ក្រោយពីត្រូវអ្នកអង្គម្ចាស់ឆ្នាស់ឆ្នើមដេញចេញពី អគារនោះហើយ Jungkook ក៏បើកឡានខ្លួនឯងត្រឡប់មកដំណាក់វិញទាំងមិនអស់ចិត្ត នេះខំធ្វើខ្លួនស្អាតបាត ពាក់អាវបញ្ចេញសាច់ខ្លះក្រែងលោ Taehyung ទន់ចិត្តទន់អារម្មណ៍និយាយស្រួលបួលជាមួយគេវិញខ្លះតែមានឯណា បែរជាកាចលើសដើមទៅវិញ ។
< គ្រាំង!! > គ្រាន់តែចតឡានភ្លាម នាយក៏ដើរចេញមករួចទាញទ្វាឡានបិទមួយទំហឹងទាំងមួរម៉ៅស្របពេល Yunsu ជាជំនួយការរត់មកទទួលល្មម ។
« អ្នកប្រុសទើបមកពីណាហ្នឹង ខ្ញុំខំដើររកពេញវិមានហត់សឹងស្លាប់ទៅហើយ » Yunsu
« ចុះនៅឈរនិយាយជាមួយយើងត្រង់នេះហើយបែបមិនទាន់ស្លាប់ទេដឹង? មានការស្អី? » Jungkook សម្លក់គេរួចក៏ដើរចូលដំណាក់ទើបជំនួយការរហ័សតាម ។
« ស្អែកនេះជាថ្ងៃសៅរ៍ហើយអ្នកប្រុសមានការងារក្នុងកាលវិភាគត្រូវធ្វើ » Yunsu
« អ៊ីចឹងយ៉ាងម៉េច? » Jungkook
« អ្នកប្រុសគិតត្រឡប់ទៅសេអ៊ូលវិញពេលណាដែរ ស្រួលខ្ញុំរៀបចំរបស់របរទុកឲ្យហើយ » កាលបើគេសួរដូច្នោះ រាងក្រាស់ក៏ឈរធ្មឹងងាកមុខទៅសម្លក់ទិសដៅដែលជាវិមានរបស់ត្រកូលKim ។
« ទៅឥឡូវតែម្ដងទៅ យើងធុញមនុស្សនៅទីនេះណាស់ ចិត្តចង្អៀតគ្មានបេះដូង!! » និយាយរួចគេក៏ដើរឡើងទៅបន្ទប់បាត់ទុកឲ្យ Yunsu ឈរអេះក្បាលឆ្ងល់តែម្នាក់ឯង អ្នកប្រុសគេគឺបែបនេះហើយ ម្ដងល្អម្ដងមិនល្អដូចមនុស្សមិនគ្រប់សតិចឹង ។
Skip៚
ការងារជាច្រើនរបស់ជំនួញគ្រួសារត្រូវបាន Taehyung រៀនសូត្រទាំងអស់ក្នុងរយៈពេលមួយថ្ងៃព្រោះលោកម្ចាស់ជាម្ចាស់ប៉ារបស់គេចង់ឲ្យគេស្គាល់ការងារទាំងនោះទើបងាយស្រួលគ្រប់គ្រងទៅថ្ងៃក្រោយ ដឹងស្រាប់ហើយថាពេលនេះគេមិនមែនទំនេរដូចមុនទេ ត្រូវគ្រប់គ្រងជំនួញផង គ្រួសារផង មិនងាយស្រួលឡើយ ។
« ម៉ែដោះខ្ញុំមកវិញហើយ » រាងតូចប្រាប់ទៅអ្នកមើលថែខ្លួនស្របពេលដើរចូលមកដល់តុបាយ មើលទៅដូចជាអស់កម្លាំងណាស់ ។
« មកវិញហើយហ្អេ៎អ្នកអង្គម្ចាស់ យ៉ាងម៉េចដែរធ្វើការថ្ងៃដំបូងនេះ? » ម៉ែដោះMison
![](https://img.wattpad.com/cover/334338686-288-k417517.jpg)
ESTÁS LEYENDO
♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎
Romanceស្នេហាដែលស្ថិតនៅចំកណ្ដាលរវាងសែស្រឡាយនិងសម្ពាធជាច្រើន... 🝮 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 𝐱 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🝮