធជាម្ចាស់ក្រុមហ៊ុនធំមួយក្នុង ប្រទេសកូរ៉េនិយាយអបអរអោនលំទោនយកចិត្តថ្លើមលោកម្ចាស់Kim ធ្វើឲ្យរាងចំណាស់បានលឺហើយញញឹមបិទមាត់មិនជិតនោះឡើយ ។
« អរគុណលោកខ្លាំងណាស់ និយាយទៅខ្ញុំមានកូន ប្រុសតែម្នាក់នេះដែលអាចបន្តដំណែងពីខ្ញុំបាន បើសិនជាទៅថ្ងៃមុខគេមានកន្លែងខ្វះខាតត្រង់ណា នោះសូមលោកChae ជួយណែនាំផងណា៎ » លោកម្ចាស់Kim
« មិនអីទេៗពួកយើងសុទ្ធតែជាអ្នកស្គាល់គ្នាមានរឿងអ្វីក៏អាចពឹងពាក់គ្នាបានស្រាប់ទៅហើយ » លោក Chae និយាយហើយក៏ងាកមកញញឹមជាមួយប្រពន្ធព្រោះពួកគេមានកូនស្រីម្នាក់ដែរ យ៉ាងណាយ៉ាងណី ច្បាស់ជាដឹកដៃកូនឲ្យជួបអនាគតម្ចាស់វិមាននេះជាមិនខាន មិនចម្លែកទេដែលគាត់ធ្វើដូច្នេះព្រោះអ្នកណាៗក៏ចង់ភ្ជាប់សាច់ឈាមជាមួយសែស្រឡាយស្ដេចដូចជាត្រកូលKim នេះដែរ ។

BẠN ĐANG ĐỌC
♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎
Lãng mạnស្នេហាដែលស្ថិតនៅចំកណ្ដាលរវាងសែស្រឡាយនិងសម្ពាធជាច្រើន... 🝮 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 𝐱 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🝮