ℰ𝓅𝒾𝓈ℴ𝒹ℯ 14

1.4K 108 0
                                    

« បងចូលមក » Taehyung ប្រាប់ទៅកាន់ Yoongi ស្របពេលនាំគ្នាដើរចូលមកក្នុងផ្ទះបាយដើម្បីជួបនឹងម៉ែដោះ ។

« ម៉ែដោះ!! នេះគឺ Yoongi Hyung ធ្លាប់រៀនជាមួយខ្ញុំកាលនៅវិទ្យាល័យហើយគាត់ត្រូវចុះធ្វើការ នៅម្ដុំនេះប៉ុន្មានថ្ងៃទើបស្នាក់នៅទីនេះសិន ម៉ែដោះចាំជួយធ្វើអាហារឲ្យគាត់មួយចំណែកផងណា៎ » Taehyung

« ចាសអ្នកអង្គម្ចាស់ » ម៉ែដោះញញឹមទទួលស្វាគមន៍ទើបនាយកម្លោះញញឹមវិញនិយាយគ្នាលេងប៉ុន្មានម៉ាត់ទើបរាងតូចជូនគេឡើងទៅឲ្យស្គាល់បន្ទប់ បន្ទាប់មកក៏បើកឡានជូនគេដើរមើលនៅក្នុងតំបន់នេះព្រោះ Yoongi ជាអ្នករកស៊ីអចលនទ្រព្យមាន បំណងចង់ទិញដីសាងសង់វីឡានៅក្នុងតំបន់នេះទើបចង់មកសិក្សាជាមុន រហូតទាល់តែដល់ពេលថ្ងៃត្រង់ទើបពួកគេត្រឡប់មកវិញ ។

« ម៉ែដោះខ្ញុំមកវិញហើយ » Taehyung ប្រាប់គាត់ ទាំងដើរចូលផ្ទះបាយរក ចៃដន្យក៏ស្រាប់តែឃើញភ្ញៀវមិនបានអញ្ជើញកំពុងជួយធ្វើម្ហូបគាត់ទៅវិញ ។

« ហេឡូបងប្រុស!! » Jungkook ញញឹមថែមទាំង ប្រិចភ្នែកម្ខាងយ៉ាងច្រឡើមដាក់រាងតូចទៀត ។

« ម៉េចក៏ឯងនៅទីនេះ? » Taehyung

« គឺម្ចាស់ម៉ាក់របស់អ្នកប្រុសត្រូវទៅធ្វើកម្មវិធីជាមួយ សមាគម2-3ថ្ងៃទើបផ្ញើអ្នកប្រុសឲ្យញ៉ំាអាហារនៅទីនេះតែម្ដងទៅ នេះណា៎ខ្ញុំចំហុយបង្កងជាមួយស្លឹកក្រូចសើចថែមទាំងមានស៊ុបគីមឈីដើម្បីទទួលភ្ញៀវអ្នកអង្គម្ចាស់ទៀតផង អូ៎នោះមកដល់ល្មម!! ឃ្លានហើយឬនៅលោកYoon? » ម៉ែដោះសួរទៅ Yoongi ដែលទើបដើរចូលមកដល់ធ្វើឲ្យរាងក្រាស់បានឃើញហើយក៏ប្រើភ្នែកមុតស្រួចសម្លឹងមើលគេ នេះហ្អេ៎អ្នកដែលធ្វើឲ្យបងប្រុសគេញញឹមដាក់នោះ?

« ក៏ឃ្លានតិចៗដែរតែធ៉ំក្លិនឈ្ងុយតាំងពីខាងក្រៅក៏ប្រញាប់ចូលមកភ្លាមតែម្ដងទៅ » Yoongi និយាយផងសើចផងដាក់ម៉ែដោះ ។

« បើចឹងឆាប់លាងដៃទៅណា៎នឹងអាលបានញ៉ំា » ថាហើយម៉ែដោះក៏រៀបអាហារដាក់លើតុបន្តឯពួកគេក៏លាងដៃហើយចូលតុញ៉ំាដោយ Taehyung អង្គុយនៅដើមតុជាម្ចាស់ផ្ទះ ឯរាងសង្ហារទាំងពីរអង្គុយអមសងខាងខ្លួន ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Tahanan ng mga kuwento. Tumuklas ngayon