ℰ𝓅𝒾𝓈ℴ𝒹ℯ 11

1.5K 109 0
                                    

   ពេលនេះជាពេលល្ងាចហើយ ក្រោយពីដើរលេងថតរូបជាមួយគ្នាអស់ចិត្តហើយ ពួកគេក៏នាំគ្នាត្រឡប់មកវិមានវិញដោយគ្រាន់តែ Jungkook ចតឡានភ្លាម រាងតូចក៏រហ័សចុះដើរទៅដំណាក់របស់ខ្លួនធ្វើឲ្យនាយតាមមើលគេទាំងញញឹមព្រោះយ៉ាងហោចណាស់ថ្ងៃនេះគេអាចជិះឡានតែមួយជាមួយបងប្រុស បានថតរូបរបស់គេ ហើយក៏បានរត់ឲ្យគេដេញចាប់ទៀត ប៉ុណ្ណឹងក៏គេសប្បាយចិត្តណាស់ទៅហើយ ។

« អរគុណបងប្រុសដែលបានជូនខ្ញុំដើរលេងណា៎ » Yumii និយាយឡើងទើប Jungkook បែរមកញញឹមដាក់នាង ។

« មិនអីទេ តាមពិតបងក៏ខានដើរលេងបែបនេះយូរដែរហើយ និយាយចឹង Yumii ចាំជួយផ្ញើរូបក្នុងកាមេរ៉ាទាំងអស់ឲ្យបងផងណា៎ » Jungkook

« ចាសដឹងហើយ ByeBye » ថារួចនាងក៏ចុះពីឡានសឹមរាងក្រាស់បើកឡានទៅវិមានរបស់ខ្លួនវិញ ។

« ម្ចាស់ម៉ាក់ កូនមកវិញហើយ!! » Jungkook និយាយស្របពេលដើរចូលក្នុងវិមានចំពេលម្ចាស់ម៉ាក់កំពុងអង្គុយបត់ខោអាវនៅលើសាឡុង ជាធម្មតា ទេដែលគាត់តែងតែធ្វើកិច្ចការផ្ទះទាំងអស់ដោយខ្លួនឯង ព្រោះនៅដំណាក់មានតែមេផ្ទះម្នាក់គ្រាន់ជួយបោសសម្អាត និងជាកូនកាំបិតជួយគាត់ធ្វើម្ហូបប៉ុណ្ណឹងឯង ។

« មកវិញហើយហ្អេ៎កូន យ៉ាងម៉េចដែរដើរលេងសប្បាយទេ? »

« ក៏50/50ណា៎ម្ចាស់ម៉ាក់ » នាយទម្លាក់ខ្លួនអង្គុយលើសាឡុងមួយទៀតជាមួយទឹកមុខញញឹមតែបែបខ្សោះៗធ្វើឲ្យម្ចាស់ម៉ាក់លឺហើយជ្រួញចិញ្ចើម ។

« ចម្លែកម្ល៉េះ? »

« មកពីបងប្រុសនោះអី បបួលនិយាយយ៉ាងម៉េចក៏មិនតប បើតបក៏មានតែស្ដីឲ្យបិទមាត់ ថ្លង់ណាស់ ធុញ!! គាត់និយាយតែប៉ុណ្ណឹង» Jungkookធ្វើត្រាប់ តាមទឹកមុខរាងតូចពេលនិយាយជាមួយគេនាំឲ្យម្ចាស់ម៉ាក់អស់សំណើចតាម ។

« ហ្ហឹស Taehyung បែបហ្នឹងស្រាប់ហើយតើស ចុះក្រែង Yumii ក៏ទៅជាមួយដែរនោះអី? »

« ក៏ពិតមែនតែនិយាយតាមត្រង់ ហូយ៎...និយាយច្រើនណាស់ម្ចាស់ម៉ាក់ កូនពេលខ្លះក៏ចង់និយាយដូច បងប្រុសដែរថាធុញតែមិនហ៊ាន ខ្លាចនាងអន់ចិត្ត » ព្រោះវាជាការពិត ទោះបីនាយតែងតែឆ្លើយតបពេល Yumii និយាយជាមួយតែថាការពិតធុញពេញទ្រូងចង់តែគេចមុខពីនាងទៅរក Taehyung រហូត ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Hikayelerin yaşadığı yer. Şimdi keşfedin